ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១ ៖ នីហ្វៃទី ១ ១–១៥


« វាយ​តម្លៃ​ការរៀន​សូត្រ​របស់​អ្នក​ទី ១ ៖ នីហ្វៃទី ១ ១–១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« វាយ​តម្លៃ​ការរៀន​សូត្រ​របស់​អ្នក​ទី ១ ៖ នីហ្វៃទី ១ ១–១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១

នីហ្វៃ ១ ១–១៥

រូបភាព
ការអាន​ព្រះគម្ពីរ​នៅ​អាហ្វ្រិក

គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការរីក​ចម្រើន​ដែល​អ្នក​បាន​ដកពិសោធ អំឡុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។

សូម​សិក្សា​ព្រះគម្ពីរ​មរមន​រៀង​រាល់​ថ្ងៃ

  • តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​ជា​រៀង​រាល់​ថ្ងៃ ឬ​រាល់​យប់ ?

  • តើ​មាន​អ្វី​អាច​កើត​ឡើង ប្រសិន​បើ​អ្នក​រំលង​សកម្មភាព​ទាំង​នេះ​មួយ​ថ្ងៃ ឬ​យូរ​ថ្ងៃ​ជាង​នេះ ?

  • ហេតុអ្វី​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ជា​អ្វី​ដែល​យើង​គួរ​ព្យាយាម​ធ្វើ ?

សូម​ជ្រើសរើស​ឃ្លា​មួយ​ក្នុង​ចំណោម​ឃ្លា​ខាង​ក្រោម ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​ការសិក្សា​ប្រចាំ​ថ្ងៃ​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​កំពុង​ដំណើរការ​ដូចម្តេច​ដែរ ៖

  1. ខ្ញុំ​មាន​អារម្មណ៍​ថា ការសិក្សា​របស់​ខ្ញុំ​មាន​អត្ថន័យ និង​មាន​ភាពជាប់​លាប់ ។

  2. ការសិក្សា​របស់​ខ្ញុំ​គឺ​ល្អ នៅពេល​ដែល​វា​កើត​ឡើង ប៉ុន្តែ​មិន​កំពុង​កើត​ឡើង​ជា​ប្រចាំ​ទេ ។

  3. ខ្ញុំ​មាន​ភាពជាប់​លាប់​នឹង​ការសិក្សា​របស់​ខ្ញុំ ប៉ុន្តែ​មិន​បាន​ទទួល​ផល​ច្រើន​ទេ ។

  4. ខ្ញុំ​ពិបាក​យល់​អ្វី​ដែល​ខ្ញុំ​បាន​អាន ហើយ​កម្រ​នឹង​សិក្សា​ដោយ​ខ្លួន​ឯង​ណាស់ ។

  5. ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​សិក្សា​ព្រះគម្ពីរ​ឡើយ ។

  6. ផ្សេងៗ ៖ ពន្យល់​ចម្លើយ​របស់​អ្នក ។

វា​ជា​រឿង​ធម្មតា​ដែល​មាន​ឧបសគ្គ​កើត​ឡើង​ជាមួយ​នឹង​គោលដៅ​ប្រចាំ​ថ្ងៃ​បែប​នេះ ។ រឿង​សំខាន់​គឺ​ត្រូវ​បន្ត​ព្យាយាម ។

  • តើ​អ្វី​បាន​ដំណើរ​ការ​យ៉ាង​ល្អ​ជាមួយ​នឹង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ? តើ​អ្នក​ចង់​ធ្វើ​អ្វី​ប្រសើរ​ជាង ឬផ្សេង​ពី​នោះ​ដែរ​ឬ​ទេ ?

គំនិត និង​អារម្មណ៍​ផ្ទាល់​ខ្លួន​អំពី​ព្រះគម្ពីរ​មរមន

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​បំពេញ​យ៉ាង​ហោច​ណាស់​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក ៖

សកម្មភាព​ទី ១ ៖ ការប្រជុំ​ថ្លែង​ទីបន្ទាល់

ប្រសិនបើ​អ្នក​ត្រូវ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​អំពី​ព្រះគម្ពីរ​មរមន តើ​អ្នក​នឹង​និយាយ​អ្វី​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក ?

