កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១០ ៖ Daily Routines


« មេរៀន​ទី ១០៖ Daily Routines » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១០ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ស្ត្រី​ពីរនាក់​កំពុង​សើច

Lesson 10

Daily Routines

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ពិពណ៌នា​អំពី​ទម្លាប់​ប្រចាំថ្ងៃ និង​ប្រចាំ​សប្ដាហ៍ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: You Are a Child of God

អ្នក​គឺជា​បុត្រ​របស់​ព្រះ

I am a child of God with eternal potential and purpose.

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

អ្នក​ជា​បុត្រី ឬ​បុត្រា​របស់ ព្រះ ។ ទ្រង់​មាន​ច្រើន​ណាស់ ដែល​ទ្រង់​ចង់​ជួយ​ឲ្យ​អ្នក​រៀន​ចេះ ។ ទ្រង់​ចង់​ជួយ​អ្នក​សម្រេច​សក្ដានុពល​ដ៏​អស់កល្បជានិច្ច​របស់​អ្នក ។ ពេលខ្លះ​រឿង​នេះ អាច​មើល​ទៅ​មិន​អាច​កើត​ឡើង​បាន ។ នៅក្នុង ព្រះគម្ពីរ​ប៊ីប យើង​អាន​អំពី​យុវនារី​ម្នាក់​ដែល​មាន​ឈ្មោះ ម៉ារា ។ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​កាយ​មក​ជួប​នាង ហើយ​បាន​ប្រាប់​នាង​ថា នាង​នឹង​ធ្វើ​ជា​មាតា​របស់ ព្រះយេស៊ូវ​គ្រីស្ទ ជា ព្រះអង្គសង្គ្រោះ របស់​មនុស្ស​គ្រប់រូប ។ នាង​បាន​ចិញ្ចឹមបីបាច់​ព្រះរាជបុត្រា​នៃ​ព្រះ​នៅលើ​ផែនដី​ជា​កូន​របស់​នាង​ផ្ទាល់ ។ ប្រហែលជា​ម៉ារា​មាន​អារម្មណ៍​លើសលប់​ជាមួយ​នឹង​អ្វី​ដែល ព្រះវរបិតាសួគ៌ ចង់​ឲ្យ​នាង​ធ្វើ និង​ប្រែក្លាយ ប៉ុន្តែ​ទេវតា​បាន​ប្រាប់​នាង ៖

« ដ្បិត​ការណ៍អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។

ជាមួយ​ព្រះ រឿង​ដែល​ធ្វើ​ពុំ​បាន ក្លាយ​ទៅ​ជា​រឿង​ដែល​អាច​ធ្វើ​ទៅ​បាន ។ ម៉ារា បាន​ក្លាយ​ជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ ដូចជា​ម៉ារា ព្រះ​ចង់​ជួយ​អ្នក​ឲ្យ​សម្រេច​នូវ​សក្ដានុពល​របស់​អ្នក ហើយ​បំពេញ​គោលបំណង​របស់​អ្នក​នៅក្នុង​ជីវិត ។ អធិស្ឋាន ទៅ​កាន់​ទ្រង់ ហើយ​ទូល​សូម​ទ្រង់​នូវ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើ ។ ធ្វើ​តាម​គំនិត និង​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​មកពី ព្រះវិញ្ញាណ​ របស់​ទ្រង់ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក ។ ប្រហែលជា​អ្នក​ចាំបាច់​ត្រូវ​រៀន​ចេះ​ភាសា​អង់គ្លេស​ដើម្បី​អាច​ទទួល​បាន​ការអប់រំ​មួយ ឬ​ផ្គត់ផ្គង់​ដល់​គ្រួសារ​អ្នក​បាន ។ សូម​ចាំ​ថា « ដ្បិត​ការណ៍​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ​គ្មាន​សោះ​ឡើយ » ។ ជាមួយ​ព្រះ នោះ​អ្នក​អាច​រៀន​ចេះ​ភាសា​អង់គ្លេស​បាន ។ ជាមួយ​ព្រះ អ្នក​អាច​សម្រេច​នូវ​សក្ដានុពល​ដ៏​អស់កល្ប​របស់​អ្នក​បាន ។

ទេវតា​កាព្រីយ៉ែល និង​ម៉ារា

Ponder

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ ?

  • នៅពេល​ព្រះ​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​ធ្វើ​ពុំ​បាន តើ​អ្នក​អាច​ជ្រើសរើស​ដើម្បី​ធ្វើ​តាម​ដោយ​សេចក្ដីជំនឿ​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ សូម​ផ្ញើ​សារ​មួយ​ទៅកាន់​មិត្តភក្តិ​ម្នាក់​នៅក្នុង​ក្រុម EnglishConnect ដោយប្រើ​ពាក្យ​ថ្មី ។

every

រាល់

Time

day

ថ្ងៃ

week

សប្ដាហ៍

weekend

ចុងសប្ដាហ៍

morning

ព្រឹក

afternoon

រសៀល

evening

ល្ងាច

month

ខែ

Verbs

clean the house

សម្អាត ផ្ទះ

do laundry

បោក​សម្លៀក​បំពាក់

eat breakfast

ញ៉ាំ អាហារ​ពេលព្រឹក

get dressed

ស្លៀក​សម្លៀក​បំពាក់

get up

ក្រោក​ពីគេង

go dancing

ទៅរាំ

go shopping

ទៅ​ទិញ​ឥវ៉ាន់

take a shower

ងូតទឹក

watch videos

មើល វីដេអូ

Adverbs

always

ជានិច្ចកាល

usually

ជាធម្មតា

sometimes

ពេលខ្លះ

never

មិនដែល

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What do you do every (time)?A: I (verb) every (time).

