ការបោះពុម្ពផ្សាយលើកមុន
ធនធាន​នានា


ធនធាន​នានា

រាយ​ការណ៍​ពី​ការរីក​ចម្រើន​របស់​ខ្ញុំ

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

អ្នក​សម្របសម្រួល ៖ យើង​នឹង​រាយការណ៍​អំពី​ការរីកចម្រើន​របស់​យើង​នា​ពេល​នេះ ។ រូប៊ើត សូម​អ្នក​ចាប់ផ្ដើម​បាន​ទេ ?

រូប៊ើត ៖ បាន​យល់​ព្រម ។ សំណួរ​ដំបូង​គឺ​ថា « ហេតុអ្វី​បាន​ជា​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​កាន់តែ​មាន​ភាពខ្លួនទីពឹង​ខ្លួន ? » មែនហើយ អ្នក​ស្គាល់​ស្ថានភាព​ខ្ញុំ​ហើយ—ការធំ​ឡើង​នៅក្នុង​គ្រួសារ ដែល​មាន​ទំនួលខុសត្រូវ​ច្រើន​—ដូច្នេះ​ខ្ញុំ​ត្រូវការ​ការងារ​ល្អ​មួយ ។ ខ្ញុំ​ចង់​មាន​ភាពខ្លួនទីពឹងខ្លួន ដើម្បី​មើល​ថែគ្រួសារ​ខ្ញុំ និង បម្រើ​ក្នុង​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការហៅ​របស់​ខ្ញុំ ។

រូប៊ើត ៖ ចំណុច​បន្ទាប់​គឺ « តើ​ខ្ញុំ​ត្រូវការ​ចំណូល​ប៉ុន្មាន » ? វា​ល្អ​សម្រាប់​យើង​ដើម្បី​មើល​ដំណើរការ​ថវិកា ។ យើង​ត្រូវការ​ច្រើនជាង​ពីរដង​នៃ​អ្វី​ដែល​យើង​រកបាន​ឥឡូវ​នេះ ។ ហើយ​នោះ​វា​មិនអីទេ វា​នឹង​ដោះស្រាយ​បាន ។

រូប៊ើត ៖ បន្ទាប់មក « តើ​ការងារ​នា​ពេល​អនាគត​ប្រភេទ​ណា ដែល​នឹង​ផ្ដល់នូវ​ចំណូល​នោះ ? » យើង​មាន​អារម្មណ៍​ល្អ​អំពី​ការងារ​មួយ​ក្នុង​ការបកប្រែ ។ ឥឡូវខ្ញុំ​និយាយ​ពីរ​ភាសា ។ ហើយ​ការងារ​នោះ មាន​ម៉ោង​ដែល​អាច​បត់បែន​បាន ។

មេកាឡា ៖ តើ​វា​មាន​នៅក្នុង​បញ្ជី​ការងារ​ដែល​ពេញចិត្ត​ឬ​ទេ ?

រូប៊ើត ៖ បាទ មែនហើយ ។ វា​កំពុង​មាន​តម្រូវ​ការខ្ពស់ ហើយ​វា​កំពុង​រីក​ចម្រើន​លឿន​ទៀត ។

រូប៊ើត ៖ « តើ​ខ្ញុំ​ត្រូវការ​ការបំពាក់បំប៉ន​អ្វីខ្លះ ? » ខ្ញុំ​ត្រូវការ​កែលម្អ​ជំនាញ​ភាសា​របស់​ខ្ញុំ​ឲ្យ​ប្រសើរ​ឡើង ។ ថែមលើ​នោះ ខ្ញុំ​ចាំបាច់​ត្រូវរៀន​ជំនាញ​បច្ចេកវិទ្យា និង ជំនាញ​អាជីវកម្ម​ខ្លះៗ​ផងដែរ ។ ខ្ញុំ​ក៏​រកឃើញ​ថា ខ្ញុំ​ត្រូវការ​ការហាត់​រៀន​ធ្វើការ​ដើម្បី​ទទួល​បាន​ការងារ​មួយ ។

ក្វាមី ៖ អ្នក​រកបាន​សាលា​មួយ​ដែល​មាន​អ្វី​ទាំងអស់​នោះ​ហើយ​ឬ​នៅ ?

