ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៣:២០–៤២ ៖ សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស


« នីហ្វៃទី ១ ១៣:២០–៤២ ៖ សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៣:២០–៤២ ៖ សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១៣:២០–៤២

សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស

រូបភាព
ព្រះគម្ពីរ​មរមន

ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​ពរជ័យ​មួយ​ក្នុង​របៀប​ជាច្រើន ។ ពរជ័យ​មួយ​គឺ​ថា វា​នាំ​មក​នូវ​ការបំភ្លឺ​អំពី​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស​ជាច្រើន​ដែល​បាន​បាត់បង់​ពី​ព្រះគម្ពីរ​ប៊ីប ។ នីហ្វៃ​បាន​ឃើញ​ព្រឹត្តិការណ៍​នៃ​ការស្ដារ​ឡើង​វិញ​ជា​យូរ​មក​ហើយ មុន​ពេល​ហេតុការណ៍​ទាំង​នោះ​បាន​កើត​ឡើង ហើយ​យល់​ពី​តួនាទី​ដ៏​សំខាន់​ដែល​បញ្ជី​របស់​លោក​នឹង​មាន​ចំពោះ​ការស្ដារ​ឡើង​វិញ​នោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ផ្សេង​ទៀត​ដែល​បាន​បើក​សម្តែង ជួយ​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ ។

ការត្រួត​ពិនិត្យ​សុវត្ថិភាព

កង់​គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព ។ ការ​ជិះ​កង់​ក៏​អាច​ជា​​មាន​ភាពរីករាយ និង​ទទួល​រង្វាន់​ជា​បទពិសោធន៍​ផង​ដែរ ។ តើ​ផ្នែក​សំខាន់ៗ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រើ​កង់​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ? សូម​ស្រមៃ​ថា​អ្នក​មាន​កង់​មួយ ហើយ​មាន​នរណា​ម្នាក់​បាន​ដក​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ចេញ​ពី​កង់​នោះ​ដោយ​ចេតនា ។

  • តើ​សកម្មភាព​ទាំង​នោះ​អាច​បង្ហាញ​អ្វី​ខ្លះ​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​អ្នក ?

  • តើ​មាន​អ្វី​ខ្លះ​អាច​កើត​ឡើង ប្រសិន​បើ​អ្នក​ព្យាយាម​ប្រើ​កង់​ដែល​គ្មាន​ផ្នែក​សំខាន់​ទាំង​នោះ ?

  • តើ​អ្នក​អាច​ទាក់ទង​អ្នក​ណា​ដើម្បី​ជួសជុល និង​ធ្វើ​ឲ្យ​កង់​របស់​អ្នក​ដំណើរការ​បាន​ត្រឹមត្រូវ​ឡើង​វិញ ?

តាម​របៀប​ស្រដៀង​គ្នា​នេះ សាតាំង​បាន​ព្យាយាម​ធ្វើ​បាប និង​បំភាន់​បុត្រាបុត្រី​របស់​ព្រះ ដោយ​ដក​ចេញ និង​ផ្លាស់ប្តូរ​ផ្នែក​សំខាន់ៗ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​សិក្សា នីហ្វៃទី ១ ១៣ សូម​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​សាតាំង ។

មាន​មនុស្ស​ជា​ច្រើន​ដែល​ជំពប់​ជើង​ដួល

នីហ្វៃ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ការនិមិត្ត​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ថ្ងៃ​ចុង​ក្រោយ រួម​ទាំង​គម្ពីរ​មួយ​ក្បាល​ដែល​ត្រូវបាន​នាំ​ទៅ​កាន់​ដែនដី​សន្យា​ដោយ​សាសន៍​ដទៃ ។ សូម​អាន​អំពី​គម្ពីរ​នោះ​នៅក្នុង នីហ្វៃទី ១ ១៣:២០–២៥ ហើយ​រកមើល​អ្វី​ដែល​គម្ពីរ​នោះ​មាន ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការអាន​របស់​អ្នក ?

