ថ្នាក់​សិក្ខាសាលា
កិច្ចការ ១០ ផ្នែក​ទី ២


កិច្ចការ ១០ ផ្នែក​ទី ២

គោលការណ៍​នៃ​ការទទួល​វិវរណៈ

រូបភាព
យុវនារី​ម្នាក់​កាន់​សៀវភៅ​នៅ​លើ​ភ្លៅ​របស់​នាង ហើយ​កាន់​ទៀន​ងាក​ទៅ​មើល​ពន្លឺ​ដែល​ភ្លឺ​ត្រចេះ​ត្រចង់​នៅ​លើ​ពី​ក្រោយ​លើ​ស្មា​នាង ។

ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​បាន​ប្រទាន​ពរ​ដល់​កូនេលាស និង​ពេត្រុស​នូវ​វិវរណៈ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ព្រះទ័យ​ទ្រង់ ។ នៅ​ពេល​ពួកគេ​ធ្វើ​តាម​វិវរណៈ​ដែល​ពួកគេ​បាន​ទទួល នោះ​ពួកគេ​ត្រូវ​បាន​ប្រទានពរ​ដោយ​ពន្លឺ និង​ចំណេះដឹង​បន្ថែម​ទៀត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​អាច​បង្ហាញ​ព្រះហឫទ័យ​របស់​ទ្រង់​ដល់​អ្នក ។

ការផ្ញើសារ​លិខិត​សំខាន់

សូម​ស្រមៃ​ថា​អ្នក​ត្រូវផ្តល់​សារ​លិខិត​ដ៏​សំខាន់​មួយ​ទៅ​កាន់​នរណា​ម្នាក់​ដែល​មិន​នៅ​ជាមួយ​អ្នក ។

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​បញ្ជូន​សារ​លិខិត​នេះ​ទៅ​កាន់​ពួកគេ​បាន ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​ព្រះវរបិតាសួគ៌​អាច​បញ្ជូន​សារ​លិខិត​សំខាន់ៗ​ដល់​អ្នក ?

ព្រះវរបិតាសួគ៌​មាន​សារលិខិត​សំខាន់ៗ​ជា​ច្រើន​ដើម្បី​ចែកចាយ​ជា​មួយ​កូនចៅ​របស់​ទ្រង់ ។ សារលិខិត​ខ្លះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា ខណៈ​ពេល​ដែល​សារលិខិត​ខ្លះ​ទៀត​ត្រូវ​បាន​កំណត់​សម្រាប់​តែ​អ្នក​ផ្ទាល់​ប៉ុណ្ណោះ ។ ព្រះវរបិតាសួគ៌​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​បុគ្គល​ម្នាក់ៗ​តាម​រយៈ​វិវរណៈ​ផ្ទាល់ខ្លួន ។ នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​វិធី​ដែល​ព្រះ​អាច​នឹង​បើក​សម្ដែង​សារ​លិខិត​សំខាន់ៗ​របស់​ទ្រង់ ដើម្បី​អ្នក​អាច​ស្គាល់​វិវរណៈ​នោះ​នៅ​ពេល​ដែល​វា​មក​ដល់ ។

ព្រះវរបិតាសួគ៌​បើក​សម្តែង​ព្រះហឫទ័យ​របស់​ទ្រង់​ដល់​ពេត្រុស និង​កូនេលាស

សូម​ពិនិត្យ​មើល​ដំណើររឿង​របស់​កូនេលាស និង​ពេត្រុស​នៅ​ក្នុង កិច្ចការ ១០:១–២៨, ៤៤–៤៨ ( សូមមើល​ផងដែរ​នូវ​មេរៀន « កិច្ចការ ១០ ផ្នែកទី ១ » ) ។ នៅ​ពេល​អ្នក​ពិនិត្យ​មើល សូម​រក​មើល​របៀប​ដែល​ពួកគេ​បាន​យល់​ពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​កំពុង​បង្ហាញ​ដល់​ពួកគេ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​វិវរណៈ​ចេញ​ពី​ដំណើរ​រឿង​នេះ ?

  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌​ពី​សេចក្ដីពិត​អំពី​វិវរណៈ​ដែល​អ្នក​បាន​រក​ឃើញ ?

  • តើ​ពរជ័យ និង​សេចក្តីពិត​អ្វី​ខ្លះ​ដែល​ពេត្រុស និង​កូនេលាស​អាច​នឹង​ខកខាន​មិន​បាន​ទទួល ប្រសិន​បើ​ពួកលោក​មិន​បាន​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​ពួកលោក​បាន​ទទួល​នោះ ?

