ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​ក្រហម

តើ​ខ្ញុំ​បង់​ប្រាក់​សម្រាប់​ការអប់រំ​របស់​យ៉ាង​ដូចម្តេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៣០ នាទី​សម្រាប់វគ្គ​ការរៀន​នេះ ។

អាន ៖ឥឡូវនេះ​យើង​មាន​គំនិត​ល្អប្រសើរ​អំពី​ការអប់រំ ឬ​ការ​បំពាក់បំប៉ន​ជា​អ្វី ដែលនឹង​ជួយ​យើង​សក្ដិសម​សម្រាប់ការ​ងារ​នាអនាគត​របស់យើង ។ ឥឡូវ យើង​អាច​គិត​អំពី​ចំណាយ​លើ​ការអប់រំរបស់យើង​ហើយ​ត្រូវ​បង់​ថ្លៃ​របៀប​ណា ។ អាចនឹង​មាន​ជម្រើស និងធនធាន​ច្រើន រួមទាំង​ការ​សន្សំ​ផ្ទាល់ខ្លួន ជំនួយ​ពី​គ្រួសារ អាហារ​រូបករណ៍ និង​ប្រាក់កម្ចី ។

សប្តាហ៍​ទី ១

សប្តាហ៍​ទី ២

សប្តាហ៍​ទី ៣

សប្តាហ៍​ទី ៤

សប្តាហ៍​ទី ៥

សប្តាហ៍​ទី ៦

តើ​ការងារ​ប្រភេទ​ណា ដែល​នឹង​ជួយ​ខ្ញុំ​កាន់តែ​ប្រែក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន ?

តើ​ការអប់រំ​ណា​ដែល​នឹង​ជួយ​ឲ្យ​ខ្ញុំ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការងារ​របស់​ខ្ញុំ ?

តើ​ខ្ញុំ​បង់​ថ្លៃ​ការអប់រំ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​គួរ​ដាក់​ស្នើ​សុំ​ប្រាក់​កម្ចី​មូលនិធិ​អប់រំ​ជា​បន្ដបន្ទាប់​ឬ​ទេ ?

តើ​ខ្ញុំ​នឹង​ទទួល​បាន​ជោគជ័យ​នៅក្នុង​ថ្នាក់​រៀន​បាន​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ខាង​ក្រៅ​ថ្នាក់​រៀន​បាន​យ៉ាង​ដូចម្ដេច ?

មើល ៖« ការ​បង់​ថ្លៃ​ការ​អប់រំ​របស់​ខ្ញុំ » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៥៤) ។

អាន ៖សប្ដាហ៍​នេះ យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ ហើយ​យើង​នឹង​ធ្វើ​សកម្មភាព​នេះ ៖

អាន ៖សំណួរ​ប្រចាំសប្ដាហ៍—តើ​ខ្ញុំនឹង​បង់​ថ្លៃ​ការ​អប់រំ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំសប្ដាហ៍--​គិត​អំពី​ចំនួន​ប្រាក់​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​បង់​ថ្លៃ​ជំនាញ​សិក្សា​ការអប់រំ ដែល​ខ្ញុំ​កំពុង​គិត​ថា​នឹងសិក្សា រៀនអំពីរបៀប​ដើម្បី​បង់ថ្លៃ​វា និង​បង្កើត​គម្រោងហិរញ្ញវត្ថុ ។

អាន ៖យើងនឹង​គិត​ច្រើនអំពីប្រាក់​ដើម្បី​បង់ថ្លៃ​លើ​ការ​អប់រំ​របស់​យើង ។ វាអាច​នឹង​ពុំ​មានអារម្មណ៍​សុខស្រួល​នៅគ្រាដំបូង តែ​វា​នឹង​ជួយយើង​ដាក់គម្រោងហិរញ្ញវត្ថុ​របស់យើង​ដោយ​ឈ្លាសវៃ ហើយ​ទទួលបានការ​អប់រំ​ដែលយើង​ត្រូវការ ។

ពិភាក្សា ៖សូម​អាន​បទគម្ពីរ​នៅ​ខាង​ស្តាំ​ដៃ ។ សូម​ពិភាក្សា​គោលការណ៍​នៅ​ក្នុង​បទគម្ពីរ​នេះ​ជាក្រុម ។ តើ​អ្នក​មានអារម្មណ៍​យ៉ាង​ដូច​ម្ដេច​អំពី​ប្រាក់ ពេល​អ្នក​យល់អំពី គោលការណ៍​ទាំងនេះ?