រូប៊ើត ៖ បាទ មែនហើយ ។ ហើយ​ទាំងជំនាញ​សិក្សា និង​សាលារៀន គឺ​ស្ថិតនៅ​ក្នុង​បញ្ជី​កម្មវិធី និង​សាលា​​រៀន​ដែល​ពេញចិត្ត ។ ខ្ញុំ​សង្ឃឹម​ថា នឹង​រៀន​ជំនាញ​សិក្សា​បកប្រែ​ថ្នាក់​ខ្ពស់​នៅ លីងហ្គា ស៊ីឡឺរី ។ ពួកគេ​មាន​កន្លែង​រកការងារ​ឲ្យ​ធ្វើ​ដ៏​ល្អ មាន​ការហាត់​រៀន​ធ្វើការ​ល្អ ហើយ​មាន​ទំនាក់ទំនង​ល្អ​ទៀត​ផង ។

ចានយ៉ា ៖ តើជំនាញ​សិក្សា​នេះ​តម្រូវរយៈពេល​ប៉ុន្មាន ហើយ​វា​ថ្លៃ​ប៉ុន្មាន ?

រូប៊ើត ៖ វា​គឺ​ជា​ជំនាញ​សិក្សា​រយៈពេល​ពីរឆ្នាំ រួម​ទាំង​មាន​ការហាត់រៀន​ធ្វើ​​ការទៀត​ផង ។ ខ្ញុំ​អាច​ធ្វើ​វា​ភាគច្រើន​នៅ​ពេល​យប់ ដូច្នេះ​ខ្ញុំ​អាច​បន្ដ​ជាមួយ​នឹង​ការហៅ​បម្រើ​របស់​ខ្ញុំ ។ យើង​អាច​បង់ថ្លៃ​បាន​ប្រហែល​ជា​ពាក់កណ្ដាល ហើយ​ខ្ញុំ​នឹង​ត្រូវការ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ក្នុង​ចំនួន​ពាក់​កណ្ដាល​ទៀត ។

អ្នក​សម្របសម្រួល ៖ យោបល់​ល្អ រូប៊ើត ។ តើ​អ្នក​មាន​កង្វល់ ឬ​សំណួរ​អ្វី​ទេ ?

រូប៊ើត ៖ មែនហើយ ភរិយា​ខ្ញុំ និង ខ្ញុំ​បារម្ភ​អំពី ពេលវេលា​ដែល​យើង​ឃ្លាត​ពី​គ្រួសារជាពិសេស​ឃ្លាត​ពី​បម្រើ​ក្នុង​ព្រះវិហារ​របស់ខ្ញុំ ។ ប៉ុន្តែ​យើង​សុំ​ឲ្យ​កូនៗ និង អ្នក​គ្រប់គ្នា​គាំទ្រ ។ តាមពិត រឿង​នេះ​អាច​នឹង​ទទួល​បាន​ចំណូល​គុណ​នឹង​បី​ដង ។

អ្នក​សម្របសម្រួល ៖ រាយការណ៍​បាន​ល្អ​ណាស់ ។ តើ​មាន​មតិកែលម្អ ឬ ដំបូន្មាន​សម្រាប់​រូប៊ើត​ឬ​ទេ ?

ចានយ៉ា ៖ តើ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ល្អ​ដើម្បី​ជិះ​ទៅ​សាលា​រៀន​ឬ​ទេ ហើយ​តើ​អ្នក​មាន​ផែនការ​អំពី​របៀប​ដើម្បី​បង់ថ្លៃ​ចំណាយ​ទាំងនោះ​ឬ​ទេ ?

