ធនធាននានា
ការបង់ថ្លៃ លើការអប់រំរបស់ខ្ញុំ
សូមជ្រើសរើសការដើរតួ ហើយដើរតួដូចខាងក្រោម ៖
មេកាឡា ៖ អស្ចារ្យមែន ។ ខ្ញុំបានរៀនយ៉ាងច្រើនអំពីសាលាផ្សេងៗនៅសប្ដាហ៍នេះ។
កុនសេឡូ ៖ អ្នកគួរតែជួបនាង ។ នាងបានទៅហើយនិយាយនឹងមនុស្សទាំងអស់នោះតែម្ដង ។ ខ្ញុំពុំអាចតាមទាន់ទេ ។
រូប៊ើត ៖ តើអ្នកមានជម្រើសចុងក្រោយមួយឬទេ ?
មេកាឡា ៖ ទេ ប៉ុន្តែខ្ញុំបានពង្រួមវាទៅជាជម្រើសពីរ ។
កុនសេឡូ ៖ ហើយខ្ញុំបានធ្វើជម្រើសល្អបី ។
ក្វាមី ៖ ល្អណាស់ អ្នកទាំងអស់គ្នា ។ ខ្ញុំគិតថា ខ្ញុំមិនដឹងទៅណាទេ ។
រូប៊ើត ៖ តើអ្នកចង់និយាយថាម៉េច ?
ក្វាមី ៖ អូ៎ ខ្ញុំនៅតែមានអារម្មណ៍ច្របូកច្របល់នៅឡើយ ។ ឬប្រហែលជាមកពីខ្ញុំភ័យខ្លាចទេដឹង ។ គ្មាននរណាក្នុងគ្រួសារខ្ញុំ ធ្លាប់ទៅរៀនបានហួសពីថ្នាក់មធ្យមផង ។ ខ្ញុំបាននិយាយជាមួយសាលារៀនផ្សេងៗចំនួនប្រាំហើយ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់ ។ តម្រូវការហាក់ដូចជាស្មុគស្មាញ ហើយឯការចំណាយវិញ—ខ្ញុំនឹងមិនអាចរកបានប្រាក់ច្រើនទេ ។
រូប៊ើត ៖ តើនោះពុំមែនជាអារម្មណ៍ដែលអ្នកមាន ខណៈពេលចាប់ផ្ដើមបេសកកម្មដំបូងរបស់អ្នកទេឬអី ?
ក្វាមី ៖ មែនហើយ ពេលគិតអំពីវា ។ ខ្ញុំពិតជាមានអារម្មណ៍ដូច្នោះមែន ។
កុនសេឡូ ៖ ប៉ុន្តែអ្នកបានជោគជ័យយ៉ាងពិត ។
ក្វាមី: ខ្ញុំបានចំណាយពេលច្រើន ប៉ុន្តែខ្ញុំពិតជាទទួលបានពរជ័យណាស់ ។ ហើយខ្ញុំបានកើនបទពិសោធន៍ ។
មេកាឡា ៖ ខ្ញុំមានការភ័យខ្លាចខ្លះៗផងដែរ ។ ហិរញ្ញវត្ថុហាក់ដូចជាពុំអាចរកបានសោះ ។ ប៉ុន្តែខ្ញុំបាននិយាយជាមួយបងស្រីម្នាក់ក្នុងវួដយើង ដែលបានធ្វើអ្វីគ្រប់យ៉ាង ដែលគាត់អាចធ្វើបាន រួចហើយបានទទួលប្រាក់កម្ចីមួយដើម្បីបង់សងប្រាក់ដែលនៅសល់ ។ វាគឺជាប្រាក់កម្ចី ភី.អ៊ី.អែហ្វ ។ ប្រហែលបើយើងបន្ដជួយគ្នាទៅវិញទៅមក នោះរឿងលម្អិតនឹងបានដោះស្រាយ ។
រូប៊ើត ៖ ហើយមានបងប្រុសម្នាក់នៅវួដខ្ញុំ ដែលបានបង់ថ្លៃឆ្នាំសិក្សាទីមួយ រួចហើយក៏បានទទួលអាហាររូបករណ៍នៅឆ្នាំទីពីរ ។
កុនសេឡូ ៖ ស្វាមីខ្ញុំ និងខ្ញុំ កំពុងរកដំណោះស្រាយថា យើងអាចសន្សំប្រាក់បន្ដិចបន្ដួចនៅកន្លែងណា ហើយខ្ញុំមានឪពុកមារម្នាក់ ដែលគាត់ប្រហែលជាអាចជួយបាន ។
ក្វាមី ៖ មែនហើយ គ្រួសារខ្ញុំគ្មានឪពុកមា ជាអ្នកមានទេ ។ ប៉ុន្តែ យើងបានមកដល់ប៉ុណ្ណេះហើយ ហើយខ្ញុំពុំអាចបញ្ឈប់សុបិននេះត្រឹមនេះបានទេ ។ ប្រហែលជាអ្នកនិយាយត្រឹមត្រូវ មេកាឡា ។ ខ្ញុំត្រូវគិតអំពីវាក្នុងពីរបីសប្ដាហ៍ទៀត បើសិនជាអ្នកទាំងអស់គ្នានឹងបន្ដលើកទឹកចិត្តខ្ញុំ ។
សូមត្រឡប់ទៅ ទំព័រ ៤៥ វិញ