២០១៧
ការនិមិត្តដំបូង ៖ កូនសោ​ចាក់​បើក​សេចក្ដីពិត​
June 2017


ការនិមិត្តដំបូង ៖ កូនសោ​ចាក់​បើក​សេចក្ដីពិត​

ដកស្រង់​ចេញ​មកពី​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ​ដែល​មាន​ចំណង​ជើង​ថា « សេចក្តីពិត​ត្រូវបាន​ស្ដារឡើងវិញ » ដែល​បាន​ថ្លែង​ឡើង​នៅរោងឧបោសថទីក្រុង សលត៍ លេក នា​ថ្ងៃ​ទី ១ ខែ ឧសភា ឆ្នាំ ២០១៦ សម្រាប់​អត្ថបទ​ពេញលេញ និង វីដេអូ សូម​ចូលទៅកាន់គេហទំព័រ lds.org/broadcasts ។ អត្ថបទទំាងមូល​នៃ​ដំណើរ​រឿង​ទាំងបួន​អំពី​ការនិមិត្ត​ដំបូង​អាច​រកបាន​នៅ​គេហទំព័រ history.lds.org/firstvision ។

ចូរ​យើង​កុំ​បំភ្លេច ឬ​មើល​ស្រាល​សេចក្ដីពិត​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​យើង​បាន​រៀន​ចេញ​ពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ ឡើយ ។

រូបភាព
First Vision

យ៉ូសែប ស៊្មីធ ជាមួយ​ព្រះវរបិតា និង ព្រះរាជបុត្រា ដោយ វលធើរ រេន

ការស្តារឡើងវិញ​នៃ​ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ ត្រូវបាន​មើល​ឃើញ ហើយ​ទស្សទាយ​ទុក​ជាមុន​ដោយ​ពួក​ព្យាការី​ពេញ​ប្រវត្តិសាស្ត្រ ។ ដោយ​ហេតុ​នេះ ទើប​ការស្ដារឡើងវិញ​ពុំ​គួរ​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ចំពោះ​អ្នក​ដែល​សិក្សា​បទគម្ពីរ ។ មាន​សេចក្ដី​ថ្លែងការណ៍​ទាយ​ទុក​ជា​មុន​រាប់​មិន​អស់​ពេញព្រះគម្ពីរ​សញ្ញា​ចាស់ សញ្ញា​ថ្មី និង ព្រះគម្ពីរ​មរមន​ដែល​ទស្សទាយ ហើយ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ ។

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៧៩០ ប្រហែល​ជា ២៤០០ ឆ្នាំ​បន្ទាប់​ពីស្ដេចនេប៊ូក្នេសា​បាន​សុបិន​ឃើញ​ថា « ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់ [ នឹង ] តាំង​នគរ​មួយ​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ » ( ដានីយ៉ែល ២:៤៤ ) នោះ​ការរីកដុះដាល​ឡើង​វិញ​នៃ​សាសនា​បាន​ចាប់ផ្ដើម​នៅសហរដ្ឋ ។ ការរីកដុះដាល​ឡើង​វិញ​ទាំងនេះត្រូវបាន​គេស្គាល់​ថា ​ជា​ការក្រោក​ឡើង​វិញ​ដ៏​អស្ចារ្យ​ជា​លើក​ទី​ពីរ ។ ដោយសារ​តែការរីកដុះដាល​ឡើង​វិញនៃ​ការខ្វែងគំនិត​គ្នា​អំពី​សេចក្ដី​សង្គ្រោះ​នេះ​ហើយ ទើប​យ៉ូសែប ស្ម៊ីធ និង​​គ្រួសារ​របស់លោក បាន​ធ្វើការ​ប្រៀបធៀបគ្នា ហើយ​សម្រេច​ចិត្ត​​​ចូលរួមនិកាយ​សាសនា​មួយ ។