តើ​ខ្ញុំ​ប្រមើល​មើល​ថ្លៃចំណាយ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖សូមអាន​ឧទាហរណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ហើយ​ពិភាក្សា​អំពី​ការគណនា ជា​លំដាប់លំដោយ ។

ពិភាក្សា ៖ម៉ែនយូអែល និង​អេលីស្សាប៊ែត នឹង​ត្រូវការ​ប្រាក់បន្ថែមចំនួន ៩៧៥០ ដើម្បី​បង់ថ្លៃ​ឆ្នាំ​សិក្សា​ដំបូង ។ តើ​អ្នក​មើលឃើញ​របៀប​ដែលពួកគេ​គណនា​ឬទេ ? ជជែក​ជាមួយគ្នា​អំពី​សំណួរ​នានា​ដែល​អ្នក​មាន ។

តើ​ប្រាក់ចំណូល​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ ? តើ​ចំណាយ​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ ?

អាន ៖ឥឡូវ ចូរ​បង្កើត​ផែនការ​ហិរញ្ញវត្ថុ​ការអប់រំផ្ទាល់ខ្លួន​របស់​យើង ។

អនុវត្ត ៖សូម​ចំណាយ​ពេល​ពីរបី​នាទី​បំពេញ​ទម្រង់​បែបបទ​នេះ​ដោយ​ខ្លួន​ឯង ។ ចេះ​ស្មោះ​ត្រង់​ចំពោះ​ខ្លួនឯង ។ អ្នកអាច​ប្រើ​ខ្មៅដៃ​បាន ។ បន្ទាប់មក នៅ​អំឡុង​សប្ដាហ៍ អ្នក​ធ្វើការ​ជាមួយ​គ្រួសារ​អ្នក​ដើម្បី​ឲ្យ​វា​កាន់តែ​ត្រឹមត្រូវ ។ សម្រាប់​ពេល​ឥឡូវ​នេះ សូម​ធ្វើការ​ប៉ាន់ស្មាន​ចំនួន​ឲ្យ​ល្អ​បំផុត ។

សូម​ប្រើ​ចំនួន​ដែលអ្នក​បាន​តាមដាន​នៅ​គម្រប​ខាង​ក្រោយនៃ​កូនសៀវភៅ មាគ៌ា​របស់​ខ្ញុំ ។

តើ​ខ្ញុំ​ត្រូវ​ចំណាយ​អ្វី​ខ្លះ​លើ​ការ​អប់​រំ​ខ្ញុំ ?

អាន ៖បន្ទាប់មក យើង​មើល​ទៅ​ថ្លៃ​ចំណាយ​ការអប់រំ​របស់​យើង ។

អនុវត្ត ៖សូម​ព្យាយាម​បំពេញ​ក្នុង​ចន្លោះ​ទាំងនេះ ហើយ​ធ្វើការ​គណនា។ ប្រើ​ខ្មៅដៃ។ បើ​អ្នកមាន​ជម្រើស​ជំនាញ​សិក្សា​ជាក់លាក់មួយ សូម​បំពេញ​ក្នុង​ជួរឈរ​មួយ ។ បើអ្នក​កំពុង​គិតអំពី​ជំនាញ​សិក្សា​ពីរ ឬបី សូម​បំពេញ​ក្នុង​ជួរឈរ​ទាំងនោះ ដើម្បី​ប្រៀបធៀប​វា ។ ធ្វើការ​ជាមួយគ្នា ឬ​ជាមួយ​អ្នក​សម្របសម្រួល​របស់អ្នក បើអ្នក​ត្រូវការ​ជំនួយ ។

