ថ្នាក់​សិក្ខាសាលា
មរមន ៣ ៖ « អ្នករាល់គ្នា​ត្រូវឈរនៅ​ចំពោះវេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះគ្រីស្ទ »


« មរមន ៣ ៖ ‹ អ្នករាល់គ្នា​ត្រូវឈរនៅ​ចំពោះវេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ៣

« អ្នករាល់គ្នា​ត្រូវឈរនៅ​ចំពោះវេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះគ្រីស្ទ »

រូបភាព
ការជំនុំជម្រះ​ចុងក្រោយ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេថា តើ​សេចក្ដី​ជំនុំ​ជម្រះ​ចុងក្រោយ​អាច​មាន​សភាព​បែប​ណា ? នៅពេល​ដែល​មរមន​មើលឃើញ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​របស់​លោក នោះ​លោក​បាន​បង្រៀន​អំពី​អ្នកណា​នឹង​ជំនុំជម្រះ​ពួកយើង និង​របៀប​ដែល​យើងនឹង​ត្រូវ​ជំនុំជម្រះ​នៅក្នុង​សេចក្ដី​ជំនុំជម្រះ​ចុងក្រោយ​នេះ ។ មេរៀន​នេះ​អាច​ជួយរៀបចំ​អ្នក​ឲ្យឈរ​ដោយមាន​ទំនុកចិត្ត និង​អំណរ​នៅចំពោះ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ឯសេចក្ដី​ជំនុំ​ជម្រះ​ចុងក្រោយ ។

ប្រឡង​បញ្ចប់

សូម​ស្រមៃថា​អ្នកត្រូវ​បាន​សុំឲ្យ​ធ្វើការ​វាយតម្លៃ​ចុង​បញ្ចប់ ដែល​ទាក់ទងនឹង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់អ្នក​នៅថ្ងៃនេះ ដែល​រួមបញ្ចូល​សំណួរ​ដូច​ខាងក្រោមនេះ ៖

  1. តើ​មាន​ខគម្ពីរ​ចំនួន​ប៉ុន្មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ?

  2. តើ​ព្រះគ្រីស្ទ​ត្រូវបាន​លើកឡើង​ប៉ុន្មានដង​តាមរយៈ​ព្រះនាម ឬ​ព្រះបរមងារ​របស់​ទ្រង់នៅក្នុង​បទគម្ពីរ​មរមន ?

  3. តើ​មាន​ពួក​សាសន៍​លេមិន​ប៉ុន្មាន​នាក់ ដែលបាន​ប្រែចិត្តជឿ​តាមរយៈ​ការបង្រៀន​របស់​នីហ្វៃ និង​លីហៃ​នៅក្នុង ហេលេមិន ៥ ?

សូម​គិត​អំពី តើ​អ្នកអាច​ឆ្លើយសំណួរ​ទាំងនេះបាន​ត្រឹមត្រូវ​ដោយ​មិនចាំបាច់​មាន​ការត្រៀម​ខ្លួន​ជាមុន ។

  • តើ​អ្នកនឹង​មាន​អារម្មណ៍​ខុសគ្នា​បែបណា​ចំពោះ​ការប្រឡង ប្រសិនបើ​គ្រូ​របស់អ្នក​បាន​ប្រាប់​អ្នកជាមុន​អំពី​ការប្រឡង​នេះ ហើយ​ថែមទាំង​បង្ហាញអ្នក​នូវសៀវភៅ​ក្បួន​ដែលបាន​ចងក្រង​ឡើងសម្រាប់​អ្នក​នោះ ?

  • ទោះបីជា​យើង​នឹង​មិន​ត្រូវបាន​សុំ​ឲ្យ​ចែកចាយ​ការពិត​មួយ​ចំនួន​មកពី​បទគម្ពីរ​នៅក្នុង​ការជំនុំជម្រះ​ចុងក្រោយ​ក៏ដោយ តើ​ការជំនុំជម្រះ​ចុងក្រោយ​អាច​ប្រៀបធៀប​ទៅនឹង​ការប្រឡង​ដែលយើង​ទាំងអស់គ្នា​នឹង​ត្រូវធ្វើ​នៅថ្ងៃណា​មួយ​ដោយ​របៀប​ណា ? តើ​វា​ខុស​ពី​ការប្រឡង​ផ្នែក​សិក្សាធិការ​ដោយ​របៀប​ណា ?