យ៉ូសែប​ទទួល​ឥទ្ធិពល​ខ្លាំង​បំផុត​ពី​ការបង្រៀន និង​ការពិភាក្សា​របស់​ឪពុក​លោក​ដែល​ស្រាវជ្រាវ ហើយ​នៅ​តែ​មិន​អាច​រក​ឃើញ​និកាយ​សាសនា​ដែល​បង្កើត​ឡើង​តាមរបៀប​ពី​បុរាណ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ពួក​សាវក​ទ្រង់​ឡើយ ។ យ៉ូសែប​តែង​ស្ដាប់ ហើយ​ពិចារណា​រាល់​ពេល​សិក្សា​ព្រះគម្ពីរ​ប៊ីប​ជា​គ្រួសារ ។ ត្រឹម​អាយុ ១២ ឆ្នាំ លោក​បាន​ចាប់ផ្ដើម​បារម្ភ​អំពី​អំពើបាប និង​សុខុមាលភាព​ព្រលឹង​នៃ​ជីវិត​រមែងស្លាប់​របស់​លោក ហើយ​បាន​នាំ​ឲ្យ​លោក​សិក្សា​ស្រាវជ្រាវ​ព្រះគម្ពីរ​ដោយ​ខ្លួន​លោក​ផ្ទាល់ ។

នៅពេល​លោក​ស្រាវជ្រាវព្រះគម្ពីរ លោក​បាន​សម្រេច​ចិត្ត « ធ្វើ​តាម​ពាក្យ​ដែល​យ៉ាកុប​បាន​ដឹកនាំ គឺថា​ត្រូវ​សូម​ដល់​ព្រះ » ( យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:១៣ សូមមើល​ផងដែរ យ៉ាកុប ១:៥ ) ។ បន្ទាប់ពី​ការបង្ហាញ​ព្រះកាយ​របស់​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​ទ្រង់​គឺ ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដល់ យ៉ូសែប ស៊្មីធ បានធ្វើ​ឲ្យ​មាន​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ។

ដំណើររឿង​ទាំងបួន

រូបភាព
young Joseph Smith

យ៉ូសែប​បាន​សរសេរ ឬ​បង្ហាញ​ដំណើររឿង​នៃ​ការនិមិត្ត​ដំបូង​របស់​លោក ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ដំណើរ​រឿង​​ទាំងបួន​ ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ដែល​រស់នៅ​ជំនាន់​លោក​ក៏​បាន​កត់ត្រា​ការចងចាំ​របស់​ខ្លួន អំពី​អ្វី​ដែល​ពួកគេ​បាន​ឮ​យ៉ូសែប​ប្រាប់​ពួកគេ​អំពី​ការនិមិត្ត​ ដូច្នេះ​ដំណើររឿង​ចំនួន​ប្រាំ​ត្រូវបាន​គេ​ស្គាល់ ។ វាគឺជា​ពរជ័យ​មួយ​ដើម្បីមានកំណត់ត្រា​ទាំងនេះ ។ កំណត់ត្រា​ទាំងនេះ​ធ្វើ​ឲ្យ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប​ក្លាយ​ជា​ឯកសារ​ដ៏​ល្អ​ឯក​ក្នុង​ប្រវត្តិសាស្ត្រ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​​ឲ្យ​ចូល​ទៅ​គេហទំព័រ history.lds.org ដើម្បី​រៀន​បន្ថែម​អំពី​ដំណើររឿង​ទាំងនេះ និង​របៀប​ដែល​វា​ត្រូវបាន​ដាក់​បញ្ចូល​គ្នា​ដើម្បី​បង្កើត​បាន​ជា​ប្រវត្តិ​មួយ​ដ៏​ពេញលេញ ។

