កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ៣ ៖ Interests


« មេរៀន​ទី ៣ ៖ Interests » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ៣ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

បុរស​ពីរនាក់​ញញឹម

Lesson 3

Interests

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​អ្វី​ដែល​នរណា​ម្នាក់​ចូលចិត្ត​ធ្វើ និង​ហេតុអ្វី ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Take Responsibility

ត្រូវ​មាន​ការទទួលខុសត្រូវ

I have the power to choose, and I am responsible for my own learning.

ខ្ញុំ​មាន​អំណាច​ដើម្បី​ជ្រើសរើស ហើយ​ខ្ញុំ​ទទួលខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ខ្ញុំ​ផ្ទាល់ ។

អ្នក​គឺជា​បុត្រ​របស់ ព្រះ ដែល​មាន​អំណាច​ដើម្បី​ជ្រើសរើស និង​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​ឯង ។ អំណាច​នេះ​គឺ​ហៅ​ថា សិទ្ធិជ្រើសរើស ។ លីហៃ​ជា ព្យាការី នៅក្នុង ព្រះគម្ពីរ​មរមន បង្រៀន​យើង​ថា យើង​ពុំ​ដូចជា​ថ្ម​ដែល​រង់ចាំ​នរណា​ម្នាក់​មក​ផ្លាស់ប្ដូរ​យើង ហើយ​រំកិល​យើង​នោះទេ ។ យើង​គឺជា ភ្នាក់ងារ ដែល​អាច​សម្រេច​ចិត្ត​សម្រាប់​ខ្លួន​យើង នូវ​អ្វី​ដែល​យើង​ជឿ អ្វី​ដែល​យើង​ធ្វើ និង​នរណា​ដែល​យើង​ប្រែក្លាយ ។ លីហៃ​បាន​បង្រៀន ៖

« [ ព្រះ ] បាន​បង្កើត​អ្វីៗ​សព្វសារពើ … ដើម្បី​ធ្វើ​សកម្មភាព និង​ទទួល​សកម្មភាព​ផង ។ … ហេតុដូច្នោះហើយ ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួនឯង » ( នីហ្វៃទី២ ២:១៤, ១៦ ) ។

អ្នក​អាច​ជ្រើសរើស​រៀន ហើយ​កែលម្អ ។ គ្រូបង្រៀន​របស់​អ្នក និង​អ្នក​រៀន​ដទៃទៀត​នៅក្នុង​ក្រុម​សន្ទនា​របស់​អ្នក អាច​ជួយ​អ្នក​បាន ប៉ុន្តែ​នៅ​ទីបំផុត វា​គឺជា​ជម្រើស​របស់​អ្នក ដែល​មាន​ឥទ្ធិពល​ធំ​បំផុត​ទៅលើ​ការរៀនសូត្រ​របស់​អ្នក ។ អ្នក​អាច​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួនឯង​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ជា​រៀងរាល់​ថ្ងៃ ។ នៅពេល​បញ្ហា​កើត​ឡើង សូម​ស្វែងរក​ដំណោះស្រាយ ។ អ្នក​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិជ្រើសរើស—អំណាច​មកពី​ព្រះ​ដើម្បី​ធ្វើ​សកម្មភាព ។ អ្នក​អាច​ទទួលខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់ខ្លួន​របស់​អ្នក ។

បុរស​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់​កំពុងនិយាយ​គ្នា

Ponder

  • តើ​ការធ្វើ​ជា « ភ្នាក់ងារ » និង​ការទទួលខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់ខ្លួន​របស់​អ្នក​មានន័យ​យ៉ាង​ណា ?

  • តើ​មាន​រឿង​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការសិក្សា​ភាសា​អង់គ្លេស​ជា​រៀងរាល់​ថ្ងៃ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​សកម្មភាព ហើយ​មិន​រង់ចាំ​ទទួល​សកម្មភាព នៅពេល​អ្នក​សិក្សា​ភាសា​អង់គ្លេស​ជា​រៀងរាល់ថ្ងៃ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​អនុវត្ត​ពាក្យ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក ។ គិត​អំពី​ពេល និង​ទីកន្លែង ដែល​អ្នក​អាច​ប្រើ​ពាក្យ​ទាំងនេះ ។

Verbs/Verbs + ing

cook/cooking

ចម្អិន/កំពុងចម្អិន

dance/dancing

រាំ/កំពុងរាំ

fish/fishing

ស្ទួចត្រី/កំពុងស្ទួចត្រី

go/going to museums

ទៅ/កំពុងទៅ សារមន្ទីរ

paint/painting

គូរ/កំពុងគូរ

play/playing sports

លេង/កំពុងលេង កីឡា

read/reading

អាន/កំពុងអាន

run/running

រត់/កំពុងរត់

swim/swimming

ហែលទឹក/កំពុងហែលទឹក

write/writing

សរសេរ/កំពុងសរសេរ

Adjectives

amazing

អស្ចារ្យ​ណាស់

boring

ធុញទ្រាន់

challenging

ការប្រឈម

difficult

ពិបាក

easy

ងាយស្រួល

fun

សប្បាយ

interesting

គួរឲ្យ​ចាប់អារម្មណ៍

relaxing

ធូរ​អារម្មណ៍

tiring

នឿយហត់

wonderful

អស្ចារ្យ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What do you like doing?A: I like (verb + ing).

