ថ្នាក់​សិក្ខាសាលា
ផែនការ​នៃ​សេចក្តីសង្គ្រោះ ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់ទ្រង់


« ផែនការ​នៃ​សេចក្តីសង្គ្រោះ ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់ទ្រង់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ផែនការ​នៃ​សេចក្តីសង្គ្រោះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ផែនការ​នៃ​សេចក្តីសង្រ្គោះ

ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់

រូបភាព
ក្រុមប្រឹក្សា​ដ៏​ធំ​មហិមា

តាមរយៈ​ដំណើរ​ជីវិតរ​មែង​ស្លាប់​របស់យើង ជារឿយៗ​តែ​មាន​សំណួរ​អំពី​គោលបំណង និង​អត្ថន័យ​នៃ​ជីវិត ៖ តើ​ខ្ញុំ​បាន​មក​ពី​ណា ? ហេតុអ្វី​ខ្ញុំ​នៅ​ទី​នេះ ? តើ​ខ្ញុំ​នឹង​ទៅ​ទី​ណា ? ការដឹង​ពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​ឧបសគ្គ​នៃ​ជីវិត ហើយ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញារ​បស់​ព្រះអម្ចាស់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ និង​ស្គាល់​ពី​សារៈសំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ផែនការ​របស់​ព្រះវរបិតាសួគ៌

  • តើ​ចំណេះដឹង​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​អ្នក​មិន​អាចរស់​នៅ​ដោយ​គ្មាន​វា​បាន ? ហេតុអ្វី ?

តាមរយៈ​ព្រះគម្ពីរ និង​វិវរណៈទំនើប យើង​មាន​ចំណេះដឹង​អំពី​ជីវិត​មុន​ឆាក​ជីវិត​រមែង​ស្លាប់ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ជីវិត​បន្ទាប់ពី​សេចក្ដីស្លាប់ និង​ធាតុ​ជាច្រើន​ទៀត​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ ចំណេះដឹង​នេះ​ពិបាក​រស់នៅ​ដោយ​គ្មាន​ណាស់ ។ សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ សូម​សញ្ជឹង​គិត​ថា​តើ​ជីវិត​របស់​អ្នក​ទៅជា​យ៉ាង​ណា ប្រសិនបើ​គ្មាន​ចំណេះដឹង​នោះ ។

កាល​ពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​ស្វែងរក​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នករៀន​បន្ថែម​ទៀត​អំពី​ផែនការ​ដែល​ពេញ​ដោយ​សេចក្តីស្រឡាញ់​របស់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។

ផែនការ​របស់​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះគម្ពីរ​មរមន

ព្រះ​គម្ពីរ​មរមន​បង្រៀន​យ៉ាង​ច្រើន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា ៖ « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​ពិត​ជា​បន្ទូល​របស់​ព្រះ ។ វា​មាន​នូវ​ចម្លើយ​សម្រាប់​សំណួរ​ពិបាកៗ​បំផុត​ក្នុង​ជីវិត » ( រ័សុល អិម ណិលសុន « « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ) ។ នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​ព្រះគម្ពីរ​មរមន​ឆ្លើយ ។ សូម​ជ្រើសរើស​សំណួរ​យ៉ាង​ហោច​ណាស់​ពីរ ហើយ​អាន​វគ្គ​បទគម្ពីរ​ដែល​ជួយ​ឆ្លើយ​សំណួរ​នេះ ។

  • តើ​ព្រះគម្ពីរ​មរមន​បង្រៀន​អ្វី​ខ្លះ​អំពី​ជីវិត​មុន​ឆាក​ជីវិត​នេះ ? ( អាលម៉ា ១២:២៥ ៣០ ឃ្លា « កំណើត​លោកិយ » សំដៅ​ទៅ​លើ​ជីវិត​មុន​ឆាក​ជីវិត​នេះ ) ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​មាន​តួនាទី​អ្វី​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ? ( អាលម៉ា ២២:១២–១៤ )

  • តើ​គោលបំណង​នៃ​ជីវិត​នេះ​គឺ​ជា​អ្វី ? ( អាលម៉ា ៣៤:៣២–៣៣ )

  • តើ​នឹង​មាន​អ្វី​កើត​ឡើង នៅពេល​យើង​ស្លាប់​ទៅ ? ( អាលម៉ា ៤០:១១–១៤, ២១–២៣ )

  • តើ​នឹង​មាន​អ្វី​កើតឡើង បើ​គ្មាន​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទេ ? ( នីហ្វៃទី ២ ៩:៦–១១ )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​សេចក្ដីពិត ឬ​គោលលទ្ធិ​អ្វី​ខ្លះ​ដែល​អ្នក​រកឃើញ​ពី​ខគម្ពីរ​ដែល​អ្នក​អាន ?

    • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​នេះ​ដែល​បង្រៀន​សេចក្ដីពិត ឬ​គោលលទ្ធិ​ដែល​អ្នក​បាន​ស្វែងរក ?

    • តើ​ការបង្រៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​មួយ​ណា ដែល​អ្នក​មាន​អំណរគុណ​បំផុត ? ហេតុអ្វី ?

ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ជីវិត​របស់​ខ្ញុំ

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​ការយល់​ដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​ក្នុង​ជីវិត​របស់​យើង ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Answers to Life’s Questions » ចាប់​ពី​នាទី​ទី ១០:៣៧ ដល់ ១២:០៩ ឬ​អាន​អត្ថបទ​ខាង​ក្រោម ៖

យើង​ដែល​ជា​មនុស្ស​រមែង​ស្លាប់​នេះ​មាន​ទស្សនៈ​ដែល​មាន​ដែន​កំណត់​អំពី​ជីវិត​ពី​ទស្សនៈ​អស់​កល្ប​ជានិច្ច ។ ប៉ុន្តែ​ប្រសិនបើ​យើង​ដឹង និង​យល់​ពី​ផែនការ​របស់​ព្រះ​វរបិតាសួគ៌ នោះ​យើង​ដឹង​ថា​ការដោះស្រាយ​នឹង​ទុក្ខ​លំបាក​គឺជា​របៀប​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​បាន​សាកល្បង ។ …

តាមរយៈ​ការផ្តោតលើ និង​ការរស់នៅ​តាម​គោលការណ៍​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង នោះ​យើង​អាច​បំបែក​ខ្លួន​យើង​ចេញ​ពី​អំពើ​អាក្រក់​នៃ​ពិភព​លោក​នេះ ។ ប្រសិនបើ​យើង​ចាក់​ឬស​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​យើង​ជា​នរណា ហេតុអ្វី​បាន​ជា​យើង​នៅ​ទីនេះ​នៅ​លើ​ផែនដី​នេះ និង​កន្លែង​ដែល​យើង​អាច​ទៅ​ក្រោយ​ជីវិត​រមែង​ស្លាប់​នេះ នោះ​សាតាំង​មិន​អាច​គំរាមកំហែង​សុភមង្គល​របស់​យើង​តាម​គ្រប់​ទម្រង់​នៃ​ការល្បួង​ណា​មួយ​ឡើយ ។ ប្រសិនបើ​យើង​តាំងចិត្ត​រស់នៅ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ យើង​នឹង​ប្រើសិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ផ្អែកលើ​សេចក្តីពិត​ដែល​បាន​បង្ហាញ មិនមែន​លើ​គំនិត​របស់​អ្នក​ដទៃ ឬ​លើ​ការគិត​បច្ចុប្បន្ន​នៃ​ពិភពលោក​នោះ​ទេ ។ ( អិម រ័សុល បាឡឺដ « Answers to Life’s Questions » EnsignLiahona ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ២៣–២៤ )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​ជីវិត​របស់​អ្នក​ទទួល​ឥទ្ធិពល​ដោយសារ​ចំណេះ​ដឹង​របស់​អ្នក​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

    • តើ​ស្ថានភាព​អ្វី​ខ្លះ​ដែល​ចំណេះដឹង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​នឹង​ជះ​ឥទ្ធិពល​ដល់​ការសម្រេចចិត្ត​ដែល​អ្នក​ធ្វើ ?

    • តើ​ចំណេះដឹង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​យល់​ឃើញ​ពី​កាលៈទេសៈ និង​បទពិសោធន៍​នៃ​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?