អត្ថបទ​ក្នុង Gospel Topics ក្រោម​ចំណងជើង « First Vision Accounts » ចែង​ដូចនេះ ៖ « ដំណើររឿង​ជា​ច្រើន​នៃ​ការនិមិត្ត​ដំបូង​ប្រាប់​អំពី​ប្រវត្តិ​ដូចគ្នា ទោះជា​មាន​ការគូសបញ្ជាក់ ឬ​សេចក្ដី​លម្អិត​ខុសគ្នា​ក្ដី ។ អ្នក​ប្រវត្តិសាស្ត្រ​រំពឹង​ថា នៅពេល​បុគ្គល​ម្នាក់​ប្រាប់​ពី​បទពិសោធន៍​នោះ​ឡើង​វិញ​ជា​ច្រើន​ដង ទៅ​ដល់​អ្នក​ស្តាប់​ផ្សេងៗ​អស់​ពេល​ជា​ច្រើន​ឆ្នាំ ដំណើរ​រឿង​នីមួយៗ​នឹង​គូស​បញ្ជាក់​លក្ខណៈ​ខុស​គ្នា​អំពី​បទពិសោធន៍ និង ព័ត៌មាន​លម្អិត​ដែល​មាន ។ ប្រាកដ​ណាស់ ភាពខុសគ្នា​នានា​ដែល​ស្រដៀង​នឹង​ដំណើររឿង​ការនិមិត្ត​ដំបូង ក៏​មាន​ក្នុង​ដំណើររឿង​ជាច្រើន​ក្នុង​ព្រះគម្ពីរ​អំពីការនិមិត្ត​របស់​ប៉ុល​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស និង​បទពិសោធន៍​ពួក​សាវក​នៅ​លើ​ភ្នំ​ប្រែរូប​ដែរ ។ ប៉ុន្តែ​ទោះជា​មាន​ភាព​ខុស​គ្នា​ក្តី មូលដ្ឋាន​គ្រឹះ​ដែល​ដូច​គ្នា​មាន​នៅ​ក្នុង​ដំណើរ​រឿង​ទាំងអស់​នៃ​ការ​និមិត្ត​ដំបូង ។ មនុស្ស​ខ្លះ​ប្រកែក​ទាំង​ខុស​ថា ភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​ការ​ប្រាប់​រឿង​គឺ​ជា​ភស្តុតាង​អំពី​ការប្រឌិត​រឿង​នោះ ។ ផ្ទុយ​ទៅ​វិញ បញ្ជី​ប្រវត្តិសាស្ត្រ​ជា​ច្រើន​អាច​ជួយឲ្យ​យើង​រៀន​បាន​កាន់តែ​ច្រើន​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ជាង​យើង​អាច​រៀន​បាន ថ្វីបើវាមិនត្រូវបាន​កត់ទុកយ៉ាងពេញ​លេញក្តី » ។

ដំណើររឿង​ឆ្នាំ ១៨៣២

ទីមួយ ដំណើររឿង​ឆ្នាំ ១៨៣២ គឺ​ជា​ដំណើររឿង​លម្អិត​ដំបូង​បង្អស់​អំពី​ការនិមិត្ត​ដំបូង ។ វា​មាន​ក្នុង​ស្វ័យជីវប្រវត្តិ​ទាំង​ប្រាំមួយ​ទំព័រ ដែល​ភាគច្រើន​បាន​សរសេរ​ដោយដៃ​​យ៉ូសែប​ផ្ទាល់ ។ ឯកសារ​នេះ​គឺ​ជា​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​ចាប់តាំង​ពី​វា​ត្រូវបាន​សរសេរមក ។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​របស់​អ្នកត្រួសត្រាយ វា​ត្រូវបាន​វេច​ទុក​ក្នុង​ប្រអប់​មួយ ហើយ​គ្មាន​​នរណា​ដឹងទាល់តែសោះ ​រហូត​ដល់​វា​ត្រូវបាន​បោះពុម្ព​ជា​និក្ខេបបទ​ក្នុង​ឆ្នាំ ១៩៦៥ ។ ចាប់​តាំង​ពី​ពេល​នោះ​មក វា​ត្រូវបាន​បោះពុម្ព​ជា​បន្តបន្ទាប់​រួម​ទាំងមាន​នៅ​លើ​គេហទំព័រ LDS.org និង​ក្នុង​ ឯកសារ​របស់​យ៉ូសែប ស្ម៊ីធ ។