មួយ​បន្ទាត់​ម្ដងៗ

សេចក្តីពិត​អំពី​វិវរណៈ​ដែល​បាន​បង្ហាញ​ក្នុង​ដំណើររឿង​នេះ​គឺ​ថា ព្រះវរបិតាសួគ៌​បើក​សម្តែង​សេចក្តីពិត​របស់​ទ្រង់​មួយ​បន្ទាត់​ម្ដងៗ​ ( សូមមើល នីហ្វៃ ទី២ ២៨:៣០ ) ។

សូម​កត់​ចំណាំថា ទាំង​កូនេលាស ឬ​ពេត្រុស​មិន​បាន​ទទួល​ព័ត៌មាន​ទាំង​អស់​ដែល​ព្រះ​មាន​សម្រាប់​ពួកលោក​ភ្លាមៗ​នោះ​ទេ ។ ទេវតា​បាន​ប្រាប់​កូនេលាស​ឲ្យ​ស្វែង​រក​ពេត្រុស ហើយ « គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​យ៉ាង​ណា » ( កិច្ចការ ១០:៥–៦ ) ។ បន្ទាប់​ពី​ពេត្រុស​បាន​ទទួល​ការនិមិត្ត​របស់​លោក លោក « នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការជាក់​ស្តែង​ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ » ( កិច្ចការ ១០:១៧ ) ។ លោកមិន​បាន​យល់​ទាំង​ស្រុង​ពី​អត្ថន័យ​នៃ​ការនិមិត្ត​នោះ​ទេ រហូត​ដល់​លោក​បាន​ជួប​ជាមួយ​កូនេលាស ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​អំពី​តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​យើង ។ សូម​មើល​វីដេអូ « Patterns of Light: Spirit of Revelation ( ៣:០៤ ) ដែលមាន​នៅលើ​គេហទំព័រ​ChurchofJesusChrist.org ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម ។

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ឆ្នាំ ២០២០ ។

ការបង្កើន​ពន្លឺ​បន្ដិច​ម្ដងៗ មកពី​ពន្លឺ​ព្រះអាទិត្យ​រះ គឺ​ដូចជា​ការទទួល​សារលិខិត​មួយ​មកពី​ព្រះ « មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ ជា​និច្ចកាល វិវរណៈ​កើត​ឡើង​នៅ​ក្នុង​ចំនួន​ដ៏​តូច​បន្តិច​ម្ដងៗ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា ភាពស័ក្ដិសម និង​ការរៀបចំ​ខ្លួន​របស់​យើង ។ … គំរូ​នៃ​វិវរណៈ​នេះ​ជាទូទៅ ហាក់​ដូចមាន​ច្រើនជាង​ដោយ​កម្រ ។

( ដេវីឌ អេ បែដណា « The Spirit of Revelation » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​វា​អាច​ជា​ពរជ័យ​មួយ​យ៉ាង​ដូចម្ដេច ដែល​ព្រះវរបិតាសួគ៌​ប្រទាន​វិវរណៈ​ដល់​យើង​បន្តិច​ម្ដងៗ ជាជាង​ប្រទាន​ទាំងអស់​ក្នុង​ពេល​តែមួយ ?

  • តើ​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​អភិវឌ្ឍ ?

ការធ្វើ​សកម្មភាព​តាម​វិវរណៈ

ដោយសារ​កូនេលាស និង​ពេត្រុស​បាន​ធ្វើ​តាម​វិវរណៈ​ដែល​ពួកលោក​បាន​ទទួល​ដំបូង នោះ​ពួកលោក​ត្រូវបាន​ប្រទានពរ​ជាមួយ​ការយល់ដឹង​កាន់តែ​ពេញលេញ ។ នេះ​បង្ហាញ​ពីការពិតមួយ​ផ្សេងទៀត​ដែលមាន​នៅក្នុង កិច្ចការ ១០ ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់យើង​ដោយ​វិវរណៈ​បន្ថែម នៅពេល​យើង​ធ្វើតាម​វិវរណៈ​ដែល​យើង​ទទួលបាន ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​វិវរណៈ​ដែល​បាន​មក​ពី​ព្រះវរបិតាសួគ៌ ។ សូមមើល​វីដេអូ « Let the Holy Spirit Guide » ដែល​មាន​នៅ​លើគេហទំព័រ ChurchofJesusChrist.org, ចាប់ពី​លេខ​កូដ​ម៉ោង ១៤:៤១ ដល់ ១៥:១៩ ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម ។

