គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ១៣–១៩ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០២–១០៥ ៖ « បន្ទាប់​ពី​មាន​ការវេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះ​ពរ »


« ថ្ងៃ​ទី ១៣–១៩ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០២–១០៥ ៖ ‹ បន្ទាប់​ពី​មាន​ការវេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះ​ពរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១៣–១៩ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០២–១០៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
បុរស​ជាមួយ​នឹង​រទេះ

ស៊ី ស៊ី អេ គ្រីស្ទានសិន ( ១៨៣១–១៩១២ ) ជំរំ​ស៊ីយ៉ូន ប្រហែល​ឆ្នាំ ១៨៧៨ គំនូរ​នៅលើ​ក្រណាត់​ទេ​ឯក 78 ¼ × 114 inches ។ សារមន្ទីរ​សិល្បៈ សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ អំណោយ​ពី​ចៅ​របស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០

ថ្ងៃទី ១៣–១៩ ខែ កញ្ញា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០២–១០៥

« បន្ទាប់​ពី​មាន​ការវេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះ​ពរ »

នៅពេល​អ្នក​រៀបចំ​ខ្លួន​បង្រៀន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០២–១០៥ សូម​ស្ដាប់​តាម​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ ។ ទ្រង់​អាច​ដឹកនាំ​អ្នក​ទៅរក​គោលការណ៍ ដែល​មិនបាន​លើក​ឡើង​នៅក្នុង​គម្រោង​មេរៀន​នេះ ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដែល​អ្នក​បង្រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សិស្ស​ក្នុង​ថ្នាក់​អាច​សរសេរ​ខគម្ពីរ​មួយ ឬ​ពីរ​ចេញពី​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០២–១០៥ ដែល​ពួកគេ​ឃើញ​ថា​មាន​អត្ថន័យ​ចំពោះ​ពួកគេ​ផ្ទាល់ ។ រួច​ហើយ​ពួកគេ​អាច​ប្ដូរ​ខគម្ពីរ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ម្នាក់​ទៀត ហើយ​ពិភាក្សា​ជាមួយគ្នា​នូវ​អ្វី​ដែល​ពួកគេ​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៣១០៥

ការសាកល្បង​របស់​យើង​បង្រៀន​មេរៀន​ដ៏​មាន​តម្លៃ​ជាច្រើន​ដល់​យើង ហើយ​ផ្ដល់​ជា​បទពិសោធន៍​ដល់​យើង ។

  • នៅពេល​សិស្ស​ក្នុង​ថ្នាក់​បាន​សិក្សា កណ្ឌ​ទី ១០៣ និង ១០៥ នៅ​សប្ដាហ៍​នេះ ពួកគេ​អាច​រកឃើញ​គោលការណ៍​នានា ដែល​អាច​ជួយ​យើង​អំឡុងពេល​មាន​ការសាកល្បង ឬ​ការផ្ទុយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ឬ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​បែប​នោះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៣:៥–៧, ១២, ៣៦; ១០៥:៥–៦, ៩–១២, ១៨–១៩ ( សូមមើល​ផងដែរ « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ) ។ តើ​គោលការណ៍​ទាំងនេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​អាច​ឆ្លើយតប នៅពេល​យើង​ប្រឈម​នឹង​ទុក្ខ​លំបាក ឬ​ការខក​ចិត្ត ? សិស្ស​ក្នុង​ថ្នាក់​អាច​ស្ម័គ្រចិត្ត​ចែកចាយ​បទពិសោធន៍​ទាំងឡាយ ដែល​វា​កើត​មាន​ពរជ័យ « បន្ទាប់ពី​មាន​ការវេទនា​ដ៏​ច្រើន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៣:១២ ) ។

  • ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សាវតា​ប្រវត្តិសាស្ដ្រ ឬ​ដំណើររឿង​ផ្ទាល់ខ្លួន​មួយ​ចំនួន​អំពី​ជំរំ​ស៊ីយ៉ូន​មាន​ប្រយោជន៍ អ្នក​អាច​អញ្ជើញ​នរណាម្នាក់​ឲ្យ​រំឭក​ដល់​ធនធាន​មួយ​ដូច​ខាងក្រោម​នេះ​​ដល់​សិស្ស​ក្នុង​ថ្នាក់ ហើយ​ចែកចាយ​ដោយ​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ៖ ពួកបរិសុទ្ធ ១:១៩៤–២០៦; « The Acceptable Offering of Zion’s Camp » ( Revelations in Context ទំព័រ ២១៣–១៨ ); ឬ « សំឡេង​នៃ​ការស្ដារ​ឡើង​វិញ ៖ ជំរំ​ស៊ីយ៉ូន » ( នៅក្នុង​គម្រោង​មេរៀន​នៅ​សប្ដាហ៍​នេះ​ក្នុង សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ ប្រសិនបើ​យើង​អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ពេល​មុន ហើយ​ជជែក​ជាមួយ​អ្នក​ជំរំ​ស៊ីយ៉ូន តើ​យើង​អាច​និយាយ​អ្វី​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ ? តើ​ពួកគេ​អាច​និយាយ​អ្វី​ដើម្បី​លើក​ទឹកចិត្ត​យើង ?

    រូបភាព
    ទន្លេ​តូច

    ជំរំ​ស៊ីយ៉ូន​បាន​នៅ​តាម​មាត់​ទន្លេ Little Fishing River ដែល​មាន​រូប​ដូច​ត្រង់​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១១–១៨

ពួកយើង​ម្នាក់ៗ​គឺជា « នាយ​តម្រួតការ​លើ​ព្រះពរ​ទាំងឡាយ​ខាង​ផែនដី » ។

  • ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ធ្វើឲ្យ​ការបង្រៀន​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៤:១១–១៨ មាន​លក្ខណៈ​ផ្ទាល់ខ្លួន អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​នរណាម្នាក់​ផ្សេងទៀត​មើលថែ​អ្វីមួយ​ដ៏​មាន​តម្លៃ ដែល​អ្នក​ទុកចិត្ត ។ តើ​ពួកគេ​នឹង​និយាយ​អ្វីខ្លះ​ទៅកាន់​បុគ្គល​នោះ ? តើ​ពួកគេ​នឹង​រំពឹង​ចង់​បាន​អ្វី​ពី​គាត់ ? រួច​ហើយ​សិស្ស​ក្នុង​ថ្នាក់​អាច​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១–១៨ ដើម្បី​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ទុក​ព្រះទ័យ​ឲ្យ​យើង​មើល​ថែ និង​អ្វី​ដែល​ទ្រង់​រំពឹង​ចង់​បាន​ពី​យើង ។ តើ​ខគម្ពីរ​ទាំងនេះ​អាច​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​គិត​អំពី​ពិភពលោក​នេះ ពរជ័យ​របស់យើង ឬ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​យ៉ាង​ដូចម្ដេច ?

  • ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី « មាគ៌ា … [ ដែល ] ព្រះអម្ចាស់​បាន​ចេញ​បញ្ញត្តិ ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់ [ ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១៦ ) សូម​ពិចារណា​ចែកចាយ​វីដេអូ « The Labor of His Hands » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដោយ​ផ្អែកលើ​អ្វី​ដែល​យើង​បាន​រៀន​មកពី​វីដែអូ​នេះ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១–១៨ តើ​អ្វី​ជា​មាគ៌ា​របស់​ព្រះអម្ចាស់​ក្នុង​ការផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់ ? អ្នក​ក៏​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​នេះ​មកពី​ប្រធាន ម៉ារ៉ុន ជី រ៉ូមនី ៖ « ព្រះអម្ចាស់​… អាច​មើល​ថែ​ដល់ [ ពួកអ្នក​ក្រីក្រ ] ដោយ​គ្មាន​ជំនួយ​របស់​​យើង​បាន ប្រសិនបើ​វា​ជា​គោលបំណង​របស់​ទ្រង់​ដើម្បី​ធ្វើ​ដូច្នោះ​នោះ ។ … ប៉ុន្តែ យើង​ត្រូវ​ការ​បទពិសោធន៍​នេះ ព្រោះ​ថា​មាន​តែ​តាម​រយៈ​ការ​សិក្សា​ពី​របៀប​ខ្វល់ខ្វាយ​ពី​គ្នា​ទៅវិញ​ទៅមក​ទេ ទើប​យើង​អាច​អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ក្នុងខ្លួន​យើង និង​អត្តចរិត​ដែល​ចាំបាច់​ដើម្បី​ឲ្យ​យើង​មាន​ភាព​សក្ដិសម​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់វិញ » ( « Living Welfare Principles » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ៩២ ) ។ សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​កត់ត្រា​ទុក​ចំណាប់​អារម្មណ៍​របស់​ពួកគេ អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​ផ្គត់ផ្គង់​ដល់​មនុស្ស​ដទៃ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

