ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១៥:៣២–៥៤


កូរិនថូស ទី១ ១៥:៣២–៥៤

រូបកាយ​សេឡេស្ទាល ទេរេទ្រាល និង​ទេឡេស្ទាល

រូបភាព
ទម្រង់​របស់​យុវនារី​ម្នាក់​ក្នុង​ពន្លឺ​ថ្ងៃ​ភ្លឺថ្លា ។

ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ក្នុងការ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ទោះបីជា​អ្នកដទៃ​មើលទៅ​ហាក់​ដូចជា​ទទួល​បាន​សុភមង្គលនៅក្នុង​អំពើបាប​នោះ​ក្ដី ? ប៉ុល​បាន​ពន្យល់​ពី​មូលហេតុ​មួយ​តាមរយៈ​ការបង្រៀន​ពួកកូរិនថូស​អំពី​កម្រិត​នៃ​សិរីល្អ​ផ្សេងៗ​គ្នា​ក្នុង​ដំណើរ​រស់ឡើងវិញ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ខិតខំ​ដើម្បី​មាន​ភាពស័ក្តិសម​ទទួលបាន​ការរស់ឡើងវិញ​នៃ​នគរ​សេឡេស្ទាល តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

ពរជ័យ​នា​ពេល​អនាគត​នៅក្នុង​ផែនការ​របស់​ព្រះ

  • ប្រសិន​បើអ្នក​ដឹងថា គ្រូ​របស់​អ្នក​នឹង​ផ្តល់រង្វាន់​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ស្លៀកពាក់​ពណ៌​ជាក់លាក់​ណាមួយ​នៅថ្ងៃ​នេះ តើ​វានឹង​ប៉ះពាល់​ដល់​ជម្រើស​សម្លៀក​បំពាក់​របស់​អ្នក​ដែរ​ឬទេ ?

  • តើ​អ្នក​នឹង​អន់ចិត្ត​ដែរ​ឬទេ ប្រសិន​បើ​អ្នក​ដឹង​អំពី​រង្វាន់ ​បន្ទាប់​ពី​វា​ហួស​ពេល​ទៅហើយ​នោះ ? ហេតុអ្វី​អន់ចិត្ត ឬ​ហេតុអ្វី​មិន​អន់​ចិត្ត ?

ដោយសារ​ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ទ្រង់​បាន​ប្រាប់​យើង​ពី​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​ជីវិត​នេះ ហើយ​ការជ្រើសរើស​មួយ​ណា​នឹង​នាំ​ទៅ​រក​សុភមង្គល ឬ​ការសោកស្ដាយ ។ នៅពេល​អ្នក​សិក្សា​បទគម្ពីរ​នៅ​ថ្ងៃនេះ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជំរុញ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​ដែល​នាំ​ទៅរក​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ ។

១. សូម​បំពេញ​សកម្មភាព​គូររូប​ខាងក្រោម ហើយ​ឆ្លើយ​សំណួរ​នានា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​គូរ​រូបភាព ឬ​ដ្យាក្រាម​សាមញ្ញ​មួយ​អំពី​អ្វី​ដែល​អ្នក​បានដឹង​រួចមក​ហើយ​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ ។ សូម​រួមបញ្ចូល​កន្លែង​ដែល​យើង​រស់នៅ ​មុនពេល​យើង​កើតមកក្នុង​ជីវិត​នៅ​លើ​ផែនដី​នេះ និង​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​ការស្លាប់ ។ នៅពេល​អ្នក​គូររូប សូម​ប្រាកដ​ថា​ត្រូវ​សញ្ជឹងគិត​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​យើង​ទាំងមូល ។

  • តើ​ការយល់ដឹង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​បន្ទាប់​ពី​សេចក្តីស្លាប់ អាចប៉ះពាល់​ដល់​ការសម្រេចចិត្ត​ដែលអ្នក​ធ្វើ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ដោយ​របៀបណា ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​សំខាន់​នៃ​ផែនការ​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង កូរិនថូស ទី១ ១៥:១–២៩ សាវក​ប៉ុល​បាន​កែ​តម្រូវ​ជំនឿ​មិន​ពិត​ថា « ពួក​ស្លាប់ [ នឹង ] មិន​រស់​ឡើង​វិញ​មែន » ( កូរិនថូស ទី១ ១៥:១៣ ) ។ បន្ទាប់​មក លោក​បាន​ព្រមាន​ពួកកូរិនថូស​កុំ​ឲ្យ​ចាញ់​បោក​ដោយ​អាកប្បកិរិយា​របស់​មនុស្ស​ដែល​និយាយ ៖ « ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ » ( កូរិនថូស ទី១ ១៥:៣២ ) ដែល​បង្ហាញ​ពី​ជំនឿ​ខុសឆ្គង​ថា ​គ្មានជីវិត​បន្ទាប់​ពីស្លាប់ ហេតុដូច្នេះ​ហើយ​អ្វីដែល​យើង​ធ្វើ​នៅក្នុង​ជីវិត​នេះ គឺមិន​សំខាន់​នោះ​ទេ ។

