រៀន
តើខ្ញុំអាចរៀបចំខ្លួននៅខាងក្រៅថ្នាក់រៀនដោយរបៀបណា ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ៦០ នាទីសម្រាប់វគ្គការរៀននេះ ។
-
អាន ៖កាលពីសប្ដាហ៍មុន យើងបានពិភាក្សាអំពីរបៀបដើម្បីរៀនសូត្រដោយសេចក្ដីជំនឿ និង របៀបរៀនសូត្រដោយការសិក្សានៅក្នុងថ្នាក់រៀនផងដែរ ។ សប្ដាហ៍នេះ យើងនឹងផ្ដោតទៅលើរបៀបដើម្បីរៀបចំខ្លួននៅខាងក្រៅថ្នាក់រៀន ។
សប្តាហ៍ទី ១
សប្តាហ៍ទី ២
សប្តាហ៍ទី ៣
សប្តាហ៍ទី ៤
សប្តាហ៍ទី ៥
សប្តាហ៍ទី ៦
តើការងារប្រភេទណា ដែលនឹងជួយខ្ញុំកាន់តែប្រែក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ?
តើការអប់រំណាដែលនឹងជួយឲ្យខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងាររបស់ខ្ញុំ ?
តើខ្ញុំនឹងបង់ថ្លៃការអប់រំរបស់ខ្ញុំយ៉ាងដូចម្ដេច ?
តើខ្ញុំគួរដាក់ស្នើសុំប្រាក់កម្ចីមូលនិធិអប់រំជាបន្ដបន្ទាប់ឬទេ ?
តើខ្ញុំនឹងទទួលបានជោគជ័យនៅក្នុងថ្នាក់រៀនបានយ៉ាងដូចម្ដេច ?
តើខ្ញុំនឹងទទួលបានជោគជ័យនៅខាងក្រៅថ្នាក់រៀនបានយ៉ាងដូចម្ដេច ?
-
អាន ៖សប្ដាហ៍នេះ យើងនឹងស្វែងរកចម្លើយចំពោះសួរសំណួរនេះ ហើយយើងនឹងធ្វើសកម្មភាពនេះ ៖
-
អាន ៖សំណួរប្រចាំសប្ដាហ៍—តើខ្ញុំនឹងទទួលបានជោគជ័យនៅខាងក្រៅថ្នាក់រៀនយ៉ាងដូចម្ដេច ?
សកម្មភាពប្រចាំសប្ដាហ៍-- ពង្រឹងដល់ការរៀបចំខ្លួនខាងវិញ្ញាណរបស់ខ្ញុំ និង កែលម្អជំនាញការសិក្សា និង ទម្លាប់របស់ខ្ញុំ រួមទាំងការធ្វើការជាមួយអ្នកដទៃទៀត ហើយបញ្ចប់កិច្ចការចាត់តាំង ។
តើខ្ញុំត្រៀមខ្លួនខាងវិញ្ញាណដោយរបៀបណា ?
-
អាន ៖យើងមានអត្ថប្រយោជន៍យ៉ាងអស្ចារ្យមួយ ពេលយើងស្វែងរកការអប់រំ ។ យើងអាចធ្វើតាមព្រះវិញ្ញាណ ដែលដឹងសេចក្ដីពិតនៃរឿងគ្រប់យ៉ាង ! ទោះជាយើងរវល់ខ្លាំងក្ដី ក៏យើងត្រូវចំណាយពេលប្រចាំថ្ងៃដើម្បីត្រៀមខ្លួនខាងវិញ្ញាណដែរ ។ បន្ទាប់មក ព្រះវិញ្ញាណអាចជួយយើងឲ្យរៀនបានលឿន និង ចងចាំបានកាន់តែច្រើន ។
-
មើល ៖« បានរៀបចំខ្លួនខាងវិញ្ញាណ » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ១១២) ។
-
ពិភាក្សា ៖តើយើងមានលក្ខណៈសម្បត្តិសក្ដិសមសម្រាប់ការណែនាំខាងវិញ្ញាណយ៉ាងដូចម្ដេច ? តើព្រះវិញ្ញាណ ជួយយើងរៀនសូត្រដោយរបៀបណា ?
