កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀនទី ៥ ៖ Family and Friends


« មេរៀន​ទី ៥ ៖ Family and Friends » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ៥ » កម្មវិធី EnglishConnect 2 សម្រាប់​អ្នករៀន

បុរស​ញញឹម​នៅ​ខាងក្រៅ

Lesson 5

Family and Friends

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ធ្វើការ​ប្រៀបធៀប​រវាង​មនុស្ស និង​មនុស្ស ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Learn by Study and by Faith

រៀន​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តី​ជំនឿ

In EnglishConnect, we rely on God to learn by study and by faith.

នៅក្នុងកម្មវិធី EnglishConnect យើង​ពឹងផ្អែក​ទៅលើ​ព្រះ​ដើម្បី​រៀន​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដីជំនឿ ។

នៅក្នុង​ឆ្នាំ១៨៣២ យ៉ូសែប ស្ម៊ីធ និង​អ្នកដឹកនាំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​កាល​ពី​ជំនាន់​មុន​មួយចំនួន ត្រូវបាន​ដឹកនាំ​ឲ្យ​ចាប់ផ្ដើម​បើក​សាលារៀន​មួយ ។ ព្រះ ចង់​ឲ្យ​ពួកគេ​រៀន រីកចម្រើន និង​ត្រៀមខ្លួន​ដើម្បី​ដឹកនាំ​អ្នកដទៃ ។ ក្រុម​នៃ​សមាជិក​នេះ​ពុំ​មាន​សញ្ញាបត្រ​មកពី​សាកលវិទ្យាល័យ ឬ​រៀន​បាន​ច្រើន​នោះទេ ។ ពួកគេ​ពុំ​មាន​ប្រាក់ ឬ​ធនធាន​ច្រើន​នោះទេ ។ នៅក្នុង បទគម្ពីរ ព្រះ​បង្រៀន​ពួកគេ​អំពី​លំនាំ​មួយ​សម្រាប់​ការរៀនសូត្រ ៖

« ហើយ​ដូច​ជា​មនុស្ស​ពុំមាន សេចក្តីជំនឿ ទាំង​អស់​គ្នា នោះ​ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរអ្នក​រាល់​គ្នា​ស្វែង​រក​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពីសៀវភៅ​ដ៏​ល្អៗ​បំផុត ចូរស្វែងរក​ការរៀនសូត្រ គឺដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តីជំនឿផង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៨ )

ព្រះ​បង្រៀន​ថា យើង​ចាំបាច់​ត្រូវ​រៀន​ដោយសារ​ការសិក្សា ហើយ​យើង​ត្រូវ​រៀន​ដោយសារ​សេចក្ដីជំនឿ​ផងដែរ ។ យើង​ខិតខំ​អស់​ពី​សមត្ថភាព ហើយ​យើង​ទូល​សូម​ព្រះ​ឲ្យ​បញ្ជូន ព្រះវិញ្ញាណ របស់​ទ្រង់​ដើម្បី​បើក​ចិត្ត និង​គំនិត​របស់​យើង​ឲ្យ​រៀន ។ ព្រះវិញ្ញាណ​ប្រទាន​ដល់​យើង​នូវ​ការយល់ដឹង​កាន់តែ​ច្រើន​ជាង​ដែល​យើង​អាច​ធ្វើ​ដោយ​ខ្លួនឯង ។ ការមាន​គ្រូបង្រៀន​ដ៏​ល្អ ឬ​សៀវភៅ​ដ៏​ល្អ​អាច​ជួយ ប៉ុន្តែ​ព្រះ​អាច​បង្រៀន​យើង ទោះ​ជា​យើង​ពុំ​មាន​អ្វីៗ​ទាំង​នោះ​ក្ដី ។ នៅពេល​យើង​រៀន​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដីជំនឿ ព្រះ​អាច​ជួយ​យើង​រៀន​បាន​ច្រើន​ជាង​ដែល​យើង​គិត​ថា​យើង​អាច​ធ្វើ​បាន ។

បុរស​ម្នាក់​កំពុង​សិក្សា

Ponder

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ការរៀនសូត្រ « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តី​ជំនឿ » ?

  • ចូរ​គិត​អំពី​បទពិសោធន៍​របស់​អ្នក​នៅ​ក្នុង​កម្មវិធី EnglishConnect ។ តើ​ព្រះ​កំពុង​ជួយ​អ្នក​រៀន​យ៉ាង​ដូចម្ដេច ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​បង្កើត​កាត​មាន​សរសេរ​ពាក្យ​ដើម្បី​ជួយ​អ្នក​ទន្ទេញ​ពាក្យ​ថ្មីៗ ។ អ្នក​អាច​ប្រើ​ក្រដាស ឬ​កម្មវិធី​សុសវែរ ។

different

ខុសគ្នា

Nouns

សូមមើល​ឧបសម្ព័ន្ធ​សម្រាប់ family nouns ។

Adjectives 1

shorter

ទាបជាង

taller

ខ្ពស់ជាង

older

ចាស់ជាង

younger

ក្មេងជាង

louder

ឮជាង

Adjectives 2

athletic

អត្តពលិក

beautiful

ស្រស់​ស្អាត

energetic

ស្វាហាប់

generous

ចិត្ត​ល្អ

intelligent

ឈ្លាសវៃ

outgoing

រួសរាយ

patient

អត់ធ្មត់

quiet

ស្ងប់ស្ងាត់

thoughtful

គិតវែងឆ្ងាយ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: How are you and your (noun) different?A: I am (adjective 1).

