ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១៥:២៩


កូរិនថូស ទី១ ១៥:២៩

« ហេតុអ្វី​បាន​ជា​គេ​ធ្វើ​បុណ្យជ្រមុជទឹក​សម្រាប់​មរណជន ? »

រូបភាព
អាងជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន យូថាហ៍ ។

ពួកបរិសុទ្ធ​ជាច្រើន​នៅក្រុង​កូរិនថូស​ បានចូលរួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​បុព្វការី​ជន​ដែល​បាន​ចែកឋាន​របស់​ពួកគេ ប៉ុន្តែអ្នកខ្លះ​មិនជឿលើ​ការរស់ឡើងវិញ​នៃមនុស្សស្លាប់​នោះ​ទេ ។ ប៉ុល​បាន​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា យើង​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​មរណជន​ដោយ​មាន​សេចក្ដី​ជំនឿ​ថា ព្រះគ្រីស្ទ​នឹង​ប្រោស​យើង​ទាំងអស់​គ្នា​ឲ្យ​រស់​ឡើង​វិញម្ដង​ទៀត​ក្នុង​ដំណើររស់ឡើងវិញ​នេះ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ប្រាថ្នា​ចង់​បាន ហើយ​មាន​គម្រោង​ចូលរួម​កាន់តែ​មាន​អត្ថន័យ​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។

សារៈសំខាន់​របស់​សាក្សី

សូម​ពិនិត្យ​មើល​ឈុត​រូបភាព​ចំនួនបី​ខាងក្រោម ។ សូម​សញ្ជឹងគិត​អំពី​ទំនាក់ទំនង​រវាង​រូបភាព​ទាំងពីរ​ក្នុង​ឈុត​នីមួយៗ ។

ឈុតទីមួយ

រូបភាព
វង់តន្រ្តី​នៅ​ឯ​វិសាលដ្ឋាន​ព្រះវិហារបរិសុទ្ធ ខែ​មិថុនា ឆ្នាំ ២០០៧ ។ ពួកគេ​កំពុង​ចូលរួម​ក្នុង​ការសម្តែង​របស់​អូរ៉ាតូរីអូ « អេលីយ៉ា » ដែល​បាន​ធ្វើឡើង​នៅក្នុង​រោង​ឧបោសថ​នៅ​ឯ​វិសាលដ្ឋាន​ព្រះវិហារបរិសុទ្ធ ។

ការប្រគុំតន្រ្តី​ក្រុម​ចម្រៀង​រោង​ឧបោសថ « អេលីយ៉ា » ខែ ឧសភា ឆ្នាំ ២០០៧

រូបភាព
ផតលែន ឬ​ពិធីបុណ្យ​របាំ​ពី​ស្តេក​ទាំង​ប្រាំមួយ

ឈុត​ទីពីរ

រូបភាព
បន្លែ, ប៉េងប៉ោះ, ផ្កា​ខាត់ណា​បៃតង និង​ការ៉ុត
រូបភាព
យុវជន​កំពុង​រត់

ឈុត​ទីបី

រូបភាព
ផ្នូរ​ដែល​គ្មាន​ព្រះសព​របស់​ព្រះយេស៊ូវគ្រីស្ទ - នៅ​ឯ​ហ្គូស្សេន យូថាហ៍
រូបភាព
រូបថត​ព្រះវិហារ​បរិសុទ្ធ ហ្គូតដាឡាចារា ម៉ិកស៊ិក នៅ​ពេល​ថ្ងៃ ។
  • តើអ្នក​នឹងពន្យល់​ដល់​នរណា​ម្នាក់​អំពី​ទំនាក់ទំនង​រវាង ផ្នូរដែល​​គ្មាន​ព្រះសព​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះវិហារ​បរិសុទ្ធ​នា​សម័យ​ទំនើប​ដោយ​របៀបណា ?

នៅពេល​សាវក​ប៉ុល​បាន​បាន​ដឹង​ថា បុគ្គល​ខ្លះ​នៅ​ក្រុង​កូរិនថូស​កំពុង​បង្រៀន​ថា គ្មាន​ការ​រស់ឡើងវិញ នោះ​លោក​បាន​ពន្យល់​ថា ពួកបរិសុទ្ធ​កំពុង​ធ្វើ​អ្វី​មួយ​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​នៃ​ការរស់ឡើងវិញ​រួចហើយ ។

សូម​អាន កូរិនថូស ទី១ ១៥:២៩ ដោយ​ស្វែងរក​ការ​អនុវត្ត​ដែល​ប៉ុល​បាន​លើក​ឡើង ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​នឹង​អះអាង​ឡើង​វិញ​ជា​ពាក្យ​សម្ដី​របស់​អ្នកផ្ទាល់​នូវ​អ្វី​ដែល​ប៉ុល​កំពុង​បង្រៀន​នៅ​ក្នុង ខទី ២៩ ដោយ​របៀប​ណា ?

  • តើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ​គឺជា​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ដង្វាយធួន​របស់ទ្រង់ និង​ការរស់​ឡើង​វិញ​យ៉ាង​ដូចម្តេច ?

ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី កូរិនថូស ទី១ ១៥:២៩ គឺ​ថា អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​មិន​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ អាច​នៅ​តែ​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​សំខាន់​នេះ​​ដដែល តាមរយៈ​កិច្ចការ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–ឆ្នាំ ២០០៨ ) បាន​បង្រៀន​អំពី​របៀប​ដែល​ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ អាចភ្ជាប់​ទំនាក់ទំនង​យើង​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ​បាន ៖

រូបភាព
រូប​បញ្ឈរ​​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ដៃ​របស់​ប្រធាន​ហ៊ិងគ្លី​ដាក់​នៅលើ​ខ្នង​កៅអី ។ រូបភាព​នេះ​គឺជា​រូប​ផ្លូវការ​​របស់​សាសនាចក្រ​របស់​ប្រធាន ហ៊ិងគ្លី នៅ​ឆ្នាំ ១៩៩៥ ។ រូប​នេះ​គឺជា​រូប​ផ្លូវការ​​របស់​ប្រធាន​ហ៊ិងគ្លី ។ ប្រធាន​ហ៊ិងគ្លី​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០០៨ ។

ខ្ញុំ​គិត​ថា កិច្ចការ​ជំនួស​សម្រាប់​មរណជន ​ខិត​កាន់តែ​ជិត​ការពលិកម្ម​ជំនួស​របស់​ព្រះអង្គសង្គ្រោះ​​ផ្ទាល់ ជាង​កិច្ចការ​នានា​ទាំងអស់​ដែល​ខ្ញុំ​ដឹង ។ វា​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​សេចក្តី​ស្រឡាញ់ ដោយ​មិន​សង្ឃឹម​ចង់បាន​ការ​តបស្នង ឬ​ការ​ទូទាត់សង ឬ​អ្វីៗ​ទាំងអស់ ។ ឱ ​! នោះ​ជា​គោលការណ៍​ដ៏រុងរឿង​អ្វីម្ល៉េះ [ fireside in Birmingham England ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៩៥ ] ។

( ហ្គរដុន ប៊ី ហ៊ិងគ្លី « Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ មករា ឆ្នាំ ១៩៩៨ ទំព័រ ៧៣ )

  • តើ​ការចូលរួម​នៅក្នុង​ពិធីបុណ្យជ្រមុជទឹក និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ផ្សេងៗ​ទៀត​សម្រាប់​មរណជន ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

ពង្រីក​ការយល់ដឹង​របស់​អ្នក

សូម​ស្រមៃថា មានថ្ងៃមួយ​នៅសាលារៀន ​អ្នក និង​មិត្តភក្តិ​របស់អ្នក​ពិភាក្សា​អំពី​ផែនការ​របស់អ្នក​សម្រាប់ចុងសប្តាហ៍ ។ មិត្តភក្តិ​ម្នាក់​និយាយថា គាត់​រំភើប​ណាស់​ដែលបាន​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​ជាមួយ​នឹង​យុវវ័យ​ផ្សេងទៀត​នៅ​ក្នុងវួដ​របស់គាត់ ។ មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ កាយា មាន​ទឹក​មុខ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​សួរ​ថា « ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​មរណជន ? តើ​ពិធី​ទាំងនោះ​ជា​អ្វី​ទៅ ? »

  • តើអ្នកនឹង​មានទំនុក​ចិត្ត​ប៉ុនណា​ក្នុងការ​ឆ្លើយ​សំណួរនេះ​ តាមរបៀប​ដែលអាច​ធ្វើឲ្យ កាយា យល់បាន ?