សកម្មភាព​ទី ២ ៖ ហេតុអ្វី​អ្នក​សិក្សា ?

សូម​ស្រមៃ​គិត​ថា អ្នក​កំពុង​សិក្សា​ព្រះគម្ពីរ​មរមន នៅពេល​ប្អូន​ម្នាក់​ដើរ​ចូល​មក ហើយ​សួរ​ថា « តើ​បង​កំពុង​អាន​អ្វី ? » អ្នក​ឆ្លើយ​ថា « ព្រះគម្ពីរ​មរមន » ។ ប្អូន​របស់​អ្នក​សួរ​ថា « ហេតុអ្វី ? » សូម​សរសេរ​ប្រយោគ​ពីរ ឬ​បី​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​អ្នក​អាច​និយាយ​ទៅ​កាន់​ប្អូន​របស់​អ្នក ដើម្បី​ជួយ​គាត់​ឲ្យ​យល់​ពី​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​សិក្សា​ព្រះគម្ពីរ​មរមន ។

សកម្មភាព​ទី ៣ ៖ ការចុះ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

មិត្តភក្តិ​ម្នាក់​សរសេរ​ការចុះ​ផ្សាយ​ដូច​តទៅ​នេះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៖ « ថ្មីៗ​នេះ ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន ហើយ​ខ្ញុំ​ចូលចិត្ត​វា​ណាស់ ! សម្រាប់​អ្នក​ណា​ដែល​បាន​អាន​ព្រះគម្ពីរ​មរមន​ពី​មុន​មក តើ​អ្នក​នឹង​ចែកចាយ​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត​ជាមួយ​ខ្ញុំ និង​ការពន្យល់​ខ្លី​អំពី​មូលហេតុ​ដែល​អ្នក​ចូលចិត្ត​ខគម្ពីរ​នោះ​ដែរ​ឬ​ទេ ? »

សុបិន​របស់​លីហៃ

សូម​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​មើល​រូបភាព​ទាំង​នេះ​អំពី​ដើម​ជីវិត ហើយ​គិត​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន ។

រូបភាព
ការនិមិត្ត​ឃើញ​ដើម​ជីវិត​របស់​លីហៃ ជាមួយ​នឹង​ដើម​ឈើ​មាស​ភ្លឺ មនុស្ស​កាន់​ដំបង​ដែក និង​អគារ​ដ៏​ធំ ហើយ​ទូលាយ ។
រូបភាព
សុបិន​របស់​លីហៃ
រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នក​ចង​ចាំ​ផ្នែក​ផ្សេងៗ ឬ​និមិត្តរូប​អ្វី​ខ្លះ​នៃ​សុបិន​នោះ ?

    • តើ​និមិត្ត​រូប​មួយ​ណា​ដែល​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ? ហេតុអ្វី ?

    • តើ​សុបិន​របស់​លីហៃ​ស្រដៀង​នឹង​ពិភពលោក​របស់​យើង​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ពី​របៀប​ដែល​ផ្នែក​ផ្សេងៗ​នៃ​សុបិន​របស់​លីហៃ អាច​ជួយ​បុគ្គល​ម្នាក់ៗ​នៅក្នុង​ស្ថានភាព​ខាង​ក្រោម​នេះ ៖

  • យុវជន​ម្នាក់​កំពុង​ចំណាយ​ពេល​ជាមួយ​មនុស្ស​មួយ​ក្រុម ដែល​ជ្រើសរើស​បំពាន​លើ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ហើយ​ដាក់​សម្ពាធ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ផងដែរ ។

  • យុវនារី​ម្នាក់​គិត​ថា នាង​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​នាង​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ នៅពេល​ជីវិត​ដ៏​តានតឹង​របស់​នាង​បាន​ស្ងប់​សុខ​បន្តិច ។

  • យុវជន​ម្នាក់​ចាប់ផ្តើម​មាន​អារម្មណ៍​ខ្មាស ចំពោះ​សមាជិកភាព​របស់​គាត់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅពេល​គាត់​ឮ​អ្នក​ដទៃ​ចំអក​ឲ្យ​មនុស្ស​ដែល​កាន់​សាសនា​នេះ ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នក​អាច​ប្រើ​សុបិន​របស់​លីហៃ ដើម្បី​ដោះស្រាយ​ស្ថានភាព​នីមួយៗ​ដោយ​របៀប​ណា ?