Questions

សំណួរ​លំនាំទី ១ how are you and your noun different

Answers

ចម្លើយ​លំនាំ​ទី ១ I am adjective 1

Examples

ឪពុក និង​កូន​នៅសួន​ឧទ្យាន

Q: How are you and your son different?A: He is shorter.

Q: How are you and your daughter different?A: I am taller.

Q: How are you and your cousins different?A: They are louder.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​និយាយ​តាម​លំនាំ​ឲ្យ​ឮៗ ។ ពិចារណា​ធ្វើការ​ថតសំឡេង​របស់​អ្នក ។ សូម​យកចិត្តទុកដាក់​ទៅលើ​ការបញ្ចេញ​សំឡេង និង​ភាពស្ទាត់ជំនាញ​របស់​អ្នក ។

Q: How are your (noun) and (noun) different?A: My (noun) is more (adjective 2).

Questions

សំណួរ​លំនាំទី ២ how are your noun and noun different

Answers

ចម្លើយ​លំនាំ​ទី ២ my noun is more adjective 2

Examples

គ្រួសារ​នៅ​រដ្ឋ​ហាវ៉ៃ

Q: How are your sisters and brother different?A: My sisters are more thoughtful.

Q: How are your mother and father different?A: My father is less outgoing.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Learn by Study and by Faith

(20–30 minutes)

បុរស​ម្នាក់​កំពុង​សិក្សា

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

Part 1

មើល​ទៅ​រូបភាព ។ សួរ ហើយ​ឆ្លើយ​សំណួរ​ដើម្បី​ប្រៀបធៀប​មនុស្ស​នៅក្នុង​រូបភាព​នីមួយៗ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

Example: Luis and Carlos
ជីតា​កំពុង​លេង​កីឡា​វាយ​កូនបាល់​ជាមួយ​ចៅប្រុស
  • A: How are Luis and Carlos different?

  • B: Luis is younger. Carlos is older. Luis is less athletic. Carlos is less patient.

Image 1: Susan and her mom

ម្ដាយ និង​កូនស្រី​កំពុង​ខ្វែងដៃ​គ្នា

Image 2: Sam and Rachel

ប្ដី និង​ប្រពន្ធ​កំពុង​ថតរូប

Image 3: Anya and Yash

គូស្វាមី​ភរិយា​កំពុង​និយាយ​គ្នា​នៅលើ​ឆ្នេរ​សមុទ្រ​ពេល​ថ្ងៃលិច

Part 2

សួរ និង​ឆ្លើយ​សំណួរ ដើម្បី​ប្រៀបធៀប​ខ្លួនអ្នក​ទៅនឹង​សមាជិក​គ្រួសារ​របស់​អ្នក ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

Example
  • A: How are you and your mother different?

  • B: I am younger. She is more generous. She is less energetic.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​ដើម្បី​ប្រៀបធៀប​ខ្លួន​អ្នក​ទៅនឹង​ដៃគូ​របស់​អ្នក ។ ចូរ​ប្រើ​គុណនាម​ឲ្យបាន​ច្រើន​តាម​ដែលអ្នក​អាចធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

We are both tall.

យើង​ទាំងពីរ​នាក់ ខ្ពស់ ។

Example

  • A: How old are you?

  • B: I’m twenty-nine years old. How old are you?

  • A: I’m thirty-nine years old. I am older. You are younger.

  • B: Are you athletic?

  • A: Yes, I am athletic. Are you athletic?

  • B: Yes, I am. We are both athletic!

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Compare myself to others.

    ប្រៀបធៀប​ខ្លួន​របស់​ខ្ញុំ​ទៅនឹង​មនុស្ស​ដទៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Compare other people to each other.

    ប្រៀបធៀប​មនុស្ស​ដទៃទៀត​ទៅវិញ​ទៅមក ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

ដោយសារ​តែ​ការគោរព​ដ៏​ពិសិដ្ឋ​របស់​យើង​ចំពោះ​បញ្ញា​របស់​មនុស្ស​ម្នាក់ៗ នោះ​យើង​ចាត់ទុក​ថា ការទទួល​បាន​ការអប់រំ​គឺជា​ការទទួល​ខុសត្រូវ​ខាង​សាសនា​មួយ ។… ព្រះ​ដ៏បង្កបង្កើត​របស់​យើង​រំពឹង​ឲ្យបុត្រាបុត្រី​របស់ទ្រង់​នៅគ្រប់ទិសទី​ឲ្យអប់រំ​ខ្លួនឯង » ( រ័សុល អិម ណិលសុន « Where is Wisdom? » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩២ ទំព័រ ៦ ) ។