ក្នុង​ឯកសារ​នេះ យ៉ូសែប​ប្រាប់​អំពី​ទុក្ខព្រួយដោយព្រោះ​ពុំ​ដឹង​ថា​ត្រូវ​ស្វែងរក​ការអភ័យទោសនៃអំពើ​បាប​ពី​ព្រះអង្គសង្គ្រោះ​តាម​របៀប​ណា ។ លោក​ថ្លែង​ទីបន្ទាល់​ថា « ព្រះអម្ចាស់​បាន​បើក​ទ្វារ​ស្ថានសួគ៌ ហើយ​ខ្ញុំ​បាន​ឃើញ​ទ្រង់ » ។ មនុស្ស​ខ្លះ​បកស្រាយ​សេចក្តីថ្លែងការណ៍​នេះ​ថា យ៉ូសែប​និយាយអំពី​ការបង្ហាញ​ព្រះកាយ​តួអង្គ​ព្រះ​មួយ​អង្គ​គត់ ប៉ុន្តែ​ពេល​យល់​បរិបទ​នៃ​ឯកសារ​ផ្សេងៗ​ទៀត ឃ្លា​នេះ​អាច​យល់​​ន័យ​ថា ព្រះ​ជា​ព្រះវរបិតា​បាន​បើក​ទ្វារ​ស្ថានសួគ៌ ហើយ​បង្ហាញ​បុត្រា​ទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យ​យ៉ូសែប​ឃើញ ។

ដំណើររឿង​នេះ​សង្កត់ធ្ងន់លើដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ការប្រោសលោះ​ផ្ទាល់ខ្លួន​ដែល​ទ្រង់​ប្រទាន​ឲ្យ​យ៉ូសែប ។ វា​ចែង​ដូចនេះថា « ព្រះអម្ចាស់​ …​ បាន​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ‹ យ៉ូសែប​បុត្រ​យើង​អើយ អំពើបាប​របស់​បុត្រ​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ ។ … យើង​ត្រូវ​គេ​ឆ្កាង​ដើម្បី​លោកិយ ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច › » ។ យ៉ូសែប​បាន​ថ្លែង​ទីបន្ទាល់​ថា លោក​ទទួលបាន​អំណរ និង​ក្ដីស្រឡាញ់ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ជឿ​សម្ដី​លោក​ឡើយ ។ « ព្រលឹង​ខ្ញុំ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ហើយ​ខ្ញុំ​អាច​រីករាយ​ខ្លាំង​ជា​ច្រើន​ថ្ងៃ រីឯ​ព្រះអម្ចាស់​ក៏​បាន​គង់​ជាមួយ​ខ្ញុំ ប៉ុន្តែ [ ខ្ញុំ ] បាន​ឃើញ​ថា ​​គ្មាន​នរណាម្នាក់​ជឿ​លើ​ការនិមិត្ត​សួគ៌ា​នោះ​ទេ ។ ទោះជាយ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​រំពឹង​គិត​តែ​ក្នុង​ចិត្ត » ។