សូម​ចំណាយ​ពេលខ្លះ ដើម្បី​ពង្រឹង​ការ​យល់ដឹង​របស់អ្នក​អំពីពិធី​បរិសុទ្ធ​នៃពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ដោយ​ជ្រើសរើស​ប្រភព​មួយ ឬ​ច្រើននៅខាង​ក្រោមនេះ ​ដើម្បី​សិក្សា ឬ​​ស្វែងរក​ប្រភព​ផ្ទាល់ខ្លួន​របស់អ្នក ។ នៅពេលអ្នក​សិក្សា សូម​រកមើល​ដំណើរ​រឿង​មួយចំនួន​ ដែលអ្នក​អាច​ចែកចាយ​ជាមួយ​នរណាម្នាក់​ដូចជា កាយា ដែល​ចង់​យល់​កាន់តែ​ច្បាស់​ពី​ការអនុវត្ត​នេះ ។

  • Topical Guide « Baptism for the Dead » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ឬមើល « ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន » នៅក្រោម « បុណ្យជ្រមុជទឹក, ធ្វើបុណ្យ​ជ្រមុជទឹក » សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org

  • Gospel Topics « Family History » topics.ChurchofJesusChrist.org

  • លីអា បាថុន « Three Facts about Temple Baptisms » New Era ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ២២–២៣

  • « What Are Baptisms for the Dead? » ( ១:២២ ), ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org

  • « Two Apostles Lead a Virtual Tour of the Rome Italy Temple » ( ១១:៣១; សូម​មើល​ពី​នាទី​ទី ១:២៣ ដល់​នាទី​ទី ៤:១៣ )

២. សូម​ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​នឹង​បង្រៀន​អំពី​ពិធីបរិសុទ្ធ​នេះ​ ទៅកាន់​នរណា​ម្នាក់​ដូច​ជា កាយា ដែល​មិន​ធ្លាប់​ស្គាល់​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ សូម​ពិចារណា​រួមបញ្ចូល​ចំណុច​ខាងក្រោម​នៅក្នុង​ការពន្យល់​របស់អ្នក ៖

  • អ្វី​ដែល​ពិធីបរិសុទ្ធ​នៃពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជនធ្វើ គឺ​បង្ហាញ​ពី​អារម្មណ៍​របស់​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ អំពី​យើង​ម្នាក់ៗ ។

  • បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក​ដែលចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នេះ ។

ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​អ្នក​បាន​រៀន

សូម​គិតអំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក​ជាមួយ​ពង្សប្រវត្តិ និងការងារ​ព្រះវិហារបរិសុទ្ធ ។ សូម​សញ្ជឹងគិត​អំពីអ្វី​ដែលបាន​ធ្វើឲ្យ​បទពិសោធន៍​ទាំងនេះ​មានអត្ថន័យ និង​ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​បានជួប​ប្រទះ ។ បន្ទាប់​មក សូម​បង្កើត​ផែនការ​ផ្ទាល់ខ្លួន​សាមញ្ញ​មួយ​អំពីរបៀប​ដែល​អ្នក​នឹង​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន និង​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ ។ ឧទាហរណ៍ អ្នកអាច​ពិចារណា​រៀបចំ​ផែនការ​ទាក់ទង​នឹង​ការ​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ ការទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ដោយ​ប្រើ​កម្មវិធី ស្រាវជ្រាវ​ក្រុមគ្រួសារ​ដើម្បី​ស្វែង​រក​ឈ្មោះ​បុព្វការីជន​របស់អ្នក​ ដែលត្រូវ​ការ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ការ​ធ្វើ​អ្វី​មួយ​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​ព្រះវិហារបរិសុទ្ធ​របស់​អ្នក​កាន់​តែ​មាន​ន័យ ឬ​គិត​អំពី​គំនិត​មួយ​ក្នុងចំណោម​ការបំផុស​គំនិត​ផ្ទាល់​ខ្លួន​នានា​របស់​អ្នក ។ សូម​ធ្វើតាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​បង្កើត​ផែនការ​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក ។ សូម​កត់ត្រា​ផែនការ​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

៣. សូម​ចែកចាយ​ផែនការ​របស់អ្នក​ជាមួយ​គ្រូរបស់អ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន​ទាក់ទង​នឹង​ព្រះយេស៊ូវគ្រីស្ទ និង​ការមាន​ព្រះ​ជន្ម​រស់​ឡើងវិញ​របស់ទ្រង់​ដោយ​របៀប​ណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

