ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦ ៖ យល់ និង​ពន្យល់


« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦ ៖ យល់ និង​ពន្យល់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦

យល់ និង​ពន្យល់

រូបភាព
ស្ត្រី​កំពុង​បង្រៀន​សិស្ស

គោលបំណង​មួយ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ការបង្រៀន​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អាច​ពន្យល់​វគ្គ​បទគម្ពីរ​ទាំង​នោះ​ជា​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​ការយល់​ដឹង និង​ការពន្យល់​សេចក្តីពិត​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ ចេញ​ពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើន​ពី​ព្រះគម្ពីរ​មរមន ។

យុទ្ធសាស្រ្ត

សូម​គិត​អំពី​កីឡា​ដែល​អ្នក​ចូលចិត្ត ល្បែង​កម្សាន្ត​ដែល​ប្រើ​ក្តារ ល្បែង​កម្សាន្ត​ដែល​ប្រើ​កាត ឬ​វីដេអូ​ហ្គេម ។

រូបភាព
កីឡា​បាល់​ឱប
  • តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍​ក្នុង​ការឈ្នះ​កីឡា ឬ​ល្បែង​កម្សាន្ត​ដែល​អ្នក​ចូល​ចិត្ត ? ហេតុអ្វី ?

  • ហេតុអ្វី​វា​សំខាន់​ក្នុង​ការមាន​យុទ្ធសាស្ត្រ ឬ​ផែនការ​ក្នុង​ល្បែង​កម្សាន្ត ?

ដើម្បី​មើល​ឃើញ​គំរូ​របស់​យុវជន​ពីរ​នាក់ ដែល​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​ជោគជ័យ​ក្នុង​កីឡា​របស់​ពួកគេ និង​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ សូម​មើល « Staying Spiritually Fit » ( ៣:៣១ ) ដែល​មាន​នៅលើ ChurchofJesusChrist.org។,

  • បន្ថែមពី​លើ​ការអាន​បទគម្ពីរ តើ​វា​អាច​ជួយ​អ្នក​ឲ្យ​មាន​យុទ្ធសាស្រ្ត​សម្រាប់​ការយល់​ដឹង​កាន់តែ​ច្បាស់ អំពី​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​បទគម្ពីរ​យ៉ាង​ដូចម្តេច ?

  • តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ប្រើ ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​បទគម្ពីរ​ទាំង​នោះ ?

មាន​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ជួយ​អ្នក​យល់​ពី​បទគម្ពីរ​កាន់តែ​ស៊ីជម្រៅ ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​សាកល្បង​យុទ្ធសាស្ត្រ​មួយ ដើម្បី​យល់​កាន់តែ​ច្បាស់​នូវ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន​មួយ ឬ​ច្រើន ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដក​ស្រង់​ពី​ពាក់​កណ្តាល​ដំបូង​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន ដែល​អ្នក​ចង់​យល់​កាន់តែ​ស៊ីជម្រៅ ។

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​គន្លឹះ ទាំង ១២ ដំបូង

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹងរើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃ​ទី​២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​កាន់តែ​ស៊ី​ជម្រៅ

សូម​អាន​វគ្គ​បទគម្ពីរ​នេះ ឬ​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បាន​ជ្រើសរើស ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ចង់​យល់​កាន់តែ​ច្បាស់​ពី​វគ្គ​បទគម្ពីរ​ទាំង​នេះ ? តើ​អ្នក​អាច​ប្រើ​យុទ្ធសាស្រ្ត​អ្វី​ខ្លះ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ?

សូម​ប្រើ​យុទ្ធសាស្ត្រ​ខាង​ក្រោម ឬ​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ដែល​អ្នក​ដឹង ដើម្បី​ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ​អំពី​វគ្គ​បទគម្ពីរ​នេះ ឬ​វគ្គបទគម្ពីរ​នានា​ដែល​អ្នក​បាន​ជ្រើសរើស ។ អ្នក​នឹង​មាន​ឱកាស​ពន្យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅពេល​ក្រោយ​នៅក្នុង​មេរៀន ។