សូម​ពិចារណា​ធ្វើ​ការកត់​ចំណាំ​នៅ​ក្នុង ខទី ២០ ថា គម្ពីរ ដែល​នីហ្វៃ​បាន​មើល​ឃើញ សំដៅ​ទៅ​លើ​ព្រះគម្ពីរ​បរិសុទ្ធ ។ ការធ្វើ​ការកត់​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​បង្កើត​លក្ខណៈ​ផ្ទាល់​ខ្លួន​ចំពោះ​ខគម្ពីរ​ទាំង​នោះ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ឧទាហរណ៍ ការធ្វើ​ការកត់​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​អាច​ជួយ​អ្នក​ចងចាំ​ការយល់​ដឹង​ខាង​វិញ្ញាណ​នា​ពេល​អនាគត ឬ​ក្លាយ​ជា​ពរជ័យ​ដល់​អ្នក ឬ​អ្នក​ផ្សេង​ទៀត​ក្នុង​គ្រា​ដែល​ត្រូវការ ។

  • តើ​អ្នក​បាន​កត់​សម្គាល់​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប​ត្រូវ​បាន​ពិពណ៌នា ?

សូម​អាន នីហ្វៃទី ១ ១៣:២៦–២៩ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ព្រះគម្ពីរ​ប៊ីប បន្ទាប់ពី​វា​បាន​ចេញ​មក​ពី « ពួកសាវក​នៃ​កូន​ចៀម » ។

  • តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ព្រះគម្ពីរ​ប៊ីប ?

  • តើ​ការដក​យក​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប​អាច​បណ្ដាល​ឲ្យ​មនុស្ស​ជំពប់​ដួល​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • តើ​ខគម្ពីរ​ទាំង​នេះ​ស្រដៀង​នឹង​ការប្រៀបធៀប​អំពី​កង់​យ៉ាង​ដូចម្ដេច ?

« អំណោយ​ទាន និង​ព្រះចេស្ដា​នៃ​កូន​ចៀម »

បន្ទាប់​ពី​បាន​ឃើញ​ថា​សេចក្តីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ត្រូវ​បាន​កែប្រែ ឬ​ដក​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប នោះ​នីហ្វៃ​បាន​រៀន​ថា នៅ​ក្នុង​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់​ព្រះអម្ចាស់​នឹង​មិន​អនុញ្ញាត​ឲ្យ​ពិភពលោក​នៅ​តែ​មាន​ភាពច្របូក​ច្របល់ ឬ​ងងឹត​សូន្យ​ឡើយ ( សូមមើល នីហ្វៃទី ១ ១៣:៣០–៣៤ ) ។ នីហ្វៃ​បាន​ឃើញ​ថា​ដំណឹងល្អ​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ក្នុង​ភាពពេញលេញ​របស់​វា តាមរយៈ « អំណោយ​ទាន និង​ព្រះចេស្តា​នៃ​កូន​ចៀម » ( នីហ្វៃទី ១ ១៣:៣៥ ) ។

ដើម្បី​រៀន​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​សម្រេច​កិច្ចការ​នេះ សូម​អាន នីហ្វៃទី ១ ១៣:៣៥–៣៩ ហើយ​ពិចារណា​គូស​ចំណាំ​ឃ្លា​ខាង​ក្រោម​នេះ ហើយ​កត់ចំណាំ​អត្ថន័យ​របស់​វា​នៅ​ក្នុង​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

ការបក​ស្រាយ

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

នីហ្វៃទី ១ ១៣:៣៥ « សេចក្តីទាំង​នេះ »

ការបក​ស្រាយ

ព្រះគម្ពីរ​មរមន

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

នីហ្វៃទី ១ ១៣:៣៩ « គម្ពីរ​ផ្សេងៗ​ទៀត »

ការបក​ស្រាយ

រួម​បញ្ចូល​ទាំង​ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា មុក្តា​ដ៏​មាន​តម្លៃ​មហិមា និង​ការបក​ប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស្ម៊ីធ

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា

នីហ្វៃទី ១ ១៣:៣៩ « បញ្ជី​ទាំង​ឡាយ​នៃ​ពួកព្យាការី និង​នៃ​ពួកសាវក​ដប់​ពីរ​នាក់​នៃ​កូន​ចៀម »

ការបក​ស្រាយ

ព្រះគម្ពីរ​បរិសុទ្ធ

សូម​អាន នីហ្វៃទី ១ ១៣:៤០–៤១ ដោយ​រកមើល​ការពិពណ៌នា​អំពី​អ្វី​ដែល​បទគម្ពីរ​នៃ​ការស្ដារ​ឡើង​វិញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

