កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន ទី​២ ៖ Introductions


« មេរៀន​ទី ២ ៖ Introductions » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

យុវនារី​ពីរនាក់​ញញឹម

Lesson 2

Introductions

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​ថាតើ​នរណា​ម្នាក់​មក​ពី​ណា និង​អ្វី​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ ព្រះ ។ ព្រះ​បាន​បញ្ជូន​ព្រះយេស៊ូវ​ឲ្យ​បង្រៀន​យើង និង​ជួយ​យើង ។ ព្រះយេស៊ូវ​បង្រៀន​យើង​អំពី​របៀប​រស់​នៅ​ពិត​ចំពោះ​សក្ដានុពល​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​នៃ​ព្រះ ។ ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​ដើម្បី​ជួយ​យើង​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង និង​ឧបសគ្គ​របស់​យើង ។ ទ្រង់​បាន​បង្រៀន​យើង ៖

« បើ​មាន សេចក្តីជំនឿ ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ » ( ម៉ាថាយ ១៧:២០ )។

អ្នក​អាច​មាន​អារម្មណ៍​ថា ការរៀន​ភាសា​អង់គ្លេស គឺជា​ភ្នំ​មួយ​ដ៏​ធំ—ជា​កិច្ចការ​មួយ​ដែល​មិន​អាច​ធ្វើ​ទៅបាន ។ ប៉ុន្តែ​នៅពេល​អ្នក​អនុវត្ត​សេចក្ដីជំនឿ សូម្បី​តែ​មួយ​ភាគ​តូច​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្ដីជំនឿ​របស់​អ្នក​នឹង​រីកចម្រើន ។ ការរីកចម្រើន​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ទ្រង់ នឹង​ជួយ​អ្នក​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​របស់​អ្នក ។

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅកាន់​ម៉ារា

Ponder

  • តើ​ឧបសគ្គ​មួយចំនួន ដែល​អ្នក​ប្រឈមមុខ​នៅក្នុង​ការរៀន​ភាសា​អង់គ្លេស​មាន​អ្វីខ្លះ ?

  • តើ​អ្នក​អាច​ចម្រើន​សេចក្ដីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​វិធីណា​ខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្រះ​នឹង​ជួយ​ដល់​អ្នក​ចងចាំ​នូវ​អ្វី​ដែល​អ្នក​កំពុង​រៀន នៅពេល​អ្នក​ខំ​ធ្វើ​ដោយ​អស់ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​សិក្សា ។

Nouns

Brazil

ប្រេស៊ីល

Ghana

ហ្គាណា

India

ឥណ្ឌា

Japan

ជប៉ុន

Mexico

ម៉ិកស៊ីកូ

South Korea

កូរ៉េ​ខាង​ត្បូង

Tonga

តុងហ្គា

Verbs

cook

ចម្អិន

play soccer

លេង បាល់ទាត់

play violin

លេង វីយ៉ូឡុង

run

រត់

sew

ដេរ

shop

ទិញ

sing

ច្រៀង

watch shows

មើល ការសម្តែង

រូបតំណាង គ
Practice Pattern 1

ភាសា​អង់គ្លេស​មាន​លំនាំ​ជាច្រើន ។ អ្នក​អាច​បង្កើត​បាន​ប្រយោគ​ជាច្រើន​ដោយ​ប្រើ​លំនាំ​មួយ និង​វាក្យសព្ទ​មួយចំនួន​ប៉ុណ្ណោះ ! ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Where are you from?A: I am from (noun).

Questions

សំណួរ​លំនាំ​ទី ១ where are you from

Answers

ចម្លើយ​លំនាំ​ទី ១ I am from noun

Examples

Q: Where are you from?A: I am from Ghana.

ក្មេងប្រុស​កំពុង​កាន់​បាល់​ញញឹម

Q: Where is he from?A: He is from Chile.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ប្រសិនបើ​មាន​អ្វីមួយ​មាន​ភាព​ច្របូកច្របល់ សូម​អធិស្ឋាន​ទូល​សូម​ជំនួយ ហើយ​បន្ដ​ខិតខំ​ធ្វើ​វា ។ ព្រះ​នឹង​ជួយ​ដល់​អ្នក នៅពេល​អ្នក​ខិតខំ​រៀន​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ។

Q: What do you like to do?A: I like to (verb).

