ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៣–១៤ ៖ « ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ »


« នីហ្វៃទី ១ ១៣–១៤ ៖ ‹ ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ » » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៣–១៤ ៖ ‹ ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១៣–១៤

« ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ »

រូបភាព
សាក្រាម៉ង់

បន្ទាប់ពី​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ការនិមិត្ត​អំពី​ការក្បត់​សាសនា និង​ការបំផ្លិចបំផ្លាញ​នៃ​ប្រជាជន​របស់​លោក​រួច នីហ្វៃ​បាន​ឃើញ​ថា​សាសនាចក្រ​ដ៏​ធំ និង​គួរ​ខ្ពើមឆ្អើម នឹង​បង្ខូច​ការបង្រៀន​នៃ​ព្រះគម្ពីរប៊ីប ហើយ​ប្រឆាំង​ទាស់​នឹង​ពួកបរិសុទ្ធ​នៃ​ព្រះ ។ សូម​ស្រមៃ​គិត​អំពី​អំណរ​របស់​នីហ្វៃ​ដែល​ឃើញ​ផងដែរ​ថា ដំណឹងល្អ​នឹង​ត្រូវបាន​ស្ដារ​ឡើង​វិញ ផ្តល់ពរ​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​យក​ការបង្រៀន និង​សេចក្តីសញ្ញា​របស់​ព្រះអង្គសង្គ្រោះ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​សេចក្តីសញ្ញា និង​ដើម្បី​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការចុះ និងរក្សា​សេចក្តីសញ្ញា​ទាំង​នោះ ។

ចំណាំ ៖ នីហ្វៃទី ១ ១៣:២០–៤២ នឹង​ត្រូវបាន​បង្រៀន​លម្អិត​បន្ថែម​ទៀត​នៅក្នុង​មេរៀន​បន្ទាប់ ។

ព្រះហស្ថ​របស់​ព្រះ​នៅក្នុង​ប្រវត្តិសាស្ត្រ

សូម​ស្រមៃ​ថា​អ្នក​ត្រូវ​បាន​បង្ហាញ​នូវ​ការនិមិត្ត​អំពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​រយៈពេល ៥០០ ឆ្នាំ​ចុង​ក្រោយ​នេះ រួមទាំង​ព្រឹត្តិការណ៍​នៅ​ជំនាន់​របស់​យើង​ផងដែរ ។

  • តើ​ព្រឹត្តិការណ៍​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​អ្នក​អាច​នឹង​ឃើញ​ក្នុង​ការនិមិត្ត​នេះ ? ហេតុអ្វី ?

ព្យាការី​នីហ្វៃ​ត្រូវបាន​បង្ហាញ​ពី​ការនិមិត្ត​មួយ​ដែល​រួម​បញ្ចូល​ព្រឹត្តិការណ៍​សំខាន់ៗ​ពី​សម័យ​កាល​នេះ ។ សូម​កត់សម្គាល់​អំពី​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​អំពី​ការនិមិត្ត​របស់​នីហ្វៃ ៖

យើង​នៅ​កៅអី​ជួរ​ខាង​មុខ ធ្វើ​ជា​សាក្សី​រស់ អំពី​អ្វី​ដែល​ព្យាការី នីហ្វៃ​បាន​មើល​ឃើញ តែ​នៅក្នុង​ការនិមិត្ត ។ …

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ អ្នក ទាំង​អស់​គ្នា​នេះ​ហើយ​គឺ​ស្ថិត​ក្នុង​ចំណោម​បុរស ស្ត្រី និង​កុមារ​ទាំង​នោះ ដែល​នីហ្វៃ​បាន​ឃើញ ។ ចូរ​គិត​អំពី​រឿង​នេះ ! ( រ័សុល អិម ណិលសុន « Hear Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨ )

នៅពេល​អ្នក​សិក្សា នីហ្វៃទី ១ ១៣–១៤ សូម​រកមើល​ភស្តុតាង​នៃ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ព្រឹត្តិការណ៍​ដែល​នាំ​ទៅ​ដល់​ជំនាន់​របស់​យើង ព្រមទាំង​ការសន្យា​សំខាន់ៗ​ដែល​ព្រះអម្ចាស់​នឹង​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

