កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ២៤ ៖ Goals and Dreams


« មេរៀន​ទី ២៤ ៖ Goals and Dreams » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២៤ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ស្ត្រី​កំពុង​អង្គុយ​នៅលើ​កៅអីវែង​ញញឹម

Lesson 24

Goals and Dreams

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ពិពណ៌នា​អំពី​ផែនការ និង​គោលដៅ​អនាគត ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Press Forward

ឈាន​ទៅមុខ

With God’s help, I can press forward even when I face obstacles.

ដោយ​មាន​ជំនួយ​របស់​ព្រះ ខ្ញុំ​អាច​ឈាន​ទៅ​មុខ ទោះ​ជា​ខ្ញុំ​ប្រឈមមុខ​នឹង​ឧបសគ្គ​ក៏​ដោយ ។

ព្យាការី លីហៃ​នៅក្នុង ព្រះគម្ពីរ​មរមន មាន​សុបិន​មួយ​ដែល​បាន​បង្រៀន​យើង​ពី​របៀប​ឈាន​ឆ្ពោះ​ទៅ​មុខ ។ លោក​បាន​មើល​ឃើញ​មនុស្ស​ជាច្រើន​ដើរ​នៅ​តាម​ផ្លូវ​មួយ​ទៅកាន់​ដើមឈើ​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​ផ្លែ​ដ៏​ឆ្ងាញ់ ។ ផ្លែឈើ​គឺជា​សេចក្តីស្រឡាញ់​របស់ ព្រះ ។ ការធ្វើ​ដំណើរ​របស់​ពួកគេ​នៅលើ​ផ្លូវ​នោះ គឺ​មាន​ការលំបាក ពីព្រោះ​តែ « អ័ព្ទ​នៃ​សេចក្ដី​ងងឹត » បិទបាំង​ផ្លូវ ( នីហ្វៃទី១ ៨:២៣ ) ។ សំណាងល្អ មាន « ដំបង​ដែក » មួយ ដែល​ពួកគេ​អាច​តោងកាន់​ដើម្បី​ស្ថិត​នៅលើ​ផ្លូវ​នោះ​បាន ( នីហ្វៃទី១ ៨:២៤ ) ។ ដំបង​ដែក​គឺជា​ព្រះបន្ទូល​របស់​ព្រះ ដែល​រួមមាន​ទាំង បទគម្ពីរ ។ នេះ​គឺជា​អ្វី​ដែល​លីហៃ​បាន​និយាយ​អំពី​ការធ្វើ​ដំណើរ​របស់​ពួកគេ ៖

« ពួកគេ​បាន​ប្រជ្រៀត​គ្នា​ទៅ​មុខ ដោយ​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច រហូត​ដល់​ពួកគេ​បាន​មក​ដល់ … ហើយ​បរិភោគ​ផ្លែឈើ​នោះ​ទៅ » ( នីហ្វៃទី១ ៨:៣០ ) ។

មនុស្ស​បាន​ទៅ​ដល់​ដើមឈើ ដោយសារ​តែ​ពួកគេ​បន្ដ​តោង​បង្កាន់ដៃ ហើយ​បន្ដ​ដើរ​ទៅ​មុខ ដោយ​ទុកចិត្ត​ទៅលើ​ព្រះ ។ ពួកគេ​ផ្ដោត​ចិត្ត ហើយ​ពុំ​បាក់ទឹកចិត្ត​ទេ នៅពេល​សេចក្ដីងងឹត​បាន​កើត​មាន​មក​នោះ ។ អ្នក​កំពុង​ខិតខំ​រៀន​ភាសា​អង់គ្លេស ។ ពេលខ្លះ អ្នក​ហត់នឿយ ហើយ​ពុំ​ចង់​សិក្សា​ទេ ។ ពេល​ខ្លះ​មាន​រឿង​ដទៃទៀត​ដែល​ត្រូវការ​នូវ​ការយក​ចិត្ត​ទុកដាក់ និង​ពេលវេលា​របស់​អ្នក ។ អ្នក​បាន​រក​ឃើញ​របៀប​ដើម្បី​សិក្សា ។ ចូរ​កុំ​បោះបង់​ចោល​នៅពេល​ឥឡូវនេះ ។ អ្នក​អាច​បន្ដ​ទទួល​បាន​ការអប់រំ នៅពេល​អ្នក​ឈាន​ទៅ​មុខ​ដោយ​មាន​ក្ដី​សង្ឃឹម​ទៅលើ ព្រះយេស៊ូវ​គ្រីស្ទ ។

មនុស្ស​តោង​កាន់​ដំបង​ដែក

Ponder

  • តើ « អ័ព្ទ​នៃ​សេចក្ដីងងឹត » របស់​អ្នក​នៅ​ក្នុង​ការរៀនសូត្រ​ភាសា​អង់គ្លេស​មាន​អ្វីខ្លះ ?

