ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២ : ៣៩–៤៦ ភាគ ២


ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ ភាគ ២

តើ​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​លើ​ដី​ក្នុង​សួនច្បារ​គែតសេម៉ានី

នេះ​ជា​ផ្នែកទី​ពីរ​នៃ​មេរៀន​ទីពីរ​អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី និង​សារៈសំខាន់​ខាង​គោលលទ្ធិ​របស់​មេរៀន​នេះ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​រ៉ាប់រង​អង្គទ្រង់​នូវ​អំពើបាប ការឈឺចាប់ ជំងឺ និង​ភាពទន់ខ្សោយ​របស់​យើង ដែល​ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ដោយសារ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ទ្រង់​អាច​ជួយ​យើង​ជាមួយ​នឹង​បញ្ហាប្រឈម​ដែល​យើង​ប្រឈមមុខ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ មេរៀននេះ​មាន​គោលបំណង​ជួយអ្នកឲ្យ​មាន​អារម្មណ៍​ថា​ត្រូវការ​កម្លាំង ហើយ​ជំនួយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រទាន​ឲ្យ​អ្នកតាម​រយៈដង្វាយ​ធួន​របស់ទ្រង់​កាន់តែច្រើន​ឡើង ។

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​រង​ទុក្ខ​ខ្លាំង​ម្ល៉េះ ?

សូម​ស្រមៃ​ពី​សាច់រឿង​ខាងក្រោម​នេះ ។

ឈែនឡឺ មិត្ត​របស់អ្នក បាន​ចាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​បន្ថែម​ទៀត​អំពី​សាសនាចក្រ​នៅ​ពីរបី​ខែ​កន្លង​មក​នេះ ។ គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ដំណឹង​ល្អ ហើយ​ថែម​ទាំង​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ជាមួយ​គ្រួសារ​របស់​អ្នក​ពីរ​បី​ដង​ទៀត​ផង ។ នា​ល្ងាចមួយ បន្ទាប់ពី​បានសិក្សា​ពី​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី ឈែនឡឺ សួរ​ថា « ហេតុអ្វី​ព្រះយេស៊ូវ​ត្រូវរង​ទុក្ខ​ខ្លាំង​ម្ល៉េះ ? »

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់ ឈែនឡឺ យ៉ាងដូចម្ដេច ?

សូម​គិត​អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ នៅពេល​អ្នក​គិត​អំពី​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ ? តើ​ការ​ដឹង​ថា​ទ្រង់​បាន​រង​ទុក្ខ​សម្រាប់​អ្នក​ជះ​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ ? មេរៀន​មុន ( « ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ ភាគ ១ » ) បាន​សង្កត់ធ្ងន់​លើ​ព័ត៌មាន​លម្អិត​ជាច្រើន​នៃ​ការរងទុក្ខ​របស់ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី ។ សូមចំណាយ​ពេល​បន្តិច​ដើម្បី​សិក្សា ម៉ាថាយ ២៦:៣៦–៣៩ និង លូកា ២២:៤១–៤៤ ម្តងទៀត ។ សូមរកមើលពាក្យ ឬ​ឃ្លាជាក់លាក់ រួមទាំង​ពាក្យ​ដែល​អ្នកប្រហែលជា​បាន​គូសបន្ទាត់​រួចហើយ ដែល​មានអត្ថន័យ​សម្រាប់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ដែល​ពិពណ៌នា​អំពីអ្វី​ដែល​ទ្រង់​បាន​ឆ្លងកាត់​នៅ​សួនច្បារ​គែតសេម៉ានី ។

ការប្រើប្រាស់​វិវរណៈ​សម័យទំនើប ដើម្បី​យល់​អំពីទុក្ខ​លំបាក​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់

ប្រសិនបើ​គ្មាន​ពរជ័យ​នៃ​វិវរណៈ​សម័យ​ទំនើប​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់​ទេ នោះ​នឹង​មាន​រឿងច្រើន​ដែល​យើង​នឹង​មិន​យល់​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានរងទុក្ខ ទាំង​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ដែលជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ និង​អំពី​មូលហេតុ​ដែល​ទ្រង់​រង​ទុក្ខ​ទាំង​នេះ​ទេ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ដោយ​ស្វែងរក​អ្វី ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​អំពីការ​រងទុក្ខរបស់​ទ្រង់ ។

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយអ្នក​ឲ្យ​យល់អ្វីខ្លះ អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានរង​ទុក្ខ​យ៉ាង​ខ្លាំង ?

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អ្នក​អ្វីខ្លះ ?

សូមអាន អាលម៉ា ៧:១១–១៣ ហើយ​បំពេញ​តារាង​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការដឹងថា​ពាក្យ ជួយ ក្នុង ខទី ១២ មាន ន័យ ថា « ដើម្បី​ផ្តល់​ការរំដោះ ឬ​ជំនួយ » ( ដាលីន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១ ) ។

តើ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ ឬ​លើក​ដាក់​លើ​អង្គទ្រង់​អ្វី​ខ្លះ ?

តើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​អ្វី​សម្រាប់​យើង ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ?