សូម​សញ្ជឹងគិត​ពីរបៀប​ដែល​អ្នកមាន​អារម្មណ៍​ចំពោះ​ការជំនុំ​ជម្រះ​ចុងក្រោយ ។ តើ​អ្នក​ដឹង​អំពីរបៀប​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការជំនុំ​ជម្រះ​ចុងក្រោយ​ដែរ​ឬ​ទេ ? ហេតុអ្វី​បាន​ជាអ្នក​ចង់​រៀបចំខ្លួន​សម្រាប់​ការជំនុំ​ជម្រះ​ចុងក្រោយ ?

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​អ្នក ហើយ​បាន​ប្រទាន​បទគម្ពីរ​ដើម្បី​ជួយអ្នក​ឲ្យដឹង​អំពី និង​រៀបចំខ្លួន​សម្រាប់ថ្ងៃ​ដែល​អ្នកនឹង « ឈរនៅ​ចំពោះ​វេទិកា​ជំនុំ​ជម្រះនៃ​ព្រះគ្រីស្ទ » ( មរមន ៣:២០ ) ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​ដល់អ្នក​ឲ្យ​រៀបចំខ្លួន ដើម្បី​ឈរដោយ​មាន​ទំនុកចិត្ត និង​អំណរ​នៅ​ចំពោះ​ព្រះភ័ក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅថ្ងៃ​ជំនុំ​ជម្រះ​ចុងក្រោយ ។

មរមន​បាន​បង្រៀន​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ

មរមន​ស្រឡាញ់​ពួកសាសន៍​នីហ្វៃ ហើយ​បាន​ដឹកនាំ​ពួកគេ​នៅក្នុង​សមរភូមិ​ជាច្រើនដង ។ លោក​បាន​អង្វរ​ដល់​ពួកគេ​ឲ្យប្រែចិត្តពី​អំពើទុច្ចរិត​របស់​ពួកគេ ហើយ​បែរត្រឡប់​មករក​ព្រះអង្គ​សង្គ្រោះ​វិញ ។ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ព្រះអម្ចាស់ ហើយ​មាន​អំនួតលើ​កម្លាំង​របស់​ពួកគេ​ផ្ទាល់ ដោយ​ធ្វើការ​ស្បថ​ជា​ពាក្យសម្បថ​ដ៏ពិសិដ្ឋ ដែល​ពួកគេ​ទទួល​បាន​ការបង្រៀន​តែមិន​ដែលយក​មកប្រើប្រាស់ ដូច្នេះ​មរមន​បាន​បដិសេធ​ឈប់​ដឹកនាំ​ពួកគេ​មួយរយៈ ( សូមមើល មរមន ៣:១០–១៦ ) ។ បន្ទាប់មក លោក​បាន​បង្រៀន​អំពី​ការជំនុំជម្រះ​ចុងក្រោយ ដែល​មនុស្សជាតិ​ទាំងអស់​នឹងត្រូវ​ប្រឈមមុខ ។

  1. សូម​បង្កើត​និង​បំពេញ​តារាង​ខាងក្រោម​ជា​កិច្ចការ​របស់អ្នក​សម្រាប់​មេរៀននេះ ។ សូម​បន្ថែម​ចូល​ទៅក្នុង​តារាង​នេះ ដូចដែល​បាន​ណែនាំ​នៅ​ពេញមួយ​មេរៀន​ដែល​នៅសល់ នៅពេល​ដែលអ្នក​ទទួលបាន​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

    នៅ​ក្នុង​តារាងផ្នែក​ខាងឆ្វេង​របស់អ្នក សូម​ធ្វើបញ្ជី​សំណួរ​ដែល​អ្នកមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ ដូច​ឧទាហរណ៍​ដែល​បានផ្តល់ ។

សំណួរ​ដែល​ខ្ញុំមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ

ចម្លើយ ការយល់ដឹង និង​ចំណាប់​អារម្មណ៍​ដែល​ខ្ញុំបាន​ទទួល

សំណួរ​ដែល​ខ្ញុំមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ

តើ​នរណា​គឺជា​អ្នកជំនុំជម្រះ​ខ្ញុំ ?

