កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀនទី ៤ ៖ Family and Friends


« មេរៀន​ទី ៤ ៖ Family and Friends » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ៤ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ស្ត្រី​ញញឹម​នៅឯ​តុរៀន

Lesson 4

Family and Friends

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ពិពណ៌នា​អំពី​សមាជិក​គ្រួសារ​ជិតដិត ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Love and Teach One Another

ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក

I can learn from the Spirit as I love, teach, and learn with others.

ខ្ញុំ​អាច​រៀន​ពី​ព្រះវិញ្ញាណ នៅពេល​ខ្ញុំ​ស្រឡាញ់ បង្រៀន និង​រៀន​ជាមួយ​អ្នក​ដទៃ ។

នៅក្នុង​កម្មវិធី EnglishConnect យើង​ដឹង​ថា ព្រះ គឺជា​គ្រូបង្រៀន​ដ៏​ពិត ហើយ​ទ្រង់​បង្រៀន​យើង​តាមរយៈ ព្រះវិញ្ញាណ របស់​ទ្រង់ ។ ព្រះវិញ្ញាណ​នាំ​មក​នូវ​អារម្មណ៍​នៃ​អំណរ សេចក្តីសុខសាន្ដ និង​សេចក្ដីស្រឡាញ់ ។ ព្រះវិញ្ញាណ​ជួយ​យើង​យល់​ពី​សេចក្ដីពិត ហើយ​អាច​ចម្រើន​សមត្ថភាព​របស់​យើង​ក្នុងការ​រៀនសូត្រ ។ វិធី​មួយ​ដែល​យើង​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់នៅ​ជាមួយ​នឹង​យើង គឺ​តាមរយៈ​ការស្រឡាញ់ ការបង្រៀន និង​ការរៀនសូត្រ​ជាមួយគ្នា ។ ព្យាការី អាលម៉ា​នៅក្នុង ព្រះគម្ពីរ​មរមន មាន​ទំនួលខុសត្រូវ​ក្នុងការ​បង្រៀន​ប្រជាជន ។ លោក​បាន​បែងចែក​មនុស្ស​ជា​ក្រុមៗ ហើយ​ជ្រើសរើស​អ្នកដឹកនាំ​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ។ អាលម៉ា​បាន​បង្រៀន​ពួកគេ ៖

« អ្នក​ផ្សាយ​សាសនា​មិន​ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ ឯ​គ្រូបង្រៀន​ក៏​មិន​ប្រសើរ​ជាង​អ្នក​រៀន​ដែរ ម្ល៉ោះ​ហើយ ពួកគេ​ស្មើ​គ្នា​ទាំង​អស់ » (អាលម៉ា ១:២៦ ) ។

នៅក្នុង​កម្មវិធី EnglishConnect យើង​ជឿ​ថា គ្រូបង្រៀន និង​អ្នក​រៀន គឺ​មាន​សារៈសំខាន់​ស្មើគ្នា ។ យើង​ទាំងអស់​គ្នា​គឺជា​គ្រូបង្រៀន និង​អ្នក​រៀន ។ យើង​គោរព និង​ស្ដាប់​គ្នា​ទៅវិញ​ទៅមក ។ យើង​បង្រៀន​គ្នា​ទៅវិញ​ទៅមក ។ យើង​ស្រឡាញ់ និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ។ យើង​អាច​អបអរសាទរ​ដល់​អ្នកដទៃ នៅពេល​ពួកគេ​ជោគជ័យ ហើយ​លើក​ទឹកចិត្ត​ពួកគេ​នៅពេល​ពួកគេ​ធ្វើ​កំហុស​ឆ្គង ។ យើង​ក៏​អាច​ស្វែងរក​វិធី​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​រៀបចំ​ពេលវេលា​ដើម្បី​ហាត់​ជាមួយ​គ្នា​អំឡុង​សប្ដាហ៍​ផងដែរ ។ ព្រះ​នឹង​ប្រទានពរ​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ នៅ​ពេល​យើង​រៀន​ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅវិញ​ទៅមក ។

ស្ត្រី​បី​រូប​ឱប​គ្នា​ហើយ​ញញឹម

Ponder

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្រឡាញ់ និង​គាំទ្រ​ដល់​អ្នក​ដែល​មាន​សមត្ថភាព​ភាសា​អង់គ្លេស​ខុស​ពី​គេ ?

  • តើ​បទពិសោធន៍​នៃ​ការរៀនសូត្រ​នៅក្នុង​កម្មវិធី EnglishConnect អាច​មាន​ភាព​ខុសពី​ថ្នាក់រៀន​ដែល​មាន​ពីមុន​មក​យ៉ាង​ដូចម្ដេច​ខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។

extended family

គ្រួសារ​សាច់​ញាតិ

eyes

ភ្នែក

hair

សក់

Adjectives

artistic

សិល្បៈ

athletic

អត្តពលិក

intelligent

ឈ្លាសវៃ

loud

ខ្លាំងៗ

silly

រឡេះរឡោះ

short

ខ្លី

tall

ខ្ពស់

old

ចាស់

young

ក្មេង

black

ខ្មៅ

blonde

ទង់ដែង

brown

ត្នោត

gray

ប្រផេះ

red

ក្រហម

white

hazel

ស៊ីលៀប

blue

ខៀវ

green

បៃតង

សូមមើល​ឧបសម្ព័ន្ធ​សម្រាប់ numbers ។

សូមមើល​ឧបសម្ព័ន្ធ​សម្រាប់ family nouns ។

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: How many (noun) do you have?A: I have (number) (noun).