ឧទាហរណ៍​គឺ​សម្រាប់​មួយ​ឆ្នាំ ។ បើ​ជំនាញ​សិក្សា​របស់​អ្នក​ខ្លី​ជាង សូម​កែតម្រូវ​ការប៉ាន់ស្មាន​របស់​អ្នក ។ បញ្ជី​ជំនាញ​សិក្សា និងសាលា​រៀន​ដែល​ពេញចិត្ត​របស់ សេវាកម្ម​ខ្លួន​ទីពឹង​ខ្លួន និង​ព័ត៌មាន​អំពី​ផែនការ​ការអប់រំរបស់អ្នកនឹង​ជួយ​អ្នក ។

ថ្លៃ​ចំណាយ​ការ​អប់រំ​របស់​ខ្ញុំ ( មួយ​ឆ្នាំ )

ឧទាហរណ៍
ឧទាហរណ៍ អ្នក​ឯកទេស​រូបសាស្ត្រ បច្ចេកទ្យា​ពេទ្យ

ជំនាញ​សិក្សាទី ១

ជំនាញ​សិក្សាទី 2

ជំនាញ​សិក្សាទី 3

ថ្លៃ​ឈ្នូល​សាលា ( មួយ​ឆ្នាំ )

១២០០០

បន្ថែម ថ្លៃ​ប្រឡង និង​ថ្លៃ​ឈ្នួល​ផ្សេងៗ ( បង់ថ្លៃ​ចូល​រៀន អជ្ញា​បណ្ណ វិញ្ញាបនបត្រ ការប្រឡង​បញ្ចប់ និង ថ្លៃ​ឈ្នួល​ផ្សេងៗ— មួយ​ឆ្នាំ )

+ ២០០០

+

+

+

បន្ថែម សៀវភៅ និង​សម្ភារ​សិក្សា ( មួយឆ្នាំ )

+ ១០០០

+

+

+

ដក អាហារ​រូបករណ៍ ឬ ប្រាក់​ជំនួយ ( បើ​មាន—​មួយ​ឆ្នាំ )

-១០០០

-

-

-

« ង » ថ្លៃ​ចំណាយ​ការ​អប់រំ​របស់​ខ្ញុំ ( មួយ​ឆ្នាំ )

= ១៤០០០

=

=

=

« ឃ » អ្វី​ដែល​យើង​អាច​បង់ ( មួយ​ឆ្នាំ )

-១០០០

-

-

-

« ច » សល់​ដើម្បី​បង់ថ្លៃ ( មួយ​ឆ្នាំ )

=១៣០០០

=

=

=

តើ​ថ្លៃ​ចំណាយ​លើ​ការអប់រំ​របស់​ខ្ញុំដែល​ខ្ញុំ​អាច​បង់​ថ្លៃ​មាន​ចំនួន​ប៉ុន្មាន ?

អនុវត្ត ៖សូម​មើល​ទៅ​បន្ទាត់​ខាង​ក្រោម​នៅក្នុង​តារាង​ខាង​លើ ។

បើ « ច » ស្មើ ០ ឬ​តិចជាង អ្នកអាច​បង់ថ្លៃ​ចំណាយ​ការ​អប់រំ​របស់​អ្នក​ទាំងអស់—អបអរសាទរ !

បើ « ច » ធំជាង ០ នោះអ្នក​ត្រូវ​រក​វិធី​ដើម្បី​បង់ថ្លៃ​ចំនួន​ប៉ុណ្ណេះ​ច្រើនជាង ។ អ្នក​អាច​បង់​ថ្លៃ​ចន្លោះ​នោះ​ដោយ​អាហារ​រូបករណ៍​កាន់តែ​ច្រើន ការងារ​ផ្សេងទៀត ឬ​ប្រាក់​កម្ចី​មួយ ។

តើ​ជម្រើស​របស់​ខ្ញុំ​មាន​អ្វីខ្លះ បើ​ខ្ញុំ​ពុំអាច​បង់​ថ្លៃ​ដោយ​ខ្លួន​ឯងបាន​នោះ ?