តើ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ ឬ​លើក​ដាក់​លើ​អង្គទ្រង់​អ្វី​ខ្លះ ?

តើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​អ្វី​សម្រាប់​យើង ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ?

តើ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ ឬ​លើក​ដាក់​លើ​អង្គទ្រង់​អ្វី​ខ្លះ ?

តើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​អ្វី​សម្រាប់​យើង ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ?

តើ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ ឬ​លើក​ដាក់​លើ​អង្គទ្រង់​អ្វី​ខ្លះ ?

តើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​អ្វី​សម្រាប់​យើង ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ?

  • តើ​អ្នកបានរៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានរងទុក្ខ ហើយ​ហេតុអ្វី​បានជា​ទ្រង់​ត្រូវរងទុក្ខ ?

  • តើ​ការរងទុក្ខ​របស់​ព្រះអម្ចាស់​នៅ​សួនច្បារ​គែតសេម៉ានី​ប្រទានពរ​ដល់​យើង​ម្នាក់ៗ​ដោយ​របៀបណា ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី អាលម៉ា ៧:១១–១៣ គឺ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់ ហើយ​ជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់ ។ អ្នក​អាច​សរសេរ​សេចក្តីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​សរសេរ​សេចក្តីពិត​នេះ និង​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នកផងដែរ ។

  • តើ​ពរជ័យ​មួយ​ណា​ដែល​បាន​រាយ​ក្នុង​ជួរ​ឈរ​ទីពីរ​នៃ​តារាង​របស់​អ្នក​នឹង​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក​ទទួល​បាន​បទពិសោធន៍​នៅពេលនេះ ? ហេតុអ្វី​ទៅ ?

  • តើ​ពេលណា​ដែល​អ្នក​បាន​ដកពិសោធន៍​នូវ​ក្តីសង្ឃឹម សេចក្ដី​សុខសាន្ត ការលួង​លោម ឬ​កម្លាំង​ដែល​អាច​កើតមាន​ចំពោះ​អ្នក​តាមរយៈ​ការរងទុក្ខ​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

ដើម្បី​មើល​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ពី​ជំនួយ​ដ៏​ទេវភាព​ដែល​យើង​អាច​ទទួល​បាន​តាម​រយៈ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ សូម​ពិចារណា​មើល « Atonement—Not a One-Time Thing » ( ៣:០០ ) ឬ « Alek’s Story » ( ៦:២៦ ) ។ វីដេអូ​ទាំងពីរនេះ​អាចរក​បាន​នៅលើ​គេហទំព័រ ChurchofjesusChrist.org ។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទានពរ​ដល់​ជីវិត​យើង​ដោយ​សារ​ដង្វាយធួន​របស់​ទ្រង់ សូម​សិក្សា​ការ​បង្រៀន​មួយ​ចំនួន​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង​នៅ​ក្នុងផ្នែក « ជម្រើស ៖ ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? » ដែល​ស្ថិតនៅ​នៅចុងបញ្ចប់​នៃ​មេរៀននេះ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ចង់​ចងចាំ ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ឲ្យខុសពីនេះ ដោយសារតែ​អ្វី​ដែល​អ្នក​បាន​រៀន ឬ​យល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​តាម​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ឱកាស​ដើម្បី​ទទួល​បាន​ការលើកលែងទោស​ពី​អំពើបាប​របស់​យើង​គឺ​ជា​អត្ថន័យ​ដ៏​សំខាន់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ …

ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​យើង​បាន​ស៊ូទ្រាំ​នូវ​ការរងទុក្ខដែល​យើង​មិន​អាច​យល់​បាន ដើម្បី​ធ្វើ​ពលិកម្ម​សម្រាប់​អំពើបាប​របស់​មនុស្ស​ទាំងអស់​ដែល​នឹង​ប្រែចិត្ត ។ ការពលិកម្ម​ដ៏​ធួន​នេះ បាន​ថ្វាយ​នូវ​អ្វី​ដែល​ល្អ​បំផុត ដែល​ជា​កូនចៀម​ឥតខ្ចោះ​ឥត​ស្លាក​ស្នាម សម្រាប់​អំពើអាក្រក់​ដ៏​ហួសប្រមាណ ជា​អំពើ​បាប​នៃ​ពិភពលោក​ទាំងមូល ។ ការពលិកម្ម​ដ៏​ធួន​នេះ​បានបើកទ្វារ​ឲ្យ​យើង​ម្នាក់ៗ​បាន​ជ្រះស្អាត​ពី​អំពើ​បាប​របស់​យើង​ផ្ទាល់ ដើម្បី​យើង​អាច​ត្រឡប់ទៅ​ទីវត្តមាន​របស់​ព្រះវរបិតា​ដ៏នៅ​អស់កល្បជានិច្ច​របស់​យើង​វិញ ។ ការបើកទ្វារ​នេះ​គឺ​មាន​សម្រាប់កូនៗ​ទាំងអស់​របស់​ព្រះ ។

( ដាល្លិន អេក អូក « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៦ )