Questions

សំណួរ​លំនាំ​ទី ១ how many noun do you have

Answers

ចម្លើយ​លំនាំ​ទី ១ I have number noun

Examples

Q: How many cousins do you have?A: I have fifteen cousins.

រូបថត​ម្តាយ និង​កូន​ប្រុស

Q: How many nephews does she have?A: She has two nephews.

Q: How many aunts and uncles does he have?A: He has ten aunts and uncles.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​ធ្វើ​សកម្មភាព​ក្រុម​សន្ទនា ១ និង ២ ពី​មុន​ជួប​ក្រុម​របស់​អ្នក ។

A: Tell me about your (noun).B: They are (number) years old, (adjective), and (adjective).They have (adjective) hair and (adjective) eyes.

Questions

សំណួរ​លំនាំ​ទី ២ tell me about your noun

Answers

ចម្លើយ​លំនាំទី ២ they are number years old adjective and adjective they have adjective hair and adjective eyes

Examples

A: Tell me about your cousin.B: She is twenty-four years old, tall, and athletic.She has blonde hair and green eyes.

រូបថត​គ្រួសារ​ជាមួយ​កូន​បីនាក់

A: Tell me about your nephews.B: They are three and two years old.They have black hair and brown eyes.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Love and Teach One Another

(20–30 minutes)

ស្ត្រី​បី​រូប​ឱប​គ្នា​ហើយ​ញញឹម

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

Part 1

មើល​ទៅ​រូបភាព ។ ជ្រើសរើស​គ្រួសារ​មួយ ។ កុំ​ប្រាប់​ដៃគូ​របស់​អ្នក​ថា​អ្នក​ជ្រើសរើស​គ្រួសារ​មួយណា ។ សួរ និង​ឆ្លើយ​សំណួរ​ដើម្បី​ទស្សន៍ទាយ​ពី​គ្រួសារ​នោះ ។ ប្តូរ​វេន​គ្នា ។

Example
  • A: Tell me about the family.

  • B: This family has a grandmother.

  • A: Is it family 5?

  • B: No. The family also has an aunt, an uncle, and three cousins. They have black hair.

  • A: Is it family 4?

  • B: Yes!

Image 1: Family 1

រូបថត​ម្តាយ និង​កូន​ប្រុស

Image 2: Family 2

រូបថត​ជីតា ឪពុក និង​កូនប្រុស​នៅ​សួនច្បារ

Image 3: Family 3

រូបថត​គ្រួសារ​ជាមួយ​កូន​បីនាក់

Image 4: Family 4

រូបថត​ជីដូន ម្ដាយ ឪពុក និង​កូន​បី​នាក់

Image 5: Family 5

រូបថត​គ្រួសារ​តែ​មាន​គ្នា​ប្រាំបួន​នាក់

Image 6: Family 6

រូបថត​គ្រួសារ​តែ​មាន​គ្នា​ប្រាំមួយ​នាក់

Part 2

សូម​មើល​រូបភាព​នៅក្នុង​ផ្នែក​ទី ១ ។ ជ្រើសរើស​បុគ្គល​ម្នាក់​នៅក្នុង​គ្រួសារ​មួយ ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គល​នោះ និង​រូបរាង​ខាងក្រៅ ។ ចូរ​មាន​ការច្នៃប្រឌិត ! និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

funny

កំប្លែង

kind

ល្អ

Example
  • A: Tell me about the grandmother in family 4.

  • B: The grandmother in family 4 is short. She is 70 years old. She has black hair and brown eyes. She is funny and kind.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ជ្រើសរើស​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​បី​នាក់ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គល​ម្នាក់ៗ និង​រូបរាង​ខាងក្រៅ ។ សូម​ប្រើ​សំណួរ​ចេញពី​បញ្ជី​នេះ ឬ​គិត​ពី​សំណួរ​របស់​អ្នក​ផ្ទាល់ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

calm

ស្ងប់ស្ងាត់

Questions List

  • Tell me about your cousins.

  • What are their names?

  • Where are they from?

  • How old are they?

  • What do they like doing?

  • Are they tall or short?

  • Are they athletic?

  • Do they have black hair?

Example

  • A: Tell me about your grandfather.

  • B: His name is John. He is 80 years old. He is kind and calm.

  • A: What does he like doing?

  • B: He likes to play chess.

  • A: Is he tall or short?

  • B: He is tall.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about others’ extended families.

    សួរ​អំពី​គ្រួសារ​សាច់​ញាតិ​ផ្សេង​ទៀត ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about my and others’ extended families.

    និយាយ​អំពី​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ខ្ញុំ និង​អ្នក​ដទៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះវិញ្ញាណបរិសុទ្ធ​គឺជាគ្រូបង្រៀនពិតប្រាកដ ។ គ្មាន​គ្រូបង្រៀន​ណា​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ទោះ​បី​គ្រូបង្រៀន​នោះ​មាន​ជំនាញ ​ឬ​បទពិសោធន៍ខ្លាំង​ប៉ុនណា​ក្តី ក៏​ពុំ​អាច​ជំនួស​តួនាទី​របស់​ទ្រង់​នៅក្នុង​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ពិត ការថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ និង​ការផ្លាស់ប្តូរ​ដួង​ចិត្តបាន​ឡើយ ។​ ប៉ុន្តែ​គ្រូបង្រៀន​ទាំងអស់​អាច​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​រៀន​សូត្រ​ដោយ​ព្រះវិញ្ញាណ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ [ ឆ្នាំ២០២២ ] ១៦ ) ។