« មេរៀនទី ២៥ ៖ Review » កម្មវិធី EnglishConnect ២ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ២៥ » កម្មវិធី EnglishConnect ២ សម្រាប់អ្នករៀន
Lesson 25
Review
គោលបំណង ៖ ខ្ញុំនឹងរំឭក EnglishConnect ២ ឡើងវិញ ហើយនឹកគិតអំពីបទពិសោធន៍របស់ខ្ញុំ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: Learn by Study and by Faith
រៀនដោយសារការសិក្សា និងដោយសារសេចក្តីជំនឿ
I can rely on God to seek learning by study and by faith.
ខ្ញុំអាចពឹងផ្អែកទៅលើព្រះដើម្បីស្វែងរកការរៀនសូត្រដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿ ។
ព្រះអម្ចាស់បានប្រទានលំនាំមួយដល់យើងដើម្បីរៀនសូត្រ ៖
« ចូរអ្នករាល់គ្នាព្យាយាមស្វែងរក ហើយបង្រៀនគ្នាទៅវិញទៅមកនូវពាក្យសម្ដីនៃប្រាជ្ញាវាងវៃ មែនហើយ ចូរអ្នករាល់គ្នាស្វែងរកពាក្យសម្ដីនៃប្រាជ្ញាវាងវៃចេញពីសៀវភៅដ៏ល្អៗបំផុត ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារ សេចក្តីជំនឿ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ )
ចូរនឹកគិតអំពីបទពិសោធន៍របស់អ្នកនៅក្នុងកម្មវិធី EnglishConnect ។ តើអ្នកបានអនុវត្តលំនាំនេះដោយរបៀបណា ? ចូរនឹកគិតអំពីគោលការណ៍នៃការរៀនសូត្រ និងសេចក្ដីថ្លែងការណ៍ដែលយើងបានរៀនជាមួយគ្នា ៖
-
« អ្នកគឺជាបុត្ររបស់ ព្រះ »—ខ្ញុំជាបុត្ររបស់ព្រះដែលមានសក្តានុពល និងគោលបំណងដ៏អស់កល្បជានិច្ច ។
-
« អនុវត្តសេចក្ដីជំនឿលើ ព្រះយេស៊ូវគ្រីស្ទ »—ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំធ្វើគ្រប់កិច្ចការទាំងអស់ នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើទ្រង់ ។
-
« មានការទទួលខុសត្រូវ »—ខ្ញុំមានអំណាចក្នុងការជ្រើសរើស ហើយខ្ញុំទទួលខុសត្រូវលើការរៀនសូត្ររបស់ខ្ញុំផ្ទាល់ ។
-
« ស្រឡាញ់ និងបង្រៀនគ្នាទៅវិញទៅមក »—ខ្ញុំអាចរៀនពី ព្រះវិញ្ញាណ នៅពេលខ្ញុំស្រឡាញ់ បង្រៀន និងរៀនជាមួយអ្នកដទៃ ។
-
« ឈានទៅមុខ »—ដោយមានជំនួយរបស់ព្រះ ខ្ញុំអាចឈានទៅមុខ ទោះជាខ្ញុំប្រឈមមុខនឹងឧបសគ្គក៏ដោយ ។
-
« ប្រឹក្សាជាមួយនឹងព្រះអម្ចាស់ »—ខ្ញុំកែលម្អការរៀនសូត្ររបស់ខ្ញុំដោយការប្រឹក្សាជាមួយព្រះជារៀងរាល់ថ្ងៃអំពីការខិតខំរបស់ខ្ញុំ ។
ពេលវេលារបស់អ្នកជាមួយនឹងក្រុម EnglishConnect អាចនឹងត្រូវបញ្ចប់ ប៉ុន្តែមានរឿងជាច្រើនទៀតដែលព្រះចង់ឲ្យអ្នករៀន និងទទួលបទពិសោធន៍ ។ ព្រះវរបិតាសួគ៌របស់អ្នកស្រឡាញ់អ្នក ហើយចង់ជួយឲ្យអ្នកសម្រេចសក្ដានុពលដ៏ទេវភាពរបស់អ្នក ។ អ្នកអាចពឹងផ្អែកទៅលើព្រះ ហើយបន្ត « ស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ។
Ponder
-
តើអ្នកមានបទពិសោធន៍នៃសេចក្ដីស្រឡាញ់ និងជំនួយរបស់ព្រះនៅក្នុងការរៀនសូត្រភាសាអង់គ្លេសយ៉ាងដូចម្ដេចខ្លះ ?
-
តើអ្នកបានអនុវត្តគោលការណ៍នៃការរៀនសូត្រនៅក្នុងកម្មវិធី EnglishConnect យ៉ាងដូចម្ដេចខ្លះ ?