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ជា​ផ្លូវ​ការ ( គិត​ចាប់​ពី​ខែ មិថុនា ឆ្នាំ ២០១៦ ) របស់​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

ប្រសិនបើ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការបំផុស​គំនិត​ដែល​បាន​បំផុស​ដល់​យើង នោះ​យើង​នឹង​រីកចម្រើន​ឡើង​ក្នុង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​ទទួល​បាន​ការយល់ដឹង និង​ការណែនាំ​ដែល​ជំរុញ​ឲ្យ​មាន​ព្រះវិញ្ញាណ​កាន់តែ​ច្រើន​ឡើង ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ​ដែល​នាំ​ឲ្យ​ធ្វើ​ល្អ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ] ។

សូម​ឲ្យ​យើង​ទទួល​យក​ការហៅ​របស់​ព្រះអម្ចាស់​ដោយ​ហ្មត់ចត់ « ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ] ។ ទ្រង់​ដឹកនាំ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​យើង​រស់នៅ​ឲ្យ​ជិតស្និទ្ធ​នឹង​ព្រះវិញ្ញាណ ធ្វើតាម​ការបំផុស​គំនិត​ដំបូង​ភ្លាមៗ ដោយ​ដឹង​ថា​វា​ជា​ការបំផុស​មក​ពី​ព្រះ ។

( រ៉ូណល អេ រ៉ាសបាន « Let the Holy Spirit Guide » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៦ )

  • តើ​អ្នក​អាច​រៀបចំខ្លួន​ទទួល​វិវរណៈ​ដោយ​របៀបណា ?

វិវរណៈ​សម្រាប់​ជីវិត​របស់​អ្នក

២. សូម​ឆ្លើយ​យ៉ាងហោច​ណាស់​ពីរ​សំណួរ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​វិវរណៈ​ដែល​អាច​ជួយ​អ្នក​ក្នុង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់អ្នក ?

  • តើ​វិវរណៈ​អ្វី​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក ដែល​អ្នក​ត្រូវ​ធ្វើ​តាម ហើយ​តើ​អ្នក​អាច​ធ្វើ​តាម​វា​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ ដែល​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​អ្នក ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​អាច​ស្គាល់​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ?

សូម​ពិចារណា​មើល​វីដេអូ « Feeling the Holy Ghost » ( ៣:១៧ ) ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ស្តាប់​អំពី​វិធី​ផ្សេងៗ​ដែល​មនុស្ស​ទទួល​អារម្មណ៍ និង​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច ប្រសិនបើ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ខ្ញុំ​ទទួល​បាន​វិវរណៈ​ពី​ព្រះវរបិតាសួគ៌ សូម្បីតែ​នៅពេល​ដែល​ខ្ញុំ​ស្វែងរក​វា​ក្តី ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ថា ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ឆ្នាំ ២០២០ ។

នៅក្នុង​ភាព​មិនប្រាកដ​ប្រជា និង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​យើង​ជួបប្រទះ​នៅក្នុង​ជីវិត​របស់​យើង ព្រះ​តម្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​នូវ​អ្វីដែល​ត្រូវ​ធ្វើ​តាម និង​មិន​ត្រូវ​ធ្វើតាម ( សូមមើល នីហ្វៃ ទី២ ២:២៦ ) ហើយ​ទុកចិត្ត​លើ​ទ្រង់ ។ យើង​អាច​នឹង​បាន​មើល​ឃើញ​ពួក​ទេវតា ពុំ​ឮ​សំឡេង​ពី​ស្ថានសួគ៌ ឬ​ទទួល​អារម្មណ៍​ខាង​វិញ្ញាណ​ដ៏​ខ្លាំងក្លា​នោះ​ទេ ។ ជាញឹកញប់ យើង​អាច​នឹង​បន្ត​ក្តី​សង្ឃឹម និង​អធិស្ឋាន—ប៉ុន្តែ​ដោយ​គ្មាន​ការធានា​ពេញលេញ—ថា​យើង​កំពុង​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ។ ប៉ុន្តែ​នៅពេល​យើង​គោរព​សេចក្ដីសញ្ញា​របស់​យើង ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ កាល​យើង​ព្យាយាម​ធ្វើ​ល្អ និងប្រែក្លាយ​កាន់តែ​ប្រសើរ​ឡើង នោះ​យើង​អាច​ដើរ​ដោយមាន​ទំនុកចិត្ត​ថា ព្រះ​នឹង​ដឹកនាំ​ជំហាន​របស់​យើង ។

( ដេវីឌ អេ បែដណា « The Spirit of Revelation » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩០ ) 

តើ​ទម្លាប់ ឬ​សកម្មភាព​អ្វីខ្លះ​ដែល​អាច​រារាំង​ខ្ញុំ​ពី​ការទទួល​បាន​វិវរណៈ ?