-
អាន ៖នេះគឺជាគន្លឹះមួយចំនួនសម្រាប់ការរៀបចំខ្លួនខាងវិញ្ញាណ ៖
-
អធិស្ឋានរាល់ព្រឹក និងរាល់យប់ អធិស្ឋានមុនពេល និង ក្រោយពេលសិក្សា សូមព្រះវរបិតាសួគ៌ដើម្បីប្រទានពរដល់គំនិត និង កិច្ចខិតខំរបស់យើង ។
-
អានព្រះគម្ពីរប្រចាំថ្ងៃ ។
-
គោរពតាមព្រះបញ្ញត្តិ ចូររក្សាខ្លួនយើងឲ្យស្អាតស្អំ និង បរិសុទ្ធ ។
-
បម្រើអ្នកដទៃ ជួយអ្នកដទៃរៀនជាមួយយើង ។
-
-
អនុវត្ត ៖តារាងខាងក្រោម មានសរសេរអំពីគោលការណ៍ដែលនឹងជួយអ្នករៀបចំខាងវិញ្ញាណ ហើយទទួលបានជោគជ័យក្នុងការសិក្សារបស់អ្នក ។
សូមគិតអំពីរបៀបដែលអ្នកកំពុងធ្វើនៅក្នុងចំណុចដូចខាងក្រោម ។ សូមសរសេររបៀបដើម្បីធ្វើឲ្យប្រសើរឡើង ។
ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណដែលជួយខ្ញុំ ហើយធ្វើការតាមរយៈខ្ញុំ ។
បំណងប្រាថ្នារបស់ខ្ញុំដើម្បីរៀនសូត្រ ការស្រឡាញ់ចំពោះការរៀនសូត្ររបស់ខ្ញុំ និង លទ្ធភាពរបស់ខ្ញុំដើម្បីរៀនសូត្រ ត្រូវបានចម្រើនឡើង ។
ខ្ញុំគោរពបទបញ្ញត្តិរបស់ព្រះ ហើយខ្ញុំអនុវត្តគោលការណ៍នៃការរៀនសូត្រដ៏មានប្រសិទ្ធភាព ។
ខ្ញុំសិក្សាជារៀងរាល់ថ្ងៃ ខ្ញុំរៀបចំពេលវេលាខ្ញុំ ហើយធ្វើតាមផែនការរបស់ខ្ញុំ ហើយខ្ញុំបំពេញកិច្ចការនានាទាន់ពេល ។
ខ្ញុំបានអភិវឌ្ឍចរិតលក្ខណៈដូចជាព្រះគ្រីស្ទ ហើយជួយដល់អ្នកដទៃធ្វើរឿងដូចគ្នា ។
-
ពិភាក្សា ៖តើយើងអាចធ្វើការតាំងចិត្តអ្វីខ្លះ ដើម្បីកែលម្អលើការរៀបចំខ្លួនខាងវិញ្ញាណរបស់យើង ? តើយើងជួយគ្នាទៅវិញទៅមក ឲ្យរក្សាការតាំងចិត្តទាំងនេះដោយរបៀបណា ?
តើខ្ញុំរៀបចំខ្លួននៅខាងក្រៅថ្នាក់រៀនយ៉ាងដូចម្ដេច ?
-
អាន ៖នេះគឺជាគន្លឹះបួនដើម្បីទទួលបានជោគជ័យ ពេលយើងរៀបចំខ្លួននៅខាងក្រៅថ្នាក់រៀន ។ យើងនឹងរៀនអំពីគ្នាទៅវិញទៅមក ។
រៀនសូត្រដោយការសិក្សា៖ រៀបចំខ្លួនខាងក្រៅថ្នាក់រៀន
រៀបផែនការសម្រាប់ការរៀនសូត្រដ៏មានប្រសិទ្ធភាព
ធ្វើការ និង រៀនជាមួយអ្នកដទៃ
អានដើម្បីយល់ និង ចងចាំ
បញ្ចប់កិច្ចការទាន់ពេល
តើខ្ញុំរៀបផែនការសម្រាប់ការរៀនសូត្រដ៏មានប្រសិទ្ធភាពយ៉ាងដូចម្ដេច ?
-
ពិភាក្សា ៖ហេតុអ្វីបានជាវាសំខាន់ ដើម្បីរៀបផែនការអំពីទីកន្លែង និង ពេលវេលាដែលអ្នកនឹងសិក្សានោះ ? ហេតុអ្វីបានជាវាសំខាន់ ដើម្បីគ្រប់គ្រងពេលវេលារបស់អ្នកដោយប្រុងប្រយ័ត្ននោះ ?
