« ជំពូកទី ១ ៖ Conclusion—Introducing Myself » កម្មវិធី EnglishConnect ២ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ជំពូកទី ១ » កម្មវិធី EnglishConnect ២ សម្រាប់អ្នករៀន
Unit 1: Conclusion
Introducing Myself
ធ្វើបានល្អណាស់ ! អ្នកបានបញ្ចប់ជំពូកទី ១ ហើយ ។ អ្នកអាចចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយអ្នកនិយាយភាសាអង់គ្លេសនៅក្នុងសហគមន៍របស់អ្នក ដោយការណែនាំខ្លួនឯង ការពិពណ៌នាអំពីចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់អ្នក និងការនិយាយអំពីគ្រួសារ និងមិត្តភក្តិរបស់អ្នក ។ ចូរដាក់គោលដៅមួយដើម្បីនិយាយភាសាអង់គ្លេសជាមួយមនុស្សទូទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ហើយក្ដាប់យករាល់ឱកាសដែលអ្នកមាន ។
Evaluate
Evaluate Your Progress
សូមចំណាយពេលមួយសន្ទុះដើម្បីគិតពិចារណា និងអបអរសាទរអ្វីៗទាំងអស់ដែលអ្នកបានសម្រេច ។
I can:
-
Introduce myself and others.
ណែនាំខ្លួនខ្ញុំ និងអ្នកដទៃ ។
-
Ask about personal information.
សួរអំពីព័ត៌មានផ្ទាល់ខ្លួន ។
-
Describe my hobbies and interests.
ពិពណ៌នាអំពីចំណូលចិត្តក្នុងការកម្សាន្ដ និងចំណាប់អារម្មណ៍របស់ខ្ញុំ ។
-
Talk about family and friends.
និយាយអំពីគ្រួសារ និងមិត្តភក្តិ ។
ដើម្បីតាមដានការរីកចម្រើនរបស់អ្នកបន្ថែមទៀត សូមចូលទៅកាន់ englishconnect.org/assessments ហើយបំពេញការវាយតម្លៃតាមជម្រើសសម្រាប់ជំពូកនេះ ។
Evaluate Your Efforts
រំឭកកិច្ចខិតខំរបស់អ្នកសម្រាប់ជំពូកនេះនៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ តើអ្នកកំពុងរីកចម្រើនឆ្ពោះទៅកាន់គោលបំណងរបស់អ្នកឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះផ្សេងទៀត ដើម្បីសម្រេចគោលដៅរបស់អ្នក ?
បន្ដហាត់រៀនភាសាអង់គ្លេសរាល់ថ្ងៃ នៅពេលអ្នករៀបចំខ្លួនសម្រាប់កម្មវិធី EnglishConnect ៣ ។
ដើម្បីរៀនបន្ថែមអំពីរបៀបដែលកម្មវិធី EnglishConnect អាចពង្រីកឱកាសរបស់អ្នក សូមចូលទៅកាន់ englishconnect.org ។