    • តើ​ការបង្រៀន ឬ​សេចក្ដីពិត​អ្វី​ខ្លះ​ពី​សុបិន​របស់​លីហៃ ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​សេចក្ដីស្រឡាញ់​របស់​ព្រះ​ក្នុង​ជីវិត​អ្នក ?

អ្នក​អាច​គោរព​ព្រះបញ្ញត្តិ

អំឡុង​មេរៀន​ស្តីពី នីហ្វៃទី ១ ៣ អ្នក​ប្រហែល​ជា​បាន​ដាក់​គោលដៅ​ឲ្យ​កាន់តែ​គោរព​តាម​បទបញ្ញត្តិ​ដែល​ពិបាក​នឹង​គោរព ។ សូម​សញ្ជឹង​គិត​ពី​ភាពរីកចម្រើន​របស់​អ្នក​ឆ្ពោះ​ទៅរក​គោលដៅ​នេះ ហើយ​កត់ត្រា​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា ឬ​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម នៅពេល​អ្នក​សញ្ជឹង​គិត និង​សរសេរ ៖

  • តើ​ការខិតខំ​របស់​អ្នក​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​នេះ​មាន​សភាព​យ៉ាង​ណា​ដែរ ?

  • តើ​អ្នក​បាន​ជួបប្រទះ​ជោគជ័យ ឬ​ឧបសគ្គ​អ្វី​ខ្លះ ?

  • តើ​អ្នក​អាច​កែសម្រួល​ផែនការ​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​ទទួល​ពរ​ដោយ​របៀប​ណា​ចំពោះ​ការខិតខំ​របស់​អ្នក ?

  • តើ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដើម្បី​គោរព​ប្រតិបត្តិ​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​អ្នក​មិន​បាន​គិត​អំពី​ព្រះបញ្ញត្តិ​មួយ ដែល​អ្នក​អាច​នឹង​ពិបាក​គោរព​តាម​នោះ សូម​គិត​អំពី​បទបញ្ញត្តិ​មួយ​ក្នុង​ពេល​ឥឡូវ​នេះ ។ សូម​សម្រេចចិត្ត​ថា​តើ​អ្នក​អាច​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ដើម្បី​គោរព​បទបញ្ញត្តិ​នោះ​ឲ្យ​កាន់តែ​ពេញលេញ ។

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​ថា ការទុកចិត្ត​របស់​នីហ្វៃ​លើ​ព្រះអម្ចាស់​អាច​ផ្តល់​ការលើក​ទឹក​ចិត្ត​ដល់​យើង នៅពេល​យើង​ពិបាក​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ៖

យុវជន​នីហ្វៃ​នៅក្នុង​ព្រះគម្ពីរ​មរមន បំផុស​គំនិត​ដល់​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា ដើម្បី​បង្កើត​ការទុកចិត្ត​របស់​យើង​លើ​ព្រះអម្ចាស់ ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​ទ្រង់ ទោះបី​យើង​មើល​ឃើញ​ថា បទបញ្ញត្តិ​ទាំង​នោះ​ពិបាក​ក៏​ដោយ ។ នីហ្វៃ​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ហើយ​អាច​នឹង​ស្លាប់​ផង ពេល​លោក​បាន​និយាយ​ពាក្យ​ពេចន៍​នៃ​ការទុក​ចិត្ត​ទាំង​នេះ​ថា យើង​អាច ហើយ​ត្រូវតែ​មាន​អារម្មណ៍​ខ្ជាប់ខ្ជួន​នៅក្នុង​ដួងចិត្ត​យើង ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូន​ចៅ​មនុស្ស​ណា​ឡើយ លើកលែង​តែ​ទ្រង់​នឹង​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជាមុន​សិន » [ នីហ្វៃទី ១ ៣:៧ ] ។ ( ហិនរី ប៊ី អាវរិង « Trust in God, Then Go and Do » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៧១ )