សូម​អាន​វគ្គ​បទគម្ពីរ ហើយ​ផ្គូផ្គង​អ្វី​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដែល​បាន​រៀបរាប់​ខាង​ក្រោម ។ ចំណាំ ៖ សាសន៍​ដទៃ ដូច​បាន​ប្រើ​ក្នុង​ខគម្ពីរ​ទាំង​នេះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មិនមែន​មក​ពី ឬ​មិន​រស់នៅ​ក្នុង​ទឹក​ដី​យូដា ។

  1. នីហ្វៃ ១ ១៣:១២–១៣, ១៦–១៩

  1. បញ្ជី​របស់​សាសន៍​នីហ្វៃ ( ព្រះគម្ពីរ​មរមន ) និង​ព្រះគម្ពីរ​ផ្សេង​ទៀត​បង្កើត​សេចក្តីពិត​នៃ​បញ្ជី​របស់​សាសន៍​យូដា ( ព្រះគម្ពីរ​ប៊ីប ) ហើយ​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ ។

  1. នីហ្វៃទី ១ ១៣:២៣–២៦

  1. ការរក​ឃើញ និង​ការធ្វើ​អាណា​និគម​នៃ​ដែនដី​សន្យា​ដោយ​សាសន៍​ដទៃ ។

  1. នីហ្វៃទី ១ ១៣:៣៥–៣៦, ៣៩–៤០

  1. បញ្ជី​របស់​សាសន៍​យូដា ( ព្រះគម្ពីរ​ប៊ីប ) ត្រូវបាន​បង្ខូច​ដោយ​សាសនាចក្រ​ដ៏​ធំ និង​គួរ​ឲ្យ​ខ្ពើមឆ្អើម ។

  1. នីហ្វៃទី ១ ១៤:៧–១០

  1. កិច្ចការ​ដ៏​អស្ចារ្យ ( ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ) លេច​ចេញ​មក ។ ពួកសាសន៍​ដទៃ​ជ្រើសរើស​ថា​តើ​ត្រូវ​ទទួល​យក ឬ​បដិសេធ​ពរជ័យ​នៃ​ដំណឹង​ល្អ ។

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​សំខាន់​អំពី​ការព្យាករណ៍​ទាំង​នេះ ?

យោង​តាម​ការនិមិត្ត​របស់​នីហ្វៃ « ព្រះវិញ្ញាណ​នៃ​ព្រះ … យាង​មក​សណ្ឋិត​លើ » មនុស្ស​ទាំងឡាយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​សន្យា ( នីហ្វៃទី ១ ១៣:១២–១៣ ) ។ នីហ្វៃ​ក៏​បាន​ឃើញ​ថា « ព្រះចេស្ដា​នៃ​ព្រះ » នៅ​ជាមួយ​ពួកគេ ( សូមមើល នីហ្វៃទី ១ ១៣:១៦, ១៨–១៩ ) ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

  • តើ​ការយល់​ដឹង​អំពី​ទ្រង់​នេះ​អាច​ផ្តល់ពរ​ដល់​ជីវិត​របស់​អ្នក​ឥឡូវ​នេះ​ដោយ​របៀប​ណា ?

ការទទួល​បាន​ព្រះ​ចេស្តា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង

នីហ្វៃ​ត្រូវបាន​បង្ហាញ​អំពី​ថ្ងៃ​ចុង​ក្រោយ ហើយ​បាន​ឃើញ​ការស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រឆាំង​ដែល​សាសនាចក្រ​នេះ​នឹង​ប្រឈម​មុខ ។ លោក​ក៏​បាន​ឃើញ​ពរជ័យ​ដែល​បាន​សន្យា​ចំពោះ​អ្នក​កាន់​តាម​សេចក្ដីសញ្ញា​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន នីហ្វៃទី ១ ១៤:១២–១៤ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​រៀន​អំពី​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​ការពិពណ៌នា​របស់​នីហ្វៃ​អំពី​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សមាជិក​របស់​សាសនាចក្រ​ក្នុង​ជំនាន់​របស់​យើង ? ហេតុអ្វី ?