រូប៊ើត ៖ ខ្ញុំ​នឹង​ត្រូវ​ជិះឡាន​ក្រុង​ពីរ​បី​តំណរ ពេល​ធ្វើ​ដំណើរ​ម្ដងៗ ហើយខ្ញុំ​ពុំ​បានគិត​អំពី​រឿង​នោះ​ទេ ។ សូម​អរគុណ​ដែល​សួររឿង​នោះ ។

ក្វាមី ៖ ខ្ញុំ​គិត​ថា អ្នក​នឹងក្លាយ​ជា​អ្នក​បកប្រែ​ល្អ​ម្នាក់ ។ អ្នក​គិតលឿន ហើយ​និយាយ​បាន​ល្អ ។ តើ​អ្នក​មាន​ការងារ​បកប្រែ​មួយ​ចំនួន ខណៈដែល​អ្នក​នៅរៀន ដើម្បី​អ្នក​អាច​មាន​បទពិសោធន៍​បន្ថែម​ឬទេ ?

រូប៊ើត ៖ នោះ​ជា​យោបល់​ល្អ​ណាស់ ។ តើ​មាន​នរណា​ម្នាក់​នាំ​មុខ​ឬ​ទេ ?

សូម​ត្រឡប់​ទៅទំព័រ ៨២​ វិញ

ការអប់រំ​គឺ​ជា​គន្លឹះ​ទៅ​រក​ឱកាស

សូម​ប្តូរ​វេន​គ្នា​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ។

សូម​ត្រឡប់​ទៅទំព័រ ៨៤​ វិញ

ការអប់រំ​ក្នុង​ជីវិត​ពិត

សូម​ឲ្យ​សមាជិក​ក្រុម​ម្នាក់ អាន​រឿង​នេះ​ឲ្យ​ឮៗ ខណៈដែល​អ្នក​ផ្សេង​ទៀត​ក្នុង​ក្រុម មើល​ទៅ​កំណត់ចំណាំ​នៅទំព័រ ៨៥ 

ហិនរី ប៊ី អាវរិង

ការផ្លាស់​ប្រែចិត្ត​ជឿ​មក​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នាំ​ឲ្យ​មាន​បំណង​ប្រាថ្នា​រៀន​សូត្រ​មួយ ។ …វា​គឺ​ជា​ផល​ពី​ធម្មជាតិ​នៃ​ការរស់នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ …បើ​យើង​បន្ដ​ស្វែងរក​ការរៀន​សូត្រ ដើម្បី​បម្រើ​ព្រះ និង កូនចៅ​របស់​ទ្រង់ ឲ្យកាន់តែ​ប្រសើរ នោះ​វា​គឺ​ជា​ពរជ័យ​មួយ​ដ៏​មាន​តម្លៃ​មហិមា ។ …

ព្រះអម្ចាស់ និង សាសនាចក្រ​របស់​ទ្រង់ តែងតែ​លើក​ទឹកចិត្តចំពោះ​ការអប់រំ ដើម្បី​បង្កើន​សមត្ថភាព​របស់​យើង ដើម្បី​បម្រើ​ទ្រង់ និង កូនចៅ [ របស់ទ្រង់ ] ។ ចំពោះ​យើង​ម្នាក់ៗ មិន​ថា​យើង​មាន​ទេពកោសល្យ​អ្វី​ទេ ទ្រង់​មាន​ការបម្រើ​សម្រាប់​យើង​បម្រើ ។ ហើយ​ដើម្បី​ធ្វើ​វា​បាន​ល្អ នោះ​វា​តែងតែ​ជាប់​ទាក់ទង​នឹង​ការរៀនសូត្រ ពុំមែន​តែ​ម្ដង ឬ ក្នុង​ពេល​មាន​កំណត់​មួយ​នោះ​ទេ ប៉ុន្តែ​វា​មាន​ជា​បន្ដបន្ទាប់ ។