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ឆ្នាំ ២០២០ ។

នៅក្នុង​ព្រះគម្ពីរ ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​ពិពណ៌នា​ជា​ញឹកញប់​ថា​ជា « សំឡេង​តូច​រហៀងៗ » ( ពង្សាវតារក្សត្រ ទី១ ១៩:១២; នីហ្វៃ ទី១ ១៧:៤៥ សូមមើល​ផងដែរ នីហ្វៃ ទី៣ ១១:៣ និង « សំឡេង​នៃ​ភាពស្រទន់​ឥតខ្ចោះ » ( ហេលេមិន ៥:៣០ ) ។ ដោយសារ​តែ​ព្រះវិញ្ញាណ​ខ្សឹប​មកកាន់​យើង​ដោយ​ស្រទន់ និង​ស្រាលៗ នោះ​វា​ងាយ​ដើម្បី​យល់​ថា ហេតុអ្វី​យើង​គួរ​តែ​ចៀសវាង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុំ​សមរម្យ រូបអាសគ្រាម សារធាតុ​ញៀន និង​អាកប្បកិរិយា​ដែល​បង្ក​គ្រោះថ្នាក់​នានា ។ ឧបករណ៍​របស់​មារសត្រូវ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ទន់ខ្សោយ និង​បំផ្លាញ​សមត្ថភាព​ក្នុង​ការស្គាល់ និង​ឆ្លើយតប​ចំពោះ​សារលិខិត​ដ៏​ស្រទន់​មកពី​ព្រះ ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​បន្តិច​ម្តងៗ ។

( ដេវីឌ អេ បែដណា « The Spirit of Revelation » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ។

តើ​ខ្ញុំ​អាច​ធ្វើអ្វី​ខ្លះដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ទទួលយក​វិវរណៈ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទី​មួយ​បាន​ថ្លែង ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ការឈាន​ទៅមុខ​ជាមួយ​នឹង​ការបម្រើ និង​កិច្ចការ​របស់​យើង គឺ​ជា​របៀប​ដ៏​សំខាន់​មួយ​ដើម្បី​ស័ក្តិសម​ទទួល​បាន​វិវរណៈ ។ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ខ្ញុំ​បាន​សម្គាល់ឃើញ​ថា វិវរណៈ​ដែល​បាន​ផ្តល់​ដល់​បុត្រាបុត្រី​ព្រះ ភាគច្រើន​បំផុត​បាន​ទទួល​នៅពេល​ពួកគេ​ខិតខំ មិនមែន​ពេល​ពួកគេ​កំពុង​អង្គុយ​ក្នុង​លំនៅដ្ឋាន​របស់​ពួកគេ រង់ចាំ​ឲ្យ​ព្រះអម្ចាស់​ប្រាប់​ពួកគេ​ពី​ជំហាន​ដំបូង​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ។…

យើង​នឹង​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ នៅពេល​យើង​បាន​ធ្វើអ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន នៅពេល​យើង​ចេញ​ទៅ​ធ្វើការ​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ​ជាជាង​អង្គុយ​ក្នុង​ម្លប់​អធិស្ឋាន​សូម​ការដឹកនាំ​លើ​ជំហាន​ដំបូង​ដែល​ត្រូវ​ឈាន ។ វិវរណៈ​មក​ពេល​កូនចៅ​របស់​ព្រះ​កំពុង​ធ្វើ​សកម្មភាព ។

ដូច្នេះ យើង​អាច​ធ្វើ​អស់​ពី​សមត្ថភាព​របស់​យើង ។ រួច​ហើយ យើង​រង់ចាំ​ព្រះអម្ចាស់​ដើម្បី​ទទួល​វិវរណៈ​របស់​ទ្រង់ ។ ទ្រង់​មាន​កាលវិភាគ​របស់​ទ្រង់​ផ្ទាល់ ។

( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២២, ២៤ )

សម្រាប់​ការណែនាំ​បន្ថែម​ទៀត​អំពី​របៀប​បង្កើន​សមត្ថភាព​របស់អ្នក​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ទទួល​បាន​វិវរណៈ សូម​ពិចារណា​អាន « Feeling the Spiri » ( ប៉ុល វែនឌិនប៊ើក New Era ខែ តុលា ឆ្នាំ ២០១១ ទំព័រ ២៦–២៩ ) ។