ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២២ ៖ អនុវត្ត


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២២ ៖ អនុវត្ត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២២

អនុវត្ត

រូបភាព
យុវនារី​កំពុងសិក្សា​ព្រះគម្ពីរ

មេរៀននេះ នឹងផ្តល់​ឱកាសឲ្យ​អ្នកអនុវត្ត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ចំពោះ​ស្ថានភាព​ជីវិត​ពិត ។

ស្ថានភាព​ជីវិត​ពិត

សូមគិត​អំពី​យុវវ័យ​ដែល​អ្នកស្គាល់ ។ សូមសញ្ជឹង​គិតពិចារណា​អំពី​ស្ថានភាពខ្លះៗ​នៃគ្រួសាររបស់​ពួកគេ​អំពីអ្វី​ដែលពួកគេ​ពេញចិត្ត និងបញ្ហា​ប្រឈមមុខ​មួយចំនួន​ដែលពួកគេ​ជួបប្រទះ ។ សូម​ពិចារណា​ទៅលើ​ព័ត៌មាន​នេះ នៅពេល​ដែល​អ្នក​បង្កើត​សាច់រឿង​ស្រមើលស្រមៃ​មួយ ប៉ុន្តែ​សាច់រឿង​ដែល​ជាក់ស្តែង ដើម្បី​ប្រើប្រាស់​នៅក្នុង​មេរៀន​នេះ ដោយ​បំពេញ​នៅចន្លោះ​ខាងក្រោមនេះ ៖

  • ( សូមបញ្ចូល​ឈ្មោះ ) មាន​អាយុ ឆ្នាំ ហើយមាន​មនុស្ស នាក់ នៅក្នុង​គ្រួសារ ( របស់គាត់ ឬ​នាង ) ។ ( គាត់ ឬ​នាង ) ស្រឡាញ់ ,  និង  ។  បញ្ហា​មួយ​ចំនួន​ដែល ( គាត់ ឬ នាង ) កំពុង​ប្រឈមមុខ គឺ ,  និង  ។  ( គាត់ ឬ​នាង ) មាន​អារម្មណ៍​ថា ទីបន្ទាល់ ( របស់គាត់ ឬ​នាង ) អំពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ  ។

របៀប​មួយ​ដែល​ព្រះអម្ចាស់​ណែនាំ​យើង​ឲ្យ​ឆ្លងកាត់​ឧបសគ្គ​របស់យើង គឺ​តាមរយៈ​ការ​បង្រៀន​របស់​ទ្រង់​នៅ​ក្នុង​បទគម្ពីរនេះ ។ នៅពេល​ដែល​យើង​សិក្សា និង​អនុវត្ត​ការបង្រៀន​នៅក្នុង​បទគម្ពីរ​នេះ យើង​អាច​ស្វែងរក​ចម្លើយ ដើម្បី​ជួយ​យើង​ក្នុងជីវិត​របស់យើង ។

  • តើ​តម្លៃ​នៃ​ការយល់​បទគម្ពីរ និង​ការអនុវត្ត​បទគម្ពីរ​នៅក្នុង​ជីវិត​របស់​យើង គឺ​ជា​អ្វី ?

  • តើ​មាន​របៀប​អ្វីខ្លះ​ដែល​អ្នក​បាន​អនុវត្ត​ការបង្រៀន​អំពី​បទគម្ពីរ​ដោយ​ជោគជ័យ​នៅក្នុងជីវិត​របស់អ្នក ?

អែលឌើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន នៃពួក​ចិតសិប​នាក់​បាន​ពន្យល់​អំពី​របៀប​ដែល យ៉ូសែប ស៊្មីធ បាន​ប្រើប្រាស់​លំនាំមួយ ដើម្បី​អនុវត្តការ​បង្រៀន​បទគម្ពីរ​ដោយ​ជោគជ័យ ៖

យ៉ូសែប​បាន​អនុញ្ញាត​ឲ្យ​បទគម្ពីរ​នេះ​ជ្រាប​ចូល​ក្នុង​ដួងចិត្ត​របស់​លោក ។ លោក​បាន​សញ្ជឹងគិត​ពិចារណា​អំពី​បទគម្ពីរ​នេះ​យ៉ាង​ស៊ីជម្រៅ ហើយយក​បទគម្ពីរ​ទៅ​អនុវត្ត​ជាមួយ​នឹង​ស្ថានភាព​របស់លោក​ដោយផ្ទាល់ ។ បន្ទាប់មក លោក​បាន​ធ្វើ​តាម​អ្វី​ដែល​លោក​បានរៀន ។ ( ក្រេហ្គ ស៊ី គ្រីស្ទីនសិន « I Know These Things of Myself » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥១ )

  • តើអ្នក​ចាប់អារម្មណ៍​អ្វីខ្លះ​ចេញ​ពី​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ គ្រីស្ទីនសិន ?