អែលឌើរ ឌែល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌេល ជី រេនឡាន់

នៅក្នុង​ស្ថានភាព​អយុត្តិធម៌ កិច្ចការ​មួយ​ដែល​យើង​ត្រូវធ្វើ​គឺ​ត្រូវ​ទុកចិត្ត​ថា « អ្វីៗ​ទាំងអស់​ដែល​ជា​រឿង​អយុត្តិធម៌​នៅក្នុង​ជីវិត អាច​ធ្វើ​ឲ្យ​យុត្តិធម៌ តាម​រយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ » [ ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសន៍​ស្តីពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០១៨ ) ទំព័រ ៥២ ] ។ ព្រះយេស៊ូវគ្រីស្ទ​បាន​យកឈ្នះ​លើ​លោកិយ ហើយ « ស្រូប​យក » ភាព​អយុត្តិធម៌​ទាំងអស់ ។ ដោយសារ​ទ្រង់ យើង​អាច​មាន​សេចក្តី​សុខសាន្ត​នៅក្នុង​ពិភពលោក​នេះ ហើយ​មាន​សង្ឃឹមឡើង ។ ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​ទ្រង់ នោះ​ព្រះ​យេស៊ូវគ្រីស្ទ នឹង​ញែក​ភាព​អយុត្តិធម៌​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ។ ទ្រង់​មិន​គ្រាន់តែ​លួងលោម​យើង និង​ស្តារឡើង​វិញ​នូវ​អ្វី​ដែល​យើង​បាត់បង់​ឡើយ តែ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ភាព​អយុត្តិធម៌ ឲ្យក្លាយជា​ប្រយោជន៍​ដល់​យើង​វិញ ។

( ឌែល ជី រិនឡាន់ « កំហឹង​ចំពោះ​ភាព​អយុត្តិធម៌ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤៣ )

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អូលីសេស សូរ៉េស

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ទៅ​កាន់​បងប្អូន​ថា កាល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើងពិតប្រាកដ នោះ​យើង​អនុញ្ញាត​ឲ្យ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះគ្រីស្ទ មាន​ប្រសិទ្ធភាព​លើ​ជីវិត​របស់​យើង​ទាំងស្រុង ។ យើង​នឹង​រួចផុត​ពី​សេវកភាព​នៃ​អំពើបាប រកឃើញ​អំណរ​ក្នុង​ដំណើរ​របស់​យើង​លើ​ផែនដី ហើយ​មាន​សិទ្ធិ​ទទួលបាន​សេចក្ដី​សង្គ្រោះ​ដ៏​នៅអស់កល្ប​ជានិច្ច ដែល​បាន​រៀបចំឡើង​តាំង​ពី​ការបង្កបង្កើត​លោកីយ៍មក​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មករក​ទ្រង់ ។

( អូលីសេស សូរ៉េស « ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៣ )

អែលឌើរ មីហ្គែល ចន យូ ថេ នៃ​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ មីហ្គែល ចន យូ ថេ

ការបង្កើន​ការ​យល់ដឹង​ថា​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អនុវត្ត​ចំពោះ​យើងម្នាក់ៗ​ដោយផ្ទាល់ នឹង​ជួយយើង​ឲ្យ​ស្គាល់ទ្រង់ ។ ជា​ញឹកញាប់​វា​ងាយស្រួល​ដើម្បី​យើងគិត និង​និយាយ​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ជា​លក្ខណៈទូទៅ​ជាជាង​ការស្គាល់​ពី​សារៈសំខាន់​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។ ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺនិរន្តរ៍ និងដ៏នៅ​អស់កល្ប​ជានិច្ច ហើយ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​រាប់បញ្ចូល​អ្វីៗ​ទាំងអស់ ហើយ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់គ្នា នោះ​វាក៏​ជះឥទ្ធិពល​មកលើ​យើង​រៀងៗខ្លួន និងដោយ​ផ្ទាល់​ផងដែរ ។ ដោយសារ​តែ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្តា​ដើម្បី​សម្អាត ព្យាបាល និង​ពង្រឹង​យើងម្ដង​ម្នាក់ៗ ។

( មីហ្គែល ចន យូ ថេ « ព្រះអង្គសង្គ្រោះ​ផ្ទាល់​របស់​យើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៩ )

ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ៖

រូបភាព
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ

តាមរយៈ​ការប្រោសលោះ​នៃ​ដង្វាយធួន និង​ការរស់​ឡើងវិញ​ដ៏រុងរឿង​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដួង​ចិត្ត​សង្រេង​អាច​ព្យាបាល​ភាពតានតឹង អាចប្រែជា​សុខសាន្ត និង​ក្តីអស់សង្ឃឹម ប្រែជា​ក្ដីសង្ឃឹម​ឡើងវិញ​បាន ។ ទ្រង់​អាច​ឱបក្រសោប​យើង​នៅក្នុង​ព្រះហស្ត​នៃក្តីមេត្តា ការលួង​លោម​ក្នុង​ព្រះចេស្តា និង​ព្យាបាល​យើង​ម្នាក់ៗ ។

( រ៉េណា អ៊ី អាប៊ើតូ « ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៦ )