ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:២០–២២


ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:២០–២២

« នោះ​គ្រប់គ្នា​ក៏នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ »

រូបភាព
គំនូរ​ប្រេង​មួយ​ដែល​ម៉ារា​ឃើញ​ព្រះគ្រីស្ទ ដែល​បានមាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ម៉ារា​ត្រូវ​បាន​ឃើញ​ស្លៀកពាក់​ពណ៌ត្នោត បែរខ្នង​ដាក់​អ្នកមើល ដោយ​មាន​ផ្នូរ​នៅ​ផ្ទៃ​ខាងក្រោយ ។ ព្រះគ្រីស្ទ​ត្រូវបាន​គេ​មើលឃើញ​ស្នាម​នៅលើ​ព្រះហស្ត​របស់​ទ្រង់ គ្រង​ព្រះពស្ដ​ពណ៌ស ។

នៅក្នុង​មេរៀន​ពីមុន អ្នកបាន​រៀនថា ដោយសារ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ នោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នឹង​រស់​ឡើង​វិញ ( សូមមើល កូរិនថូស ទី១ ១៥:២០–២២ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ កូរិនថូស ទី១ ១៥:២០–២២ ពន្យល់​ពី​គោលលទ្ធិ​នៃ​ការរស់​ឡើង​វិញ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។

ទន្ទេញ និង​ពន្យល់

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​បង្រៀន​ថា « ព្រឹត្តិការណ៍​ទាំងអស់​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ គ្មាន​អ្វី​សំខាន់​ដូច​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ​ឡើយ » ( « The Empty Tomb Bore Testimony » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៦៥ )

១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ប្រើ​សេចក្តីពិត​ទាំងឡាយ​ពី កូរិនថូស ទី១ ១៥:២០–២២ដូចជា ដោយសារ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស គ្រប់គ្នា​នឹង​រស់​ឡើង​វិញដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​ការ​ឮមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​គឺជា​ព្រឹត្តិការណ៍​ដ៏ សំខាន់ បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ ។ សូម​រួមបញ្ចូល​មូលហេតុ​ដែលវា​មានសារៈ​សំខាន់​សម្រាប់​អ្នក​ផ្ទាល់ ។

សូមចំណាយ​ពេលមួយ​ភ្លែត​ដើម្បី​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ សម្រាប់ កូរិនថូស ទី១ ១៥:២០–២២ ។ ជំហាន​នានា​ខាងក្រោម​គឺជាវិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ ។

  1. នៅផ្នែក​ខាងលើ​នៃ​ក្រដាស​មួយ​សន្លឹក សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​ខគម្ពីរ​សំខាន់ៗ ៖

    កូរិនថូសទី ១ ១៥:២០–២២ ៖ « ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។

  2. សូម​បត់​ក្បាល​ទំព័រ​របស់​អ្នក​ចុះក្រោម ដើម្បី​កុំឲ្យ​អ្នក​ឃើញ​អ្វីដែល​អ្នក​បានសរសេរ ។ បន្ទាប់មក សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ចេញពី​ការចងចាំ ។

  3. សូម​លា​ក្បាល​ទំព័រ ដើម្បី​ពិនិត្យ​ភាពត្រឹមត្រូវ​របស់​អ្នក និង​កែ​រាល់​កំហុស​ណាមួយ ។

  4. សូម​ធ្វើ​ដំណើរការ​នេះ​ឡើងវិញ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​អ្នក​អាច​សរសេរ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​ខគម្ពីរ​គន្លឹះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​ការ​ចងចាំ ។

រៀន​អនុវត្ត

ដោយសារ​ការធ្លាក់​របស់​អ័ដាម និង​នាង​អេវ៉ា នោះ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ម្នាក់ៗ​ដែល​ដកពិសោធន៍​ជីវិត​រមែង​ស្លាប់​នៅលើ​ផែនដី​នឹង​ស្លាប់ ( សូមមើល កូរិនថូស ទី១ ១៥:២១–២២ ) ។ ពេល​យើង​ឆ្លងកាត់​ការស្លាប់​របស់​នរណា​ម្នាក់​ដែល​ជិតស្និទ្ធ​នឹង​យើង នោះយើង​យល់​ពី​អារម្មណ៍​សោកសៅ​នោះ ។ ទោះបីជា​បទពិសោធន៍​ទាំងនេះ​មាន​ភាពខុស​ប្លែកគ្នា​សម្រាប់​មនុស្ស​គ្រប់គ្នា​ក៏ដោយ ប៉ុន្តែ​ការយល់ដឹង និង​ការអនុវត្ត​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​ដោះស្រាយ​នូវទុក្ខ​សោកនោះ​បាន ។