Questions

សំណួរ​លំនាំ ១ what do you like doing

Answers

លំនាំ​ចម្លើយ​ទី ១ I like verb + ing

Examples

ឪពុក​កំពុង​អាន​ឲ្យ​កូនស្រី​ស្ដាប់

Q: What do you like doing?A: I like reading.

Q: What doesn’t she like doing?A: She doesn’t like swimming.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​យល់​អំពី​ច្បាប់​នៅក្នុង​លំនាំ ។ គិត​អំពី​របៀប​ដែល​ភាសា​អង់គ្លេស​មាន​ភាពស្រដៀងគ្នា ឬ​ខុសគ្នា​ពី​ភាសា​របស់​អ្នក ។

Q: Why do you like (verb + ing)?A: I like (verb + ing) because it’s (adjective).

Questions

សំណួរ​លំនាំ​ទី ២ why do you like verb + ing

Answers

ចម្លើយ​លំនាំ​ទី ២ I like verb + ing because it’s adjective

Examples

Q: Why do you like reading?A: I like reading because it’s interesting.

កុមារី​កំពុង​ហែលទឹក

Q: Why doesn’t she like swimming?A: She doesn’t like swimming because it’s difficult.

បុរស​ម្នាក់​កំពុង​គូរគំនូរ

Q: Why does he like painting?A: Because it’s relaxing.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Take Responsibility

(20–30 minutes)

បុរស​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់​កំពុងនិយាយ​គ្នា

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​បុគ្គល​ម្នាក់ៗ ។ ប្តូរ​វេន​គ្នា ។

Example: Ahmad

Likes

បុរស​ម្នាក់​កំពុង​លេង​បាល់​នៅ​លើ​ឆ្នេរ​សមុទ្រ

Doesn’t Like

ម្ដាយ និង​កូនប្រុស​កំពុង​ចម្អិន​អាហារ
  • A: What does Ahmad like doing?

  • B: He likes playing sports.

  • A: Why does he like playing sports?

  • B: Because it’s fun.

  • A: What doesn’t Ahmad like doing?

  • B: He doesn’t like cooking.

  • A: Why doesn’t he like cooking?

  • B: He doesn’t like cooking because it’s tiring.

Image Group 1: Ken

Likes

បុរស​ម្នាក់​កំពុង​អាន​សៀវភៅ

Doesn’t Like

បុរស​ម្នាក់​កំពុងរត់​ហាត់ប្រាណ

Image Group 2: Marisa

Likes

ស្ត្រី​ម្នាក់​កំពុង​ហែលទឹក

Doesn’t Like

ស្ត្រី និង​ក្មេងស្រី​ម្នាក់​កំពុង​ស្ងើច​អំពី​រូបគំនូរ​នៅ​សារមន្ទីរ

Image Group 3: Mei

Likes

ស្ត្រី​កំពុង​គូរគំនូរ​នៅលើ​រនាំង​សំពត់

Doesn’t Like

ក្រុមគ្រួសារ​កំពុង​ស្ទូច​ត្រី

Image Group 4: Rosa

Likes

ស្ត្រី​ពីរ​រូប​កំពុង​រាំ​នៅក្នុង​ផ្ទះ

Doesn’t Like

ស្ត្រី​ម្នាក់​កំពុង​សរសេរ​ក្នុង​សៀវភៅ​ផែនការ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ជ្រើសរើស​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​បី​នាក់ សួរ និង​ឆ្លើយ​សំណួរ​អំពី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ម្នាក់ ។ ប្តូរ​វេន​គ្នា ។

New Vocabulary

cheap

ថោក

expensive

ថ្លៃ

playing games

ការលេង​ល្បែង

shopping

ការទិញ​អីវ៉ាន់

traveling

ការធ្វើដំណើរ

Example

  • A: My sister likes shopping.

  • B: Why does your sister like shopping?

  • A: She likes shopping because it’s exciting.

  • B: Does your sister like traveling?

  • A: No, she doesn’t like traveling.

  • B: Why doesn’t she like traveling?

  • A: Because it’s expensive.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Talk about what I like and don’t like doing and why.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត និង​មិន​ចូលចិត្ត​ធ្វើ ហើយ​ហេតុអ្វី ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what others like and don’t like doing and why.

    និយាយ​អំពី​អ្វី​ដែល​អ្នក​ដទៃ​ចូលចិត្ត និង​អ្វី​ដែល​មិនចូលចិត្ត ហើយ​ហេតុអ្វី ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ជម្រើស​ដែល​យើង​កំណត់​ពី​ជោគវាសនា​របស់​យើង » ( ថូម៉ាស អេស ម៉នសុន « Choices » Liahona ខែ​ឧសភា ឆ្នាំ២០១៦ ទំព័រ ៨៦ ) ។