អំណាច​បន្សុទ្ធ​ឲ្យ​បរិសុទ្ធ​នៃ​ការសាកល្បង ។

អែលឌើរ អួសុន អែហ្វ វិតនី បាន​សរសេរ​ថា ៖ « គ្មាន​ការឈឺចាប់​ដែល​យើង​រងទុក្ខ គ្មាន​ការសាកល្បង​ដែល​យើង​ទទួល​បទពិសោធន៍​ក្លាយជា​ឥតប្រយោជន៍​នោះ​ទេ ។ វា​បម្រើ​ដល់​ការអប់រំ​ដល់​ការអភិវឌ្ឍ​នៃ​គុណ​សម្បត្តិរបស់​យើង​ដូចជា ការអត់ធ្មត់ សេចក្ដី​ជំនឿ ការរឹងមាំ និង​ការបន្ទាបខ្លួន ។ អ្វី​ទាំងអស់​ដែល​យើង​រងទុក្ខ និង​អ្វី​ទាំងអស់​ដែល​យើង​ស៊ូទ្រាំ ជាពិសេស​នៅពេល​យើង​ស៊ូទ្រាំ​វា​ដោយ​អត់ធ្មត់​នោះ វា​នឹង​ពង្រឹង​ដល់​អត្តចរិត​របស់​យើង បន្សុទ្ធ​ដួងចិត្ត​យើង ពង្រីក​ព្រលឹង​យើង និង ធ្វើឲ្យ​យើង​ចេះ​ស្រឡាញ់ និង​សប្បុរស​កាន់តែ​ខ្លាំង កាន់តែ​សក្តិសម​នឹង​ត្រូវបាន​ហៅ​ថា​ជា​កូនចៅ​នៃ​ព្រះ … ហើយ​វា​គឺ​តាមរយៈ​សេចក្ដីសោកសៅ និង​ការរងទុក្ខ ការលំបាក និង​ ទុក្ខព្រួយ ដែល​យើង​ទទួល​បាន​ការអប់រំ​ដែល​យើង​មក​ទីនេះ​ដើម្បី​ទទួល​បាន ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះវរបិតា និង ព្រះមាតា​ដែលគង់នៅលើ​ស្ថានសួគ៌ » ( នៅក្នុង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ៩៨ ) ។

អែលឌើរ ដាវីឌ អេ បែដណា បាន​ពោល​ថា « នៅ​គ្រា​មួយ​ក្នុង​ជីវិត​យើង​ម្នាក់ៗ យើង​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យធ្វើ​ដំណើរ នៅក្នុង​កងទ័ព​ជំរំ​ស៊ីយ៉ូន​ផ្ទាល់​ខ្លួន​របស់​យើង ។ ពេលវេលា​នៃ​ការអញ្ជើញ​នោះ​នឹង​មាន​លក្ខណៈ​ខុសៗ​ពី​គ្នា ហើយ​ឧបសគ្គ​នានា​ដែល​យើង​អាច​ជួបប្រទះ​នៅលើ​ដំណើរ​នោះ​ក៏​ផ្សេងៗ​ពី​គ្នា​ដែរ ។ ប៉ុន្តែ​ការឆ្លើយតប​ជា​បន្តបន្ទាប់ និង​ជាប់លាប់​របស់​យើង​ចំពោះ​ការហៅ​ដ៏​ប្រាកដ​ប្រជា​នេះ ទីបំផុត​នឹង​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​ថា ‹ តើ​នរណា​នៅ​ខាង​ព្រះអម្ចាស់ ? › »( « On the Lord’s Side: Lessons from Zion’s Camp » Ensign ខែ កក្កដា ឆ្នាំ ២០១៧ ទំព័រ ៣៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​សមាជិក​គ្រួសារ ។ « ដោយសារ​តែ​គេហដ្ឋាន​ជា​ស្នូល​គ្រឹះ​នៅក្នុង​ការ​រស់​នៅ និង​ការ​រៀន​ដំណឹងល្អ នោះ​កិច្ច​ខិតខំ​របស់​អ្នក​ដើម្បី​ពង្រឹង​ដល់​សិស្ស​នឹង​មាន​ប្រសិទ្ធភាព​បំផុត នៅ​ពេល​អ្នក​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង … សាច់ញាតិ​គ្រួសារ [ របស់​គាត់ ] » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ៨–៩ ) ។