ថ្នាក់​សិក្ខាសាលា
មរមន ១–២ ៖ ព្យាការី​មរមន


« មរមន ១–២ ៖ ព្យាការី​មរមន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ១–២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ១–២

ព្យាការី​មរមន

រូបភាព
មរមន​កាល​នៅ​វ័យ​កុមារ

នៅពេល​ដែល​អ្នក​ព្យាយាម​ធ្វើតាម​ព្រះគ្រីស្ទ ជួនកាល​អ្នកអាច​សម្គាល់​ឃើញ​ថា អ្នក​មាន​អាកប្បកិរិយា​ខុសពី​មនុស្ស​នៅ​ជុំវិញ​អ្នក ។ ប្រហែលជា​អ្នក​គិត​ថា « តើ​ខ្ញុំ​អាច​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ​ដោយ​របៀបណា នៅពេល​ដែល​អ្នកដទៃ​មើល​ទៅ​ហាក់​ដូចជា​មិន​ធ្វើ​តាមទ្រង់​ផងនោះ ? ព្យាការី​មរមន​បាន​ជួប​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ​កាល​លោក​នៅ​វ័យ​កុមារ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​គំរូ​របស់​មរមន​អំពី​របៀប​ធ្វើតាម​ព្រះគ្រីស្ទ ដោយ​មិន​គិត​អំពី​អ្វី ដែល​អ្នក​ផ្សេងទៀត​ជ្រើសរើស​នោះ​ទេ ។

ការមាន​ភាពលេចធ្លោ​ក្នុង​នាមជា​សិស្សរបស់​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
កូនទា​ជ័រ​ពណ៌ស្វាយ​មួយ​ដាក់​នៅក្នុង​ក្រុម​កូនទា​ជ័រ​ពណ៌លឿង
  • តើ​អ្នក​អាច​ប្រៀបធៀប​បាន​អ្វីខ្លះ​រវាង​រូបភាព​នេះ និង​នរណា​ម្នាក់​ដែល​ព្យាយាម​ធ្វើតាម​ព្រះគ្រីស្ទ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ ?

  • តើ​ស្ថានភាព​អ្វីខ្លះ​ដែល​យុវវ័យ​ត្រូវតែ​ជ្រើសរើស​រវាង​ការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង​ការធ្វើតាម​អ្វី​ដែល​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន​កំពុង​ធ្វើ ?

នៅពេល​ដែល​អ្នក​ចាប់ផ្តើម​ការសិក្សា និង​ការបង្រៀន​អំពី​ជីវិត​របស់​ព្យាការី​មរមន សូម​រកមើល​ចំណេះដឹង​ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ព្រះអង្គសង្គ្រោះ នៅពេល​ដែល​អ្នកដទៃ​ទៀត​នៅ​ជុំវិញ​របស់​អ្នក​អាច​ជ្រើសរើស​ធ្វើ​ខុសពី​អ្នក ។

ព្យាការី​មរមន

រូបភាព
ព្យាការី​មរមន​ជាមួយ​នឹង​ផ្ទាំង​មាស

ព្រះបាន​ជ្រើសរើស​មរមន​ដើម្បី​ថែរក្សា និងការពារ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នៃ​ប្រជាជន​របស់លោក និង​ដើម្បី​បន្ថែម​ប្រវត្តិ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​ទៅ​ក្នុង​កំណត់ត្រា​ពិសិដ្ឋ​នេះ ។ កំណត់ត្រា​មួយចំនួន​ដែល​លោក​បាន​សរសេរ សង្ខេប និង​រក្សាទុក​ដែល​ក្រោយ​មក​ព្យាការី យ៉ូសែប ស្ម៊ីធ បានបកប្រែ​ជា​ព្រះគម្ពីរ​មរមន ។

សូមអាន​វគ្គបទគម្ពីរ​ខាងក្រោម ដើម្បី​រៀនសូត្រ​ពី​រឿង​មួយចំនួន​អំពី​មរមន ៖

  • តើ​មាន​អ្វីខ្លះ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ចេញពី​ការពិណ៌នា​របស់​មរមន ?