-
អនុវត្ត ៖សូមជួបនឹងសមាជិកក្រុមផ្សេងទៀត ។ សូមជួយគ្នាទៅវិញទៅមក ធ្វើការសម្រេចចិត្តអំពីពេលវេលា និង ទីកន្លែងដែលអ្នកនឹងសិក្សា នៅពេលអ្នកចាប់ផ្ដើមទៅរៀន ។
-
តើអ្នកអាចរកបានកន្លែងមួយដើម្បីសិក្សារាល់ថ្ងៃ ដែលជាកន្លែងស្អាតបាត និង ស្ងប់ស្ងាត់ដែរឬទេ ? តើអ្នកនឹងសិក្សានៅកន្លែងណា ?
-
តើអ្នកអាចរៀបចំផែនការដើម្បីសិក្សានៅក្នុងពេលវេលាជាក់លាក់ជារៀងរាល់ថ្ងៃឬទេ ?
ច អ ពុ
ព្រ សុ ស
-
-
អនុវត្ត ៖ជាមួយនឹងសមាជិកក្រុមផ្សេងទៀត សូមសរសេរបញ្ហានានា ដែលអាចរារាំងអ្នកមិនឲ្យសិក្សារាល់ថ្ងៃ ។ សូមសម្រេចចិត្តអំពីរបៀបដែលអ្នកអាចដោះស្រាយបញ្ហាទាំងនេះ ។
តើអ្វីខ្លះដែលអាចរារាំងខ្ញុំមិនឲ្យសិក្សា?
តើខ្ញុំនឹងដោះស្រាយបញ្ហានេះដោយរបៀបណា ?
អ្នកជិតខាងឡូឡាខ្លាំង
សូមសុំពួកគេឲ្យឈប់ដោយស្រួលនៅម៉ោង ៣-៥ ល្ងាច ។
តើខ្ញុំរៀបចំខ្លួននៅខាងក្រៅថ្នាក់រៀនយ៉ាងដូចម្ដេច ?
-
អាន ៖មនុស្សមួយចំនួនរៀនបានល្អក្នុងក្រុម ។ ក្រុមភាពខ្លួនទីពឹងខ្លួនយើង គឺជាឧទារហណ៍ដ៏ល្អមួយ !
-
ពិភាក្សា ៖តើអ្វីខ្លះ ដែលធ្វើឲ្យក្រុមភាពខ្លួនទីពឹងខ្លួនរបស់យើង ក្លាយជាកន្លែងដ៏ល្អមួយដើម្បីរៀនសូត្រ ? តើក្រុមរបស់យើង ជួយអ្នកឲ្យធ្វើសកម្មភាព និងចេះទទួលខុសត្រូវយ៉ាងដូចម្ដេច ?
-
អាន ៖នៅពេលយើងរៀនសូត្រនៅសាលារៀន ជាធម្មតា យើងមានមិត្តនៅជុំវិញយើង ។ ពួកគេក៏ព្យាយាមរៀនផងដែរ ។ បើយើងរកបានមនុស្សត្រឹមត្រូវ នោះពួកគេអាចជួយយើង ហើយយើងអាចជួយពួកគេ ។
-
ពិភាក្សា ៖សូមនិយាយអំពីគន្លឹះទាំងនេះ ចំពោះការរៀនសូត្រជាក្រុមដ៏មានប្រសិទ្ធភាព ។ សូមនិយាយអំពីពេលមួយ ដែលអ្នកបានទទួលប្រយោជន៍ច្រើន មកពីក្រុមសិក្សាមួយ ។ សូមនិយាយអំពីពេលមួយ ដែលអ្នកមិនបានទទួលប្រយោជន៍ច្រើនសោះ ។ តើមានភាពខុសគ្នាអ្វីខ្លះ ?
-
សូមស្វែងរកសិស្សដ៏ល្អបំផុតដើម្បីធ្វើការជាមួយ--ជាពិសេសអ្នកទាំងឡាយដែលមានការតាំងចិត្តដូចជាអ្នក ។
-
សូមដាក់ម៉ោងទៀងទាត់មួយ ដើម្បីសិក្សារួមគ្នា ។
-
ដើម្បីចាប់ផ្ដើមវគ្គសិក្សានីមួយៗ សូមយល់ស្របនឹងគោលដៅជាក់លាក់មួយ ។
-
សូមបញ្ចប់វគ្គសិក្សានីមួយៗ ដោយការធ្វើការតាំងចិត្ត-- តើអ្នកម្នាក់ៗនឹងធ្វើអ្វីខ្លះ ហើយពេលណាដែលអ្នកនឹងធ្វើវាឲ្យហើយ ?
