កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀនទី ២៣ ៖ Special Occasions


« មេរៀនទី ២៣ ៖ Special Occasions » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២៣ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ពួកបុរស និង​ពួកក្មេងប្រុស​កំពុងដើរ

Lesson 23

Special Occasions

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​អត្ថាធិប្បាយ​អំពី​ព្រឹត្តិការណ៍​ពី​អតីតកាល ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

នៅក្នុង ព្រះគម្ពីរ​ប៊ីប យើង​រៀន​អំពី​ស្ត្រី​ម្នាក់​ដែល​ឈឺ​អស់​ជា​ច្រើន​ឆ្នាំ ។ នាង​បាន​ចំណាយ​ប្រាក់​ទាំងអស់​របស់​នាង​ដើម្បី​ព្យាយាម​រក​ការព្យាបាល​ឲ្យ​ជាសះស្បើយ ។ នាង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាច្រើន ប៉ុន្តែ​ជំងឺ​របស់​នាង​កាន់តែ​ធ្ងន់ធ្ងរ ។ បន្ទាប់មក ស្ត្រី​នោះ​បាន​ឮ​អំពី ព្រះយេស៊ូវ ។ នាង​បាន​ឃើញ​ទ្រង់​នៅក្នុង​ហ្វូង​មនុស្ស​មួយ​ក្រុម ។ នាង​បាន​ជឿ​ថា​ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​ព្យាបាល​នាង​បាន ។ នាង​បាន​ជឿ​ថា បើ​នាង​អាច​គ្រាន់តែ​ពាល់​ព្រះពស្ត​ទ្រង់ នោះ​នាង​នឹង​បាន​ជាសះស្បើយ ។ នាង​បាន​មក​ពីក្រោយ​ព្រះយេស៊ូវ ហើយ​បាន​ពាល់​ព្រះពស្ដ​ទ្រង់ ។ នាង​បាន​ទទួល​អារម្មណ៍​ថា​រូបកាយ​របស់​នាង​បាន​ជា​សះស្បើយ ។ ព្រះយេស៊ូវ​ជ្រាប​ដឹង​ថា​ព្រះចេស្ដា​របស់​ទ្រង់​បាន​ចេញ​ពី​ព្រះកាយ ។ នៅពេល​ទ្រង់​សួរ​ថា​នរណា​បាន​ពាល់​ព្រះពស្ត​ទ្រង់ នោះ​នាង​ភ័យខ្លាច​មិន​ហ៊ាន​សារភាព​ថា​គឺជា​នាង​ទេ​ពី​ដំបូង ប៉ុន្តែ​ក្រោយ​មក នាង​បាន​សារភាព​ថា​គឺជា​រូបនាង ។

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ថា « ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ៖ ដ្បិត សេចក្តីជំនឿ នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ » ( លូកា ៨:៤៨) ។

ស្ត្រី​រូបនេះ​ជឿ ហើយ​នាង​បាន​ធ្វើ​សកម្មភាព​ដោយ​ជំនឿ ។ ការឈោង​ទៅ​រក​ព្រះយេស៊ូវ​គឺជា​ទង្វើ​ដ៏​តូច​មួយ ប៉ុន្តែ​វា​បាន​នាំ​ឲ្យ​ព្រះចេស្ដា​របស់​ទ្រង់​ចូល​មក​ក្នុង​ជីវិត​របស់​នាង ។ អ្នក​ពុំ​ចាំបាច់​ត្រូវ​ខ្មាសអៀន ឬ​ភ័យ​ខ្លាច​ក្នុង​ការទូល​សូម​ជំនួយ​ពី ព្រះ នោះ​ឡើយ ។ ទ្រង់​ចង់​ជួយ​អ្នក ។ នៅពេល​អ្នក​អនុវត្ត​សេចក្ដីជំនឿ ទោះ​ជា​តាម​របៀប​ដ៏​តូចតាច​ក្ដី ក៏​វា​អាច​នាំ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវគ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង​ដែរ ។

ព្រះគ្រីស្ទ​លួងលោម​ចិត្ត​ដល់​ស្រ្តី

Ponder

  • តើ​ព្រះអម្ចាស់​បាន​ចម្រើន​កម្លាំង​ដល់​អ្នក​ដោយរបៀបណា នៅពេល​អ្នក​បាន​រៀន​ភាសា​អង់គ្លេស ?

  • តើ​អ្នក​អាច​អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​របស់​អ្នក​បាន​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​អនុវត្ត​ពាក្យ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក ។ គិត​អំពី​ពេល និង​ទីកន្លែង ដែល​អ្នក​អាច​ប្រើ​ពាក្យ​ទាំងនេះ ។

a fun time

ពេល​ដ៏រីករាយ មួយ

Nouns

awards ceremony

ពិធី​ប្រគល់​ពានរង្វាន់

family reunion

ការជួបជុំ​គ្រួសារ

food

អាហារ

graduation

ពិធី​ប្រគល់​សញ្ញាបត្រ

nice speeches

ការថ្លែង​សុន្ទរកថា​ដ៏ល្អ

wedding dinner

អាហារពេលល្ងាច​នៅក្នុង​ពិធីមង្គលការ

Verbs Past

ate food

បានញ៉ាំ​អាហារ

danced

បានរាំ

gave gifts

បាន​ឲ្យ​អំណោយ

got together with friends

បានជួបជុំ​ជាមួយ​មិត្តភក្តិ

listened to speeches

បានស្ដាប់​សុន្ទរកថា

shared memories

បានចែកចាយ​អនុស្សាវរីយ៍

watched fireworks

បានមើល​កាំជ្រួច

Adjectives

beautiful

ស្រស់​ស្អាត

boring

ធុញទ្រាន់

exciting

រំភើបចិត្ត

fun

សប្បាយ

horrible

គួរឲ្យរន្ធត់

tiring

នឿយហត់

weird

ចម្លែក

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: How was the (noun)?A: It was (adjective). I had a (adjective) time. There were (noun).

Questions

លំនាំ​ទី១ សំណួរ How was the noun

Answers

លំនាំ ១ ចម្លើយ It was adjective. I had a adjective time. There were noun.

Examples

ម្ដាយ និង​កូនប្រុស​កំពុង​ថតរូប​បញ្ចប់ការសិក្សា

Q: How was the graduation?A: It was exciting. We had a fun time. There were nice speeches.

Q: How did the party go?A: It was tiring. I had a horrible time. There was a weird band.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ សាកល្បង​ប្រើ​លំនាំ​នៅក្នុង​ការសន្ទនា​មួយ​ជាមួយ​មិត្ត​ម្នាក់ ។ អ្នក​អាច​និយាយ ឬ​ផ្ញើសារ ។

Q: What did you do at the (noun)?A: I (verb past).

Questions

សំណួរ​លំនាំ​ទី ២ Q ៖ What did you do at the noun

Answers

ចម្លើយ​លំនាំ​ទី ២ I verb past

Examples

និស្សិត​បញ្ចប់​ការសិក្សា​បាន​បោះមួក​ទៅ​លើ​អាកាស ។

Q: What did you do at the graduation?A: We ate food and shared memories.

ការរៀបចំ​កន្លែង​ដ៏​ប្រណិត

Q: What did they do at the wedding dinner?A: They got together with friends.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

ព្រះគ្រីស្ទ​លួងលោម​ចិត្ត​ដល់​ស្រ្តី

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​ព្រឹត្តិការណ៍​នីមួយៗ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example: graduation

ស្ត្រី​ម្នាក់​កំពុង​ញញឹម​នៅការបញ្ចប់​ការសិក្សា
  • A: How was the graduation?

  • B: It was boring.

  • A: What did you do at the graduation?

  • B: We listened to speeches.

Image 1: wedding

គូស្វាមី​ភរិយា​បានរៀបការ​នៅ​ព្រះវិហារបរិសុទ្ធ

Image 2: birthday party

ពិធី​ជប់លៀង​ខួបកំណើត​កូន

Image 3: awards ceremony

ការចែក​វិញ្ញាបនបត្រ

Image 4: retirement party

ស្ត្រីម្នាក់​នៅឯ​ពិធី​ជប់លៀង​ការចូលនិវត្តន៍

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​ព្រឹត្តិការណ៍ ការប្រារព្ធពិធី ឬ​ឱកាស​ពិសេសៗ​ដែល​អ្នក​បាន​ចូលរួម​ថ្មីៗ​នេះ ។ ប្រើ​វាក្យសព្ទ​មកពី​មេរៀន​នេះ និង មេរៀន​ទី ២២ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

ការប្រារព្ធ​ពិធី​ខួបកំណើត​ជា​គ្រួសារ

Example

  • A: How was the family reunion?

  • B: It was fun!

  • A: What did you do at the family reunion?

  • B: We shared memories with family members.

  • A: Who was there?

  • B: My aunts, uncles, and cousins were there.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about past events.

    សួរ​អំពី​ព្រឹត្តិការណ៍​ពីអតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about past events.

    និយាយ​អំពី​ព្រឹត្តិការណ៍​ពីអតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« នៅពេល​ព្រះអង្គ​សង្គ្រោះ​ដឹង​ថា បងប្អូន​ពិតជា​ចង់​ឈោង​ទៅរក​ទ្រង់—ពេល​ទ្រង់​អាច​ញាណ​ដឹង​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​បំផុត​នៃ​ដួងចិត្ត​របស់​បងប្អូន​ថា បងប្អូន​ចង់​ទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់​ដាក់​ក្នុង​ជីវិត—នោះ​បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹង​ច្បាស់​ពី​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ [ សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦៣ ] ។ នៅពេល​បងប្អូន​ពង្រីក​ខាង​វិញ្ញាណ​ហួស​ពី​អ្វី​ៗ​ដែល​បងប្អូនធ្លាប់​ធ្វើ​ពី​មុន​មក នោះ​ព្រះចេស្ដា​របស់​ទ្រង់​នឹងចាក់​ស្រោច​មក​លើ​បងប្អូន » ( រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៤២ ) ។