សូម្បីតែ​កាល​នៅវ័យ​ក្មេង​ក៏ដោយ មរមន​ត្រូវតែ​សម្រេចចិត្ត​ថា តើ​លោក​នឹង​ធ្វើតាម​អ្វី​ដែល​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​លោក​កំពុងធ្វើ ឬ​បើសិន​លោក​មាន​ឆន្ទៈ​ក្នុង​ការបង្ហាញ​ពី​ការខិតខំព្យាយាម ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​មួយរូប ។

អ្នក​ប្រហែលជា​ចាំពី​ការរៀនសូត្រ​អំពី​អរិយធម៌​ដ៏​សុចរិត ដែល​បានបង្កើត​ឡើង​បន្ទាប់ពី​ការធ្វើ​ដំណើរ​របស់​ព្រះអង្គសង្គ្រោះ​ទៅកាន់​ទ្វីបអាមេរិក ។ គួរសោកស្ដាយ បន្ទាប់ពី​ការរស់នៅ​ដោយ​សុចរិត​ជិត ២០០ ឆ្នាំ សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​បានចាប់ផ្ដើម​មាន​ការឆ្មើងឆ្មៃ ។ នៅទីបំផុត ពួកគេ​បានក្លាយ​ជា​មនុស្ស​អាក្រក់ ហើយ​ការទាស់ទែង​គ្នា​យ៉ាងខ្លាំង ( សូមមើល នីហ្វៃ​ទី ៤ ១:២៤–៤៩ ) ។

សូមអាន មរមន ១:១៣–១៤, ១៦; ២:១៨–១៩ ស្វែងរក​ការពិណ៌នា​របស់​មរមន​អំពី​សង្គមដែល​លោក​បាន​ធំ​ដឹង​ក្តី​ឡើង ។

  • តើ​អ្នកអាច​រៀនសូត្រ​អ្វីខ្លះ​មកពី​គំរូ​របស់​មរមន ?

ដោយសារ​ភាពសុចរិត​របស់​មរមន លោក​បានទទួល​ពរជ័យ​ដ៏​អស្ចារ្យ​មកពី​ព្រះ សូម្បីតែ​នៅក្នុង​វ័យជំទង់​ក៏ដោយ ។ សូមអាន មរមន ១:១៥ រកមើល​ពរជ័យ​មួយក្នុង​ចំណោម​ពរជ័យ​ទាំងនេះ ។

  • តើ​មាន​របៀប​ណាខ្លះ​ដែល​ក្មេង​ជំទង់​នៅ​សម័យ​សព្វថ្ងៃនេះ​អាចនឹង​ទទួល​បានពរជ័យ​ដើម្បី « [ ភ្លក់ ] ហើយ [ ស្គាល់ ] នូវ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​យេស៊ូវ » ?

  • តើ​ព្រះវរបិតាសួគ៌​បាន​ប្រទានពរជ័យ​ដល់​អ្នក​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដូចម្តេចខ្លះ​ទោះបីជា​អ្នកដទៃទៀត​មិនបាន​ធ្វើតាម​ក៏ដោយ ?

គំរូ​របស់​មរមន

គំរូ​របស់​មរមន​អាច​ជួយ​ដល់អ្នក​រកឃើញ​វិធី​ជាក់លាក់​មួយចំនួន ដែល​អ្នកអាច​ធ្វើតាម​ព្រះគ្រីស្ទ ទោះបីជា​អ្នកដទៃទៀត​នៅជុំវិញ​អ្នក​មិន​ធ្វើ​ក៏ដោយ ។ សកម្មភាព​ខាងក្រោមនេះ​អាច​ជួយ​ដល់អ្នក​ឲ្យយល់​កាន់តែ​ស៊ីជម្រៅ​អំពី​បុគ្គលិកលក្ខណៈ​របស់​មរមន និង​ស្វែងយល់​អំពី​របៀប​ដើម្បី​អនុវត្ត​តាម​ការធ្វើ​តាម​ព្រះគ្រីស្ទ ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​បំពេញ​យ៉ាងហោចណាស់​សកម្មភាព​មួយក្នុង​ចំណោម​សកម្មភាព​ពីរខាងក្រោម ហើយ​ឆ្លើយ​សំណួរ​ដែល​ទាក់ទង់ ។

សកម្មភាព​ទី ១

ការមានភាព​ម៉ឺងម៉ាត់

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« មរមន ១–២ ៖ ព្យាការី​មរមន »

សូមអាន មរមន ១:២, ១៥ ហើយ​ពិចារណា​គូស​ចំណាំពាក្យ « ដ៏​ម៉ឺងម៉ាត់ » ។ ( អ្នក​អាចនឹង​កត់ត្រា​នៅក្នុង​បទគម្ពីរ​របស់អ្នកថា ដ៏ម៉ឺងម៉ាត់ អាចមាន​ន័យថា គារវភាព ម៉ត់ចត់ និង​ចេះគិត​វែងឆ្ងាយ ) ។

សូមអាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–ឆ្នាំ ២០១៥ ) ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ ៖