-
មានភាពរីករាយជាមួយគ្នា ប៉ុន្តែបន្ដផ្ដោតការយកចិត្តទុកដាក់ ។
-
សូមត្រៀមខ្លួន ហើយធ្វើនូវចំណែករបស់អ្នក ។ សូមជួយសមាជិកក្រុមរបស់អ្នកឲ្យរៀនសូត្រ ។ សូមរៀនឲ្យអស់ពីសមត្ថភាព ដែលអ្នកអាចធ្វើបានមកពីពួកគេ ។
-
-
អនុវត្ត ៖តើអ្នកនឹងប្រើការសិក្សាជាក្រុមដើម្បីបង្កើនប្រសិទ្ធភាពនៃការរៀនសូត្ររបស់អ្នកយ៉ាងដូចម្ដេច ? សូមសរសេរគំនិតរបស់អ្នក រួចហើយអនុវត្ត ។
តើខ្ញុំយល់ និង ចងចាំនូវអ្វីដែលខ្ញុំអានយ៉ាងដូចម្ដេចខ្លះ ?
-
អាន ៖យើងនឹងទំនងជាត្រូវអានច្រើននៅសាលារៀន ។ មានរឿងជាច្រើន ដែលយើងអាចធ្វើដើម្បីយល់ និង ចងចាំនូវអ្វីដែលយើងអាន ។
-
ពិភាក្សា ៖សូមនិយាយអំពីជំហានទាំងនេះ ដែលនឹងជួយអ្នកយល់ ចងចាំ ហើយអនុវត្តនូវអ្វីដែលអ្នកអាន ។
-
អធិស្ឋាន ។ សូមព្រះវិញ្ញាណឲ្យជួយអ្នកឲ្យឆាប់យល់ ហើយចងចាំ ។
-
ធ្វើការស្រង់គន្លឹះសំខាន់ៗ ។ សូមសរសេរគំនិតចម្បងដែលអ្នកបានអាន ។ បន្ទាប់មក បន្ថែមគំនិត ការពិត និងរូបភាពនានា ។ សូមរំឭកកំណត់ចំណាំទាំងនេះម្ដងទៀតនៅមួយថ្ងៃក្រោយ មួយសប្ដាហ៍ក្រោយ និងមួយខែក្រោយ ។
-
បើអ្នកទទួលបានសៀវភៅផ្ទាល់ខ្លួនមួយក្បាល សូមគូសបន្ទាត់ពីខាងក្រោម ឬគូសពណ៌ចំណាំត្រង់ពាក្យសំខាន់ និង វាយ្យសព្ទថ្មី សូមសរសេរនិយមន័យនៅរឹមទំព័រ ។
-
សូមកត់ចំណាំនៅរឹមទំព័រ បង្ហាញពីទំនាក់ទំនង និង ដំណើរការ ដោយភ្ជាប់ព័ត៌មានថ្មីទៅនឹងអ្វីដែលអ្នកមានរួចហើយ ។
-
សូមធ្វើលំហាត់ល្បងខ្លួនឯង សូមរកវិធីដើម្បីប្រើ និង អនុវត្តព័ត៌មាននេះ ។
-
-
អនុវត្ត ៖សូមមើលអត្ថបទនេះជាក្រុម ។ តើអ្នកអាន បានប្រើរាល់គំនិតខាងលើដោយរបៀបណា ? សូមរំឭកគម្រោងការសិក្សារបស់អ្នកអាននៅ ទំព័របន្ទាប់ ។ តើអ្នកបានរៀនអ្វីខ្លះអំពីការអានដ៏មានប្រសិទ្ធភាព ?
ការអធិស្ឋាន ៖ បានមានអារម្មណ៍ដូចជាខ្ញុំត្រូវការសារលិខិតនេះ ។
« សិទ្ធិជ្រើសរើស » គឺជាសិទ្ធិដើម្បីរើសយក ។
ដង្វាយធួន អាចជួសជុលជម្រើសអាក្រក់ បើខ្ញុំប្រែចិត្ត ។
ខ្ញុំត្រូវការស្ដាប់ឲ្យបានច្រើនជាង ពេលខ្ញុំអធិស្ឋាន ។
ខ្ញុំបានរៀនរឿងនេះនៅក្នុងបេសកកម្មរបស់ខ្ញុំ ។
តើការណ៍នេះទាក់ទងជាមួយនឹងគោលដៅរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖សូមបើកទៅទំព័រ ១១៣ ហើយអានអំពី « ស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ » ដោយខ្លួនអ្នក ។ សូមខិតខំយល់ និង ចងចាំ ។ សូមធ្វើនូវជំហានទាំងប្រាំនៅទំព័រ ១០៤ ។
ដោយពុំចាំបាច់ត្រឡប់ទៅអត្ថបទវិញ សូមធ្វើលំហាត់នេះអំពីអ្វីដែលអ្នកបានអាន ។ តើអ្នកបានអានដើម្បីយល់ ហើយចងចាំដែរឬទេ ?
