ថ្នាក់​សិក្ខាសាលា
ការសិក្សា​ព្រះគម្ពីរ ៖ តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ


« ការសិក្សា​ព្រះគម្ពីរ ៖ តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការសិក្សា​ព្រះគម្ពីរ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ការសិក្សា​ព្រះគម្ពីរ

តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ

រូបភាព
យុវនារី​កំពុង​សិក្សា​ព្រះគម្ពីរ

ព្រះ​គម្ពីរ​មាន​សមត្ថភាព​ពិសេស​របស់​វា​ក្នុង​ការពង្រឹង​សេចក្តីជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សា​ប្រកប​ដោយ​និរន្តរភាព និង​ប្រកប​ដោយ​អត្ថន័យ អញ្ជើញ​ឲ្យ​មាន​សេចក្តីជំនឿ និង​ពង្រឹង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​បង្កើន​បំណងប្រាថ្នា និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់ថ្ងៃ ហើយ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ដែល​កើត​ឡើង​ដោយសារ​ការសិក្សា​ព្រះគម្ពីរ ។

ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

ប្រសិនបើ​មនុស្ស​ម្នាក់​ចង់​មាន​កម្លាំង​កាន់តែ​ខ្លាំង​ឡើង​ដោយ​ការធ្វើ​ការអាវ៉ង់ តើ​គាត់​ត្រូវ​ធ្វើ​អ្វី​ខ្លះ ? តើ​វា​អាច​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ឃើញ​កម្លាំង​មាន​ការកើន​ឡើង ? តើ​មនុស្ស​ម្នាក់​អាច​នឹង​ជម្នះ​ឧបសគ្គ​អ្វី​ខ្លះ ?

  • តើ​ឧទាហរណ៍​នេះ​ទាក់ទង​នឹង​ការសិក្សា​ព្រះ​គម្ពីរ​យ៉ាង​ដូចម្តេច ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន​ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) និង ជូលី ប៊ី ប៊េក ដែល​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​នៅពេល​នោះ ហើយ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ដែល​ពួកគាត់​បង្រៀន​អំពី​ការសិក្សា​ព្រះគម្ពីរ ៖

ការចំណាយ​ពេល​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​នឹង​ពង្រឹង​មូលដ្ឋាន​នៃ​សេចក្តីជំនឿ និង​ទីបន្ទាល់​អំពី​សេចក្តីពិត​របស់​យើង​ដោយ​គ្មាន​ការសង្ស័យ ។ ( ថូម៉ាស អេស ម៉នសុន « How Firm a Foundation » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៨ )

ទោះជា​ខ្ញុំ​មិន​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នកជំនាញ​ក៏ដោយ … ខ្ញុំ​មាន​អំណរគុណ​ដែលខ្ញុំ​បាន​ចាប់ផ្ដើម​ទម្លាប់​អាន [ ព្រះគម្ពីរ ] ពេញ​មួយ​ជីវិត​ដែរ ។ វា​នឹង​មិន​អាចទៅ​រួចទេ​ក្នុងការរៀន​មេរៀន​ដែល​បទគម្ពីរ​មាន​ដោយ​ការអាន​វា​តែ​មួយ​ពេល​ប៉ុណ្ណោះ ឬ​សិក្សា​ខគម្ពីរ​ដែល​បាន​ជ្រើសរើស​ក្នុង​ថ្នាក់​នោះ ។ ( ជូលី ប៊ី ប៊េក « My Soul Delighteth in the Scriptures » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០៧ )

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

សូម​ពិចារណា​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
icon, record
  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​បំពេញ​ដូចខាងក្រោម ៖

សំណៅ​ចែក ៖ « ការវាយ​តម្លៃ​ការសិក្សា​ព្រះគម្ពីរ »

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )—« ការសិក្សា​ព្រះគម្ពីរ »

ពរជ័យ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ

ដោយ​មិន​គិត​ពីរបៀប​ដែល​អ្នក​ដាក់​ចំណាត់​ថ្នាក់​នៅក្នុង​ការវាយតម្លៃ​ពីមុន​នោះ​ទេ បំណងប្រាថ្នា និង​សមត្ថភាព​របស់​អ្នក​ក្នុងការទទួល​បាន​ពរជ័យ​នៃ​ព្រះគម្ពីរ​អាច​រីកចម្រើន ។ ការយល់ដឹង​ពី​ពរជ័យ​ដែល​ទាក់ទង​នឹង​ការសិក្សា​ព្រះគម្ពីរ​ដ៏​មាន​អត្ថន័យ អាច​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​ការរីកចម្រើន​នោះ ។

សូម​អាន​ខគម្ពីរ​ខាងក្រោម ដោយ​រកមើល​ពរជ័យ​ដែល​បាន​មកពី​ការសិក្សា​ព្រះគម្ពីរ ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​ទាក់ទង​​នឹង​ការសិក្សា​ព្រះគម្ពីរ​ដែល​អ្នក​អាច​រកឃើញ​ពី​ខគម្ពីរ​ទាំង​នេះ ?

  • តើ​សេចក្ដីពិត ឬ​ពរជ័យ​មួយ​ណា​ដែល​អ្នក​បាន​ដកពិសោធន៍ ?

សម្រាប់​ពរជ័យ​បន្ថែម​ដែល​បានមក​ពី​ការសិក្សា​ព្រះគម្ពីរ សូមមើល « ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​អាច​ទទួល​បាន​កាន់តែ​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​ដូចម្តេច ?