អាន ៖វាគឺ​ល្អបំផុត បើ​យើងអាច​បង់​ថ្លៃ​ចំណាយការ​អប់រំ​របស់​យើង​ដោយ​ខ្លួន​យើង​ផ្ទាល់ ទោះ​ជាវា​តម្រូវ​ឲ្យ​មានការ​លះបង់​ខ្លះៗ​ក្ដី ។ បើ​ការគណនា​របស់​យើង បង្ហាញ​ថា យើង​ពុំអាច​បង់ថ្លៃ​ចំណាយ​ការ​សិក្សា​ដោយ​ខ្លួន​យើង​ទាំងអស់​ទេ នោះ​យើង​ត្រូវងាក​ទៅ​រក​ធនធាន​ផ្សេងទៀត ។

ពិភាក្សា ៖សូម​ផ្លាស់​វេន​គ្នា​អាន​វគ្គ​នីមួយៗ​នៃ​តារាង​នេះ ជាក្រុម ។ ពិភាក្សា​អំពី​ជម្រើស​នីមួយៗ​ដោយ​សង្ខេប ។ ​តើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ?

ជម្រើស​ហិរញ្ញវត្ថុ

ភាព​ខ្លាំង

ភាព​ខ្សោយ

ចាប់ផ្ដើម​ការងារ​ផ្សេង ខណៈ​ដែលកំពុង​ទៅសាលារៀន

គ្មាន​បំណុល ឬ​ការប្រាក់ រៀនជំនាញ ឬ​ដុសខាត់ជំនាញ ។ ធ្វើការ​ទាក់ទង​សំខាន់ ។

អាច​នឹង​ពិបាក​ដើម្បីធ្វើការ​ងារពីរ ហើយ​បានជោគជ័យ​នៅក្នុង​ការ​សិក្សា ។ អាច​នឹង​ពិបាក​ចំពោះគ្រួសារ ។ អាច​នឹង​ចំណាយ​ពេល​យូរ​ក្រែល ​ដើម្បី​បញ្ចប់​ជំនាញ​សិក្សា ។

ខ្ចី​ប្រាក់​ពី​គ្រួសារ

មនុស្ស​ដែល​អ្នក​ស្គាល់ និង​ទុកចិត្ត ។ ពួកគេ​ចង់​ឲ្យ​អ្នកបានជោគជ័យ ។

អាច​នឹង​រារាំង​ទំនាក់ទំនង​គ្រួសារ ។ អាច​នឹង​ពិបាក បើ​ភាពអាសន្ន​ក្នុងគ្រួសារ​កើតឡើង ។

ស្វែងរក​អាហារ​រូបករណ៍ ឬ​ការ​ផ្ដល់​ប្រាក់​ជំនួយ

គ្មាន​បំណុល ឬ​ការប្រាក់ ។ ផ្ដល់​សេរីភាព​ចំពោះការ​សិក្សា​ដោយគ្មាន​ការងារ​មួយ​ទៀត ។

អាច​នឹង​ពិបាក​រកបាន។ ប៉ុន្តែ​វា​មានតម្លៃ​ដើម្បីខិតខំ​ស្វែងរក !

ស្វែងរក​ការរៀន​សូត្រ​ក្នុង​ការងារ ឬ​ការចុះ​កម្មសិក្សា​ដែល​មានបង់ថ្លៃ​ឲ្យ

រៀន​អំពីជំនាញ​ដែលទាក់ទង​នឹងការ​អប់រំ ។ ទទួលបាន​បទពិសោធន៍ ។ អាច​នាំទៅ​រក​ការងារ​មួយ ។

អាច​នឹង​ពិបាក​ដើម្បី​ធ្វើ​ការផង សិក្សា​ផង ហើយ​ធ្វើ​ការរៀនសូត្រ​ក្នុង​ការងារ​ផង ។

ទទួល​ប្រាក់កម្ចី​មួយ​មកពី​ធនាគារ ឬទី​ភ្នាក់ងារ​រដ្ឋាភិបាល

បង្កើត​ជា​ឥណទាន​ទុកចិត្ត​នៅ​ធនាគារ​មួយ ។ ប្រាក់កម្ចី​របស់រដ្ឋាភិបាល​ខ្លះ មាន​អត្រាការប្រាក់ទាប ។