Questions

សំណួរ​លំនាំ​ទី ១ what do you do every time

Answers

ចម្លើយ​លំនាំ​ទី ១ I verb every time

Examples

Q: What do you do every week?A: I do laundry every week.

ក្បាល​ទឹក​ផ្កាឈូក

Q: What do you do every morning?A: I get up and I take a shower.

Q: What does he do on Mondays?A: He goes shopping on Mondays.

ស្ត្រី​ពីរ​រូប​កំពុង​រាំ​នៅក្នុង​ផ្ទះ

Q: What do they do on weekends?A: They go dancing on weekends.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ សាកល្បង​ប្រើ​លំនាំ​នៅក្នុង​ការសន្ទនា​មួយ​ជាមួយ​មិត្ត​ម្នាក់ ។ អ្នក​អាច​និយាយ ឬ​ផ្ញើសារ ។

Q: When do you (verb)?A: I (adverb) (verb) every (time).

Questions

សំណួរ​លំនាំ​ទី ២ when do you verb

Answers

លំនាំ​ទី ២ ឆ្លើយ ខ្ញុំ I adverb verb every time

Examples

មនុស្ស​ម្នាក់​កំពុង​យួរ​ស្បោង​ឥវ៉ាន់

Q: When do you go shopping?A: I always go shopping every week.

Q: When does he take a shower?A: He usually takes a shower every morning.

មនុស្ស​ពីរនាក់​កំពុង​សម្អាត​ផ្ទះ

Q: When do they clean the house?A: They sometimes clean the house on Fridays.

Q: When does she watch videos?A: She never watches videos.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: You Are a Child of God

(20–30 minutes)

ទេវតា​កាព្រីយ៉ែល និង​ម៉ារា

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​កាលវិភាគ ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​សារ៉ា និង​ដានីយ៉ែល​ធ្វើ ។ ប្តូរ​វេន​គ្នា ។

New Vocabulary

go to school

ទៅ​សាលា

play computer games

លេង​ហ្គេម​កុំព្យូទ័រ

work

ធ្វើការ

Examples

មនុស្ស​កំពុង​រាំ​នៅខាងក្រៅ
  • A: What does Sara do on Fridays?

  • B: She goes dancing on Fridays.

យុវជន​កំពុង​មើល​ថេបប្លិត
  • A: When does Daniel watch shows?

  • B: He watches shows on Monday, Wednesday, and Friday evenings.

Chart 1: Sara’s Schedule

កាលវិភាគ​ប្រចាំ​សប្ដាហ៍​របស់​សារ៉ា

Chart 2: Daniel’s Schedule

កាលវិភាគ​ប្រចាំ​សប្ដាហ៍​របស់​ដានីយ៉ែល

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​ទម្លាប់​របស់​អ្នក ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

exercise

លំហាត់ប្រាណ

play games

លេង​ល្បែងកម្សាន្ត

Example

  • A: What do you do every evening?

  • B: I play games and take a shower every evening.

  • A: What do you do on Thursdays?

  • B: I exercise on Thursdays.

  • A: When do you do laundry?

  • B: I usually do laundry on Saturdays.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about others’ routines.

    សួរ​អំពី​ទម្លាប់​របស់​មនុស្ស​ដទៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about my and others’ routines.

    និយាយ​អំពី​ទម្លាប់​របស់​ខ្ញុំ និង​ទម្លាប់​របស់​មនុស្ស​ដទៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« រៀន​ដោយ​ខ្លួន​អ្នក ថា​តើ​អ្នក​ជា​នរណា​ពិត​ប្រាកដ ។ ចូរ​ទូល​សួរ​ព្រះវរបិតាសួគ៌​របស់​អ្នក នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថា តើ​ទ្រង់​មាន​ព្រះទ័យ​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក និង​បេសកកម្ម​របស់​អ្នក​លើ​ផែនដី​នេះ ។ ប្រសិនបើ​អ្នក​ទូលសួរ​ដោយ​ស្មោះ​អស់ពី​ចិត្ត ឲ្យ​បាន​ច្រើន​ដង នោះ​ព្រះវិញ្ញាណ​នឹង​ខ្សឹប​ប្រាប់​សេចក្ដីពិត​ដែល​ផ្លាស់ប្ដូរ​ជីវិតដល់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍​ទាំងនោះ ហើយ​មើល​វា​ជា​ញឹកញាប់ រួច​ធ្វើតាម​ដោយ​ប្រាកដ​ប្រជា ។

« ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា បើ​អ្នក​ចាប់ផ្ដើម​មើល​ឃើញ​តែ​បន្តិច​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​ក្នុង​អ្នក និង​អ្វី​ដែល​ទ្រង់​រំពឹង​ឲ្យ​អ្នក​ធ្វើ​ដើម្បី​ទ្រង់ នោះ​ជីវិត​អ្នក​នឹង​មានការផ្លាស់ប្ដូរ ! » ( រ័សុល អិម ណិលសុន Facebook ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៩ facebook.com/russell.m.nelson ) ។