ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ១ ៖ « បើ​ពុំ​ដោយ​សារ​ផ្ទាំង​ទាំង​នេះ »


« ម៉ូសាយ ១ ៖ ‹ បើ​ពុំ​ដោយ​សារ​ផ្ទាំង​ទាំង​នេះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ១

« បើ​ពុំ​ដោយ​សារ​ផ្ទាំង​ទាំង​នេះ »

រូបភាព
យុវជន​កំពុង​អាន​ព្រះគម្ពីរ

តើ​បទគម្ពីរ​អាច​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ក្នុង​ការរក្សា​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត​របស់​អ្នក ? ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ពួកបុត្រា​របស់​ទ្រង់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​ចំពោះ​សេចក្តី​ជំនឿ​របស់​ពួកទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ ។

តើ​អ្វី​សំខាន់​ចំពោះ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ជីវិត​របស់​យើង​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិនបើ​គ្មាន​ព្រះគម្ពីរ​មរមន ឬ​ព្រះគម្ពីរ​ផ្សេង​ទៀត​នោះ ?

ដើម្បី​ជួយ​អ្នក​គិត​អំពី​សំណួរ​នេះ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Scriptures Legacy » ដែល​អាច​រកបាន​នៅ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៥:៣៦ ។

សូម​សញ្ជឹងគិត​សំណួរ​ខាង​ក្រោម ឬ​ឆ្លើយ​សំណួរ​ទាំង​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះគម្ពីរ ? ហេតុអ្វី ?

  • ប្រសិនបើ​អ្នក​បន្ត​ទម្លាប់​បច្ចុប្បន្ន​របស់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ​សម្រាប់​បួន​ប្រាំ​ឆ្នាំ​ខាង​មុខ តើ​អ្នក​គិត​ថា​វា​នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

  • ប្រសិនបើ​បច្ចុប្បន្ន​នេះ​អ្នក​គ្មាន​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ទេ តើ​អ្នក​ត្រូវ​យល់ ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ដើម្បី​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ ?

សូម​បន្ត​គិត​អំពី​សំណួរ​ទាំង​នេះ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ ។ អ្នក​នឹង​អាន​ព្រះឱវាទ​ពី​ស្តេច​បេនយ៉ាមីន ដល់​ពួកបុត្រា​របស់​ទ្រង់​អំពី​ព្រះគម្ពីរ ។ សូម​ព្យាយាម​ដើម្បី​រៀន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដែល​ព្រះគម្ពីរ​អាច​ផ្តល់ពរ​ដល់​ជីវិត​របស់​អ្នក ។

ព្រះឱវាទ​ពី​ស្តេច​បេនយ៉ាមីន

ម៉ូសាយ​ដែល​ជា​បិតា​របស់​ស្តេច​បេនយ៉ាមីន ត្រូវបាន​ព្រះអម្ចាស់​ព្រមាន​ថា ប្រជារាស្រ្ត​របស់​ទ្រង់​គួរតែ​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ពួកគេ ។ នៅពេល​ពួកគេ​បាន​គោរព​តាម នោះ​ពួកគេ​បាន​រកឃើញ​ប្រជាជន​សារ៉ាហិមឡា ( សូមមើល អោមណៃ ១:១២–១៩ ) ។ មនុស្ស​ពីរ​ក្រុម​នេះ​បាន​មក​រួមគ្នា​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ម៉ូសាយ ដែល​ត្រូវបាន​តែងតាំង​ជា​ស្ដេច ហើយ​នៅ​ទីបំផុត​បេនយ៉ាមីន បាន​ក្លាយ​ជា​ស្ដេច​បន្ទាប់​ពី​បិតា​របស់​ទ្រង់ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​បន្ថែម​អំពី​ស្តេច​បេនយ៉ាមីន ពីមុន​អ្នក​សិក្សា​ពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ពួកបុត្រា​របស់​ទ្រង់ ។

សូម​អាន ពាក្យ​សម្ដី​នៃ​មរមន ១:១២–១៨ និង ម៉ូសាយ ១:១ ដោយ​រកមើល​ការលំបាក​ដែល​ស្តេច​បេនយ៉ាមីន បាន​ជួប​ប្រទះ និង​វិធី​នានា​ដែល​ទ្រង់​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

  • ហេតុអ្វី​អ្នក​ប្រហែល​ជា​ចង់​ស្តាប់​ព្រះឱវាទ​ពី​ស្ដេច​បេនយ៉ាមីន ?

សូម​អាន ម៉ូសាយ ១:២–៧ ដោយ​រកមើល​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ពួកបុត្រា​របស់​ទ្រង់​អំពី​ព្រះគម្ពីរ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា « អាថ៌​កំបាំង​ទាំងឡាយ​នៃ​ព្រះ គឺ​ជា​សេចក្ដីពិត​ខាង​វិញ្ញាណ​ដែល​ដឹង​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អាថ៌​កំបាំង​ទាំងឡាយ​នៃ​ព្រះ » scriptures.ChurchofJesusChrist.org ) ។, ប្រសិនបើ​អ្នក​ចង់​មើល​វីដេអូ​ដែល​បង្ហាញ​ពី​បន្ទូល​ខ្លះៗ​របស់​ស្តេច​បេនយ៉ាមីន សូម​មើល « Scriptures Legacy » ដែល​អាច​រក​បាន​នៅ ChurchofJesusChrist.orgចាប់​ពី​នាទីទី ៥:៤០ ដល់​នាទី​ទី ៦:២០ ។

រូបភាព
រូបតំណាង, កំណត់ត្រា
រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ស្ដេច​បេនយ៉ាមីន​អំពី​ព្រះគម្ពីរ ?