អត្រាការប្រាក់អាច​នឹង​ខ្ពស់ ។ វាគឺជា​ប្រាក់កម្ចីមួយ ហើយ​ត្រូវ​តែ​បង់សងវិញ ។

ដាក់​ពាក្យ​ស្​សុំ​ប្រាក់មូលនិធិ​អប់រំ​ដែលមានជា​បន្ដបន្ទាប់ ( ភី.អ៊ី.អែហ្វ )

មាន​ចំពោះ​សមាជិកសាសនាចក្រ​ដែល​មាន​ភាពសក្ដិសម ។ អត្រាការ​ប្រាក់​ទាប ។ ការលើកទឹកចិត្ត​លើស្នាដៃ​ការងារ គឺ​មានដើម្បីជួយ​អ្នក​បង់សង​ប្រាក់កម្ចី ។

វាគឺជាប្រាក់កម្ចីមួយ ហើយ​ត្រូវតែ​បង់សង​វិញ ( ដូច្នេះ​អ្នកដទៃទៀត អាច​ទទួលប្រាក់កម្ចី​មួយ​បាន ) ។

ពិភាក្សា ៖តើ​អ្នក​បាន​រកឃើញ​តម្លៃ​សាលា​ដែលល្អបំផុត ដោយ​​ពិចារណា​អំពី​ថ្លៃ និងគុណភាព​ឬទេ ?

បើ​អ្នក​កំពុងគិត​ខ្ចីប្រាក់កម្ចី តើអ្នក​នឹង​អាច​បង់សង​វា​បាន​ឬទេ ? ដូច​សេចក្តី​ណែនាំ ការបង់សង​ប្រាក់​កម្ចី​ប្រចាំ​ខែ​របស់​អ្នក​បន្ទាប់​ពី​អ្នក​បញ្ចប់​ជំនាញ​សិក្សា​អប់រំ​របស់​អ្នក គួរ​តែ​ពុំ​ច្រើនជាង ១០ ភាគរយ​នៃ​ចំណូល​សរុប​ប្រចាំខែ ដែល​អ្នក​រំពឹង​ទុក ។

បើអ្នក​ត្រូវការ​ព័ត៌មានបន្ថែម​អំពីការ​បង់ថ្លៃសម្រាប់​ចំណាយ​ខាងការ​អប់រំ តើ​នរណា​អាច​ផ្ដល់​ចម្លើយ​ឲ្យ​បាន ? តើអ្នក​នឹង​ពិភាក្សា​រឿងនេះ​ជាមួយគ្រួសារ​អ្នក​ឬ​ទេ ? តើ​កន្លែងណា​ផ្សេងទៀត ដែល​អ្នក​អាច​ទៅ​ទទួល​បាន​ព័ត៌មាន​បន្ថែម ?

តើ​ខ្ញុំ​នឹងបង្ហាញ​ផែនការ​ហិរញ្ញវត្ថុ​ការអប់រំ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖សប្ដាហ៍​ក្រោយ អ្នកនឹង​បង្ហាញ​អំពី​ផែនការ​ហិរញ្ញវត្ថុ​របស់អ្នក​ក្នុង​បីនាទី ឬ​តិចជាង ។ អ្នកអាច​ប្រើ​អត្ថបទ​ខាង​ក្រោម ។ អ្នក​នឹង​ពុំ​ចាំបាច់​ចែកចាយ​ព័ត៌មាន​សម្ងាត់​ណា​មួយ​ទេ ។ បន្ទាប់​ពី​បទបង្ហាញ​របស់​អ្នក​នៅ​សប្ដាហ៍​ក្រោយ ក្រុម​នឹង​ស្វែងរកជម្រើស​ហិរញ្ញវត្ថុ​មួយ—​ជា​ប្រាក់​មួយ​មកពី​មូលនិធិ​ការអប់រំជា​បន្ដ​បន្ទាប់ ។

