កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១១ ៖ Daily and Weekly Routines


« មេរៀន​ទី ១១ ៖ Daily and Weekly Routines » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១១ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ក្រុមគ្រួសារ​ចម្អិន​អាហារ​ជាមួយគ្នា

Lesson 11

Daily and Weekly Routines

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​អ្វី​ដែល​នរណា​ម្នាក់​បានធ្វើ​កាលពី​អតីតកាល ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

នីហ្វៃ​គឺជា ព្យាការី នៅក្នុង ព្រះគម្ពីរ​មរមន ។ នៅពេល​លោក​នៅ​ក្មេង នីហ្វៃ និង​បងប្រុស​របស់​លោក ត្រូវបាន​បង្គាប់​ឲ្យ​ទៅ​យក​គម្ពីរ​ពិសិដ្ឋ​មួយ ។ គម្ពីរ​នេះ​គឺ​សំខាន់ ពីព្រោះ​វា​បង្រៀន​អំពី​ផែនការ​របស់​ព្រះ និង​តួនាទី​របស់ ព្រះយេស៊ូវ​គ្រីស្ទ ។ គម្ពីរ​ត្រូវ​បុរស​ទុច្ចរិត ឈ្មោះ ឡាបាន់​កាន់កាប់ ។ នីហ្វៃ និង​បងប្រុស​លោក​បាន​ព្យាយាម​សុំ​គម្ពីរ​នោះ ។ ឡាបាន់​បាន​និយាយ​ថា ទេ ។ នីហ្វៃ និង​បងប្រុស​លោក​បាន​ព្យាយាម​ទិញ​គម្ពីរ​នោះ។ ឡាបាន់​បាន​និយាយ​ថា ទេ ហើយ​បាន​លួច​ប្រាក់​របស់ពួកគេ​ទាំងអស់ ។ បន្ទាប់​ពី​បរាជ័យ​ពីរ​ដង បងប្រុស​របស់​នីហ្វៃ​បាន​ខឹង ហើយ​ចង់​ឈប់ ។

នីហ្វៃ​បាន​លើកទឹកចិត្ត​បងប្រុស​របស់​លោក​ដោយ​និយាយ​ថា « ចូរ​យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ជា​ថ្មី​ម្ដង​ទៀត ហើយ​ចូរ​យើង មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការកាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដ្បិត​មើល​ចុះ ទ្រង់​មាន​អំណាច​ជាង​អ្វីៗ​នៅ​លើ​ផែនដី​នេះ​ទាំង​អស់ » ( នីហ្វៃទី១ ៤:១ ) ។

ការទុកចិត្ត​របស់​នីហ្វៃ​ទៅលើ ព្រះ បាន​ជួយ​លោក​ឲ្យ​ព្យាយាម​ជា​លើក​ទី​បី ។ គ្រានេះ ដោយ​មាន​ជំនួយ​របស់​ព្រះ នោះ​លោក​បាន​ទទួល​ជោគជ័យ​នៅក្នុង​ការទទួល​បាន​គម្ពីរ​ពិសិដ្ឋ​នោះ ។ បទពិសោធន៍​របស់​នីហ្វៃ បង្រៀន​យើង​ថា ការព្យាយាម ហើយ​ពេលខ្លះ​ការបរាជ័យ គឺជា​ចំណែក​នៃ​ការធ្វើ​កិច្ចការ​ដែល​លំបាកៗ ។ ការរៀន​ភាសា​ថ្មី គឺ​ពិបាក ហើយ​ត្រូវ​ចំណាយ​ពេល​រាប់រយ​ម៉ោង ។ ប្រហែលជា​អ្នក​បាន​ព្យាយាម​ដើម្បី​រៀន​ភាសា​អង់គ្លេស​ពី​មុន​មក តែ​វា​មិន​បាន​ល្អ ។ ប្រហែលជា​អ្នក​បាន​ខកខាន​ការជួបជុំ​ប្រចាំសប្ដាហ៍​របស់​អ្នក ឬ​ភ្លេច​សិក្សា ។ ចូរ​ព្យាយាម​ម្ដងទៀត​នៅពេល​អ្នក​បរាជ័យ ។ នៅពេល​អ្នក​អនុវត្ត សេចក្ដី​ជំនឿ ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​អាច​បង្វែរ​ភាពបរាជ័យ​ឲ្យ​ទៅ​ជា​ជោគជ័យ​វិញ ។

យុវនារី​កំពុង​ញញឹម

Ponder

  • តើ​យើង​អាច​ដូចជា​នីហ្វៃ ហើយ​បន្ដ​ព្យាយាម​នៅពេល​យើង​បរាជ័យ​យ៉ាងដូចម្ដេច ?