ទាំង​នេះ​គឺ​ជា​គោលការណ៍​មួយ​ចំនួន​ដែល​យើង​អាច​រៀន​ពី​ស្តេច​បេនយ៉ាមីន ៖

  • ប្រសិនបើ​យើង​មិន​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្ជាប់ខ្ជួន និង​ឧស្សាហ៍​ព្យាយាម​ទេ នោះ​យើង​អាច​បាត់បង់​ជំនឿ​របស់​យើង​បន្តិច​ម្តងៗ ។

  • យើង​នឹង​ទទួល​បាន​ប្រយោជន៍​តាមរយៈ​ការស្រាវជ្រាវ​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម ។

  • ហេតុអ្វី​អ្នក​គិត​ថា យើង​អាច​បាត់បង់​ជំនឿ​របស់​យើង​បន្តិច​ម្តងៗ ប្រសិនបើ​យើង​មិន​សិក្សា​ព្រះគម្ពីរ ?

ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ពរ​ដល់​យើង​តាម​របៀប​ជាច្រើន នៅពេល​យើង​អាន​ព្រះគម្ពីរ ។ សូម​សិក្សា​វគ្គបទគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម ហើយ​ស្វែងរក​ពរជ័យ​មួយ​ចំនួន​នេះ ៖

រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​ពរជ័យ​មួយ​ណា​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​បំផុត​ក្នុង​ជីវិត​របស់​អ្នក ?

    • តើ​ពរជ័យ​ទាំង​នេះ​នឹង​បង្កើន​សេចក្តីជំនឿ​របស់​យើង​ទៅលើ​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់​ដោយ​របៀប​ណា ?

ព្រះគម្ពីរ និង​ជំនឿ​របស់​យើង

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

គោលបំណង​ដ៏​សំខាន់​បំផុត​របស់​ព្រះគម្ពីរ​ទាំងអស់​គឺ​ដើម្បី​បំពេញ​ព្រលឹង​យើង​ដោយ​សេចក្ដីជំនឿ​លើ​ព្រះ​ជា​ព្រះវរបិតា និង​លើ​ព្រះរាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ—ពោល​គឺ​សេចក្ដីជំនឿ​ដែល​ថា គឺ​ពិតជា​មាន​ទ្រង់​ទាំង​ទ្វេ ជា​សេចក្ដីជំនឿ​លើ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​ជីវិត​អមត និង​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច​របស់​យើង ជា​សេចក្ដីជំនឿ​លើ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​អាច​កើត​ឡើង ជា​សេចក្ដីជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្លាយ​ជា​ផ្លូវ​នៃ​ជីវិត​របស់​យើង និង​ជា​សេចក្ដីជំនឿ​ដើម្បី​មក​ស្គាល់ « ដ៏​ជា​ព្រះពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់​បាន ] ចាត់​ឲ្យ​មក​ផង ( យ៉ូហាន ១៧:៣ ) » ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ )

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះគម្ពីរ​ធ្វើ​ឲ្យ ឬ​អាច​បង្កើន​ជំនឿ​របស់​អ្នក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ សូម​ធ្វើ​យ៉ាង​ហោច​ណាស់​ពីរ​ចំណុច​ខាង​ក្រោម ៖

    1. សូម​សរសេរ​បទគម្ពីរ​យោង​ទៅ​ខគម្ពីរ​ពីរ ឬ​បី​ដែល​មាន​ឥទ្ធិពល​ខ្លាំងលើ​អ្នក និង​ទីបន្ទាល់​របស់​អ្នក ជា​ពិសេស​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ​ព្រះវរបិតាសួគ៌ ។ តើ​បទគម្ពីរ​ទាំង​នេះ​បាន​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ? តើ​ជីវិត​របស់​អ្នក​អាច​ខុស​ប្លែក​យ៉ាង​ណា ប្រសិនបើ​អ្នក​មិន​ធ្លាប់​អាន​ខគម្ពីរ​ទាំង​នោះ ?

    2. សូម​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​រយៈពេល​ប្រាំ​នាទី ។ សូម​រកមើល​សេចក្តីពិត​ណា​ដែល​អាច​ជួយ​អ្នក​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍​ណា​មួយ​ដែល​អាច​មាន​ប្រយោជន៍​ផងដែរ ។ សូម​សរសេរ​បទពិសោធន៍​របស់​អ្នក ។

    3. សូម​ផ្ញើសារ​ជា​អក្សរ ឬ​និយាយ​ទៅកាន់​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​ស្មោះត្រង់​បំផុត​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ សូម​សួរ​អ្នក​នោះ​ថា​តើ​បទគម្ពីរ​មាន​តួនាទី​អ្វី​ក្នុង​ការជួយ​គាត់​ឲ្យ​រក្សា​ភាពស្មោះត្រង់ ។

    4. សូម​ទស្សនា​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ខាង​ក្រោម ដោយ​រកមើល​ឧទាហរណ៍​អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​អាច​ផ្តល់ពរ​ដល់​ជីវិត​របស់​យើង ហើយ​បង្កើន​ជំនឿ​របស់​យើង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ វីដេអូ​ទាំងអស់​មាន​នៅ ChurchofJesusChrist.org។,

ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក

សូម​ពិចារណា​អំពី​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ តើ​សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​រីក​ចម្រើន​តាម​របៀប​ណា នៅពេល​អ្នក​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម ? តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ដើម្បី​កែលម្អ​ការសិក្សា​របស់​អ្នក​ដែរ​ឬ​ទេ ? សូម​ពិចារណា​សរសេរ​គោលដៅ​ណា​មួយ​ដែល​អ្នក​អាច​មាន​នៅក្នុង​សៀវភៅ​សិក្សា​របស់​អ្នក ។