  • តើ​អ្នក​អាច​រកឃើញ​គោលការណ៍​អ្វី​ខ្លះ​មក​ពី ខទី ១៤ ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំង​នេះ​គឺ ប្រសិនបើ​យើង​គោរព​សេចក្ដីសញ្ញា​របស់​យើង នោះ​យើង​នឹង​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។

  • តើ​អ្នក​បាន​ចុះ​សេចក្ដីសញ្ញា​អ្វី ឬ​តើ​អ្នក​នឹង​ចុះ​សេចក្តីសញ្ញា​អ្វី​ខ្លះ​ជាមួយ​ព្រះ ?

  • តើ​មាន​របៀប​អ្វី​ខ្លះ​ដែល​ជួយ​អ្នក​បន្ត​ផ្ដោតលើ​ការរក្សា​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ចុះ ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​អត្ថន័យ​នៃ​ការប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ ៖

ឃ្លា « ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ » [ នីហ្វៃទី ១ ១៤:១៤ ] មិនមែន​គ្រាន់តែ​ជា​គំនិត​ដ៏​ល្អ ឬ​ជា​ឧទាហរណ៍​នៃ​ភាសា​ព្រះគម្ពីរ​ដ៏​ប្រពៃ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ពរជ័យ​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ងាយ​ស្រួល​ក្នុង​ជីវិត​របស់​ពួកសិស្ស​ថ្ងៃ​ចុង​ក្រោយ​រាប់​មិន​អស់ ។ …

… ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់​សព្វ​ថ្ងៃ​នេះ ពិតជា​ត្រូវបាន​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ ។ ខ្ញុំ​បាន​ឃើញ​សេចក្តីជំនឿ ភាព​ក្លាហាន ទស្សន​វិស័យ ភាព​ខ្ជាប់ខ្ជួន និង​សេចក្តីអំណរ​ដែល​លាត​សន្ធឹង​ហួស​ពី​សមត្ថភាព​នៃ​ជីវិត​រមែង​ស្លាប់—ហើយ​មាន​តែ​ព្រះ​ទេ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។ ( ដាវីឌ អេ បែដណា « With the Power of God in Great Glory » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៩–៣០ )

  • តើ​គំរូ​អ្វី​ខ្លះ​ដែល​អាច​មាន​អំពី​មនុស្ស​ដែល​មាន​អាយុ​ស្របាល​អ្នក ដែល​ត្រូវ​បាន « ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត ? »

  • តើ​ពេលណា​ដែល​អ្នក​បាន​ដកពិសោធ​នូវ​ពរជ័យ​មួយ​ចំនួន​នេះ « ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ? »

ដើម្បី​មើល​គំរូ​របស់​យុវនារី​ម្នាក់​ដែល​ចុះ និង​រក្សា​សេចក្ដីសញ្ញា សូមមើល​វីដេអូ « Standing in Holy Places » ( ៥:៣៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

យុវនារី​ម្នាក់​គិត​ពិចារណា​ពី​ពរជ័យ​នៃ​ការដើរ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា នៅពេល​នាង​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​គិត​ពិចារណា និង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​យ៉ាង​តិច​ពីរ​ដូច​ខាង​ក្រោម ៖

  • តើ​មាន​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​អ្វី​ខ្លះ ដែល​ប្រាប់​អ្នក​អំពី​សារៈសំខាន់​នៃ​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ធ្វើ​ឡើង​នោះ ?

  • ហេតុអ្វី​បាន​ជា​អ្នក​ត្រូវការ​អំណាច​ដែល​បាន​មក​ពី​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ?

  • តើ​អ្នក​អាច​អញ្ជើញ​ពរជ័យ​នៃ​ការចុះ និង​ការគោរព​សេចក្តីសញ្ញា​ជាមួយ​ព្រះវរបិតា​សួគ៌​យ៉ាង​ពេញ​លេញ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

ចម្លើយ​សម្រាប់​សំណួរ ៖ ១-ខ, ២-គ, ៣-ក, ៤-ឃ