យើង​បាន​មើលឃើញ​លំនាំ​នៃ​គារវភាព និង​ការមិន​មាន​គារវភាព​នៅក្នុង​សាសនាចក្រ ។ ខណៈពេលដែល​មនុស្ស​ជាច្រើន​កំពុងតែ​មានគេ​សរសើរ​យ៉ាងខ្លាំង យើងក៏​កំពុងត្រូវ​បាន​ផាត់ចេញ​ទៅដែរ ។ យើងមាន​ហេតុផល​ដែលត្រូវ​ឲ្យយើង​មាន​ការព្រួយបារម្ភ​ជាខ្លាំង ។ …

ការគ្មាន​គារវភាព​គឺ​ត្រូវ​នឹង​គោលបំណង​របស់​មារសត្រូវ ដោយ​រារាំងផ្លូវ​ដ៏​ពិសេស​នៃ​វិវរណៈទាំងក្នុង​គំនិត និង​វិញ្ញាណ ។ ( ប៊យដ៏ ខេ ផាកកឺ « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២២ )

  • តើ​មាន​អ្វីខ្លះ​ដែលគួរ​មាន​គារវភាព និង​ម៉ឺងម៉ាត់ ប៉ុន្តែ​អ្នកខ្លះ​មិនប្រព្រឹត្ត​បែបដូច្នេះ​ទេ ?

  • តើ​របៀប​ណាខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​ធ្វើជា​គំរូ​អំពី​ការមាន​ភាព​ម៉ឺងម៉ាត់ ( គារវភាព ម៉ត់ចត់ និង​ចេះគិតគូរ​វែងឆ្ងាយ ) ?

សកម្មភាព​ទី ២

ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« មរមន ១–២ ៖ ព្យាការី​មរមន »

សូមអាន មរមន ១:២ ហើយ​ពិចារណា​គូសចំណាំ​ឃ្លា « ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស » ។

សូមអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ ៖

នៅពេល​ដែល​យើង​ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស យើង​ក្រឡេកមើល ឬ​កត់សម្គាល់ និង​គោរព​តាម​បាន​យ៉ាងលឿន ។ ធាតុ​ដែលជា​មូលដ្ឋានគ្រឹះ​ទាំងពីរនេះ—ការមើលទៅ និង​ការគោរព​ប្រតិបត្តិ—គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស ។ ហើយ​ព្យាការី​មរមន គឺជា​គំរូដ៏​គួរឲ្យ​ចាប់អារម្មណ៍​នៃ​អំណោយទាន​នេះនៅក្នុង​ការអនុវត្ត​បែបនេះ ។ ( ដាវីឌ អេ បែដណា « Quick to Observe » Ensign ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៣២ )

  • តើ​ការបង្រៀន​អ្វីខ្លះ​ដែលអ្នក​បាន​រកឃើញថា វាមាន​ប្រយោជន៍​ក្នុង​ការកត់សម្គាល់ និង​គោរពតាម​ដោយ​ឆាប់​រហ័ស ? ហេតុអ្វី ?

  • តើ​មាន​ដំបូន្មាន​អ្វីខ្លះ​ដែលអ្នក​នឹងផ្តល់​ទៅដល់​មិត្តម្នាក់​ដែល​គិតថា ការគោរព​ប្រតិបត្តិ​ព្រះអម្ចាស់​អាច​ចាំ​ដល់​រហូត​ពេល​ដែល​មាន​វ័យ​ចំណាស់ ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើជា​គំរូចំពោះ​ការ​ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស​តាម​របៀបណាខ្លះ ?

ជំនួយ និង​កម្លាំង​ក្នុង​ការរក្សា​នូវ​ភាពស្មោះត្រង់

  1. សូម​បំពេញ​សកម្មភាព​ដូចខាងក្រោម​នេះ ៖

    ដើម្បី​ជួយ​អ្នក​កំណត់​អំពី​របៀប​ដើម្បី​អនុវត្ត​គុណកលក្ខណៈ​ឲ្យដូចជា​ព្រះគ្រីស្ទ​ទាំងនេះ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក សូម​រាយបញ្ជី​បញ្ហា​ប្រឈមមុខ​យ៉ាងតិចបំផុត​ពីរ ដែលយុវវ័យ​កំពុង​ប្រឈមមុខ​ក្នុង​ការរស់នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ ។ បន្ទាប់មក សូម​សរសេរ​អំពី​របៀប​ដែល​គុណលក្ខណៈ​មួយ ឬ​ទាំងពីរ ដែល​អ្នកបាន​សិក្សា​ដែល​អាច​ជួយ​ដល់​យុវវ័យ​ឲ្យទទួល​បាន​ជំនួយ និង​កម្លាំង​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។