ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១១ ៖ ទន្ទេញ និង​យល់


« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១១ ៖ ទន្ទេញ និង​យល់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​១១

ទន្ទេញ និង​យល់

រូបភាព
សិស្ស​លើក​ដៃសួរ​សំណួរ

ការទន្ទេញ​​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ការយល់ដឹង​ពី​គោលលទ្ធិ ដែល​ពួកគេ​បង្រៀន​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​គង់​នៅក្នុង​ជីវិត​របស់អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ឃ្លា​បទគម្ពីរ​ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះ​គម្ពីរមរមន​ទាំង ១២ ដំបូង ហើយ​ស្វែងរក​ការយល់ដឹង​បន្ថែម​ដោយ​ការសួរ និងឆ្លើយ​សំណួរ​ដែលបំផុស​គំនិត ។

សូម​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ជំនាញ​សិក្សា​ព្រះ​គម្ពីរ ។សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សួរ​សំណួរ​នៅក្នុង​ថ្នាក់ និង​អំឡុងពេល​សិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ការរៀន​សួរ​សំណួរ និង​ស្វែងរក​ចម្លើយ​ពី​ព្រះ​គម្ពីរ​អាច​ពង្រឹង​បទពិសោធន៍​សិក្សា​របស់​សិស្ស ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា បទគម្ពីរ​នេះ​អនុវត្ត​ចំពោះ​សំណួរ និង​បញ្ហា​ប្រឈម​ដែល​ពួកគេ​កំពុង​ឆ្លងកាត់​នាពេល​បច្ចុប្បន្ន មិន​ថា​តូច ឬ​ធំ​ក្ដី ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​បទគម្ពីរ​ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង ដែល​ពួកគេ​ចង់​ស្វែងយល់​បន្ថែម ។ សូម​លើ​កទឹកចិត្ត​ពួកគេ​ឲ្យ​មក​រៀន​ដោយ​រៀបចំខ្លួន ដើម្បី​ចែកចាយ​វគ្គ​បទគម្ពីរ ដែល​ពួកគេ​បាន​ជ្រើសរើស​ហើយ យ៉ាងហោចណាស់​សំណួរ​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា អាច​ជួយ​ពួកគេ​រៀនបន្ថែម​អំពី​វគ្គ​បទគម្ពីរនោះ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​នេះ​បាន ។ សូម​មើល​កាលវិភាគ​ល្បឿន​នៃ​ការបង្រៀន​ដែល​នាយក​តំបន់ ឬ​អ្នក​សម្រប​សម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់​ឲ្យ​ដើម្បី​ធានា​ឲ្យ​បាន​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន នៅពេល​ដែល​ថ្នាក់​សិក្ខាសាលា​កំពុង​សិក្សា ។

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

សូម​ពិចារណា​បង្ហាញ ឬ​ផ្តល់​សំណៅ​​ចែក​ជូន​សិស្ស​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ បន្ទាប់ពី​ប៉ុន្មាន​នាទី​ក្រោយមក សូមមើល​ថា តើ​សិស្ស​បាន​ទន្ទេញ​សេចក្តីយោង​ដោយ​ការអាន​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយណា ហើយ​ឲ្យ​ពួកគេ​ស្វែងរក​វគ្គ​បទគម្ពីរ​របស់​ពួកគេ ។ សូម​ធ្វើ​ដំណើរការ​នេះ​ម្តងទៀត​ជាមួយ​នឹង​សេចក្តី​យោង​ខុសៗ​គ្នា ។ បន្ទាប់មក អ្នក​អាច​អាន​ឃ្លា​បទគម្ពីរ​គន្លឹះមួយ​ឲ្យ​ឮៗ​ដោយ​ផ្អាក​ម្តងម្កាល ដើម្បី​ឲ្យ​សិស្ស​សរសេរ​ក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​ររបស់​ពួកគេ​នូវ​ពាក្យ ឬ​ពាក្យ​បន្ទាប់​ទៀត ។ សូម​ធ្វើ​ដំណើរការ​នេះ​ឡើង​វិញ​ជាច្រើន​ដង​ដោយ​ប្រើ​ឃ្លា​បទគម្ពីរ​គន្លឹះ​ខុសៗ​គ្នា ។ សូម​ឲ្យ​សិស្ស​កត់​ចំណាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាដែល​ពួកគេ​ចង់​រំឭក​បន្ថែមទៀត ។

វគ្គចំណេះ​ចំណាន​ខាងគោល​លទ្ធិទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោងបទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​ជ្រើសរើស​សេរីភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ​ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោងបទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោងបទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

សួរ​សំណួរ​បំផុស​គំនិត ។

សំណួរ​បំផុស​គំនិត​គឺ​ជា​ផ្នែក​សំខាន់​នៃ​ដំណើរការ​សិក្សា ។ ក្នុង​អំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់ទ្រង់ ព្រះ​អង្គសង្គ្រោះ​តែងតែ​សួរ​សំណួរ​ដែល​ឲ្យ​អ្នកសិក្សា​គិត ទទួល​អារម្មណ៍ និង​ធ្វើតាម​សេចក្ដី​ពិត​ដែល​ទ្រង់​បានបង្រៀន ( សូមមើល ម៉ាថាយ ១៦:១៣–១៦; យ៉ូហាន ៦:៦៦–៦៩ ) ។ ប្រហែលជា​អ្នក​បាន​កត់សម្គាល់​ឃើញ​ឪពុកម្ដាយ គ្រូបង្រៀន ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​សួរ​សំណួរ​ដែល​ជួយ​អ្នក​ឲ្យ​យល់ពី​ដំណឹងល្អ​កាន់តែ​ច្បាស់ ឬ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុងរៀន​ក្នុង​ជីវិត​របស់​អ្នកផ្ទាល់ ។ ការសួរ និង​ឆ្លើយ​សំណួរ​បំផុស​គំនិត​អាច​ធ្វើ​ឲ្យ​ដំណើរការ​សិក្សា​ក្លាយជា​បទពិសោធន៍​ដែល​ទាក់ទាញ និង​មាន​ន័យ​សម្រាប់​អ្នក ។