… តាមរយៈ​ការអធិស្ឋាន ការតម​អាហារ និង ការឧស្សាហ៍ ព្រម​ទាំង​បំណង​ដើម្បី​បម្រើ​ទ្រង់ នោះ​យើង​អាច​រំពឹង​ថា​ព្រះគុណ​ទ្រង់​នឹង​មាន​ក្នុង​យើង ។ …[ នេះ ] មាន​ន័យ​ថា យើង​នឹង​រៀន​កាន់តែ​លឿន​ និង ពង្រីក​ជំនាញ​យ៉ាង​ឆាប់​រហ័ស ហួស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ ប្រសិន​បើ​ធ្វើ​តាមរយៈ​លទ្ធភាព​ពី​ធម្មជាតិ​ដែល​គ្មាន​ជំនួយ​របស់​យើង ។ …

អាទិភាព​ដំបូង​របស់​យើង គួរតែ​ជា​ការរៀនសូត្រ​ខាង​វិញ្ញាណ ។ …អ្នក​មាន​ចំណាប់​អារម្មណ៍​នៅក្នុង​ការអប់រំ ពុំ​គ្រាន់តែ​សម្រាប់​ជីវិត​រមែង​ស្លាប់​នោះទេ តែ​សម្រាប់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ នៅពេល​អ្នក​មើល​ឃើញ​ភាពពិត​នោះ​ច្បាស់​ហើយ នោះ​អ្នក​នឹង​ដាក់​ការរៀន​សូត្រ​ខាង​វិញ្ញាណ​ទី​មួយ តែ​ពុំ​ទាត់​ចោល​ការរៀន​សូត្រ​ក្រៅ​សាសនា​នោះ​ទេ ។ តាមពិត អ្នក​នឹង​ខំ​កាន់តែ​ខ្លាំង​ចំពោះ​ការរៀនសូត្រ​នៅ​ក្រៅ​សាសនា​របស់​អ្នក បើ​អ្នក​គ្មាន​ទស្សនវិស័យ​ខាង​វិញ្ញាណ​នោះ ។ …

…ព្រះអម្ចាស់ជ្រាប​ដឹង​ទាំង​អ្វី​ដែល​ទ្រង់​នឹង​ត្រូវការ​ឲ្យ​អ្នក​ធ្វើ និង អ្វី​ដែល​អ្នក​នឹងគួរតែ​ដឹង​ដើម្បី​ធ្វើ​រឿង​នោះ ។ អ្នក​អាច​រំពឹង​ដោយ​មាន​ទំនុកចិត្ត​ថា ទ្រង់​បាន​ត្រៀម​ជាស្រេច​ឱកាស​សម្រាប់​អ្នក​រៀនសូត្រ​រួចទៅ​ហើយ ។ …

ការអប់រំ​របស់​យើង ពុំ​ត្រូវ​ឈប់​ឡើង ។ …តាម​ជីវិតពិត គឺ​យើង​កំពុង​ត្រៀមខ្លួន​សម្រាប់​ជីវិត​អស់​កល្បជានិច្ច ។ …ការផ្លាស់ប្រែចិត្ត​ជឿ​របស់​យើង គឺ​ថា​ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង ចង់​ឲ្យ​យើង​រស់នៅ​ក្នុង​ជីវិត​ដែល​ទ្រង់​គង់​នៅ ។ អ្វីៗ​ដែល​យើង​អាច​រៀន​ក្នុង​ជីវិត​នេះ នឹង​មាន​នៅ​ជាមួយ​នឹង​យើង ក្នុង​ដំណើរ​រស់ឡើង​វិញ​ដែរ ។ ហើយ​អ្វីៗ​ដែល​យើង​អាច​រៀន នឹង​ពង្រីក​សមត្ថភាព​របស់​យើង​ដើម្បី​បម្រើ ។ …

ខ្ញុំ​អធិស្ឋាន​ថា អ្នក​នឹង​មាន​អារម្មណ៍​ជំពាក់​គុណ​លោក​គ្រូ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​អធិស្ឋាន​ថា អ្នក​នឹង​ដឹង​ពី​ការបម្រើ​ដ៏​អស្ចារ្យ ដែល​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​រំពឹង​ឲ្យ​អ្នក​ផ្ដល់​ដល់​កូន​ចៅ​របស់​ទ្រង់ ហើយថា អ្នកនឹងរកឃើញ​ឱកាស​រៀនសូត្រ ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​អ្នក ។ (“Real-Life Education,” New Era, ខែ មេសា ឆ្នាំ ២០០៩ ទំព័រ ២–៨ )