-
តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ ?
-
ហេតុអ្វីក៏វាសំខាន់ដែលយើងម្នាក់ៗ ស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ ?
-
តើយ៉ូសែប ស្ម៊ីធ បានបង្ហាញថា លោកចង់រៀនសូត្រដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច ?
-
-
ពិភាក្សា ៖តើអ្នកនឹងប្រើជំហានការសិក្សាទាំងប្រាំនេះ ដើម្បីជួយអ្នកឲ្យចងចាំព័ត៌មានឲ្យបានកាន់តែល្អយ៉ាងដូចម្ដេច ?
តើខ្ញុំបំពេញភារកិច្ចចាត់តាំងដោយរបៀបណា ?
-
អាន ៖តើយើងយល់ និងបំពេញតាមភារកិច្ចចាត់តាំងឲ្យបានទាន់ពេលយ៉ាងដូចម្ដេចខ្លះ ? តើយើងធ្វើយ៉ាងអស់ពីសមត្ថភាពរបស់យើងយ៉ាងដូចម្ដេច ? ទាំងនេះគឺជាសំណួរដែលសិស្សគ្រប់រូបប្រឈមមុខ ។
-
ពិភាក្សា ៖តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីយល់ពីកិច្ចការនានា ? តើមានអ្វីខ្លះដែលបានជួយដល់អ្នកឲ្យបំពេញកិច្ចការបានល្អ និង ទាន់ពេល ?
-
អាន ៖វាជួយឲ្យចងចាំថា ការចាប់ផ្ដើមល្អមួយ ជាធម្មតានាំទៅរកការបញ្ចប់ដ៏ល្អមួយ ។ នៅពេលយើងទទួលបានកិច្ចការមួយ វាល្អបំផុតដើម្បីដាក់ផែនការ ហើយចាប់ផ្ដើមវាឲ្យបានឆាប់ !
-
អនុវត្ត ៖សូមពិនិត្យខ្លួនអ្នកជាមួយនឹងសកម្មភាពនេះ ។ សូមគូស « x » នៅក្នុងប្រអប់មួយនៃប្រអប់ទាំងបួនក្នុងជួរនីមួយៗ ដើម្បីបង្ហាញអំពីរបៀបដែលអ្នកកំពុងធ្វើនៅក្នុងចំណុចទាំងនេះ ។ សូមធ្វើដដែលៗនៅក្នុងពីរបីសប្ដាហ៍ម្ដង ដើម្បីធ្វើឲ្យប្រសើរឡើង ។
ខ្ញុំសួរសំណួររហូតដល់ខ្ញុំបានយល់ពេញលេញអំពីកិច្ចការមួយ ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
នៅពេលខ្ញុំទទួលបានកិច្ចការ ឬ គម្រោងមួយ ខ្ញុំដាក់កាលកំណត់លើប្រតិទិន ហើយខ្ញុំរៀបចំជំហានជាច្រើនដើម្បីបញ្ចប់វា ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
ខ្ញុំត្រូវប្រាកដថាខ្ញុំដឹងអំពីរបៀបដែលខ្ញុំនឹងដាក់និទ្ទេស ហើយខ្ញុំរៀន និង ធ្វើនូវរឿងទាំងអស់ដែលចាំបាច់ដើម្បីទទួលបានជោគជ័យ ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
ខ្ញុំធ្វើការឆ្ពោះទៅរកការបញ្ចប់កិច្ចការរបស់ខ្ញុំ ដោយពុំមានពន្យារពេល ។ ខ្ញុំពុំពន្យារពេលឡើយ ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
បើអាចទៅបាន ខ្ញុំចែកចាយការរីកចម្រើនរបស់ខ្ញុំជាមួយនឹងគ្រូបង្រៀន ហើយទទួលជំនួយ បើចាំបាច់ ពីមុន កិច្ចការដល់ពេលកំណត់ ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
ការតាំងចិត្ត និង សេចក្ដីខ្ជាប់ខ្ជួន
-
អាន ៖តើយើងតាំងចិត្តរៀនសូត្រ « ដោយការសិក្សា និង ដោយសេចក្ដីជំនឿផងដែរ » ឬទេ ( គ. និង ស. ៨៨:១១៨) ? តើយើងត្រូវបានតាំងចិត្តដើម្បីបន្ដព្យាយាម ហើយពុំចុះចាញ់ឬទេ ?