-
តើអ្នកនឹងអនុវត្តគោលការណ៍នៃការរៀនសូត្រទាំងនេះនៅក្នុងផ្នែកដទៃទៀតនៃជីវិតរបស់អ្នកដោយរបៀបណា ?
Prepare for Activity 1
អានការណែនាំសម្រាប់សកម្មភាពទី ១ ។ ចូរសរសេរសំណួរ និងចម្លើយមួយសម្រាប់គ្រួសារនីមួយៗនៅក្នុងសកម្មភាពនេះ ។ អានវាឲ្យឮៗ ។ សូមមើល មេរៀនទី ៤ និង មេរៀនទី ៥ សម្រាប់វាក្យសព្ទ និងលំនាំទាំងឡាយ ។
Prepare for Activity 2
អានការណែនាំសម្រាប់សកម្មភាពទី ២ ។ ជ្រើសរើសរូបភាពមួយ ។ ចូរសរសេរសំណួរ និងចម្លើយចំនួនបួនអំពីព្រឹត្តិការណ៍នោះ ។ អានវាឲ្យឮៗ ។ សូមមើល មេរៀនទី ១២ និង មេរៀនទី ២៣ សម្រាប់វាក្យសព្ទ និងលំនាំទាំងឡាយ ។
Prepare for Activity 3
អានការណែនាំសម្រាប់សកម្មភាពទី ៣ ផ្នែកទី ១ ។ ចូរសរសេរសំណួរ និងចម្លើយចំនួនបីដើម្បីធ្វើផែនការសម្រាប់ព្រឹត្តិការណ៍មួយ ។ អានវាឲ្យឮៗ ។ សូមមើល មេរៀនទី ១៧ និង មេរៀនទី ២២ សម្រាប់វាក្យសព្ទ និងលំនាំទាំងឡាយ ។
ធ្វើសកម្មភាពទី ៣ ផ្នែកទី ២ ម្ដងទៀត ។
Additional Activities
បំពេញសកម្មភាពមេរៀន និងការវាយតម្លៃតាមអនឡាញនៅលើគេហទំព័រ englishconnect.org/learner/resources ឬនៅក្នុង សៀវភៅលំហាត់ EnglishConnect ២ ។
Act in Faith to Practice English Daily
សូមបន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ ។ សូមប្រើ « ការតាមដានការសិក្សាផ្ទាល់ខ្លួន » របស់អ្នក ។ សូមរំឭកអំពីគោលដៅការសិក្សារបស់អ្នកឡើងវិញ ហើយវាយតម្លៃអំពីការខិតខំរបស់អ្នក ។
Conversation Group
Discuss the Principle of Learning: Learn by Study and by Faith
(20–30 minutes)
-
សូមអាន គោលការណ៍នៃការរៀនសូត្រ សម្រាប់មេរៀននេះឲ្យឮៗ ។
-
ពិភាក្សាអំពីសំណួរនានា ។
Activity 1: Create Your Own Conversations
(10–15 minutes)
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីគ្រួសារនីមួយៗ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ចូរមានការច្នៃប្រឌិត ! ប្តូរវេនគ្នា ។
Example
-
A: How many grandchildren does he have?
-
B: He has two grandchildren.
-
A: Tell me about his daughter-in-law.
-
B: She is thirty years old, short, intelligent, and thoughtful.
-
A: How are the grandfather and the grandmother different?
-
B: The grandfather is more generous than the grandmother.
-
A: How are this sister and that sister different?
-
B: This sister is older. That sister is younger.
Image 1
Image 2
Image 3
Image 4
Activity 2: Create Your Own Conversations
(10–15 minutes)
ដើរតួ ។ ដៃគូ ខ បានចូលរួមព្រឹត្តិការណ៍នៅក្នុងរូបភាពនេះ ។ ដៃគូ ក សួរសំណួរអំពីព្រឹត្តិការណ៍នោះ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ចូរមានការច្នៃប្រឌិត ! ប្ដូរតួ ។
Example
-
A: Where were you last night?
-
B: I was at a birthday party.
-
A: How was the birthday party?
-
B: It was fun. I had a wonderful time. There were lots of gifts.
-
A: What did you do?
-
B: We listened to music, danced, and shared memories.
-
A: Was there cake at the birthday party?
-
B: Yes, there was cake!