សូម​ត្រឡប់​ទៅទំព័រ ៨៥​ វិញ

ការរៀនសូត្រ និង​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ

សូម​ឲ្យ​សមាជិក​ក្រុម​ម្នាក់​អាន​រឿង​នេះឲ្យ​ឭៗ ខណៈ​ដែល​អ្នក​ផ្សេង​ក្នុង​ក្រុម អនុវត្ត​ការកត់ចំណាំ​នៅទំព័រ ៨៦ ។

ដាលីន អេក អូក និង គ្រីស្ទីន អិម អូក

ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ជឿ​លើ​ការអប់រំ ។ ជំនឿ​ខាង​សាសនា​របស់​យើង បង្រៀន​យើង​ថា យើង​គួរស្វែង​រកការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ហើយ​ថា​យើង​មានទំនួលខុសត្រូវ​ដើម្បី​ប្រើ​ចំណេះ​ដឹង​របស់​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ។ …ព្រះវិញ្ញាណ [ របស់​ព្រះវរបិតាសួគ៌ ] អាច​ដឹកនាំ និង ពង្រឹង​ដល់កិច្ចខិតខំរៀន​សូត្រ​របស់​យើង ហើយ​តម្កើង​លទ្ធភាព​របស់​យើង​ដើម្បី​ដាក់​បញ្ចូល​សេចក្ដីពិត ។ …

កិច្ចខិតខំ​របស់​យើង ដើម្បី​រៀនសូត្រ ត្រូវតែ​បញ្ចូលគ្នា​ជាមួយ​នឹង​ភាពសក្ដិសម​ផ្ទាល់ខ្លួន ដើម្បី​យើង​អាច​ទទួល​បាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …អំពើ​បាប បណ្ដេញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឲ្យ​ចេញ ហើយ​ពេល​រឿង​នោះ​កើតឡើង នោះ​ការបំភ្លឺ​ជា​ពិសេស​របស់​ព្រះវិញ្ញាណ​នឹង​ចេញ​បាត់​ទៅ ហើយ​ចង្កៀង​នៃ​ការរៀន​សូត្រ​នឹង​ភ្លឺ​ភ្លឹបភ្លែតៗ ។ …

…យើង​មាន​ការសន្យា​មួយ​ថា បើសិន​ជា​ភ្នែក​របស់​យើង​ស្មោះស្ម័គ្រ​ទាំងស្រុង​​ចំពោះ​សិរីល្អ​នៃ​ព្រះ ដែល​រួមមាន​ទាំង​ភាពសក្ដិសម​ផ្ទាល់​ខ្លួន នោះ « រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរពេញ​ទៅ​ដោយ​ពន្លឺ ហើយ​នឹង​ពុំ​មាន​សេចក្ដី​ងងឹត​នៅក្នុង [ យើង ] ឡើយ ហើយ​រូបកាយ​នោះ ដែល​បាន​ពោរពេញ​ទៅ​ដោយ​ពន្លឺ យល់​គ្រប់​ទាំងអស់ » ( គ. និង ស ៨៨:៦៧ ) ។ …

…ការប្រែចិត្ត ដែល​អាច​សម្អាត​យើង​ពី​អំពើ​បាប តាមរយៈ​ពលិកម្មធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ជំហាន​សំខាន់​មួយ​នៅតាម​ផ្លូវ​នៃ​ការរៀនសូត្រ​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ស្វែងរក​ពន្លឺ និង សេចក្ដីពិត តាមរយៈ​អំណាច​នៃ​ការបង្រៀន​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