  • តើ​អ្វី​អាច​ជួយ​មនុស្សម្នាក់​ឲ្យ​ទទួលបាន​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់គាត់ ?

សូម​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយអែលឌើរ ឌី ថូដ គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​រកមើល​ជំនាញ​បន្ថែម​ដែល​អាច​ជួយ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​ឥទ្ធិពល ។

វា​ជា​រឿង​ល្អ​មួយ ដែល​ពេលខ្លះ​អាន​ព្រះគម្ពីរ នៅក្នុង​ពេល​កំណត់​ណា​មួយ ដើម្បី​ដឹង​ន័យ​ទូទៅ​នៃ​សារលិខិត​នោះ ប៉ុន្ដែ​ចំពោះ​ការប្រែចិត្ត​ជឿ​វិញ អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំនួន​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​លើ​ព្រះគម្ពីរ ជាង​គិត​អំពី​ចំនួន​ពេលវេលា​ដែល​អ្នក​ចំណាយ​ដើម្បី​អាន​នៅក្នុង​ពេល​នោះ ។ ខ្ញុំ​ឃើញថា ពេលខ្លះ​អ្នក​អាន​ពីរ​បីខ​គម្ពីរ ឈប់​ដើម្បី​សញ្ជឹងគិត​អំពី​ខគម្ពីរនោះ សូម​អាន​ខគម្ពីរ​នេះម្តងទៀត​ដោយ​យកចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នកគិត​អំពី​អត្ថន័យ​របស់វា សូម​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាង​វិញ្ញាណ រួច​សរសេរទុក​នូវ​ការបំផុសគំនិត និង ទស្សនវិស័យ​ជ្រៅជ្រះ​ដែល​នឹង​កើត​មាន ដើម្បី​ឲ្យ​អ្នក​អា​ចចងចាំ ហើយ​រៀនសូត្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ការសិក្សា​របៀប​នេះ អ្នក​ប្រហែល​មិន​អាន​ច្រើន​ជំពូក ឬ​ច្រើន​ខគម្ពីរ​នោះទេ​នៅក្នុង​រយៈពេល​កន្លះម៉ោង ប៉ុន្ដែ​អ្នក​នឹងទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មកកាន់​អ្នក ។ ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )

  • តើ​អ្នក​ឃើញអ្វីខ្លះ​នៅក្នុង​គំនិត​ទាំងនេះ ដែល​អាច​ផ្តល់ពរ​ដល់​បទពិសោធន៍​សិក្សា​ព្រះគម្ពីរ​របស់អ្នក ?

សូម​ចំណាយ​ពេល ៥ ឬ ១០ នាទី​បន្ទាប់ ដើម្បី​សាកល្បង​ប្រើ​ការណែនាំ​ដែល​បាន​ផ្ដល់​ដោយ​អែលឌើរ គ្រីស្តូហ្វឺសិន ។ ចំណាយ​ពេល​សញ្ជឹងគិត អាន​ឡើង​វិញ អធិស្ឋាន សួរសំណួរ និង​សរសេរ​ពី​ចំណាប់​អារម្មណ៍ ។ នេះ​ជា​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ដែល​អ្នក​អាច​ប្រើ ( សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មរមន​ផ្សេងៗ​ដោយ​សេរី ) ។

ម៉ូសាយ ៣; អាលម៉ា ៣២; នីហ្វៃទី ៣ ១១

  • តើ​បទពិសោធន៍​របស់​អ្នក​សិក្សា​ព្រះគម្ពីរ​តាម​របៀប​នេះ​យ៉ាង​ណាដែរ ?

  • តើ​ការសិក្សា​តាម​របៀប​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ?

ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ

គោលបំណង​មួយ​នៃ​ថ្នាក់សិក្ខាសាលា គឺ​ដើម្បី​ជួយ​អ្នក​ខិត​ទៅជិត​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ។ ដើម្បី​ជួយ​អ្នក នោះ​មាន​តម្រូវការ​ក្រេដីឌ​នៅ​ថ្នាក់​សិក្ខាសាលា ដើម្បី​អាន​គម្ពីរ​តាម​ឆ្នាំ​បច្ចុប្បន្ន យ៉ាង​ហោចណាស់​ឲ្យ​បាន ៧៥ ភាគរយ​នៃ​ថ្ងៃ​ប្រតិទិន​ប្រចាំ​ឆមាស ។

ស្វែងរក​ការបំផុសគំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​កំណត់​គោលដៅ​សិក្សា​ផ្ទាល់​ខ្លួន ។ ដើម្បី​ជួយ សូម​ចាប់ផ្តើម​ដោយ​ការថ្វាយ​ការអធិស្ឋាន​ដើម្បី​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវរបិតាសួគ៌ ។ សូម​គិត​អំពី​សំណួរ​ខាងក្រោម​នៅពេល​អ្នក​ដាក់​គោលដៅ ៖

  • តើ​ពេល​ណា និង​កន្លែង​ណា​ដែល​ខ្ញុំ​អាច​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​ជារៀង​រាល់ថ្ងៃ ?

  • តើ​ខ្ញុំ​ត្រូវរៀន​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​កាន់តែ​ពេញលេញ​ទៅក្នុង​បទពិសោធន៍​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ?

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​កត់ត្រា​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក និង​ផែនការ​ដើម្បី​សម្រេច​គោលដៅ​នោះ ។