អំឡុង​សប្ដាហ៍ ចូរ​ទៅ​រក​ចម្លើយទាំងនេះ ដើម្បីបំពេញ​នៅក្នុង​កន្លែងទំនេរ ។ ហាត់រៀន​ធ្វើ​បទបង្ហាញ​របស់អ្នក​នៅមុខ​គ្រួសារ ឬ​មិត្តភក្ដិ​របស់អ្នក ។

គម្រោងហិរញ្ញវត្ថុ​ការ​អប់រំ​របស់​ខ្ញុំ

  1. ខ្ញុំ​បាន​ប្រៀបធៀប ( ចំនួន ) សាលា​នូវ​ថ្លៃ និង​គុណ​តម្លៃ​របស់​វា ។

  2. សាលា​ល្អ​បំផុត​ចំនួន​បី​សម្រាប់​ខ្ញុំ​នោះ​គឺ ៖

    , ,  ។

  3. នៅត្រង់​ចំណុច​នេះ ខ្ញុំ​ជឿ​ថា សាលានេះ នឹង​ល្អ​បំផុត​សម្រាប់​ខ្ញុំ ដោយសារ  ។

  4. ខ្ញុំ​បាន​មើល​ប្រាក់ចំណូល​និង​ចំណាយ​របស់​ខ្ញុំ​ជាមួយ​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ចំណុច​ទាំងនេះ ៖

     ។

  5. ខ្ញុំ​បាន​ធ្វើ​ការ​គណនា​ដើម្បី​មើល​ឃើញ​ថា បើ​សិន​ជា​ខ្ញុំ​អាច​បង់​ថ្លៃការ​អប់រំ​របស់ខ្ញុំ​ដោយ​ខ្លួនឯង ហើយ​ខ្ញុំ​បាន​រក​ឃើញ​ថា ( ខ្ញុំ​អាច ឬ​មិន​អាច ) ។

    ( បើ​អ្នក​អាច​បង់ថ្លៃ​ដោយ​ខ្លួន​ឯង សូម​រំលង​ទៅ​លេខ ៩ បើ​អ្នក​ពុំ​អាច​បង់ថ្លៃ​ដោយ​ខ្លួន​ឯង​ទេ សូម​ទៅ​លេខ ៦ ) ។

  6. ខ្ញុំពិត​ជា​ត្រូវការ​ប្រាក់​បន្ថែម ។ ( ចំនួន ) បន្ថែម សម្រាប់​ឆ្នាំ​សិក្សា​ទីមួយ​របស់​ខ្ញុំ តាមរយៈ​ការងារ​ផ្សេង​ទៀត អាហារ​រូបករណ៍ ជំនួយ​ពី​គ្រួសារ ឬ​ប្រាក់កម្ចី ។

  7. បន្ទាប់ពី​ឆ្នាំ​ទី​មួយ​នេះ ខ្ញុំ​នឹង​ត្រូវការ​ប្រហែល​ជា ( ចំនួន ) ច្រើន​ជាង​សម្រាប់​ឆ្នាំសិក្សា​ក្រោយ ។ ឆ្នាំ​នៃការ​សិក្សា

  8. ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្វែងរក​ជម្រើស​ផ្សេង​ទៀត ដើម្បី​បង់ថ្លៃ​សម្រាប់​ការអប់រំ​របស់​ខ្ញុំ ។ ឥឡូវនេះ ខ្ញុំ​កំពុង​រៀន​ឆ្ពោះទៅ  ។

  9. ( បើ​អ្នក​ជ្រើសរើស​ដើម្បី​ចែកចាយ ) ខ្ញុំ​បាន​អធិស្ឋាន​អំពី​ការ​អប់រំ​របស់​ខ្ញុំ និង​គម្រោង​ហិរញ្ញវត្ថុ​របស់​ខ្ញុំ ហើយ  ។

  10. ខ្ញុំ​ចង់​បាន​ដំបូន្មាន និង​ជំនួយ​របស់​អ្នក ។ តើ​អ្នក​មាន​យោបល់​អ្វី​សម្រាប់​ខ្ញុំ​ឬ​ទេ ? សូម​សរសេរ​គំនិត​ទាំងឡាយ​នៅទីនេះ ។