២០២១
ដាក់​គ្រឹះ
ខែ មករា ឆ្នាំ ២០២១


« ដាក់​គ្រឹះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១៩ ។

មួយបន្ទាត់​ម្ដងៗ

ដាក់​គ្រឹះ

បាវចនា​ឆ្នាំ​នេះ​ជួយ​ប្អូនៗ​ឲ្យ​មើលឃើញ​តួនាទី​របស់​ប្អូន​នៅក្នុង​ការកសាង​នគរ​របស់​ព្រះ ។

រូបភាព
ដាក់​គ្រឹះ

ធ្វើការ​ល្អ

ការធ្វើ​ល្អ​ដែល​បំផុស​គំនិត ឬ​ជម្រុញ​ចិត្ត​ឲ្យ​មនុស្ស​ដទៃ​ឱប​ក្រសោប និង​ធ្វើ​ការល្អ និង​ការណ៍​ដែល​មាន​កិត្តិយស​ខ្ពស់ ។

គ្រឹះ

ផ្នែក​ខាងក្រោម​នៃ​អគារ ដែល​ទ្រ​ទម្ងន់​នៃ​សំណង់​នៅ​ខាងលើ​វា ។

កិច្ចការ​ដ៏ធំ

កិច្ចការ​ដ៏ធំ​របស់​យើង​គឺ​ដើម្បី​ជួយ​កសាង​នគរ​របស់​ព្រះ​នៅលើ​ផែនដី រួម​ទាំង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ផងដែរ ។

ចេញ​ពី​ការណ៍​ដ៏​តូចតាច

គ្រប់​ការណ៍​ល្អ​ដ៏​តូចតាច​ទាំងអស់ ដែល​ប្អូនៗ​កំពុង​ធ្វើ​គឺ​ជួយ​ដល់​ការបង្កើត​អ្វីមួយ​ដ៏​ធំ ។

ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម

ព្រះអម្ចាស់​ត្រូវការ​ឲ្យ​យើង​មាន​ភក្ដីភាព​ក្នុង​បំណងប្រាថ្នា គំនិត និង​អារម្មណ៍​របស់​យើង​ទៅលើ​កិច្ចការ​របស់​ទ្រង់ ។

បរិភោគ​ផល​ល្អ​នៃ​ដែនដី

ចេញពី​ព្រះគម្ពីរ​សញ្ញា​ចាស់ វា​មាន​ន័យ​ថា​ការខិតខំ​មាន​ឲ្យ​ច្រើន​ឡើង ( សូមមើល អេសាយ ១:១៩ ) ។

ស៊ីយ៉ូន

ស៊ីយ៉ូន​អាច​មាន​ន័យ ៖ រាស្ដ្រ​របស់​ព្រះអម្ចាស់ កន្លែង​មួយ​ដែល​រាស្ដ្រ​របស់​ព្រះអម្ចាស់​រស់នៅ ឬ​របៀប​ដែល​រាស្ដ្រ​របស់​ព្រះអម្ចាស់​រស់នៅ ( បរិសុទ្ធ​នៅក្នុង​ចិត្ត ការរស់នៅ​តាម​ក្រឹត្យវិន័យ​សេឡេស្ទាល ) ។

សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ស៊ីយ៉ូន » នៅលើ​គេហទំព័រ ChurchofJesusChrist.org; Gospel Topics « Zion » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន « ក្តីសង្ឃឹម​របស់​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។