ការ​ថប់​បារម្ភ​របស់​យើង​ដើម្បី​ប្រោសលោះ​មរណជន ព្រមទាំង​ពេលវេលា និង​ធនធាន​ដែល​យើង​បាន​ប្រើ​សម្រាប់​ការ​តាំង​ចិត្ត​នោះ គឺជា​ការ​បង្ហាញ​មួយលើស​អ្វីៗ​ទាំងអស់​អំពី​សាក្សី​របស់​យើង​ទាក់​ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​បង្កើត​ជា​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដ៏​មាន​អានុភាព​ដែល​យើង​អាច​ធ្វើ​បាន ស្ដីពី​បុគ្គលិក​លក្ខណៈ និង​បេសកកម្ម​ដ៏ទេវភាព​របស់​ទ្រង់ ។ ទីមួយ វា​ថ្លែង​ទីបន្ទាល់​អំពីការមាន​ព្រះ​ជន្ម​រស់​ឡើងវិញ​របស់ព្រះគ្រីស្ទ [ និង ] ទីពីរ អំពី​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ទ្រង់ ។…

យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ដោយ​សារ​យើង​ដឹង​ថា​ពួកលោក​នឹង​រស់​ឡើង​វិញ ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១០ )

តើ​សមាជិក​នៃសាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅសម័យ​ព្រះ​គម្ពីរសញ្ញាថ្មី​បាន​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក​សម្រាម់​មរណជនដែរ​ឬទេ ?

ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​ត្រូវ​បាន​ធ្វើ តែ​បន្ទាប់​ពី​ព្រះ​យេស៊ូវ​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​តែប៉ុណ្ណោះ ។ មាន​វគ្គបទគម្ពីរ​នៃ​ព្រះគម្ពីរ​ប៊ីប​តែ​មួយគត់​ដែល​និយាយ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​សម្រាប់​មរណជន​គឺ ក្នុង កូរិនថូស ទី១ ១៥:២៩ ទោះបីជា​អត្ថបទ​បុរាណ​ផ្សេង​ទៀត​បញ្ជាក់​ថា ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​អនុវត្ត​ពិធី​បុណ្យជ្រមុជទឹក​សម្រាប់​មរណជន​ក៏ ដោយ ។

« ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា ពិធីបុណ្យ​ជ្រមុជទឹក​ គឺ​ចាំបាច់​ដើម្បី​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល យ៉ូហាន ៣:៥ ) ។ ប៉ុល​ខ្លួនឯង​បាន​ទទួល​បុណ្យជ្រមុជទឹក ហើយ​បាន​បង្រៀន​ថា តាមរយៈ​ពិធីបរិសុទ្ធ​ដ៏​សំខាន់​នេះ យើង​អាច ‹ ដើរ​ក្នុង​ជីវិត​បែប​ថ្មី › ( រ៉ូម ៦:៤; សូមមើល​ផងដែរ កិច្ចការ ៩:១៨ ) ។ ប៉ុន្តែ​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​រាប់លាន​នាក់​ បាន​ស្លាប់​ដោយ​មិន​បាន​ទទួល​បាន​ចំណេះដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ​ទទួល​បាន​ពិធីបរិសុទ្ធ​សំខាន់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ សេចក្ដី​យោង​របស់​ប៉ុល​ចំពោះ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​បង្ហាញ​ថា សមាជិក​សាសនាចក្រ​សម័យ​ដើម ​បាន​ដឹង​អំពី​ផែនការ​របស់​ព្រះ​ក្នុង​ការប្រោសលោះ​មនុស្ស​ស្លាប់ ( សូមមើល​ផងដែរ យ៉ូហាន ៥:២៥, ២៨; ពេត្រុស ទី១ ៣:១៨–១៩; ៤:៦ ) »; ( សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ៣៨៥ ) ។

តើ​នៅពេលណា​ដែល​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ ​ចាប់ផ្តើម​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ?

ដើម្បី​ស្តាប់ប្រវត្តិ​នៃការ​អនុវត្ត​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន របស់​សាសនាចក្រ​ដែលបានស្ដារ​ឡើងវិញ​ សូម​ពិចារណា​មើល​វីដេអូ « Glad Tidings: The History of Baptisms for the Dead » ( ៦:៥៥ ) ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

តើ​ខ្ញុំ​អាច​រៀន​បន្ថែម​ទៀត​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​នៅ​ឯណា ?

  • « What Are Baptisms for the Dead? » ( ១:២២ ), ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org

  • « Two Apostles Lead a Virtual Tour of the Rome Italy Temple » ( ១១:៣១; សូម​មើល​ពី​នាទី​ទី ១:២៣ ដល់​នាទី​ទី ៤:១៣ )