ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:៤០–៤២


ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:៤០–៤២

មាន​កម្រិត​នៃ​សិរីល្អ​ចំនួន​បី​ក្នុង​ដំណើរ​រស់​ឡើង​វិញ

រូបភាព
រូបភាព​មួយ​បង្ហាញ​ពី​សេចក្ដីសង្គ្រោះ និង ភាពតម្កើងឡើង ៖ ព្រះអាទិត្យ &​ព្រះចន្ទ និង តារា ។

នៅ​ក្នុង​មេរៀន​មុន « កូរិនថូស ទី១ ១៥:៣២–៥៤ » អ្នក​បាន​រៀន​អំពី​កម្រិត​នៃ​សិរីល្អ​ចំនួន​បី​ក្នុង​ដំណើរ​រស់​ឡើង​វិញ ។ អ្នក​ក៏​បាន​រៀន​ផងដែរ​ថា ព្រះវរបិតាសួគ៌​របស់​យើង​នឹង​ប្រទាន​សិរីល្អ​សេឡេស្ទាល​ដល់​មនុស្ស​ស្មោះត្រង់ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ កូរិនថូស ទី១ ១៥:៤០–៤២ ពន្យល់​ពី​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។

ទន្ទេញ និង​ពន្យល់

សូម​បំពេញ​ជំហាន​ខាងក្រោម​ដើម្បី​ជួយអ្នក​ឲ្យ​ទន្ទេញ និង​ពន្យល់​ពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង កូរិនថូស ទី១ ១៥:៤០–៤២ ៖

  1. សូម​សរសេរ « កូរិនថូស ទី១ ១៥:៤០–៤២ ៖ នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ មាន​កម្រិត​សិរីល្អ​ចំនួន​បី » កាត់​ក្បាលទំព័រ​នៅលើ​ក្រដាស​មួយ​សន្លឹក ។

  2. សូម​គូររូប​ព្រះអាទិត្យ​នៅក្រោម​ឃ្លា ព្រះចន្ទ​នៅក្រោម​ព្រះអាទិត្យ និង​ផ្កាយមួយ​នៅក្រោម​ព្រះចន្ទ ។

  3. សូមអាន កូរិនថូស ទី១ ១៥:៤០–៤២ ហើយ​ដាក់​ស្លាក​ឈ្មោះ​គំនូរ​នីមួយៗ​របស់​អ្នក​ជាមួយ​នឹង​សិរីល្អ​ដែល​វា​តំណាង​ឲ្យ ។ ( សូម​កំណត់​ចំណាំ​ថា ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ អំពី កូរិនថូស ទី១ ១៥:៤០ បន្ថែម​សេចក្ដីយោង​ទៅ​នឹង​សិរីល្អ​ទេឡេស្ទាល [ នៅ​ក្នុង កូរិនថូស ទី១ ១៥:៤០លេខ​យោង ] ) ។

  4. សូម​ក្រឡេក​មើល​គំនូរ​របស់​អ្នក ខណៈ​ពេល​កំពុង​និយាយ​ឡើងវិញ នូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​ចិត្ត​របស់​អ្នក រហូតដល់​អ្នក​មាន​អារម្មណ៍ថា មានទំនុក​ចិត្ត​ថា​អ្នក​ចេះ​សេចក្ដីយោង​បទគម្ពីរ​ទាំងនោះ​ច្បាស់ ។

  5. តើ​អ្នក​នឹង​ពន្យល់​ពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ដល់​នរណា​ម្នាក់ ដែល​មិន​យល់​ពី​អ្វី​ដែល​កើតឡើង​ក្រោយ​ពី​សេចក្ដីស្លាប់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដោយ​របៀបណា ? សូម​សរសេរ​ការពន្យល់​តាមគំនិត​របស់​អ្នក​ផ្ទាល់ ។

រៀន​អនុវត្ត

ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ជាមួយ​នឹង​ស្ថានភាព​ជីវិត​ពិត និង​សំណួរ​សំខាន់ៗ​ដែល​យើង​មាន​បាន ។

សូមអាន​សាច់រឿង​ខាងក្រោម​នេះ ហើយ​សូម​ជ្រើសរើស​យក​សាច់រឿង​មួយ​ណា ដែល​អ្នក​ចង់​ផ្តោត​ទៅលើ​សកម្មភាព​បន្ទាប់ ។

  1. ជូលា ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ប៉ុន្តែ​នាង​តែង​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ថ្កោលទោស​ដោយសារ​តែ​ភាពទន់ខ្សោយ​របស់​នាង ។ នាង​ជឿថា​មនុស្ស​ផ្សេង​ទៀត​នឹងបាន​ទៅ​នគរ​សេឡេស្ទាល ប៉ុន្តែ​នាង​សង្ស័យ​ថា​នាង​ប្រហែល​ជា​មិន​អាច​ធ្វើ​បាន​ទេ ។

  2. ម៉ារីយ៉ា ទើបតែបាន​ស្តាប់​សុន្ទរកថា​ដ៏​អស្ចារ្យ​មួយ​អំពី​អំណោយទាន​នៃ​ដំណើរ​រស់​ឡើង​វិញ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រទាន​ដល់​មនុស្ស​គ្រប់គ្នា ។ នាង​ឆ្ងល់​ថា « ហេតុអ្វី​បាន​ជា​ខ្ញុំ​គួរ​ប្រែចិត្ត ឬ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ប្រសិនបើ​មនុស្ស​គ្រប់គ្នា​នឹង​ត្រូវ​បាន​រស់​ឡើង​វិញ​ក្នុង​រូបកាយ​អមតៈ​ដ៏​ឥតខ្ចោះ​នោះ ? »

នៅក្នុង​មេរៀន​មុន អ្នក​បានសិក្សា​អំពី​សេចក្ដីពិត​ខាង​ក្រោម​ដែលបាន​បង្រៀន​នៅក្នុង កូរិនថូស ទី១ ១៥:៤០–៤២ ៖ នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ មាននគរ​នៃ​សិរីល្អ​ខុសៗ​គ្នា​សម្រាប់​រូបកាយ​ដែលបាន​រស់​ឡើង​វិញ ។ សូម​ប្រើ​គោល​ការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង កូរិនថូស ទី១ ១៥:៤០–៤២ ដើម្បី​ជួយទាំង ជូលា ឬ ម៉ារីយ៉ា អំពី​កង្វល់ ឬ​សំណួរ​របស់​នាង ។

១. ឆ្លើយ​សំណួរ​នៅក្រោម​គោលការណ៍​នីមួយៗ​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដូច​ខាងក្រោម​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

សូម​អាន កថាខណ្ឌទី ៨ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមពិចារណា​គូសសម្គាល់​លើសំណួរ​ទាំងពីរ​នៅចុង​បញ្ចប់​នៃកថាខណ្ឌ​នោះ ។

  • តើ​ចម្លើយ​ចំពោះ​សំណួរ​ទាំងពីរ​នេះអនុវត្ត​ចំពោះ​ស្ថានភាព​របស់ ជូលា ឬ ម៉ារីយា បាន​យ៉ាង​ដូចម្តេច ។

កថាខណ្ឌ​ទី ៨ ថ្លែង​ផងដែរ​ថា « យើង​ស្វែងរក​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​មើលឃើញ​នូវ​រឿង​ទាំងឡាយ​ដូចជា​ព្រះអម្ចាស់​ទត​ឃើញ » ។

  • តើ​ព្រះអម្ចាស់​អាច​ទតឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ស្ថានភាព​នេះ ដែល​នឹង​មាន​ប្រយោជន៍​ដល់ ជូលា ឬ ម៉ារីយ៉ា ? ហេតុអ្វី ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

អាន​ កថាខណ្ឌទី ១១–១២ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • តើ​អ្នក​នឹង​ណែនាំ ជូលា ឬ ម៉ារីយា ឲ្យ​ស្វែងរក​សេចក្ដីពិត​នានា​ដែល​ពួកគេ​ត្រូវការ​នៅក្នុង​ជីវិត​របស់​ពួកគេ​នៅ​ឯណា ?

  • តើអ្នក​ធ្លាប់​មានបទ​ពិសោធន៍​អ្វីខ្លះ ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​នូវ​កន្លែង​ដែល​អ្នកស្វែង​រក​សេចក្តីពិត​ខាង​វិញ្ញាណ ?

សូម​ចំណាយពេល​ពីរបី​នាទី ដើម្បី​ស្វែង​រក​បទគម្ពីរ​ជាក់លាក់ ឬ​សេចក្តី​ថ្លែង​ការណ៍​របស់​ព្យាការី​ដែល​អ្នក​មាន​អារម្មណ៍​ថាត្រូវ​ចំពោះ​ស្ថានភាព​របស់ ជូលា ឬ ម៉ារីយា ។ ( វគ្គ​បទគម្ពីរ​មួយ​ចំនួន​ពីមេរៀន​ថ្មីៗ​ដែលអាច​មាន​ប្រយោជន៍​រួមមាន កូរិនថូស ទី១ ១៥:៤០–៤២; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៥២, ៦២–៦៤, ៦៩–៧០, ៧១–៧៦, ៨១–៨៥; ៨៨:២១–២៤ ) ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ដែល​អ្នក​អាច​ចែកចាយ​បាន ? តើ​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​រកឃើញ​បាន​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​រំឭក កថាខណ្ឌ​ទី ៥–៦ នៅ​ក្នុងផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសសម្គាល់​យ៉ាងហោច​ណាស់​ឃ្លា ឬគំនិត​បី​ផ្សេងគ្នា ដែលអ្នក​គិតថា​អាចជួយ​ដល់ ជូលា ឬ ម៉ារីយា បាន ។

  • តើ​អ្នកបាន​ជ្រើសរើស​ឃ្លា​អ្វី​ខ្លះ ? តើឃ្លា​នីមួយៗ​ទាំងនេះ​អាចជួយ ជូលា ឬ ម៉ារីយា បាន​យ៉ាង​ដូចម្តេច ?

  • ប្រសិនបើ​អ្នក​មានគំនិត​ស្រដៀង​នឹងគំនិត​របស់​ជូលា ឬ ម៉ារីយា តើអ្នក​បានធ្វើ​អ្វីខ្លះ​ដើម្បី​ឆ្លើយ​តប​ដោយ​ស្មោះត្រង់​ចំពោះ​គំនិត​ទាំងនោះ ?

  • ហេតុអ្វី​បាន​ជា​យុវនារី​ម្នាក់ៗ​ត្រូវ​ផ្តោត​លើ​សេចក្តីជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ពួកគេ​ធ្វើការ​តាម​ស្ថានភាព​របស់​ពួកគេ ? ហេតុអ្វី​បាន​ជា​មិន​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដោយ​មិន​ផ្តោត​លើ​ទ្រង់ ?