ជំនឿ​មិន​ពិត​មួយ​ទៀត​គឺ​ថា ទោះ​បី​ជា​ការជ្រើសរើស​របស់​យើង​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​នឹង​ប្រទាន​ពរជ័យ​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដែរ ( សូមមើល នីហ្វៃទី២ ២៨:៨; អាលម៉ា ១:៤ ) ។

  • តើ​ជំនឿ​ខុសឆ្គង​ដែលថា​គ្មាន​ជីវិត​បន្ទាប់​ពី​ការស្លាប់ ឬ​ថា​ព្រះនឹង​ប្រទានពរ​ដល់​មនុស្ស​គ្រប់​រូប​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ ជះ​ឥទ្ធិពល​លើ​ការសម្រេចចិត្ត និង​អាកប្បកិរិយា​របស់​យើង​យ៉ាង​ដូចម្ដេច ? ហេតុអ្វី ?

កូរិនថូស ទី១ ១៥:៤០–៤២ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ ​នៅ​ក្នុង​មេរៀន​ក្រោយ ។

សូមអាន កូរិនថូស ទី១ ១៥:៤០–៤២ ដោយ​រកមើល​ការបង្រៀន​របស់​ប៉ុល​អំពី​ការរស់​ឡើង​វិញ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ វា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ កូរិនថូស ទី១ ១៥:៤០ ក៏​សំដៅ​ទៅលើ​រូបកាយ​ទេឡេស្ទាល​ផងដែរ ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​សេចក្ដីពិត​ថា នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ មាន​កម្រិត​នៃ​សិរីល្អ​ខុសៗ​គ្នា​សម្រាប់​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ?

នគរ​នៃ​សិរីល្អ

រូបភាព
រូបភាព​នគរ​នៃ​សិរីល្អ​ចំនួន​បី ។ ការស្រមើលស្រមៃ​ពី​ព្រះអាទិត្យ ព្រះចន្ទ និង ផ្កាយ ។ តួរលេខ​ខាងក្រោម​បង្ហាញ​ពី​កម្រិត​នៃ​កាំរស្មី​ដែល​ចាំងចែង​ខុសៗគ្នា ។

២. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

វិវរណៈ​តាម​រយៈ​ព្យាការី​សម័យ​ទំនើប​ផ្តល់​នូវ​ការយល់ដឹង​បន្ថែម​លើ​ការ​បង្រៀន​របស់​ប៉ុល ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៥២, ៦២–៦៤, ៦៩–៧០, ៧១–៧៦, ៨១–៨៥; ៨៨:២១–២៤ ហើយ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ។ សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងបី​ដែល​មាន​បន្ទាប់ពី​សេចក្តី​ថ្លែង​ការណ៍​នេះ ។

រូបភាព
រូបថត​ផ្លូវការ​របស់​ប្រធាន ថូម៉ាស់ អេស ម៉នសុន ឆ្នាំ ២០០៨ ។

ជា​លទ្ធផល​នៃ​ជ័យជម្នះ​របស់​ព្រះគ្រីស្ទ​លើ​សេចក្ដីស្លាប់ នោះ​យើងទាំង​អស់គ្នា​នឹងបាន​រស់​ឡើង​វិញ ។ នេះ​គឺជា​ការប្រោសលោះ​នៃ​ព្រលឹង ។ ប៉ុល​បាន​សរសេរ ៖ « ក៏​មាន​រូបកាយ​សម្រាប់​ស្ថានសួគ៌ ហើយ​មាន​រូបកាយ​សម្រាប់​ផែនដី​ដែរ តែ​សិរី​របស់​រូបកាយ​នៅ​ស្ថានសួគ៌ នឹង​របស់​រូបកាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា » ( កូរិនថូស ទី១ ១៥:៤០ ) ។

ឯ​យើង​ស្វែងរក​សិរីល្អ​សេឡេស្ទាល ។ យើង​មាន​បំណង​រស់នៅ​ក្នុង​ទី​វត្តមាន​របស់​ព្រះ ។ យើង​ចង់​បាន​សមាជិកភាព​ដែល​មាន​គ្រួសារ​ដ៏​អស់កល្បជានិច្ច ។ ពរជ័យ​បែប​នេះ​គឺ​ទទួល​បាន​តាមរយៈ​ការស្វែងរក ការព្យាយាម ការប្រែចិត្ត​ពេញ​មួយ​ជីវិត ហើយ​ទីបំផុត​ទទួល​បាន​ជោគជ័យ ។

( ថូម៉ាស អេស ម៉នសុន « The Race of Life » Liahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៣ )

  • តើ​អ្វី​ជា​តួនាទី​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ដំណើរ​របស់​យើង​ឆ្ពោះ​ទៅ​រក​សិរីល្អ​សេឡេស្ទាល ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​សិរីល្អ​សេឡេស្ទាល ?

  • ហេតុអ្វី​បាន​ជា​ការទទួល​បាន​សិរីល្អ​នៃ​សេឡេស្ទាល គឺ​ប្រសើរ​ជាង​សិរីល្អ​នៃ ទេរេស្ទ្រាល ឬ​ទេឡេស្ទាល ដែល​ស័ក្តិសម​នឹង​កិច្ច​ខិតខំ ?

សូម​សញ្ជឹង​គិត​កន្លែង​ដែលអ្នក​ឃើញ​ខ្លួន​ឯង​នៅលើ​ផ្លូវ​ទៅកាន់​នគរ​សេឡេស្ទាល​នេះ ។ តើ​អ្នក​ពឹង​ផ្អែក​លើ​ព្រះអង្គសង្គ្រោះ​ដើម្បី​ជួយ​អ្នក​ឲ្យ​រស់នៅ​ក្នុង​របៀប​មួយ ដែល​អ្នក​អាច​ទទួល​បាន​ពរជ័យ​ទាំងនេះ​ដែរ​ឬ​ទេ ?

តើ​យើង​ពិត​ជា​អាច​សម្រេច​បាន​សិរីល្អ​សេឡេស្ទាល​ដែរ​ឬ​ទេ ?

មនុស្ស​មួយចំនួន​មាន​អារម្មណ៍​បាក់ទឹកចិត្ត នៅពេល​ដែល​ពួកគេ​ដឹងថា​ពួកគេ​នៅ​ចម្ងាយ​ប៉ុន្មាន​ពី​ការរស់​ជា​ជីវិត​សេឡេស្ទាល​នៅលើ​ផែនដី ។ សូម​អាន​អ្វី​ដែល​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី ការរីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ឬ​មើល​វីដេអូ « God among Us » ចាប់ពី​នាទី​ទី ៥:០១ ដល់​នាទី​ទី ៦:៥៨ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​ការដឹងគុណ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មិន​ផ្ដន្ទាទោស​កូនចៅ​ទ្រង់​ឲ្យ​ជំពប់​ដួល​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ដោយ​គ្មាន​ក្ដីសង្ឃឹម​ថា​នឹង​មាន​អនាគត​ដ៏​ត្រចះត្រចង់ និង​ដ៏នៅ​អស់កល្ប​ជានិច្ច​នោះឡើយ ។ ទ្រង់​បាន​ប្រទាន​ការណែនាំ ដែល​បង្ហាញ​ពី​ផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ ហើយ​ចំណុច​សំខាន់​នៃ​អ្វីៗ​ទាំងអស់​គឺ ព្រះរាជ​បុត្រា​ស្ងួនភ្ញា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង​ការពលិកម្ម​របស់​ទ្រង់​សម្រាប់​យើង ។ …

យើង​ទាំងអស់​គ្នា​គឺជា​ទារក បើ​ប្រៀបធៀប​ទៅនឹង​អង្គ​ដែល​មាន​សិរីល្អ និង​មហស្ចារ្យ​ដែល​យើង​ត្រូវបាន​រចនា​ឲ្យ​ប្រែក្លាយ​នោះ ។ គ្មាន​បុគ្គល​រមែង​ស្លាប់​ណា​រីកចម្រើន​ពី​ការវារ​ទៅ​ការដើរ​ទៅ​ការរត់ ដោយ​មិន​ជំពប់ដួល ទង្គិច និង​មាន​របួស​ជា​ញឹកញយ​នោះ​ទេ ។ នោះ​គឺជា​របៀប​ដែល​យើង​រៀន ។

( ឌៀថើរ អេហ្វ អុជដូហ្វ « God among Us » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨–៩ )

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ អុជដូហ្វ ជួយ​អ្នក​ឲ្យ​យល់​អំពី​ព្រះវរបិតាសួគ៌​អ្វីខ្លះ ?

  • តើ​វាមាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ចុះ​បើ​យើង​ព្យាយាម​រស់​នៅ​ដោយ​ស្មោះ​ត្រង់​ក្នុង​ជីវិត​នេះ ប៉ុន្តែ​នៅ​តែ​មិន​ល្អ​ឥត​ខ្ចោះ​ពេល​យើង​ស្លាប់​វិញនោះ ?

ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បាន​ពន្យល់ ៖

រូបភាព
រូបថត​បញ្ឈរ​ពាក់​កណ្តាល​ខ្លួន​ផ្នែក​ខាង​មុខ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ជុញ្ញ័រ ។ ក្បាល​របស់​យ៉ូសែប​ងាក​ទៅ​ខាង​ក្នុង​ទំហំ​បី​ភាគ​បួន ដៃ​ស្តាំ​ច្រត់​ចង្កេះ ហើយ​ដៃ​ឆ្វេង​របស់​លោក​កាន់​ក្រដាស ។ លោក​ពាក់​អាវ​ធំ​ពណ៌​ត្នោត​ចាស់ និង​ពាក់​អាវ​ពណ៌​ស ព្រមទាំង​ក្រវ៉ាត់ក ។

នៅ​ពេល​អ្នក​ឡើង​ជណ្ដើរ អ្នក​ត្រូវតែ​ចាប់ផ្ដើម​ពី​កាំ​ក្រោម​គេ​មុន ហើយ​ឡើង​មួយ​កាំ​ម្ដងៗ រហូត​ដល់​អ្នក​មក​ដល់​កំពូល គឺ​ដូច​គ្នានឹង​គោលការណ៍​នានា​នៃ​ដំណឹងល្អ—អ្នក​ត្រូវតែ​ចាប់ផ្ដើមពី​ចំណុច​ដំបូង ហើយ​បន្ត​ទៅ​រហូត​ទាល់​តែ​អ្នករៀន​នូវ​គ្រប់​គោលការណ៍​នៃ​ភាពតម្កើងឡើង ។ ប៉ុន្តែ​វា​នឹង​មហិមា បន្ទាប់ពី​អ្នក​បាន​ឆ្លងកាត់​វាំងនន មុន​ពេល​អ្នក​រៀន​ពី​វា​ទាំងអស់ ។ នៅ​ក្នុង​ពិភព​លោក​នេះ​មិន​អាច​យល់​អ្វីៗ​ទាំងអស់​បាន​ទេ វា​នឹង​ជា​កិច្ចការ​មហិមា​មួយ​ដើម្បី​រៀន​អំពី​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​យើង ហួស​ពី​សេចក្ដីស្លាប់​ទៅ​ទៀត ។

Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៨ )

តើ « គេ​បាន​កប់​ទៅ​ជា​រូបកាយ ដែល​ពុករលួយ តែ​រស់​ឡើង​វិញ ជា​រូបកាយ​មិន​ចេះ​ពុករលួយ​ឡើយ » ( កូរិនថូស ទី១ ១៥:៤២ ) មាន​ន័យ​ដូចម្ដេច ?

ប៉ុល​បាន​ប្រៀបធៀប​រូបកាយ​រមែង​ស្លាប់​ទៅនឹង​គ្រាប់ពូជ​ដែល​មិន​ល្អ​ឥតខ្ចោះ ឬ​ពុករលួយ ( សូមមើល កូរិនថូស ទី១ ១៥:៣៧–៣៨, ៤២ ) ។ បន្ទាប់ពី​យើង​ស្លាប់​ទៅ ហើយ​ត្រូវបាន​គេ​កប់ ( សាបព្រោះ ឬដាំ ) នៅថ្ងៃណា​មួយ យើងនឹង​ងើប​ពី​ផ្នូរ ដូចជា​រុក្ខជាតិ​ដុះចេញ​ពី​ផែនដី​ដែរ ។ រូបកាយ​ដែល​បាន​រស់​ឡើង​វិញ​របស់​យើង​នឹង​លែង​ពុករលួយ​ទៀតហើយ ប៉ុន្តែ​នឹង​ត្រូវបាន​ឥតខ្ចោះ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះ ។

តើ​នរណា​នឹង​ទទួល​បាន​សិរីល្អ​សេឡេស្ទាល ?

នគរ​សេឡេស្ទាល​គឺ​ជា​ទីកន្លែង​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​ទាំងឡាយ​ដែល « បាន​ទទួល​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » និង​បាន « ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ព្រះយេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដីសញ្ញា​ថ្មី ដែល​បាន​នាំ​មក​នូវ​ដង្វាយធួន​ដ៏​ល្អ​ឥតខ្ចោះ​នេះ តាមរយៈ​ការច្រួច​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥១, ៦៩ ) ។ ដើម្បី​ទទួល​បាន​អំណោយ​នេះ យើង​ត្រូវតែ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។ សម្រាប់​ការពន្យល់​លម្អិត​បន្ថែម​អំពី​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ទទួល​សិរីល្អ​សេឡេស្ទាល សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៧០; ៧៦:៩២–៩៦ ។

( Gospel Topics « Kingdoms of Glory » topics.ChurchofJesusChrist.org )