ជា​ញឹកញាប់​ទស្សនាវដ្ដី ដើម្បី​កម្លាំង​នៃ​យុវជន បញ្ចូល​សកម្មភាព​សិក្សា​ព្រះគម្ពីរ​មួយ​ហៅ​ថា « មួយ​បន្ទាត់​ម្តងៗ » ដែល​ពន្យល់ ឬ​ផ្តល់​និយមន័យ​ពាក្យ ឬ​ឃ្លា​គន្លឹះ​មួយ​ចំនួន​ពី​វគ្គ​បទគម្ពីរ ។ ដើម្បី​មើល​ឧទាហរណ៍​នៃ​សកម្មភាព « មួយ​បន្ទាត់​ម្តងៗ » សូមមើល « Fear Not » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ៣២ ឬ « Lay the Foundation » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១៩ ។

  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

សូម​បង្កើត​សកម្មភាព « មួយ​បន្ទាត់​ម្តងៗ » ផ្ទាល់​ខ្លួន​របស់​អ្នក សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ដែល​មាន​ខាង​លើ ។ ប្រសិនបើ​អ្នក​ចូលចិត្ត​រូបភាព សូម​ពិចារណា​បន្ថែម​គំនូរ ឬ​ពណ៌​ទៅ​ទំព័រ « មួយ​បន្ទាត់​ម្តងៗ » របស់​អ្នក ។ សូម​ប្រើ​ការណែនាំ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើត​វា ៖

  1. នៅ​ទំព័រ​ផ្នែក​ខាង​លើ សូម​សរសេរ​ពាក្យ​ទាំងអស់​នៃ​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស ។

  2. យ៉ាង​ហោច​ណាស់ សូម​ជ្រើសរើស​ពាក្យ ឬ​ឃ្លា​ពី​វគ្គ​បទគម្ពីរ​នោះ​ឲ្យ​បាន​ប្រាំ ហើយ​ដាក់​វា​នៅ​ទំព័រ​ខាង​ឆ្វេង ។ សូម​ទុក​កន្លែង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កំណត់​ចំណាំ​នៅជាប់​នឹង​ពាក្យ ឬ​ឃ្លា​នីមួយៗ ។

  3. សូម​ស្វែងរក និង​រាយ​និយមន័យ ការពន្យល់ ឧទាហរណ៍ ព្រះគម្ពីរ​ដែល​ទាក់ទង ឬ​សេចក្តីថ្លែង​ការណ៍​នានា​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​ជួយ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​អំពី​ពាក្យ ឬ​ឃ្លា​គន្លឹះ​ចេញ​ពី​វគ្គ​បទគម្ពីរ​ទាំង​នេះ​កាន់តែ​ស៊ី​ជម្រៅ ។ សូម​សរសេរ​អ្វីៗ​ទាំង​នោះ​នៅ​ជាប់​នឹង​ពាក្យ​ដែល​ទាក់ទង​នឹង​វា ។ អ្នក​អាច​ប្រើ​ឧបករណ៍​ដូចជា សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, Topical Guide, សុន្ទរកថា​ពី​សន្និសីទ ឬ ទស្សនាវដ្ដី​សាសនាចក្រ ។

  4. នៅ​កន្លែង​ណា​មួយ​នៅលើ​ឯកសារ​របស់​អ្នក សូម​បន្ថែម​កថាខណ្ឌ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ចង់​ចងចាំ​ពី​វគ្គ​បទគម្ពីរ​នេះ ។ សូម​បញ្ចូល​អ្វី​ដែល​កថាខណ្ឌ​នេះ​បង្រៀន​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ សាសនាចក្រ​របស់​ទ្រង់ ឬ​បេសកកម្ម​របស់​ទ្រង់​ដើម្បី​សង្គ្រោះ​យើង ។

ប្រសិនបើ​ចង់ សូម​ធ្វើ​សកម្មភាព​នេះ​ឡើង​វិញ​ជាមួយ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ទៀត​ចេញ​ពី​បញ្ជី​នោះ ។

សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន

សូម​ស្វែងរក​មិត្ត​ជិតស្និទ្ធ ឬ​សមាជិក​គ្រួសារ​ម្នាក់​ដើម្បី​ចែកចាយ​ទំព័រ « មួយ​បន្ទាត់​ម្តងៗ » របស់​អ្នក ។ សូម​ពន្យល់​ពី​អ្វី​មួយ​ចំនួន​ដែល​អ្នក​បាន​រៀន​អំពី​បទគម្ពីរ​នេះ នៅពេល​អ្នក​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ ។