កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១២ ៖ Past Experiences


« មេរៀន​ទី ១២ ៖ Past Experiences » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១២ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ស្រ្តីបីនាក់​កំពុង​ដើរ

Lesson 12

Past Experiences

គោលដៅ ៖ ខ្ញុំ​នឹង​រៀន​សួរ និង​ឆ្លើយ​សំណួរ​អំពី​កន្លែង​ដែល​នរណា​ម្នាក់​នៅ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Take Responsibility

ត្រូវ​មាន​ការទទួលខុសត្រូវ

I have the power to choose, and I am responsible for my own learning.

ខ្ញុំ​មាន​អំណាច​ដើម្បី​ជ្រើសរើស ហើយ​ខ្ញុំ​ទទួលខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ខ្ញុំ​ផ្ទាល់ ។

អ្នក​គឺ​ជា ភ្នាក់ងារ មួយ អ្នក​មាន​អំណាច​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង ។ ជាញឹកញាប់ ទំនោរ​របស់​យើង​គឺ​រង់ចាំ​ឲ្យ​អ្នកដឹកនាំ គ្រូបង្រៀន ឬ​អ្នកដទៃ​ប្រាប់​យើង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ។ យើង​ចង់​ឲ្យ​ពួកគេ​ផ្ដល់​ការណែនាំ​ដល់​យើង​មួយ​ជំហាន​ម្ដងៗ ។ ព្រះ ចង់​ឲ្យ​យើង​យល់ដឹង​ថា ក្នុងនាម​បុត្រ​របស់​ទ្រង់ យើង​មាន​អំណាច​នៅក្នុង​ខ្លួន​យើង​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ល្អ ហើយ​ឈាន​ឆ្ពោះ​ទៅ​មុខ ។

ទ្រង់​ពន្យល់​ថា បុត្រ​របស់​ទ្រង់ « ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន ដ្បិត​អំណាច​គឺ​នៅ​ក្នុង​ខ្លួន​គេ ម៉្លោះហើយ ពួក​គេ​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ ។ ហើយ​ដរាបណា​មនុស្ស​លោក​ប្រព្រឹត្ត​អំពើល្អ នោះ​ពួកគេ​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៧–២៨ ) ។

អំណាច​គឺ​នៅក្នុង​ខ្លួនអ្នក ។ អ្នក​អាច​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ខ្លួនឯង ។ ប្រសិនបើ​គ្រូបង្រៀន​ឈឺ ហើយ​មិន​អាច​មក​បង្រៀន នោះ​អ្នក​អាច​ជ្រើសរើស​ដើម្បី​ហាត់​ជាមួយ​អ្នករៀន​ដទៃទៀត ។ ប្រសិនបើ​អ្នក​មិន​យល់​អំពី​អ្វីមួយ អ្នក​អាច​សុំ​ជំនួយ​បាន ។ ប្រសិនបើ​អ្នក​ត្រូវការ​យោបល់​អំពី​របៀប​សិក្សា​ឲ្យ​បាន​ល្អ​ប្រសើរ នោះ​អ្នក​អាច​សួរ​អ្នក​រៀន​ដទៃទៀត​នៅក្នុង​ក្រុម​អំពី​អ្វី​ដែល​ដំណើរការ​ល្អ​សម្រាប់​ពួកគេ ។ អ្នក​មាន​អំណាច​ដើម្បី​ជ្រើសរើស និង​ធ្វើ​សកម្មភាព ។ ជាមួយនឹង​ព្រះ អ្នក​សម្រេចចិត្ត​អំពី​អ្វី​ដែល​អ្នក​នឹង​រៀន ហើយ​ប្រែក្លាយ ។

បុរស​ម្នាក់​កំពុងសិក្សា​នៅ​ឯ​តុ​របស់​គាត់

Ponder

  • តើ​អ្នក​ជឿ​ថា​អ្វី​ជា​ទំនួលខុសត្រូវ​របស់​អ្នក​ក្នុងនាម​ជា​អ្នក​រៀន ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់ខ្លួន​របស់​អ្នក ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​បង្កើត​កាត​មាន​សរសេរ​ពាក្យ​ដើម្បី​ជួយ​អ្នក​ទន្ទេញ​ពាក្យ​ថ្មីៗ ។ អ្នក​អាច​ប្រើ​ក្រដាស ឬ​កម្មវិធី​សុសវែរ ។

Times

at 10:00 p.m.

នៅម៉ោង ១០:០០ យប់

last night

យប់មិញ

on Monday

នៅ ថ្ងៃចន្ទ

two days ago

ពីរថ្ងៃ មុន

yesterday morning

ព្រឹកម្សិលមិញ

Nouns

home

គេហដ្ឋាន

school

សាលារៀន

the store

ហាង

work

ធ្វើការ

Verbs Present/Verbs Past

arrive/arrived late

មកដល់/បានមកដល់ យឺត

call/called my friend

ហៅទូរសព្ទ/បាន​ហៅទូរសព្ទ​ទៅ មិត្តភក្ដិ​របស់​ខ្ញុំ

message/messaged my friend

ផ្ញើសារ/បានផ្ញើសារ​ទៅ មិត្តភក្ដិ​របស់​ខ្ញុំ

miss/missed class

ខកខាន/បានខកខាន​ទៅ រៀន

need/needed bread

ត្រូវការ/បានត្រូវការ នំប៉័ង

shop/shopped

ទិញ​អីវ៉ាន់/បានទិញ​អីវ៉ាន់

want/wanted to play soccer

ចង់/បានចង់ លេង​កីឡា​បាល់ទាត់

feel/felt sick

មានអារម្មណ៍/បានមាន​អារម្មណ៍​ថា ឈឺ

leave/left the party

ចាក​ចេញ/បានចាកចេញ​ពី កម្មវិធី​ជប់លៀង

take/took a nap

ដេក/បាន​ដេក​ថ្ងៃ

take/took the bus

ជិះ/បាន​ជិះ រថយន្ត​ក្រុង

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Where were you (time)?A: I was at (noun).

Questions

សំណួរ​លំនាំ​ទី ១ where were you time

Answers

ចម្លើយ​លំនាំ​ទី ១ I was at noun

Examples

Q: Where were you last night?A: I was at home.

ក្មេង​ស្រី​វ័យ​ជំទង់​កំពុង​សិក្សា

Q: Where was she on Tuesday?A: She was at school.

Q: Where were you at 10:00 a.m.?A: We were at work.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​កត់សម្គាល់​លំនាំ​ទាំងនេះ អំឡុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Q: Why did you (verb present) (time)?A: We (verb past) because we (verb past).

Questions

សំណួរ​លំនាំ​ទី ២ why did you verb present time

Answers

ចម្លើយ​លំនាំ​ទី ២ we verb past because we verb past

Examples

ក្មេងស្រី​ដេកឈឺ​នៅលើ​គ្រែ

Q: Why did you leave the party last night?A: I left the party because I felt sick.

ស្ត្រី​ដែលនឿយហត់

Q: Why didn’t she message me yesterday?A: She didn’t message you because she was tired.

Q: Why did they go to the store?A: They went to the store because they needed bread.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Take Responsibility

(20–30 minutes)

បុរស​ម្នាក់​កំពុងសិក្សា​នៅ​ឯ​តុ​របស់​គាត់

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

Part 1

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​រ៉ាអ៊ុល និង​ចាណេត​បាន​ធ្វើ​កាលពី​ម្សិលមិញ ។ ប្តូរ​វេន​គ្នា ។

Example: Raul, 1:00 p.m.
ក្មេងប្រុស​កំពុង​ទាត់បាល់
  • A: Where was Raul yesterday at 1:00 p.m.?

  • B: He was at the park.

  • A: Why did Raul go to the park?

  • B: Because he wanted to play soccer.

Raul

Image 1: 5:00 p.m.

កំពុង​អាំង​ចម្អិន​សាច់ក្រក​នៅ​ក្រៅផ្ទះ

Image 2: 7:00 p.m.

បុរស​កំពុង​ដេក

Image 3: 9:00 p.m.

មនុស្ស​កំពុង​ជិះ​រថយន្តក្រុង

Image 4: 10:00 p.m.

ការប្រគុំតន្ត្រី​នៅពេលយប់
Janet

Image 1: 11:00 a.m.

មនុស្សម្នាក់​កំពុង​អាន​សៀវភៅ​នៅក្បែរ​មាត់​បឹង

Image 2: 2:00 p.m.

ស្ត្រី​កំពុង​អង្គុយ​នៅលើ​សាឡុង​មើល​ទូរសព្ទ

Image 3: 4:00 p.m.

ស្ត្រី​យួរ​ស្បោង​ឥវ៉ាន់

Image 4: 8:00 p.m.

ស្ត្រី​កំពុង​ទទួល​ទាន​អាហារ​ពេលល្ងាច

Part 2

សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​កាលពី​ម្សិលមិញ​នៅម៉ោង ១១:០០ ព្រឹក, ១:០០ រសៀល, ៤:០០ រសៀល, ៧:០០ យប់ និង​១០:០០ យប់ ។ និយាយ​អំពី​ទីកន្លែង​ដែល​អ្នក​បាននៅ និង​មូលហេតុ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

Why were you at home?

ហេតុអ្វី​បានជា​អ្នកនៅ ផ្ទះ ?

  • A: Where were you yesterday at 11:00 a.m.?

  • B: I was at home.

  • A: Why were you at home at 11:00 a.m.?

  • B: Because I didn’t have any plans.

  • A: Where were you yesterday at 10:00 p.m.?

  • B: I was at home.

  • A: Why were you at home?

  • B: Because I went to bed.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ​ថ្មីៗ ។ និយាយ​អំពី​ទីកន្លែង​ដែលអ្នក​បាននៅ និង​មូលហេតុ​ដែល​អ្នក​បានធ្វើ​សកម្មភាព​ទាំងនោះ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

Example

  • A: Where were you last Wednesday?

  • B: I was at the park.

  • A: Why were you at the park?

  • B: Because I wanted to play basketball.

  • A: Where were you yesterday?

  • B: I was at home.

  • A: Why were you at home?

  • B: I was at home because I felt sick.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask where others were and why they did things in the past.

    សួរ​ពី​កន្លែង​ដែល​អ្នកដទៃ​បាននៅ និង​មូលហេតុ​ដែល​ពួកគេ​បាន​ធ្វើ​កិច្ចការ​កាលពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about where I and others were and why we did things in the past.

    និយាយ​អំពី​ទីកន្លែង​ដែល​ខ្ញុំ និង​អ្នក​ដទៃ​បាននៅ និង​មូលហេតុ​ដែល​យើងបាន​ធ្វើ​កិច្ចការ​កាល​ពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« អំណាច​ដើម្បី​ជ្រើសរើស​គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​យើង ហើយ​គ្មាន​អ្វី​អាច​ដកយក​វា​ចេញ​ពី​យើង​បាន​ឡើយ ។ យើង​មាន​អំណាច​ដើម្បី​ជ្រើសរើស​ផ្លូវ​ជីវិត​របស់​យើង » ( Harold C. Brown « The Marvelous Gift of Choice» Ensign ខែធ្នូ ឆ្នាំ២០០១ ទំព័រ ៤៩ ) ។