សូម​ពិចារណា​កត់ត្រា​សេចក្ដីពិត​ខាង​ក្រោម​នៅ​ក្នុង​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖ ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ថ្ងៃ​ចុង​ក្រោយ​ផ្សេង​ទៀត ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្កើត​ភាពពេញ​លេញ​នៃ​ដំណឹងល្អ​ដ៏​អស់​កល្ប​របស់​ទ្រង់ ។

  • ហេតុអ្វី​អ្នក​គិត​ថា​សេចក្ដីពិត​មក​ពី​ដំណឹង​ល្អ​របស់​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​ពិពណ៌នា​ថា​ច្បាស់ និង​ពិសេស ?

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ចេញ​ពី​តួនាទី​របស់​ទ្រង់​ក្នុង​ការស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស​នោះ ?

  • តើ​សេចក្ដីពិត ឬ​ការបង្រៀន​អ្វី​ខ្លះ​ចេញ​ពី​បទគម្ពីរ​ថ្ងៃ​ចុង​ក្រោយ​ដែល​វា​មាន​លក្ខណៈ​ដ៏​ច្បាស់ និង​ពិសេសៗ​ចំពោះ​អ្នក ?

  • តើ​សេចក្ដីពិត​នោះ​បាន​ជួយ​អ្នក​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សេចក្តីពិត​ដ៏​ច្បាស់ និង​ពិសេស​ត្រូវ​បាន​ស្តារ​ឡើង​វិញ

ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស​ដែល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។ សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​ប្រធាន​បទ​ពីរ​ដែល​អ្នក​ចង់​សិក្សា ។ សូម​អាន​សេចក្ដីយោង​ពី​ព្រះគម្ពីរ​ប៊ីប​ក្នុង​វង់​ក្រចក​ជា​មុន​សិន ហើយ​ស្រមៃ​ថា​អ្វី​ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​មួយ ឬ​ច្រើន​នោះ គឺ​ជា​អ្វី​គ្រប់​យ៉ាង​ដែល​បុគ្គល​ម្នាក់​ធ្លាប់​ដឹង​អំពី​ប្រធាន​បទ​នោះ ។ តើ​មាន​សំណួរ​អ្វី​ខ្លះ​ដែល​អាច​លើក​ឡើង​សម្រាប់​អ្នក ? បន្ទាប់​មក សូម​អាន​បទគម្ពីរ​យោង​បន្ថែម​ពី​ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា ឬ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ សូម​កត់ត្រា​សេចក្តី​ពិត​ដ៏​ច្បាស់ និង​ពិសេស​ដែល​អ្នក​​រកឃើញ​ពី​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​កត់ត្រា​សេចក្តី​ពិត​ដ៏​ច្បាស់ និង​ពិសេស​ដែល​អ្នក​​រកឃើញ​ពី​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​បញ្ចូល​ទៅក្នុង​ការឆ្លើយ​តប​របស់​អ្នក​នូវ​មូលហេតុ​ដែល​អ្នក​មាន​អំណរគុណ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​ឡើង​វិញ​នូវ​សេចក្តីពិត​ដ៏​ច្បាស់ និង​ពិសេស​ទាំង​នេះ ។

    ក្រុម​ព្រះម៉ាថាយ ៣:១៦–១៧ )

    ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទលូកា ២២:៤១–៤៤ )

    ជីវិត​មុន​ផែនដីយេរេមា ១:៥ )

    សាក្រាម៉ង់ម៉ាថាយ ២៦:២៦–២៨ )

    ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទម៉ាកុស ១:១៤–១៥ )

    • នីហ្វៃទី ៣ ១១:៣១–៣៥; ២៧:១៣–២១

    • មាត្រា​នៃ​សេចក្ដីជំនឿ ១:៤

    • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ?

    • តើ​សេចក្ដីពិត​នេះ​អាច​ជួយ​អ្នក​ឲ្យ​រីករាយ​នៅក្នុង និង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ឡើង​ដោយ​របៀប​ណា ?

    • ហេតុអ្វី​អ្នក​មាន​អំណរគុណ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​នាំ​មក​នូវ​បទគម្ពីរ​បន្ថែម ហើយ​បាន​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេស ?