ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ១១:១១


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ១១:១១

ទាំង​បុរស និង​ស្ត្រី​គឺ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌

រូបភាព
គូស្វាមីភរិយា​វ័យក្មេង​ឈរ​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន យូថាហ៍ ។ ពួកគេ​កំពុង​មើលទៅ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ផ្ទៃ​ខាងក្រោយ ដែល​មាន​រូប​ទេវតា​មរ៉ូណៃ នៅ​ស្ទើរតែ​ចំ​ចំណុច​កណ្តាល​នៃ​ផ្នែក​ខាងលើ​រូបភាព​នេះ ។ គាត់​ពាក់​អាវ​ធំ​ពណ៌ខៀវ​ចាស់ ជាមួយ​នឹង​អាវ​កបើក​ពណ៌ស ។ នាង​ស្លៀក​រ៉ូប​ពណ៌ស ។ វាជា​ថ្ងៃ​រសៀល/ជិត​ល្ងាច ។

នៅក្នុង​ការសិក្សា កូរិនថូស ទី១ ១១របស់​អ្នក នោះ​អ្នក​បាន​រៀន​ពី​របៀប​ដែល​ព្រះ​ទត​ឃើញ​តួនាទី​ដ៏​ពិសេស និង​ដ៏​ទេវភាព​របស់​ស្ត្រី និង​បុរស ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​បង្កើន​ចំណេះចំណាន​របស់​អ្នក​លើ​ការបង្រៀន​ទាំង​នេះ នៅពេល​អ្នក​ទន្ទេញ​នូវ​សេចក្ដីយោង និង​ឃ្លា​នៃ​បទគម្ពីរ​គន្លឹះ​សម្រាប់ កូរិនថូស ទី១ ១១:១១ ពន្យល់​ពី​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជីវិត​ជាក់​ស្ដែង ។

ពន្យល់ និង​ទន្ទេញ

សូម​មើល​ដៃ​របស់​អ្នក ។ សូម​សង្កេត​មើល​ពី​របៀប​ដែល​ដៃ​របស់​អ្នក​ដូច​គ្នា និង​របៀប​ដែល​ដៃ​របស់​អ្នក​ខុស​គ្នា ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ប្រសិនបើ​ដៃ​នីមួយៗ​អាច​ដំណើរការ​ដោយ​ឡែក​ពី​គ្នា ហេតុអ្វី​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​បាន​បង្កើត​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​មាន​ដៃពីរ ?

  • តើ​ភាពខុសគ្នា​នៅក្នុង​ដៃ​របស់​អ្នក ជួយ​អ្នក​ឲ្យ​សម្រេច​កិច្ចការ ឬ​ប្រើ​ទេពកោសល្យ​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ការសង្កេត​ទាំងនេះ​អំពី​ដៃ​របស់​អ្នក​ទាក់ទង​នឹង កូរិនថូស ទី១ ១១:១១ យ៉ាង​ដូចម្ដេច ?

សកម្មភាព​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ កូរិនថូស ទី១ ១១:១១ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា​ថា « ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥតពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥតពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ។

សូម​សរសេរ​ឃ្លា​បទគម្ពីរ​គន្លឹះ និង​សេចក្ដីយោង​បទគម្ពីរ ។ សូម​អាន ឬ​សូត្រ​ឃ្លា និង​សេចក្ដីយោង​ឲ្យ​បាន​ច្រើន​ដង ដោយ​លុប ឬ​យក​ពាក្យ​ចេញ​រាល់​ពេល​អាន ឬ​សូត្រ ។ សូម​បន្ត​រហូត​ដល់​អ្នក​មាន​ភាពងាយស្រួល​ក្នុង​ការសូត្រ​ឡើង​វិញ​នូវ​ឃ្លា​គន្លឹះ និង​សេចក្ដីយោង​បទគម្ពីរ​ដោយ​មិន​ចាំបាច់​មើល​ពាក្យ​ទាំង​នោះ​ឡើយ ។

រៀន​អនុវត្ត

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​គោលការណ៍​ខាង​ក្រោម​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ៖

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សូម​ពិពណ៌នា​អំពី​គោលការណ៍​នីមួយៗ​ជា​ពីរ ឬ​បី​ប្រយោគ ។ អ្នក​អាច​ចង់​មើល កថាខណ្ឌ​ទី ៥–១២ នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បី​ពិនិត្យ​មើល​ចំណេះដឹង​របស់​អ្នក និង​បន្ថែម​ព័ត៌មាន​សំខាន់ៗ​ណា​មួយ​ដែល​អ្នក​ប្រហែល​ជា​បាន​ខកខាន ។

នៅ​ក្នុង កូរិនថូស ទី១ ១១:១១ អ្នក​បាន​រៀន​ថា ទាំង​បុរស និង​ស្ត្រី​គឺ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • តើ​សេចក្តីពិត​នេះ​ត្រូវ​បាន​គេ​យល់​ខុស ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​សង្គម​យ៉ាង​ណា ?

  • តើ​ស្ថានភាព​អ្វីខ្លះ​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​អាច​មាន​ឱកាស​បង្រៀន ឬ​ការពារ​សេចក្ដីពិត​នេះ ?

សូម​ជ្រើសរើស​ស្ថានភាព​មួយ​ខាង​ក្រោម ហើយ​គិត​អំពី​របៀប​ដែល​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​ពី​សេចក្ដីពិត​ពី កូរិនថូស ទី១ ១១:១១ អំពី​តួនាទី​របស់​បុរស និង​ស្ត្រី​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  1. ប្អូនស្រី​របស់ ឃេលី ឈ្មោះ អ៊ែលលី បាន​ឮ​ក្មេង​ប្រុស​មួយ​ចំនួន​នៅ​សាលា​និយាយ​ថា បុរស​សំខាន់​ជាង​ស្ត្រី ។ អ៊ែលលី សួរ ឃេលី​ថា « តើ​ខ្ញុំ​មិន​មាន​តម្លៃ​ដូច​ក្មេង​ប្រុស​ទេ​ឬអី ? »

  2. រីដ មាន​ការព្រួយបារម្ភ​ដោយសារ​គាត់​បាន​ឮ​សមាជិក​កូរ៉ុម​របស់​គាត់​មួយ​ចំនួន​និយាយ​មិន​គោរព​ដល់​ស្ត្រី ។

  3. បន្ទាប់​ពី​បាន​មើល​ខ្សែ​ភាពយន្ត​ដ៏​ពេញ​និយម​មួយ​រួច មិត្តភក្តិ​មួយ​ក្រុម​បាន​សើច​ចំអក​ចំពោះ​ទង្វើ​ដ៏​គួរ​ឲ្យ​អស់​សំណើច​របស់​តួអង្គ​ឪពុក ។ មនុស្ស​ជា​ច្រើន​យល់​ស្រប​ថា មិន​បាច់​មាន​ឪពុក​នោះ​ទេ ហើយ​មិត្ត​ម្នាក់​និយាយ​ថា « នេះ​ជា​មូលហេតុ​ដែល​អ្នក​មិន​ត្រូវការ​បុរស​ម្នាក់​ដើម្បី​ចិញ្ចឹម​គ្រួសារ​ដ៏​រីករាយ​នោះ​ទេ » ។

  4. អេស្តេបាន និង ឃ្លែរ៉ា កំពុង​រៀបចំ​ខ្លួន​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឪពុក​ម្តាយ​របស់​ពួកគេ​ណែនាំ​ថា ពួកគេ​និយាយ​អំពី​របៀប​ដែល​ពួកគេ​ម្នាក់ៗ​នឹង​បំពេញ​តួនាទី និង​ទំនួល​ខុសត្រូវ​ផ្សេងៗ​គ្នា​នៅក្នុង​គ្រួសារ​នា​ពេល​អនាគត​របស់​ពួកគេ ។

២. សូមឆ្លើយ​សំណួរបី​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក ឬ​បុគ្គល​នៅក្នុង​ស្ថានភាព​នេះ​អាច​ធ្វើ​សកម្មភាព​ដោយ​ជំនឿ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង ?

  • តើ​ការឲ្យ​តម្លៃ​តួនាទី​ពិសេស និង​សំខាន់​របស់​ស្ត្រី និង​បុរស​អាច​ជួយ​អ្នក​ឲ្យ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់ ដែល​អាច​មាន​ប្រយោជន៍ ប្រសិនបើ​អ្នក​ជួប​ប្រទះ​ស្ថានភាព​បែប​នេះ ?

  • តើ​បុរស និង​ស្ត្រី​មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

ព្យាយាម​ស្វែង​រក​ព័ត៌មាន​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​ការយល់​ដឹង និង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង កូរិនថូស ទី១ ១១:១១ អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នេះ​យ៉ាង​ដូចម្តេច ?

  • តើ​មាន​ការបង្រៀន​ដែល​បំផុស​គំនិត​អ្វី​ផ្សេង​ទៀត​មក​ពី​បទគម្ពីរ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយតប​ដោយ​ស្មោះត្រង់ ?