សូម​ពិចារណា​សរសេរ​សំណួរ​បី​ប្រភេទ​ខាងក្រោម​នៅ​លើ​ក្ដារខៀន ។ ដើម្បី​រៀបចំ​សិស្ស​ធ្វើ​សកម្មភាព​នេះ សូម​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ក្នុងចំណោម​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ហើយ​បង្កើត​សំណួរ​ពី​វគ្គ​បទគម្ពីរនោះ​សម្រាប់​ប្រភេទ​នីមួយៗ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ផ្ដល់​មតិយោបល់​អំពី​សំណួរ​សម្រាប់​ប្រភេទ​នីមួយៗ​ផង​ដែរ ។ គំរូ​សំណួរ​​ដោយ​ប្រើ នីហ្វៃទី​២ ៣២:៨–៩ ត្រូវបាន​ផ្តល់ជូន ។

ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​នៃប្រភេទ​សំណួរ​ផ្សេងៗ​ដែល​អាច​ប្រើ​បាន​ពេលសិក្សា​ព្រះ​គម្ពីរ ។ គំរូ​សំណួរ​ទាក់ទង​នឹង​សេចក្តី​ពិត​ដែល​បានបង្រៀន​នៅក្នុង នីហ្វៃទី​២ ៣២:៨–៩ ។

សំណួរ​ដើម្បី​ជួយ​អ្នក​យល់​ពី​បរិបទ​នៃ​បទគម្ពីរ

  • នរណា​កំពុង​និយាយ​នៅក្នុង នីហ្វៃទី​២ ៣២:៨–៩ ?

  • តើ​គាត់​កំពុង​និយាយ​ជាមួយ​អ្នកណា ? ហេតុអ្វី ?

សំណួរ​ដើម្បី​ជួយ​អ្នក​យល់​អំពី​ខ្លឹមសារ ឬ​អត្ថន័យ​នៃ​បទ​គម្ពីរ

សំណួរ​ទាំងនេះ​អាចជួយ​យើង​ឲ្យ​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​នានា ។

  • តើ​អ្នកនិពន្ធ​មាន​បំណង​ចង់​ឲ្យ​យើង​រៀនអ្វី ?

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ក្នុងការ « អធិស្ឋាន​ជានិច្ច ឥត​រសាយចិត្ត​ឡើយ ? » ( នីហ្វៃ​ទី​២ ៣២:៩ ) ។

សំណួរ​ដើម្បី​ជួយ​អ្នក​យល់​ពី​គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​បទ​គម្ពីរ

  • តើ​អ្នក​គិត​ថា ការអធិស្ឋាន​តែងតែ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​វរបិតាសួគ៌​យ៉ាងដូចម្ដេច ?

  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ដើម្បី​អធិស្ឋាន​ជានិច្ច ទោះជា​យើង​គ្មាន​អារម្មណ៍​ចង់​អធិស្ឋាន​ក៏​ដោយ ?

បន្ទាប់ពី​បង្ហាញ​គំរូ​សំណួរ​មួយចំនួន​ជាមួយ​សិស្ស សូម​ពិចារណា​បំបែក​ពួកគេ​ជាគូ ឬ​ក្រុម​តូចៗ​ដើម្បី​ធ្វើ​សកម្មភាព​ខាងក្រោម ៖

នៅក្នុង​ក្រុម​របស់​ពួកគេ សូម​ឲ្យ​សិស្ស​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ​ក្នុងចំណោម​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង ហើយ​អាន​វគ្គ​បទគម្ពីរ​ទាំងមូល​ជាមួយ​គ្នា ។ បន្ទាប់មក​ពួកគេ​អាចបង្កើត​សំណួរ​យ៉ាងហោចណាស់​មួយ ពី​ប្រភេទ​នីមួយៗ​ទាំងបី​នៅ​លើ​ក្តារខៀន ។ នៅពេល​សិស្ស​បញ្ចប់​ការបង្កើត​សំណួរ​ទាំងបី​របស់​ពួកគេ សូម​ឲ្យ​ពួកគេ​បញ្ចូល​គូ ឬ​ក្រុម​ផ្សេងទៀត​ជាមួយ​គ្នា ។ សូម​អញ្ជើញ​​គូ ឬ​ក្រុម​ទីមួយ​ឲ្យ​ចែកចាយ​វគ្គបទគម្ពីរ និង​សំណួរ​ដែល​បាន​ជ្រើសរើស​របស់​ពួកគេ ហើយ​អញ្ជើញ​គូ ឬ​ក្រុម​ទីពីរ​ឲ្យ​ឆ្លើយ​សំណួរ​នីមួយៗ ។ បន្ទាប់មក​ឲ្យ​សិស្ស​ប្តូរ​តួនាទី​គ្នា ។

ប្រសិនបើ​មាន​ពេល សូមធ្វើ​សកម្មភាព​នេះ​ម្តងទៀត​ជាមួយ​ក្រុម​នីមួយៗ​ដោយ​ជ្រើសរើស​វគ្គ​បទគម្ពីរផ្សេង ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ជំនាញ​នៃ​ការសួរ​សំណួរ អំឡុងពេល​សិក្សា​ផ្ទាល់ខ្លួន និង​ក្នុងថ្នាក់ ។