ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា


« បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​សិស្ស »​ព្រះគម្ពីរ​មរមន​សៀវភៅសិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៤ )

« បុព្វកថា » ព្រះគម្ពីរ​មរមន​សៀវភៅសិក្សា​សម្រាប់​សិស្ស

រូបភាព
យុវនារី​កំពុង​សិក្សា

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន​សៀវភៅសិក្សា​សម្រាប់​សិស្ស ថ្នាក់​សិក្ខាសាលា

គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់​ទ្រង់ ដើម្បី​មាន​ភាពស័ក្តិសម​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​របស់​ពួកគេ និង​អ្នក​ដទៃទៀត​ដើម្បី​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ ។

មេរៀន​ទាំងឡាយ​នៅក្នុង​សៀវភៅ​សិក្សា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​គោលបំណងនេះ កាល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន ។ សៀវភៅ​សិក្សា​នេះ​មាន​មេរៀន​ចំនួន ២៥៥ មេរៀន ។ អ្នក​មិន​ចាំចាច់​បញ្ចប់​មេរៀន​ទាំងអស់​នេះ​នោះទេ ។ ភាគច្រើន​មេរៀន​ទាំងអស់នេះ គឺ​ត្រូវគ្នា​ជាមួយ​បណ្តុំ​បទគម្ពីរ​សៀវភៅ​ចូរ​មក​តាម​ខ្ញុំដែល​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នឹង​ត្រូវ​សិក្សា ។ មេរៀន​ផ្សេង​ទៀត​ទាក់ទង​ជាមួយ​នឹង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ គ្រូបង្រៀន​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​ដឹងថា​មេរៀនណា​ដែល​ត្រូវ​បញ្ចប់​នៅ​ផ្ទះ និង​មេរៀនណា​ដែល​អ្នក​នឹង​ធ្វើ​ជាមួយ​គ្នា​នៅក្នុង​ថ្នាក់ ។

កិច្ចការ​សម្រាប់​មេរៀន​នីមួយៗ​រួម​មាន​លំហាត់ ដែល​អ្នក​នឹង​ដាក់​ជូន​គ្រូបង្រៀន​របស់​អ្នក ។ លំហាត់​ទាំងនេះ​គឺ​ត្រូវ​បាន​បង្ហាញ​ដោយ​រូបតំណាង​នេះ ៖​ ។ សូម​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​នឹង​បញ្ចប់​លំហាត់​ទាំងនេះ ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​បទពិសោធន៍​ដែល​មាន​ន័យ​កាន់តែ​ច្រើន​ពេល​អ្នក​រៀន និង​អនុវត្ត​សេចក្ដីពិត​ចេញពី​ព្រះគម្ពីរ​ទាំងឡាយ ។ សូម​អធិស្ឋាន​មុនពេល​អ្នក​ចាប់ផ្តើម​មេរៀន​របស់​អ្នក ហើយ​ស្វែងរក​ការណែនាំ និង​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ក្នុង​ការសិក្សា​របស់​អ្នក ។ ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​ជាមួយ​គ្រួសារ​របស់​អ្នក និង​អ្នក​ដទៃ​នូវ​អ្វី​ដែល​អ្នក​កំពុង​រៀន ។ ពេល​អ្នក​ធ្វើ​ដូច្នេះ​អ្នក​នឹង​ពង្រឹង​ការ​ប្រែចិត្ត​ជឿ​របស់​អ្នក​ទៅលើ ព្រះអង្គសង្រ្គោះ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់ទ្រង់ ។