Image 1
Image 2
Image 3
Image 4
Activity 3: Create Your Own Conversations
(10–15 minutes)
Part 1
ដើរតួ ។ ដៃគូ ខ កំពុងរៀបផែនការសម្រាប់ព្រឹត្តិការណ៍មួយនៅក្នុងសហគមន៍របស់អ្នក ។ ដៃគូ ក សួរសំណួរដើម្បីជួយរៀបចំផែនការសម្រាប់ព្រឹត្តិការណ៍នោះ ។ ចូរមានការច្នៃប្រឌិត ! ប្ដូរតួ ។
Example
-
A: What will we do?
-
B: We will have a celebration.
-
A: OK! What will happen at the celebration?
-
B: It will be a celebration of our city. There will be games, snacks, a band, and fireworks.
-
A: Who will be there?
-
B: People from our community.
-
A: What day will it be?
-
B: It will be on August 1st.
-
A: When is it going to be?
-
B: It’s going to start at 6:30 p.m. It’s going to end after midnight.
Part 2
ដើរតួ ។ ដៃគូ ក អញ្ជើញ ដៃគូ ខ ទៅព្រឹត្តិការណ៍ដែលអ្នកបានគ្រោងនៅក្នុងផ្នែកទី ១ ។ សួរ និងឆ្លើយសំណួរតាមដាន ។ ដៃគូ ខ មិនអាចចូលរួមបានទេ ។ ចូរមានការច្នៃប្រឌិត ! ប្ដូរតួ ។
Example
-
A: Do you want to come to a celebration with me?
-
B: When is it?
-
A: It’s on Friday, May 10th at 6:30 p.m.
-
B: What will happen at the celebration?
-
A: There will be fireworks and games.
-
B: Sorry, I can’t come to the celebration because I need to study for a test.
-
A: Can you please come to the celebration with me?
-
B: No, I can’t come because I have to get a good grade on my test.
Reflection
(5–10 minutes)
សូមអបអរសាទរ ! អ្នកបានរៀនច្រើនហើយ ។ យើងមានមោទនភាពចំពោះការខិតខំ និងពេលវេលាទាំងអស់ដែលអ្នកបានមាននៅក្នុងការរៀនភាសាអង់គ្លេស ។
ចូរនឹកគិតអំពីបទពិសោធន៍របស់អ្នកនៅក្នុងកម្មវិធី EnglishConnect ២ ហើយដាក់គោលដៅសម្រាប់ពេលអនាគត ។
-
ចូរចែកចាយរឿងបីយ៉ាងដែលអ្នកបានរៀនដែលនឹងមានប្រយោជន៍បំផុតចំពោះអ្នក ។
-
តើអ្នកនឹងបន្ដកែលម្អភាសាអង់គ្លេសរបស់អ្នកដោយរបៀបណា ?
-
ចូរគិតអំពីគោលការណ៍នៃការរៀនសូត្រ ។ តើអ្នកអាចអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
ជំហានបន្ទាប់របស់អ្នក
ឥឡូវអ្នកបានបញ្ចប់កម្មវិធី EnglishConnect ២ ចូរពិចារណាអំពីការបន្ដទៅកាន់កម្មវិធី EnglishConnect ៣ ។ ដើម្បីរៀនបន្ថែម សូមចូលទៅកាន់ join.englishconnect.org ។
ពុំទាន់បានត្រៀមខ្លួនដើម្បីចាប់ផ្ដើម EnglishConnect ៣ មែនទេ ? ចូរបន្ដរៀនភាសាអង់គ្លេសនៅក្នុងកម្មវិធី EnglishConnect ២ ។
អ្វីក៏ដោយដែលអ្នកនឹងធ្វើបន្ទាប់ សូមចងចាំថាអ្នកគឺជាបុត្ររបស់ព្រះ ហើយទ្រង់អាចជួយអ្នកឲ្យរីកចម្រើនបាន ។
Act in Faith to Practice English Daily
« ចូរទទួលការអប់រំទាំងអស់តាមដែលអ្នកអាចទទួលបាន ។ … ការអប់រំគឺជាកូនសោដែលនឹងចាក់បើកទ្វារនៃឱកាសសម្រាប់អ្នក ។ វាមានតម្លៃសមនឹងធ្វើការលះបង់ ។ វាមានតម្លៃដើម្បីធ្វើការខិតខំ ហើយបើអ្នកអប់រំគំនិត និងដៃរបស់អ្នក នោះអ្នកនឹងអាចធ្វើការបរិច្ចាគដ៏អស្ចារ្យទៅក្នុងសង្គមដែលអ្នករស់នៅ ហើយអ្នកនឹងអាចនឹកគិតដោយមានកិត្តិយសអំពីសាសនាចក្រដែលអ្នកមានចំណែកជាសមាជិកមួយរូបនោះ » ( Teachings of Presidents of the Church: Gordon B. Hinckley [ ឆ្នាំ២០១៦ ] ទំព័រ ២៤១ ) ។