រាយការណ៍
តើខ្ញុំបានរក្សាការតាំងចិត្តរបស់ខ្ញុំឬទេ ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់២០ នាទីសម្រាប់ទំព័រនេះតែប៉ុណ្ណោះ ( ពុំមែនវគ្គរាយការណ៍ទាំងមូលទេ ) ។
-
អនុវត្ត ៖សូមរាយការណ៍អំពីការតាំងចិត្តរបស់យើង ។ អ្នកទាំងឡាយដែលរក្សារាល់ការតាំងចិត្តទាំងអស់របស់ពួកគាត់ សូមក្រោកឈរឡើង ។ ( ទះដៃ ) ។
-
អាន ៖ឥឡូវ សូមអ្នកទាំងអស់គ្នាក្រោកឈរឡើង ។ យើងគួរព្យាយាមដើម្បីរក្សារាល់ការតាំងចិត្តរបស់យើង ។ នោះគឺជាទម្លាប់គន្លឹះមួយនៃមនុស្សដែលមានភាពខ្លួនទីពឹងខ្លួន ។ សូមសូត្របាវចនារបស់យើងរួមគ្នាម្តងទៀតថា ៖
-
អាន ៖សូមអង្គុយចុះ ។
-
ពិភាក្សា ៖តើអ្នកបានរៀនអ្វីខ្លះ ពេលអ្នកបានរក្សាការតាំងចិត្តរបស់អ្នកនោះ ? តើអ្នកត្រូវការជំនួយពីក្រុមអ្វីទេ ?
ការរីកចម្រើនរបស់ខ្ញុំ
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់១៥ នាទីសម្រាប់ទំព័រនេះតែប៉ុណ្ណោះ ។
-
អាន ៖សូមរាយការណ៍អំពីការលូតលាស់របស់យើងកន្លងមក ។ វីដេអូនេះ នឹងជួយយើងមើលឃើញរបៀបដើម្បីធ្វើកិច្ចការនេះ ។
-
មើល ៖« ការរាយការណ៍អំពីការរីកចម្រើនរបស់ខ្ញុំ » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ៩២) ។
-
អនុវត្ត ៖ឥឡូវ សមាជិកក្រុមនឹងចែកចាយពីការរីកចម្រើនរបស់ពួកគេកាលពីប៉ុន្មានសប្ដាហ៍មុន ។ សូមអានការណែនាំទាំងនេះជាមុន ។
-
សូមចំណាយពេលមួយនាទីដោយខ្លួនអ្នក សូមគិតអំពីចម្លើយរបស់អ្នកចំពោះ សំណួរសំខាន់ៗខាងក្រោមនេះ ។ ព័ត៌មានគួរតែមាននៅក្នុងសៀវភៅលំហាត់របស់អ្នក មកពីសប្ដាហ៍មុន ។
-
នៅពេលមនុស្សគ្រប់គ្នាត្រៀមខ្លួនស្រេចហើយ សូមផ្លាស់វេនគ្នាដើម្បីបង្ហាញអំពីចម្លើយរបស់អ្នកទៅដៃគូសកម្មភាពរបស់អ្នក ។ សូមប្រាកដថា អ្នកសុំសួរមតិកែលម្អ ។
ការរីកចម្រើនរបស់ខ្ញុំឆ្ពោះទៅកាន់ការអប់រំសម្រាប់ការងារដ៏ប្រសើរ
ហេតុអ្វីក៏ខ្ញុំចង់ក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួនកាន់តែខ្លាំង ?
តើចំណូលប៉ុន្មានដែលខ្ញុំចាំបាច់ត្រូវទទួលបាន ដើម្បីមានភាពខ្លួនទីពឹងខ្លួន ?
តើការងារនាពេលអនាគត ដែលខ្ញុំជ្រើសរើសដើម្បីទទួលបានចំណូលនោះ ជាប្រភេទការងារអ្វី ?
តើការបំពាក់បំប៉ន ឬ ការអប់រំអ្វីខ្លះ ដែលខ្ញុំចាំបាច់ត្រូវមានដើម្បីការងារនាពេលអនាគតរបស់ខ្ញុំ ?
តើខ្ញុំបានជ្រើសរើសសាលា និងជំនាញសិក្សាអ្វីខ្លះ ? ហេតុអ្វី ?
តើខ្ញុំដឹងពីថ្លៃការអប់រំរបស់ខ្ញុំឬទេ ? តើខ្ញុំនឹងបង់ថ្លៃវាដោយរបៀបណា ? ការងារ ? គ្រួសារ ? ប្រាក់កម្ចី ?
តើខ្ញុំត្រូវការស្នើសុំ ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ដើម្បីជួយបង់ចំណាយទាំងនោះឬទេ ?
បើដូច្នោះមែន តើខ្ញុំបានរកអ្នកណែនាំ និង បានទាក់ទងទៅអ្នកដឹកនាំបព្វជិតភាពរបស់ខ្ញុំហើយឬនៅ ?
បើដូច្នោះមែន តើខ្ញុំបានបញ្ចប់ដំណើរការពាក្យស្នើសុំប្រាក់កម្ចីហើយឬនៅ ?
នេះគឺជាកង្វល់ ឬ ចម្ងល់ដ៏ធំបំផុតរបស់ខ្ញុំ ៖
តើមានមតិកែលម្អ ឬ ដំបូន្មានសម្រាប់ខ្ញុំឬទេ ?
-