នៅក្នុង​ជម្រើស​ការអប់រំ​របស់​យើង យើង​គួរតែ​ត្រៀមខ្លួន​ដើម្បី​គាំទ្រ​ខ្លួន​យើង និង អ្នក​ទាំងឡាយ​ដែល​អាច​នឹង​ពឹងផ្អែក​មក​លើ​យើង ។ វា​ចាំបាច់​ដែល​យើង​មាន​ជំនាញ​ផ្នែក​ទីផ្សារ ។ ការអប់រំ គឺ​ជា​កាតព្វកិច្ច​ចាំបាច់ ចំពោះ​សុវត្ថិភាព និង​សុខុមាលភាព​ផ្ទាល់ខ្លួន ។

ព្រះវរបិតាសួគ៌​របស់​យើង រំពឹង​ឲ្យ​យើង​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង និង ការបំផុស​គំនិត​ដើម្បី​ពិនិត្យ​ខ្លួន​យើង និង លទ្ធភាព​របស់​យើង ហើយ​សម្រេចចិត្ត​អំពី​វគ្គសិក្សា​អប់រំ ដែល​យើង​គួរតែ​ធ្វើតាម ។ …ចូរ​អានពរ​របស់​លោក​អយ្យកោ​របស់​អ្នក សូម​ពិចារណា​អំពី​សមត្ថភាព និងទេពកោសល្យពីកំណើត​របស់​អ្នក ហើយបោះ​ជំហាន​ទៅមុខ ។ ចូរ​ធ្វើ​ការបោះ​ជំហាន​ទីមួយ នោះ​ទ្វារ​នឹង​បើក​ឡើង ។ …ជាមួយ​នឹង​ព្រះអម្ចាស់ « គ្រប់ការ​ទាំងអស់​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ [ របស់​យើង ] » (រ៉ូម ៨:២៨) ។ …

យើង​អាច​នឹង​ពិបាក​ដើម្បី​សម្រេច​គោលដៅ​របស់​យើង តែ​ការពិបាក​របស់​យើង អាច​ឲ្យ​ផល​ជា​ការរីក​ចម្រើន​ក្នុង​ការរៀនសូត្រ​របស់​យើង​យ៉ាង​ច្រើន​ផងដែរ ។ ភាព​រឹងមាំ​ដែល​យើង​បាន​បង្កើត​ឡើង​ក្នុង​ពេល​យក​ឈ្នះ​លើ​ឧបសគ្គ នឹង​នៅ​ជាមួយ​នឹង​យើង​ក្នុង​ភាពអស់​កល្ប​ជានិច្ចដែល​នឹង​មក​ដល់ ។ …

ដែល​សំខាន់​បំផុត​នោះ យើង​មាន​កាតព្វកិច្ច​ដើម្បី​បន្ដ​ការអប់រំ​ខាង​វិញ្ញាណ​របស់​យើង ដោយ​ការសិក្សា​បទគម្ពីរ និង អក្សរសាស្ត្រ​របស់​សាសនាចក្រ និង ដោយ​ការចូលរួម​ក្នុង​សាសនាចក្រ និង ព្រះវិហារ​បរិសុទ្ធ ។ ការទទួលទាន​ពាក្យ​នៃ​ជីវិត នឹង​ពង្រីក​យើង បង្កើន​លទ្ធភាព​របស់​យើង ដើម្បី​បង្រៀន​ដល់​អស់​អ្នក​​ដែល​យើង​ស្រឡាញ់ ហើយ​រៀបចំ​យើង​សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច ។

គោលដៅ​ចុង​បំផុត​នៃ​ការអប់រំ គឺ​ដើម្បី​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ឪពុក​ម្ដាយ និង ជា​អ្នក​បម្រើ​កាន់តែ​ល្អ​ប្រសើរ នៅ​ក្នុង​នគរ ។ …ការអប់រំ គឺ​ជា​អំណោយ​មួយ​មក​ពី​ព្រះ វា​គឺ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សាសនា​របស់​យើង ពេល​យើង​ប្រើ​វា​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ ។ ( « Learning and Latter-day Saints » Liahona, ខែ មេសា ឆ្នាំ ២០០៩ ទំព័រ ២៦–៣១ )

សូម​ត្រឡប់​ទៅទំព័រ ៨៦ ​វិញ

កំណត់​ចំណាំ