ការបោះពុម្ពផ្សាយលើកមុន
តាំង​ចិត្ត


តាំង​ចិត្ត

ព្រួញ​ពណ៌​បៃតង

តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​១០ នាទី​សម្រាប់​វគ្គ​ការតាំង​ចិត្ត​នេះ » ។

អនុវត្ត ៖សូម​ជ្រើសរើស​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សម្រេច​ចិត្ត​ពេលណា និង​របៀប​ណា​ដែល​អ្នក​នឹង​ទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក ។

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​អាន​ការតាំងចិត្ត​នីមួយៗ​របស់​អ្នក​ឲ្យ​ឮៗ​ដល់​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សន្យា​ថា​រក្សា​ការតាំងចិត្ត​របស់​អ្នក ! សូម​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម ។

ការ​តាំងចិត្ត​របស់​ខ្ញុំ

ខ្ញុំ​នឹង​ពិភាក្សា​កិច្ចការ ការអប់រំ និង ផែនការ​ហិរញ្ញវត្ថុ​របស់ខ្ញុំ​ជាមួយ​គ្រួសារ​ខ្ញុំ ។

ខ្ញុំ​នឹង​សម្រេច​ថា​តើ​ខ្ញុំ​ត្រូវការ​ប្រាក់កម្ចី ឬ​អត់ ជាមួយ​នឹង​គ្រួសារ​ខ្ញុំ ។

ខ្ញុំ​នឹង​ស្វែងរក​អ្នក​ណែនាំ​អំពី​ប្រាក់​កម្ចី​ម្នាក់ និយាយ​ជាមួយ​នឹង​អ្នក​ដឹកនាំ​បព្វជិតភាព​របស់​ខ្ញុំ ហើយ​ចាប់​ផ្ដើម​ដំណើរ​ការ​ដាក់​ពាក្យ​ស្នើសុំ ។

ខ្ញុំ​នឹង​អនុវត្ត​គោលការណ៍ ​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ថ្ងៃ​នេះ ហើយ​បង្រៀន​វា​ដល់​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​ដាក់​ប្រាក់​សន្សំ​បន្ថែម​របស់​ខ្ញុំ--ទោះ​ជា​មួយ​កាក់ ឬ ពីរ​កាក់​ក្ដី ។

ខ្ញុំ​នឹង​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

តើ​ខ្ញុំ​នឹង​រាយការណ៍​ពី​ការ​រីកចម្រើន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖មុន​ការ​ប្រជុំ​លើក​ក្រោយ សូមប្រើ​តារាង​ការ​តាំងចិត្ត​នេះ ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់​អ្នក ។ នៅក្នុង​ប្រអប់​ខាង​ក្រោម សូម​ដាក់ « បាទ / ច៎ាស » « ទេ » ឬ​ចំនួន​ដង​ដែល​អ្នក​រក្សា​ការ​តាំងចិត្ត ។

បាន​ពិភាក្សា​អំពីផែនការ​ការងារ ការអប់រំ និង ផែនការ​ហិរញ្ញវត្ថុ​ជាមួយ​គ្រួសារ​រួច​ហើយ ( បាទ / ច៎ាស /ទេ )

បាន​សម្រេចចិត្ត​រួចហើយថា បើ​ខ្ញុំ​ត្រូវការ​ប្រាក់កម្ចី​ភី.អ៊ី.អែហ្វ ឬ អត់​នោះ ( បាទ / ច៎ាស /ទេ )

បើ​ខ្ញុំ​ត្រូវការ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ខ្ញុំ​បាន​ចាប់ផ្ដើម​ដំណើរការ​ដាក់​ពាក្យ​ស្នើ​សុំ​ហើយ ( បាទ / ច៎ាស /ទេ )

បាន​អនុវត្ត​គោលការណ៍ ​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ / ច៎ាស/ ទេ )

បាន​ដាក់​ប្រាក់​សន្សំ​បន្ថែម ( បាទ / ច៎ាស/ ទេ )

បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ / ច៎ាស/ ទេ )

អាន ៖សូម​ចងចាំ​ដើម្បី​កត់ត្រា​តាមដាន​ការចំណាយ​ផ្ទាល់ខ្លួន​របស់អ្នក​នៅ​ខាង​ក្រោយ​នៃ កូនសៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួនទីពឹង​ខ្លួន ផងដែរ ។

សូម​ជ្រើសរើស​នរណា​ម្នាក់​ឲ្យ​សម្របសម្រួល ប្រធានបទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ នៅការ​ប្រជុំ​លើក​ក្រោយ ។ ( ពុំ​ចេះ​របៀប​ដើម្បី​សម្របសម្រួល​ប្រធាន​បទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ឬ ? សូម​អានទំព័រ ១៧ ហើយនឹង​ខាង​ក្នុង​គម្រប​មុខ ) ។

សូម​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

សូមទទួល​យក​ចំពោះ​មតិ​កែលម្អ

សូម​ផ្ញើ​គំនិតមតិកែលម្អយោបល់ និង​បទពិសោធន៍​របស់​អ្នក​ទៅ​កាន់ srsfeedback@ldschurch.org