  • តើ​អ្នក​អាច​ឈាន​ទៅ​មុខ ទោះ​ជា​ការសិក្សា​មាន​ការលំបាក​បាន​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។

I hope to …

ខ្ញុំ​សង្ឃឹម​ថា …

I plan to …

ខ្ញុំ​មាន​គម្រោង​នឹង …

I want to …

ខ្ញុំ​ចង់ …

I would like to …

ខ្ញុំ​ចង់ …

After I …

បន្ទាប់ពី ខ្ញុំ …

When I …

នៅ​ពេល ខ្ញុំ …

Nouns

goal/goals

គោលដៅ/គោលដៅច្រើន

plan/plans

ផែនការ/ផែនការច្រើន

Verbs

become a teacher

ក្លាយ​ជា គ្រូបង្រៀន​ម្នាក់

buy a house

ទិញ ផ្ទះ​មួយខ្នង

finish school

រៀន​ឲ្យចប់

get a job

មាន​ការងារ​មួយ

get married

រៀបការ

go to college

ទៅរៀន​នៅ មហាវិទ្យាល័យ

move to New York City

ផ្លាស់​ទៅ នូវយ៉ក

retire

ចូលនិវត្តន៍

save money

សន្សំ​ប្រាក់

study chemistry

សិក្សា​ផ្នែក គីមីវិទ្យា

travel

ធ្វើដំណើរ

Times

in the future

នៅ​ពេល​អនាគត

next year

ឆ្នាំក្រោយ

three years from now

បីឆ្នាំ ចាប់ពី​ឥឡូវនេះ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What are your future (noun)?A: I hope to (verb).

Questions

សំណួរ​លំនាំ​ទី ១ what are your future noun

Answers

ចម្លើយ​លំនាំ​ទី ១ I hope to verb

Examples

Q: What are your future goals?A: I hope to finish school.

គ្រូបង្រៀន និង​កុមារ

Q: What are your future plans?A: I want to move to another country and become a teacher.

Q: What do you plan to do next year?A: I plan to go to college and study chemistry.

Q: What do you plan to do three years from now?A: I would like to get a good job and save money.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​កត់សម្គាល់​លំនាំ​ទាំងនេះ អំឡុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Q: What do you plan to do when you (verb)?A: When I (verb), I plan to (verb).

Questions

សំណួរ​លំនាំ​ទី ២ what do you plan to do when you verb

Answers

ចម្លើយ​លំនាំ​ទី ២ when I verb, I plan to verb.

Examples

បុរស​កំពុង​ប្រើប្រាស់​កុំព្យូទ័រ

Q: What do you plan to do when you finish school?A: When I finish school, I plan to get a job.

វ៉ាលី​នៅ​ក្នុង​ព្រលាន​យន្តហោះ

Q: What do you plan to do after you retire?A: After I retire, I would like to travel.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Press Forward

(20–30 minutes)

មនុស្ស​តោង​កាន់​ដំបង​ដែក

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

ដើរ​តួ ។ ដៃគូ ខ គឺជា​មនុស្ស​នៅក្នុង​រូបភាព ។ ដៃគូ ក សួរ​សំណួរ​អំពី​ផែនការ​អនាគត​របស់​បុគ្គល​នោះ ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្ដូរ​តួ ។

Example

ស្ត្រី​ម្នាក់​កំពុង​កាន់​ស្តេតូស្កុប
  • A: What are your future goals?

  • B: I hope to finish school.

  • A: What do you plan to do after you finish school?

  • B: After I finish school, I plan to become a doctor.

  • A: What do you plan to do when you become a doctor?

  • B: When I become a doctor, I would like to travel.

Image 1

ក្មេង​ប្រុស​ជំទង់​កំពុង​បង្វិល​បាល់បោះ​នៅលើ​ម្រាមដៃ

Image 2

គ្រូបង្រៀន និង​កុមារ

Image 3

គូស្វាមី​ភរិយា​កំពុង​ឈរថតរូប

Image 4

គូស្វាមី​ភរិយា​វ័យ​ចំណាស់​កំពុង​ដើរ​នៅ​ខាងក្រៅ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​អ្នក​ចង់បាន សង្ឃឹមទុក និង​មាន​ផែនការ​ធ្វើ​នៅពេល​អនាគត ។ និយាយ​អំពី​រយៈពេល​មួយឆ្នាំ​ចាប់ពី​ឥឡូវនេះ ប្រាំឆ្នាំ​ចាប់ពី​ឥឡូវនេះ និង​ដប់ឆ្នាំ​ចាប់ពី​ឥឡូវនេះ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

have children

មានកូន

in one year

ក្នុង​រយៈពេល មួយ ឆ្នាំ

one year from now

មួយ ឆ្នាំ​ចាប់ពី​ឥឡូវនេះ

work for a company

ធ្វើការ​ឲ្យ ក្រុមហ៊ុនមួយ

Example

  • A: What do you hope to do in one year?

  • B: I hope to work for a good company and get married.

  • A: What do you want to do ten years from now?

  • B: In ten years, I would like to have children. I also want to buy a house.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about others’ goals and plans for the future.

    សួរអំពី​គោលដៅ និង​ផែនការ​របស់​អ្នកដទៃ​សម្រាប់​អនាគត ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about my goals and plans for the future.

    និយាយ​អំពី​គោលដៅ និង​ផែនការ​សម្រាប់​អនាគត ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« បងប្អូន​ប្រុស​ស្រី នៅ​ក្នុង​សាសនាចក្រ​នេះ យើង​ជឿ​លើ​សក្តានុពល​ដ៏​ទេវភាព​នៃ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ និង​លើ​សមត្ថភាព​របស់​យើង​ដើម្បី​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ ។ តាម​ពេល​វេលា​របស់​ព្រះអម្ចាស់ ទី​ដែល​យើង​ចាប់ផ្ដើម​ពុំ​សំខាន់ទេ ប៉ុន្ដែ​ទី​ដែល​យើង​ត្រូវឆ្ពោះ​ទៅ​គឺ​ជា​ទី​ដែល​សំខាន់​បំផុត​វិញ » ( ក្លាក ជី ហ្គីលប៊ឺត « Becoming More in Christ: The Parable of the Slope » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១៩ ) ។