ម៉ាក ផលម័រ នៃ​ពួក​ចិតសិប​នាក់​បានពិពណ៌នា​ពី​បទពិសោធន៍​របស់​ឪពុកម្តាយ​លោក​អំពី​ការស្លាប់​របស់​ប្អូន​ស្រី​លោក មុន​ពេល​ឪពុកម្តាយ​លោក​បាន​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​មើល « Our Sorrow Shall Be Turned into Joy » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទី​ទី ៣:២៧ ដល់​នាទី​ទី ៤:២៦ ឬ​អាន​សេចក្ដី​ថ្លែង​ការណ៍ខាងក្រោម ។

រូបភាព
រូបភាព​ផ្លូវការ​​របស់ អែលឌើរ អេស ម៉ាក ផលម័រ ។ បាន​ជំនួស​នៅខែ មីនា ឆ្នាំ ២០១៧ ។

ឪពុក​ម្តាយ​របស់​ខ្ញុំ​គឺជា​កសិករ​ចិញ្ចឹម​សត្វ​ចៀម​នៅ​ប្រទេស នូវវែលសេឡង់ ។ ជីវិត​របស់​ពួកលោក​រីករាយ​ណាស់ ។ កាលជា​គូស្វាមី​ភរិយា​វ័យ​ក្មេង ពួកលោក​មានពរ​ដែល​មាន​កូន​ស្រី​តូចៗ​បីនាក់ ។ កូន​ពៅ​គេមាន​ឈ្មោះ​ថា អាន ។ នៅថ្ងៃ​មួយ​ពេល​ពួកលោក​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​លេង​បឹង​មួយ​ជាមួយ​គ្នា នោះ អាន ដែល​មាន​អាយុ ១៧ ខែ ដែល​ចេះដើរ​តេះតាស់​នោះ​បាន​បាត់ខ្លួន ។ បន្ទាប់​ពីខំ​ស្វែង​រក​អស់​ប៉ុន្មាន​នាទី​មក អាន ត្រូវបាន​គេ​រកឃើញ​ថា​ស្លាប់​បាត់បង់​ជីវិត​នៅក្នុងទឹក ។

សុបិន​អាក្រក់នេះ​ធ្វើ​ឲ្យពួកលោក​សោក​សៅ​ហួស​នឹង​ថ្លែង ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ឪពុករបស់​ខ្ញុំ​បាន​សរសេរ​ថា សំណើច​ក្អាកក្អាយ​ដែល​ធ្លាប់​មាន បាន​ចាក​ចេញ​ពីជីវិត​របស់​ពួកលោក​ជារៀង​រហូត​ហើយ ។ វាចាប់​ផ្តើម​ធ្វើ​ឲ្យ​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​បំផុត​នៃ​ជីវិតថា « តើ អាន ជា​ទីស្រឡាញ់​បំផុត​របស់​យើង​នឹង​ទៅទីណា ? តើ​យើង​នឹងជួប​នាង​ម្តង​ទៀត​ដែរឬ​ទេ ? តើ​ក្រុមគ្រួសារ​របស់​យើង​អាច​រីក​រាយ​ម្តង​ទៀត​ដោយ​របៀបណា ?

( អេស ម៉ាក ផលម័រ « Our Sorrow Shall Be Turned into Joy » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៨–៨៩ )

  • តើ​នៅពេល​ណា​ដែលអ្នក ឬ​នរណាម្នាក់​ដែលអ្នក​ស្គាល់​បាន​ឆ្លងកាត់​នូវ​អារម្មណ៍​ស្រដៀងគ្នា​ទៅនឹង​ឪពុកម្តាយ​របស់​អែលឌើរ ផលម័រ បន្ទាប់ពីការ​បាត់បង់​មនុស្សជា​ទីស្រឡាញ់​នោះ ?

  • តើ​ការ​មិន​ដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ទាំងនេះ​កាន់តែ​លំបាក​ដោយ​របៀបណា ?

គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​ស្មោះត្រង់​ស៊ូទ្រាំ​នឹង​ស្ថានភាព​លំបាក​ដូច​ជា​គ្រួសារ ផលម័រ បាន​ជួប​ផងដែរ ។ សូម​ស្រមៃថា អ្នកគឺ​ជាមិត្តភក្តិ​នឹង​បងស្រីម្នាក់​របស់ អាន ដែល​ឥឡូវនេះ​កំពុង​ស្មុគស្មាញ​ជា​មួយ​នឹង​សំណួរ និង​បញ្ហាប្រឈម​ជាច្រើន​បន្ទាប់ពី​បាត់បង់ អាន ទៅ ។ អ្នកមាន​អារម្មណ៍ថា​ត្រូវបាន​ជំរុញ​ឲ្យ​សរសេរ​សំបុត្រ​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់នាង ។ ម៉្យាងទៀត សូម​សរសេរ​សំបុត្រមួយ ហើយ​ប្រគល់វា​ទៅ​នរណា​ម្នាក់​ដែល​អ្នក​ដឹងថា​អ្នកនោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីវា ។

ដើម្បី​ត្រៀម​សរសេរ​សំបុត្រ​នេះ សូម​អាន​កថាខណ្ឌ​ទី ៥–៨,​១១ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ  ( ឆ្នាំ ២០២២ ) ។ សូម​រកមើល និង​គូស​ពាក្យ ឃ្លា ព្រះគម្ពីរ ឬ​សេចក្តី​ពិត​ទាំងឡាយ ដែល​អ្នក​មាន​អារម្មណ៍ថា មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ដែល​អ្នក​កំពុង​សរសេរ​ទៅនោះ ។

  • តើ​ការ​ព្យាយាម​មើល​ឃើញ​មនុស្ស​ដែល​អ្នក​កំពុង​សរសេរ​ទៅ ដូច​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​ពួកគេ​ផ្លាស់ប្តូរ​អ្វី​ដែល​អ្នក​សរសេរ​ទៅ​ពួកគេ​ដោយ​របៀបណា ?

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សរសេរ​សំបុត្រ​ទៅបងស្រី​របស់ អាន ឬ​អ្នកផ្សេង​ទៀត​ដែល​អ្នក​ជ្រើសរើស ។ សូម​រួមបញ្ចូល​ការយល់ដឹង​ពីគោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះ​ដឹងខាង​វិញ្ញាណ ។

សូម​ពិចារណា​គំនិត​មួយ​ចំនួន​ខាង​ក្រោម​នៅពេល​អ្នក​សរសេរ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​លក្ខណៈ​ដូច​ម្ដេច​ក្នុង​ស្ថានភាព​របស់​ពួកគេ ?

  • តើ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​បាត់បង់​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​បទពិសោធន៍​មួយណា​ដែលអ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់មាន​បទពិសោធន៍ ដែលការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿទៅ​លើព្រះ​យេស៊ូវគ្រីស្ទ​បានជួយ​ពួកគេ​ក្នុងការ​ស៊ូទ្រាំ​នឹង​បញ្ហាប្រឈម​ស្រដៀង​គ្នា​នេះ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់​អាច​លួងលោម​ក្នុង​ស្ថានភាព​របស់​មនុស្ស​ដែល​អ្នក​កំពុង​សរសេរ​ទៅ​នោះ ? ហេតុអ្វី ?

  • តើ​ការ​មាន​ទស្សនវិស័យ​នៅ​អស់កល្ប​មួយ​មួយ​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀប​ឆ្លើយតប​ក្នុង​ស្ថានភាព​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​ឃ្លា​អ្វីខ្លះពី កូរិនថូស ទី១ ១៥:២០–២២ នឹង​មាន​ប្រយោជន៍​សម្រាប់​ពួកគេ ? ហេតុអ្វី ?

  • តើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​អ្វី​ទៀត​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិចារណា​បញ្ចប់​សំបុត្រ​របស់អ្នក​ដោយ​ការចែក​ចាយ​ទីបន្ទាល់​របស់អ្នក ។