ការបោះពុម្ពផ្សាយលើកមុន
តាំង​ចិត្ត


តាំង​ចិត្ត

ព្រួញ​ពណ៌​ខៀវ

តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​១០ នាទី​សម្រាប់​វគ្គ​ការតាំងចិត្ត​នេះ ។

អនុវត្ត ៖សូម​ជ្រើសរើស​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សម្រេច​ចិត្ត​ពេលណា និង​របៀប​ណា​ដែល​អ្នក​នឹង​ទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក ។

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​អាន​ការតាំងចិត្ត​នីមួយៗ​របស់​អ្នក​ឲ្យ​ឮៗ​ដល់​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូមសន្យា​ថា​រក្សា​ការតាំងចិត្ត​របស់​អ្នក ! សូម​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម ។

ការ​តាំងចិត្ត​របស់​ខ្ញុំ

ខ្ញុំ​នឹង​បង្រៀន​គ្រួសារ ឬ មិត្តភក្ដិ​របស់​ខ្ញុំ អំពី​របៀប​ដើម្បី​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ។

ខ្ញុំ​នឹង​អនុវត្ត​រៀងរាល់​ថ្ងៃ​នូវ​គន្លឹះ​ដើម្បី​រៀនសូត្រ​ដោយ​ការសិក្សា​នៅក្នុង​ថ្នាក់​រៀន ។

ខ្ញុំ​នឹង​បន្ដ​ធ្វើនៅ​ក្នុង​ដំណើរ​ការប្រាក់កម្ចី ភី.អ៊ី.អែហ្វ របស់​ខ្ញុំ បើ​ខ្ញុំ​ត្រូវការ​ប្រាក់កម្ចី ។

ខ្ញុំ​នឹង​អនុវត្ត​គោលការណ៍ ​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ថ្ងៃ​នេះ ហើយ​បង្រៀន​វា​ដល់​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​ដាក់​ប្រាក់​សន្សំ​បន្ថែម​របស់​ខ្ញុំ--ទោះ​ជា​មួយ​កាក់ ឬ ពីរ​កាក់​ក្ដី ។

ខ្ញុំ​នឹង​រាយការណ៍​ទៅ​ដៃគូ​ធ្វើ​សកម្មភាព​របស់​ខ្ញុំ ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

តើ​ខ្ញុំ​នឹង​រាយការណ៍​ពី​ការ​រីកចម្រើន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖មុន​ការ​ប្រជុំ​លើក​ក្រោយ សូមប្រើ​តារាង​ការ​តាំងចិត្ត​នេះ ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់​អ្នក ។ នៅក្នុង​ប្រអប់​ខាង​ក្រោម សូម​ដាក់ « បាទ / ច៎ាស » «ទេ» ឬ​ចំនួន​ដង​ដែល​អ្នក​រក្សា​ការ​តាំងចិត្ត ។

បាន​បង្រៀន​ដល់​គ្រួសារ ឬ មិត្តភក្ដិ​របស់​ខ្ញុំ អំពី​របៀប​ដើម្បី​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ( បាទ / ច៎ាស /ទេ )

បាន​អនុវត្ត​គន្លឹះ​ទាំងអស់ ដើម្បី​រៀនសូត្រ​ដោយ​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ( បាទ ច៎ាស /ទេ )

បាន​បន្ដ​ធ្វើ​ដំណើរ​ការប្រាក់កម្ចី ភី.អ៊ី.អែហ្វ បើ​ខ្ញុំ​ត្រូវការ​ប្រាក់កម្ចី ( បាទ / ច៎ាស /ទេ )

បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ / ច៎ាស/ ទេ )

បាន​ដាក់​ប្រាក់​សន្សំ​បន្ថែម ( បាទ / ច៎ាស/ ទេ )

បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ / ច៎ាស/ ទេ )

អាន ៖សូម​ចងចាំ​ដើម្បី​កត់ត្រា​តាមដាន​ការចំណាយ​ផ្ទាល់ខ្លួន​របស់អ្នក​នៅ​ខាង​ក្រោយ​នៃ​​កូនសៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ភាព​ខ្លួនទីពឹង​ខ្លួន​របស់​ខ្ញុំ​ ផងដែរ ។

នៅក្នុងការ​ប្រជុំ​លើក​ក្រោយ​របស់​យើង យើង​នឹង​ធ្វើ​ការវាយ​តម្លៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​យើង​ម្ដង​ទៀត​ដើម្បី​មើល​ថា តើ​យើង​កំពុង​តែ​មានភាព​ខ្លួនទីពឹង​ខ្លួនច្រើន​ជាង​មុន​ឬ​ទេ ។ យើង​នឹង​ចាំបាច់​ត្រូវ​នាំ​យក​កូនសៀវភៅ មាគ៌ា​របស់​ខ្ញុំឆ្ពោះ​ទៅកាន់​ភាព​ខ្លួនទីពឹង​ខ្លួន មក​ជាមួយផង ។

សូម​ជ្រើសរើស​នរណា​ម្នាក់​ឲ្យ​សម្របសម្រួល ប្រធានបទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ នៅការ​ប្រជុំ​លើក​ក្រោយ ។ ( ពុំ​ចេះ​របៀប​ដើម្បី​សម្របសម្រួល​ប្រធាន​បទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ឬ ? សូម​អាន​ ទំព័រ ១៧ ហើយនឹង​ខាង​ក្នុង​គម្រប​មុខ ) ។

សូម​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

សូម​ទទួល​យក​ចំពោះ​មតិ​កែលម្អ

សូម​ផ្ញើ​គំនិត មតិកែលម្អ យោបល់ និង​បទពិសោធន៍​របស់​អ្នក​ទៅ​កាន់ srsfeedback@ldschurch.org ។

កំណត់ចំណាំ​សម្រាប់​អ្នក​សម្របសម្រួល ៖

សម្រាប់​ការប្រជុំ​លើក​ក្រោយ សូម​យក​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន​​មក​ប្រាំក្បាលបន្ថែម ។