ចម្លើយ ការយល់ដឹង និង​ចំណាប់​អារម្មណ៍​ដែល​ខ្ញុំបាន​ទទួល

សំណួរ​ដែល​ខ្ញុំមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ

តើ​ខ្ញុំនឹង​ត្រូវ​ជំនុំជម្រះ​នៅពេលណា ?

ចម្លើយ ការយល់ដឹង និង​ចំណាប់​អារម្មណ៍​ដែល​ខ្ញុំបាន​ទទួល

សូម​អាន​ពាក្យ​របស់​មរមន​នៅក្នុង មរមន ៣:១៨–២២; ៦:១៧–២២ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដែលអ្នក​បាន​រាយបញ្ជី ។ សូម​រាយបញ្ជី​ការយល់ដឹង​ដែល​អ្នក​រកឃើញ​នៅ​ជួរឈរ​ខាងស្ដាំ​នៃ​តាង​របស់អ្នក រួមមាន​សេចក្ដីយោង​បទគម្ពីរ ដែលអ្នក​បាន​រកឃើញ​ទៅលើ​ការយល់ដឹង​នីមួយៗ ។

វេទិកា​ជំនុំ​ជម្រះ​របស់​ព្រះគ្រីស្ទ

សេចក្តីពិត​មួយ​ដែលយើង​បាន​រៀនសូត្រ​មកពី​វគ្គបទគម្ពីរ​ទាំងនេះ គឺថា យើងទាំង​អស់គ្នា​នឹង​ត្រូវឈរ​នៅចំពោះ​វេទិកា​ជំនុំ​ជម្រះ​របស់​ព្រះគ្រីស្ទ ដើម្បី​ទទួល​ការជំនុំ​ជម្រះ​អំពី​កិច្ចការ​របស់យើង ទោះជា​វាល្អ ឬ​អាក្រក់​ក៏ដោយ ។ សូម​ពិចារណា​គូសចំណាំ​ឃ្លា ដែលបង្រៀន​សេចក្ដីពិត​នេះ​នៅក្នុង មរមន ៣:២០ ។

  • ហេតុអ្វី​បាន​ជា​ឃ្លានេះ​អាចជួយ​លួងលោម នៅពេល​ដែល​ដឹងថា ព្រះអង្គសង្គ្រោះ​ជាចៅក្រម​របស់យើង​នោះ ? ( សរសេរ​ចម្លើយ​របស់អ្នក​នៅក្នុង​ជួរឈរ​ខាងស្តាំ​នៃ​តារាង​របស់អ្នក ) ។

សម្រាប់​ជំនួយ​ក្នុងការឆ្លើយ​សំណួរ​មុន អ្នកអាច​អាន អាលម៉ា ៧:១១–១៣ ដោយ​រកមើលអ្វី ដែល​ព្រះអង្គសង្គ្រោះ​បានជួប​ដែល​អនុញ្ញាត​ឲ្យទ្រង់​យល់អំពី​យើង​យ៉ាងល្អឥតខ្ចោះ​នៅឯ​វេទិកា​ជំនុំ​ជម្រះ ។ អ្នក​ក៏អាច​ស្តាប់​សេចក្ដីថ្លែងការណ៍​មួយ​មកពី​ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​នៅក្នុង «°ផែនការ​ដ៏មហិមា°» ចាប់ពី​នាទី ទី ១៤:០៦ ដល់ ១៤:៥១ ដែលមាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org°។

អ្នក​ប្រហែលជា​នៅតែ​មាន​សំណួរ និង​កង្វល់​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ ។ សូម​ស្វែងរក​ចម្លើយ និង​ការយល់ដឹង​បន្ថែមទៀត​ដោយ​ប្រើប្រាស់​ធនធាន​ខាងក្រោម ឬ​ប្រភពដ៏​ទេវភាព​ផ្សេងទៀត ។ សូម​រាយបញ្ជី​ការយល់ដឹង​ដែល​អ្នក​រកឃើញ​នៅក្នុង​ជួរឈរ​ខាងស្តាំនៃ​តារាង​របស់អ្នក ។

អ្នក​ក៏​ប្រហែលជា​ចង់ស្តាប់​ការបង្រៀន​ផ្សេងទៀត​មកពី​ប្រធាន អូក អំពី​ការជំនុំជម្រះ​ចុងក្រោយ​​នៅក្នុង « សេចក្ដីស្រលាញ់​ដ៏ទេវភាពក្នុង​ផែនការរបស់​ព្រះវរបិតា » ចាប់ពីនាទី ទី ១:៤៤ ដល់ ៣:៣២ ឬ « បានស្អាតស្អំ​តាមរយៈ​ការប្រែចិត្ត » ចាប់ពីនាទី ទី ៨:០៩ ដល់ ១២ ការបង្រៀន​ទាំងពីរ​នេះ​មាននៅលើ​គេហទំព័រ ChurchofJesusChrist.org°។

  • តើ​មាន​សេចក្តីពិត​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត និង​ការជំនុំជម្រះ​ចុងក្រោយអ្វីខ្លះ ដែល​អ្នកនឹង​ចែកចាយ​ជាមួយ​នឹង​នរណាម្នាក់​ដែលមាន​ការបារម្ភ​អំពី​ការជំនុំជម្រះ​ចុងក្រោយ ? ហេតុអ្វី ?

ទំនុកចិត្ត​នៅ​ថ្ងៃ​ជំនុំជម្រះ

សូម​គិតអំពី​អារម្មណ៍​របស់អ្នក​នៅក្នុង​អំឡុង​ពេល​កំពុង​សិក្សានេះ ។ តើ​អ្នកមាន​អារម្មណ៍ថា​មាន​ទំនុកចិត្ត​ច្រើន​ជាងមុន ឬ​តិច​ជាងមុន និង​រីករាយ​អំពី​ការជំនុំជម្រះ​ចុងក្រោយ​ជាងកាល​ដែល​អ្នក​មុនពេល​រៀន​មេរៀន​នេះ​ដែរទេ ? ហេតុអ្វី​បានជា​អ្នក​មានអារម្មណ៍​បែបនោះ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុសអ្នក​ឲ្យធ្វើ​អ្វីខ្លះ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​បង្កើត​ផែនការ​មួយ​ដើម្បី​ចាប់ផ្តើម​រៀបចំ​បន្ថែមទៀត​សម្រាប់​ការជំនុំជម្រះ​ចុងក្រោយ ។ សូម​សញ្ជឹង​គិត ហើយ​សម្រេច​ជ្រើសរើស​សកម្មភាព​មួយ​ដែលអ្នក​អាចយក​មកអនុវត្ត ដើម្បីជួយ​ដល់​អ្នកឲ្យ​មាន​ទំនុកចិត្ត​និង​អំណរ​កាន់តែ​ច្រើន នៅពេល​ដែល​អ្នក​រៀបចំ​ខ្លួន​ដើម្បី​ឈរ​នៅចំពោះ​ព្រះគ្រីស្ទ ។ ឧទាហរណ៍ ការប្រែចិត្ត​ដោយ​ស្មោះអស់​ពីចិត្ត​ជារៀងរាល់ថ្ងៃ គឺជា​របៀប​ដ៏មាន​អានុភាព​ក្នុង​ការស្វែងរក « សុភមង្គល និង​ភាព​សុខសាន្ដ​នៅ​ក្នុងគំនិត » ។ ( សូមមើល រ័សុល អិម ណិលសុន « We Can Do Better and Be Better » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។ ប្តេជ្ញា​ធ្វើតាម​ផែនការ​របស់អ្នក ។