តើយើងជឿថា ព្រះវិញ្ញាណបរិសុទ្ធអាចតម្កើងយើង បើយើងមានភាពសក្ដិសម ដែរឬទេ ? តើយើងកំពុងរៀនសូត្រ ដើម្បីយើងអាចឆ្ពោះទៅមុខក្នុងការបម្រើដែរឬទេ ?
-
ពិភាក្សា ៖តើយើងអាចជួយគ្នាទៅវិញទៅមកឲ្យទទួលបានជោគជ័យឬទេ ?
-
អនុវត្ត ៖សូមពិនិត្យមើលការរៀបចំខ្លួនរបស់អ្នក ដើម្បីទទួលបានជោគជ័យនៅទំព័រ ១១៤នៅផ្ទះ ។
តើខ្ញុំកំពុងតែមានភាពខ្លួនទីពឹងខ្លួនច្រើនឬ ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់១៥ នាទីសម្រាប់ទំព័រនេះតែប៉ុណ្ណោះ ។
-
អាន ៖គោលដៅរបស់យើងគឺភាពខ្លួនទីពឹងខ្លួន ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ការទទួលការអប់រំ និង ការងារមួយ គឺគ្រាន់តែជាចំណែកនៃគោលដៅនោះប៉ុណ្ណោះ ។ ការបង្កើនសេចក្ដីជំនឿរបស់យើង និង ការរីកចម្រើនខាងវិញ្ញាណ គឺជាផ្នែកមួយទៀត ។
-
ពិភាក្សា ៖តើអ្នកបានក្លាយជាមនុស្សកាន់តែមានភាពខ្លួនទីពឹងខ្លួន នៅពេលអ្នកបានអនុវត្ត ហើយបានបង្រៀនគោលការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ឬទេ ?
-
អនុវត្ត ៖តើអ្នក និងគ្រួសារសព្វថ្ងៃនេះមានភាពខ្លួនទីពឹងខ្លួនដល់កម្រិតណាដែរ ? សូមបើកកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន របស់អ្នកទៅកន្លែងវាយតម្លៃភាពខ្លួនទីពឹងខ្លួនដែលនៅទំនេរ ។ សូមធ្វើតាមជំហាននានា ។ សូមចំណាយពេលបីនាទី ដើម្បីធ្វើការពិចារណាដូចខាងក្រោម ៖
តើឥឡូវអ្នកបានចេះច្រើនអំពីការចំណាយរបស់អ្នកឬទេ? តើឥឡូវអ្នក អាចឆ្លើយ « ញឹកញាប់ » ឬ « ជានិច្ចកាល » ចំពោះសំណួរជាច្រើនទាំងនេះឬទេ ? តើអ្នកកាន់តែមានទំនុកចិត្តទៅលើចំនួន ដែលអ្នកបានដាក់ជាចំណូលភាពខ្លួនទីពឹងខ្លួនរបស់អ្នកឬទេ ? តើអ្នកជិតទទួលបានចំណូលភាពខ្លួនទីពឹងខ្លួនរបស់អ្នកហើយឬនៅ ?
-
អាន ៖គោលដៅរបស់យើងគឺភាពខ្លួនទីពឹងខ្លួន ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ការទទួលការអប់រំគឺជាចំណែកតែមួយគត់នៃគោលដៅនោះ ។ យើងក៏កាន់តែក្លាយទៅជាមានភាពខ្លួនទីពឹងខ្លួន តាមរយៈការរស់នៅតាមគោលការណ៍នានានៅក្នុងសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ និង តាមរយៈការទទួលបានការងារល្អប្រសើរ ។
សម្រាប់ការប្រជុំទាំងប្រាំមួយលើកក្រោយ យើងនឹងបន្ដអនុវត្តគោលការណ៍នៃ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ យើងនឹងបញ្ចប់គោលការណ៍ដែលនៅសល់ ហើយបញ្ចប់គម្រោងចុងក្រោយ ។
យើងនឹងអនុវត្តការទទួលបានការងារល្អប្រសើរ ដោយការប្រើសៀវភៅលំហាត់ ការស្វែងរកការងាររបស់ខ្ញុំ ។