  • តើ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​រៀន​មកពី​ភាពបរាជ័យ​របស់​យើង​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ប្រើ​ពាក្យ​មកពី​វគ្គ « Memorize Vocabulary » នៅក្នុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

do/did

ធ្វើ/បានធ្វើ

Verbs Present/Verbs Past

clean/cleaned my house

សម្អាត/បាន​សម្អាត ផ្ទះខ្ញុំ

cook/cooked dinner

ចម្អិន/បាន​ចម្អិន អាហារ​ពេលល្ងាច

eat/ate dessert

ញ៉ាំ/បានញ៉ាំ បង្អែម

exercise/exercised

លំហាត់ប្រាណ/បានធ្វើ​លំហាត់ប្រាណ

go/went to work

ទៅ/បានទៅ ធ្វើការ

make/made bread

ធ្វើ/បានធ្វើ​នំប៉័ង

play/played soccer

លេង/បានលេង កីឡា​បាល់ទាត់

read/read a newspaper

អាន/បានអាន សារព័ត៌មាន

stay/stayed home

នៅ/បាននៅ​ផ្ទះ

study/studied

សិក្សា/បាន​សិក្សា

visit/visited my family

ទៅលេង/បានទៅលេង គ្រួសារ​របស់​ខ្ញុំ

watch/watched a movie

មើល/បានមើល ភាពយន្តមួយ

work/worked

ធ្វើការ/បានធ្វើការ

Time

a week ago

មួយសប្ដាហ៍​មុន

during the weekend

អំឡុង​ពេល​ចុងសប្ដាហ៍

last Monday

ថ្ងៃចន្ទមុន

last week

សប្ដាហ៍​មុន

yesterday

ម្សិលមិញ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What did you do (time)?A: I (verb past) (time).

Questions

សំណួរ​លំនាំ​ទី ១ what did you do time

Answers

ចម្លើយ​លំនាំ​ទី ១ I verb past time

Examples

ស្ត្រី​អង្គុយនៅក្បែរ​តុការិយាល័យ​កំពុង​ញញឹម

Q: What did you do yesterday?A: I went to work yesterday.

កីឡា​បាល់ទាត់

Q: What did he do during the weekend?A: He played soccer during the weekend.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​យល់​អំពី​ច្បាប់​នៅក្នុង​លំនាំ ។ គិត​អំពី​របៀប​ដែល​ភាសា​អង់គ្លេស​មាន​ភាពស្រដៀងគ្នា ឬ​ខុសគ្នា​ពី​ភាសា​របស់​អ្នក ។

Q: When was the last time you (verb past)?A: I (verb past) (time).

Questions

សំណួរ​លំនាំ​ទី ២ when was the last time you verb past

Answers

ចម្លើយ​លំនាំ​ទី ២ I verb past time

Examples

គូស្វាមី​ភរិយា​កំពុង​មើល​ទូរទស្សន៍

Q: When was the last time you watched a movie?A: I watched a movie a week ago.

Q: When was the last time he ate dessert?A: He ate dessert yesterday.

Q: When was the last time you visited your family?A: We visited my family last Sunday.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

យុវនារី​កំពុង​ញញឹម

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

Part 1

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​ជីវិត​របស់​រ៉ូប៊ីន ។ ប្តូរ​វេន​គ្នា ។

Example: Saturday
ស្ត្រី​កំពុង​អាន​សារព័ត៌មាន
  • A: What did Robyn do on Saturday?

  • B: She read the newspaper.

Image 1: last year

ក្មេង​ស្រី​វ័យ​ជំទង់​កំពុង​សិក្សា

Image 2: last week

គ្រួសារ​កំពុង​លេង​បាល់​ទាត់​នៅខាងក្រៅ

Image 3: during the weekend

បាញ់​ថ្នាំ​សម្អាត

Image 4: yesterday

ការ៉េម​ទ្រង់គ្រឿង

Part 2

សូម​មើល​រូបភាព​នៅក្នុង​ផ្នែក​ទី ១ ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​ពេល​ដែល​អ្នក​ធ្វើ​សកម្មភាព​នីមួយៗ ។ ប្តូរ​វេន​គ្នា ។

Example
  • A: When was the last time you read the newspaper?

  • B: I read the newspaper a week ago.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ។ និយាយ​អំពី​គ្រានីមួយៗ​នៅលើ​បញ្ជី​ខាងក្រោម ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

Example

  • A: What did you do yesterday?

  • B: I ate dessert yesterday.

Times

  • yesterday

  • during the weekend

  • a week ago

  • a month ago

  • a year ago

  • last night

  • last Monday

  • last Friday

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask what others did in the past.

    សួរ​ពី​អ្វី​ដែល​អ្នក​ដទៃ​បាន​ធ្វើ​កាលពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what I and others did in the past.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ និង​អ្នក​ដទៃ​បានធ្វើ​ពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​កំហុស​របស់​យើង​មិន​កំណត់​ពី​យើង​ឡើយ ។ កំហុស​នោះ​អាច​បន្សុទ្ធ​យើង​វិញ » ( ឌៀថើរ អែហ្វ អុជដូហ្វ « God among Us» Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៩ ) ។