Questions

សំណួរ​លំនាំ​ទី ២ what do you like to do

Answers

ចម្លើយ​លំនាំ​ទី ២ I like to verb

Examples

បុរស​កំពុង​ចម្អិន​អាហារ

Q: What do you like to do?A: I like to cook.

Q: What does he like to do?A: He likes to watch TV.

ស្ដ្រី​ម្នាក់​កំពុង​ដេរ​សម្លៀកបំពាក់

Q: What doesn’t she like to do?A: She doesn’t like to sew.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

អ្នក​ចាំបាច់​ត្រូវ​មាន​ភាពខ្ជាប់ខ្ជួន ហាត់​និយាយ​ភាសា​ថ្មី​មួយ​ជា​ប្រចាំ​ថ្ងៃ ។ ការមាន​គោលដៅ​មួយ​អាច​ជួយ​អ្នក​បាន ។ គោលដៅ​របស់​អ្នក​ពុំ​ចាំបាច់​ត្រូវ​ស្មុគស្មាញ​នោះទេ ។ តាមពិត គោលដៅ​សាមញ្ញៗ គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង ពីព្រោះ​វា​ជួយ​អ្នក​អភិវឌ្ឍ​ទម្លាប់​នៃ​ការ​ហាត់រៀន​ភាសា​អង់គ្លេស​រាល់​ថ្ងៃ ។

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅកាន់​ម៉ារា

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​ឈ្មោះ​បុគ្គល​ម្នាក់ៗ និង​ពី​ទីកន្លែង​ដែល​ពួកគេ​មក ។ និយាយ​អំពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត និង​មិន​ចូលចិត្ត​ធ្វើ ។ ប្រើ​លំនាំ​ចេញពី​មេរៀន​នេះ និង​មេរៀន​ទី ១ ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្តូរ​វេន​គ្នា ។

Example: Raul

  • ក្មេងប្រុស​កំពុង​កាន់​បាល់​ញញឹម
  • A: What’s his name?

  • B: He is Raul.

  • A: Where is he from?

  • B: He is from Chile.

  • A: What does he like to do?

  • B: He likes to play soccer.

  • A: What doesn’t he like to do?

  • B: He doesn’t like to shop.

Image 1: Cho and Ji-Hu

បុរស និង​ស្ត្រី​កំពុង​ច្រៀង

Image 2: Heather

ស្រ្តី​កំពុង​ចាក់​ល្បាយម្ស៉ៅ

Image 3: Kota

ក្មេង​ប្រុស​កំពុង​លេង​វីយ៉ូឡុង

Image 4: Sasha and Levi

បុរស និង​ស្ត្រី​កំពុង​រត់

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត​ធ្វើ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

Example

  • A: What do you like to do?

  • B: I like to travel. Do you like to travel?

  • A: No, I don’t like to travel. What don’t you like to do?

  • B: I don’t like to watch sports. Do you like to watch sports?

  • A: Yes, I like to watch sports.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask where others are from.

    សួរ​ថាតើ​អ្នក​ផ្សេង​ទៀត​មកពី​ណា ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say where I and others are from.

    និយាយ​ថាតើ​ខ្ញុំ និង​អ្នក​ដទៃ​ទៀត​មកពី​ណា ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask others what they like and don’t like to do.

    សួរ​អ្នក​ដទៃ​ថាតើ​ពួកគេ​ចូលចិត្ត និង​មិន​ចូលចិត្ត​ធ្វើ​អ្វី ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what I and others like and don’t like to do.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ និង​អ្នក​ដទៃ​ចូលចិត្ត និង​មិន​ចូលចិត្ត​ធ្វើ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ចាប់ផ្ដើម​ថ្ងៃនេះ ដើម្បី​បង្កើន​សេចក្ដីជំនឿ​របស់​បងប្អូន ។ តាមរយៈ​សេចក្ដី​ជំនឿ​របស់​បងប្អូន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បង្កើន​សមត្ថភាព​របស់​បងប្អូន​ឲ្យ​រើ​ភ្នំ​ក្នុង​ជីវិត​របស់​បងប្អូន​បាន [ សូមមើល នីហ្វៃទី១ ៧:១២ ] ទោះជា​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​បងប្អូន​​ធំ​ប៉ុន​ភ្នំ​អេវើរ៉េស​ក្ដី » ( រ័សុល អិម ណិលសុន « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន » លីអាហូណា ខែ​ឧសភា ឆ្នាំ២០២១ ទំព័រ ១០២–១០៣ ) ។