អ្នកប្រហែលជា​បានឃើញ​លំនាំ​ខាងក្រោម​នៅក្នុង​ឧទាហរណ៍​របស់ យ៉ូសែប ៖

  1. សិក្សា​បទគម្ពីរ​ដោយ​ដួងចិត្ត​បើកចំហ ។

  2. សញ្ជឹងគិត​ពិចារណា​អំពី​បទគម្ពីរ​ឲ្យ​ស៊ីជម្រៅ ។

  3. អនុវត្ត​ការបង្រៀន​ទៅនឹង​ស្ថានភាព​នេះ ។

  4. ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បានរៀន ។

ការប្រើប្រាស់​លំនាំ

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូចខាងក្រោម​នេះ ៖

    សូមពិចារណា​ទៅលើ​សាច់រឿង​ដែលអ្នកបាន​បង្កើត​មុន​នេះ ។ សូម​ពិនិត្យមើល​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ខាងក្រោម ហើយ​សរសេរ​លើ​ក្រដាស​នៅក្រោម​សាច់រឿង​របស់អ្នក​ដោយ​យោង​ទៅលើ​វគ្គបទគម្ពីរ​មួយក្នុង​ចំណោម​វគ្គបទគម្ពីរ​ទាំងនេះ ដែលអ្នក​គិត​ក្នុង​ចិត្ត​ថា វា​មាន​ប្រយោជន៍​សម្រាប់​បុគ្គល​ម្នាក់​នេះ​នៅក្នុង​សាច់រឿង​របស់អ្នក​ដើម្បី​អនុវត្ត ។ សូម​ធ្វើតាម​ជំហាន​បី​ដំបូង​នៃ​លំនាំ​ខាងលើនេះ ។ សូម​សិក្សា​វគ្គបទគម្ពីរ​ដោយ​ដួងចិត្ត​បើក​ចំហ ។  សូម​សញ្ជឹងគិត​ឲ្យ​បានស៊ីជម្រៅ ។ បន្ទាប់មក សូម​សរសេរ​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា វគ្គបទគម្ពីរ​នេះ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដើម្បី​អនុវត្ត ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី ៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​… ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

ការអនុវត្ត​បទគម្ពីរ

ដើម្បី​បន្ត​ធ្វើតាម​គំរូ​ខាងលើ សូម​ព្យាយាម​អនុវត្ត​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​ចំពោះ​បុគ្គល​ម្នាក់​នេះ​នៅក្នុង​សាច់រឿង​របស់អ្នក ដោយ​អញ្ជើញ​គាត់​ឲ្យ​អនុវត្ត​សកម្មភាព​អ្វីដែលត្រូវ​បានបង្រៀន ។ ជំហាន​ខាងក្រោម​អាច​មាន​ប្រយោជន៍​ដើម្បី​អនុវត្ត​សកម្មភាព​បែបនេះ ៖

  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    1. សូមកត់ត្រា​របៀប​មួយ​ឬ​ពីរ ដែល​បុគ្គល​នេះអាច​អនុវត្តដោយ​សេចក្តីជំនឿ ដែលផ្អែកលើ​សេចក្តីពិត​នៅក្នុង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ឧទាហរណ៍ នរណាម្នាក់ដែល​ខិតខំព្យាយាម​អនុវត្តការ​បង្រៀន​នៅក្នុង អេធើរ ១២:២៧ ដែល​ប្រហែលជា​អាចនឹង​ស្វែងរក​របៀប ដើម្បី​អភិវឌ្ឍ​ភាពរាបសារ​ដែលជា​គុណលក្ខណៈ​ដូចព្រះគ្រីស្ទ ឬ​ធ្វើសកម្មភាព​ដើម្បី​ចូលមក​រកព្រះគ្រីស្ទ ដូចជា​ការទទួល​ទាន​សាក្រាម៉ង់​រៀងរាល់សប្តាហ៍​ដោយ​ចិត្តផ្តោតលើ​ព្រះអង្គសង្គ្រោះ ។

    2. សូមកត់ត្រា​នូវអ្វី​ដែល​អ្នកចង់និ​យាយ ដើម្បីលើក​ទឹកចិត្ត និង​ជំរុញ​ចិត្ត​បុគ្គលនេះ​ឲ្យចង់ធ្វើ​សកម្មភាព​ដែលគាត់​បាន​រៀនសូត្រ ។ ដោយដាក់បញ្ចូល​ពីរបៀប​អនុវត្តសារលិខិត​ដែលអាចមាន​ផលវិជ្ជមាន​ទៅ​លើទំនាក់ទំនង​របស់​បុគ្គលនោះ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តីប្រាថ្នា និង​សមត្ថភាព​របស់គាត់​ឬ​នាង ដើម្បីក្លាយ​ដូចជាទ្រង់​ទាំងទ្វេ ។

    3. សូមកត់ត្រា​ទីបន្ទាល់​របស់អ្នក​អំពី​សេចក្ដីពិត ដែលបាន​បង្រៀននៅ​ក្នុង​វគ្គបទគម្ពីរ ឬ​បទពិសោធន៍​ដែលទាក់ទង​ទៅនឹង​វគ្គបទគម្ពីរ​នេះផងដែរ ។

អនុវត្ត​វគ្គបទគម្ពីរ​នៅក្នុង​ជីវិត របស់អ្នក

  • តើសេចក្ដីពិត​ដែលអ្នក​បានសិក្សា និង​បានពិចារណា​អនុវត្ត​ចំពោះ​ស្ថានភាព​ជីវិត​របស់អ្នក​ដោយ​របៀប​ណា ?

  • តើមាន​សកម្មភាព​អ្វីខ្លះ​ដែលអ្នក​មាន​អារម្មណ៍​ថា ទទួលបាន​ការ​បំផុសគំនិត​ឲ្យធ្វើ ? ( ឧទាហរណ៍ អ្នកអាច​ដឹង​អំពីវិធី​ដើម្បី​កែតម្រូវ​ការសិក្សា​បទគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក ដើម្បីផ្តោត​យកចិត្តទុកដាក់​បន្ថែមទៀត​លើការអនុវត្ត​សេចក្តីពិត​ដែលអ្នក​រកឃើញ ។ សូមពិចារណា​អំពីរបៀប​ដែលអ្នក​អាចប្រើប្រាស់​លំនាំ​ដែលអ្នក​បាន​អនុវត្ត​នៅ​ក្នុង​មេរៀននេះ ដើម្បី​ធ្វើបែបនេះ ) ។

  • តើ​សកម្មភាព​របស់អ្នក​អាច​មាន​ផលវិជ្ជមាន​លើ​ទំនាក់ទំនង​របស់អ្នក​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?