ថ្នាក់​សិក្ខាសាលា
ការរៀន​សូត្រ​ដោយ​សេចក្តីជំនឿ ៖ តួនាទី​របស់​សិស្ស


ការរៀន​សូត្រ​ដោយ​សេចក្តីជំនឿ ៖ តួនាទី​របស់​សិស្ស ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការ​រៀនសូត្រ​ដោយ​សេចក្តី​ជំនឿ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ការរៀន​សូត្រ​ដោយ​សេចក្តីជំនឿ

តួនាទី​របស់​សិស្ស

រូបភាព
ថ្នាក់​សិក្ខាសិលា​នៅ សាន​ហូសេ ដឺ អូកា សាធារណរដ្ឋ​ដូមីនីក

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់អ្នក ហើយ​ចង់​បង្រៀន​អ្នក​ពី​ដំណឹងល្អ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​អ្វី​ដែល​ទ្រង់​ទាំង​ទ្វេ​មាន​ព្រះទ័យ​ចង់​បង្រៀន​អ្នក​បន្ថែម​ទៀត ? មេរៀន​នេះ​អាច​ជួយ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​បទពិសោធន៍​នៅ​ថ្នាក់​សិក្ខាសាលា​របស់​អ្នក ដោយ​ការយល់​ពី​អត្ថន័យ​នៃ​ការរៀនសូត្រ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ការប្រឹងប្រែង

សូមមើល​វីដេអូ « An Especially Noble Calling » មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ២:១៦ ដល់ ៣:៤៩ ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។ សូម​គិត​អំពី​ស្ថានភាព​ដែល​អាច​អនុវត្ត​សេចក្តី​ថ្លែងការណ៍​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ព្រះ​អម្ចាស់​សព្វព្រះទ័យ​នឹង​ការខិតខំ ហើយ​គ្មាន​រង្វាន់​ណា​បាន​មក​ដោយ​គ្មាន​ការប្រឹងប្រែង​ទេ ។ ( រ័សុល អិម ណិលសុន នៅក្នុង ចយ ឌី ចូនស៍ « An Especially Noble Calling » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៦ )

  • តើ​យើង​អាច​អនុវត្ត​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀប​ណា ? ឧទាហរណ៍ តើ​វា​អាច​អនុវត្ត​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ការបម្រើ ឬ​ការទទួល​បាន​ការអប់រំ​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​វា​អាច​អនុវត្ត​បាន​ចំពោះ​ការរៀនសូត្រ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​នៅក្នុង​ឆ្នាំ​នេះ​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​លើ​ការរៀនសូត្រ​ដំណឹងល្អ​ផ្ទាល់​ខ្លួន​របស់​អ្នក សូម​គិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​កំពុង​ប្រឹងប្រែង​អ្វី​ខ្លះ​ដើម្បី​រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? តើ​អ្នក​បាន​អញ្ជើញ​ព្រះ​ឲ្យ​បង្រៀន​អ្នក​ដោយ​របៀប​ណា ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់​បាន និង​ត្រូវការ​ដែរ​ឬ​ទេ ? ហេតុអ្វី​មាន​អារម្មណ៍​ដូច្នេះ ឬ​ហេតុអ្វី​មិន​មាន​អារម្មណ៍​ដូច្នេះ ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​វិធី​ដែល​អ្នក​ចង់រៀន និង​រីកចម្រើន​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ឆ្នាំ​នេះ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពីរបៀប​អនុវត្ត​មេរៀន​នេះ​ក្នុង​ជីវិត​របស់​អ្នក ។

ការបង្រៀន​ពី​ព្រះ​គម្ពីរមរមន

សូម​អាន​យ៉ាង​ហោច​ណាស់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​ពីរ​ខាង​ក្រោម ដោយ​រកមើល​ពី​របៀប​ដែល​ការខិតខំ និង​បំណង​ប្រាថ្នា​របស់​យើង និង​របៀប​ដែល​ព្រះ​ដើរ​តួ​ក្នុង​ការរៀនសូត្រ​ដំណឹងល្អ​របស់​យើង ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក​រៀន​បន្ថែម​ទៀត​ពី​ព្រះ​អំឡុង​ពេល​ថ្នាក់​សិក្ខាសាលា ?

  • តើ​អ្នក​គិត​ថា​លទ្ធផល​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិនបើ​បុគ្គល​ម្នាក់​រំពឹង​ថា​ព្រះ​នឹង​ប្រទាន​ចំណេះដឹង​ដល់​ពួកគេ ប៉ុន្តែ​មិន​បាន​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​នោះ ? ឬ​ប្រសិនបើ​ពួកគេ​ខំប្រឹង​តែ​មិន​បាន​ស្វែងរក​ជំនួយ​ពី​ព្រះ ? ហេតុអ្វី ?

ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ សូម​សង្ខេប​ជា​មួយ​ប្រយោគ​នូវ​អ្វី​ដែល​អ្នក​យល់​អំពី​ការរៀនសូត្រ​ដំណឹងល្អ ។

តើ​សិក្ខាសាលា​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក​បាន​ដែរ​ឬ​ទេ ?

សូមមើល​វីដេអូ « Seminary Can Change Lives » ( ៤:១៤ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ នៅពេល​អ្នក​មើល សូម​គិត​អំពី​ហេតុផល​ដែល​អាច​មាន​ថា ហេតុអ្វី​បាន​ជា​វីដេអូ​នេះ​ត្រូវបាន​ដាក់ឈ្មោះ​ថា « Seminary Can Change Lives » ជាជាង « Seminary Will Change Your Life » ។

  • ហេតុអ្វី​អ្នក​គិត​ថា​វា​ត្រឹមត្រូវ​ដើម្បី​និយាយ​ថា​សិក្ខាសាលា​នោះ​អាច​ផ្លាស់ប្តូរ​ជីវិត ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ដោយ​រកមើល​អ្វី​ដែល​នឹង​ជួយ​កំណត់​ថា តើ​ជីវិត​របស់​អ្នក​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​សិក្ខាសាលា ។

កាល​ណា​អ្នក​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្រើន នោះ​អ្នក​នឹង​កាន់តែ​ជោគជ័យ ។

ប្រសិនបើ​ដូច្នេះ តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ? ចម្លើយ​មួយ​គឺ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន—មិន​គ្រាន់តែ​ចូលរៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ថ្នាក់ និង​ធ្វើ​តាម​រាល់​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ​ដោយ​ស្មោះត្រង់​ផងដែរ ។ …

ការបញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ពង្រីក​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ។ អំណរពិត​ប្រាកដ​នឹង​ក្លាយជា​របស់​អ្នក ! ( រ័សុល អិម ណិលសុន « A Personal Invitation to Participate in Seminary and Institute » ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ផ្ដោតលើ​ការធ្វើ​តាម​ព្រះ​យេស៊ូវគ្រីស្ទ អំឡុង​ពេល​បទពិសោធន៍​របស់​អ្នក​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិតថា « ការចូលរួម​យ៉ាង​សកម្ម » ក្នុង​ថ្នាក់សិក្ខាសាលា​មាន​ន័យ​ដូចម្តេច ?

របៀប​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​សិក្ខាសាលា

រូបភាព
រូបតំណាង កំណត់ត្រា
  1. កត់ត្រា​ដំបូន្មាន​របស់​អ្នក​សម្រាប់​ស្ថានភាព​ខាង​ក្រោម ។

    រូបភាព
    អ្នក​ចូលរួម​ថ្នាក់​សិក្ខាសាលា

    សូម​ស្រមៃ​គិត​ថា​យុវជន​ក្នុង​រូបភាព​នេះ​កំពុង​ចូលរៀន​ថ្នាក់​សិក្ខាសាលា​ជា​លើក​ដំបូង ។ គាត់​ចង់​រៀន និង​រីកចម្រើន​ខាង​វិញ្ញាណ ប៉ុន្តែ​មិន​ដឹង​ពី​របៀប​ធ្វើ​វា​ទេ ។ ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅថ្ងៃនេះ និង​បទពិសោធន៍​ពីមុន​របស់​អ្នក​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​សាសនាចក្រ សូម​កត់ត្រា​ដំបូន្មាន​ដែល​អ្នក​នឹង​ផ្តល់​ឲ្យ​គាត់ ។

    សូម​ប្រាកដ​ថា​បាន​រួមបញ្ចូល

    • អ្វី​ដែល​គាត់​អាច​ធ្វើ​ពីមុន អំឡុងពេល និង​ក្រោយ​ពេល​រៀន ដើម្បី​ពង្រឹង​ការសិក្សា​ខាង​វិញ្ញាណ​របស់​គាត់

    • របៀប​ដែល​គាត់​អាច​ផ្ដោតលើ​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​គាត់

សូម​ដាក់​គោលដៅ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​បទពិសោធន៍​សិក្ខាសាលា​របស់​អ្នក​នៅ​ឆ្នាំ​នេះ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​សង្ឃឹម​រៀន​អ្វី​ចេញពី​ថ្នាក់​សិក្ខាសាលា​នៅ​ឆ្នាំ​នេះ ?

  • តើ​អ្នក​មាន​ឆន្ទៈ​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ព្រះ​អម្ចាស់​ថា អ្នក​ចង់​រៀន​ពីទ្រង់ ហើយ​ក្លាយ​កាន់តែ​ដូច​ទ្រង់ ?