ដំណើររឿង​ឆ្នាំ ១៨៣៥

ទីពីរ ដំណើររឿង​ឆ្នាំ ១៨៣៥ គឺ​ជា​ការពិពណ៌នា​របស់​យ៉ូសែប​អំពី​ការនិមិត្ត​ដំបូង​របស់​លោក​ទៅ​កាន់ រ៉ូបឺត ម៉ាថាយ ជា​អ្នក​មក​ទស្សនា​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ​ក្នុង​ឆ្នាំ ១៨៣៥ ។ ដំណើររឿង​នេះ​ត្រូវបាន​​ស្មៀនលោក​កត់ត្រា​ក្នុង​ទិន្នានុប្បវត្តិ​របស់​យ៉ូសែប ។ វា​មិន​បាន​បញ្ចូល​ទៅ​ក្នុង​ការបោះពុម្ព​ដំបូង​នៃ​ប្រវត្តិ​យ៉ូសែប​ទេ ហើយ​ត្រូវ​បានបោះពុម្ពដំបូង​​ក្នុង BYU Studies ក្នុង​ឆ្នាំ ១៩៦០ ។ ក្នុង​ដំណើររឿង​នេះ យ៉ូសែប​ថ្លែង​ទីបន្ទាល់​ថា ព្រះ​បាន​បង្ហាញ​ព្រះកាយ​ឲ្យ​លោក​ឃើញ​ជា​លើក​ដំបូង ក្រោយ​មក​លោក​ក៏​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែរ ៖ « ខ្ញុំ​បាន​ទូល​អង្វរ​ព្រះ​ក្នុង​ការអធិស្ឋាន​ដ៏​ខ្លាំង ។ បង្គោល​ភ្លើង​មួយ​បាន​លេច​មក​លើ​ក្បាល​ខ្ញុំ វា​បាន​ចុះ​មក​លើ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ឥត​ឧបមា ។ តួអង្គ​មួយ​បាន​បង្ហាញ​ព្រះកាយ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​បង្គោល​ភ្លើង​ដែល​មាន​អណ្ដាត​ភ្លើង​ជះ​ទៅ​ជុំវិញ ប៉ុន្តែ​មិន​បាន​ដុតបញ្ឆេះអ្វីឡើយ ។ មិន​យូរ​ប៉ុន្មាន តួអង្គ​មួយ​ទៀត​ក៏​បាន​បង្ហាញ​ព្រះកាយ​មក​ដូច​តួអង្គ​ទី​មួយ​ដែរ ។ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ‹ អំពើបាប​របស់​បុត្រ​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ › » ។ ក្នុង​ដំណើររឿង​នេះ យ៉ូសែប​បាន​កត់ចំណាំ​ថា « ខ្ញុំ​បាន​ឃើញ​ពួក​ទេវតា​ជា​ច្រើន​ក្នុង​ការនិមិត្ត​នេះ » ។

ដំណើររឿង​ឆ្នាំ ១៨៣៨

ដំណើររឿង​ឆ្នាំ ១៨៣៨ គឺជា​ដំណើររឿង​ដែល​ល្បីល្បាញបំផុត ហើយ​វា​ចេញ​មក​ពី​សំណៅ​ប្រវត្តិ​របស់​យ៉ូសែប ។ សេចក្ដីព្រាង​ទីមួយ​បាន​សរសេរ​បន្ទាប់​ពី​យ៉ូសែប​គេច​ខ្លួន​ពី​ទីក្រុង​ខឺតឡង់​នៅ​ដើម​ឆ្នាំ ១៨៣៨ រីឯ​សេចក្ដីព្រាង​ទីពីរ​បាន​សរសេរ​បន្ទាប់ពី​លោកបាន​គេច​ខ្លួន​ពី​រដ្ឋ​មិសសួរី​ក្នុង​ឆ្នាំ ១៨៣៩ ។ ដូច្នេះ វា​ត្រូវបាន​សរសេរ​អំឡុង​ពេល​នៃ​សេចក្ដីបៀតបៀនដ៏​ខ្លាំង ។ ដំណើររឿង​នេះ​ត្រូវបាន​បោះពុម្ព​ដំបូង​​ក្នុង​ឆ្នាំ ១៨៤២ លើ​ទំព័រ​កាសែត Times and Seasons, ជាកាសែត​សាសនាចក្រ​នៅក្នុង​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។ វា​ក៏​ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ក្នុង​ឆ្នាំ ១៨៥១ ដែល​ដំបូង​ឡើយ​ជា​កូន​សៀវភៅ​មួយ​សម្រាប់​ពួក​បរិសុទ្ធ​អង់គ្លេស ។ វា​ត្រូវ​បាន​អនុមតិ​ជា​គម្ពីរ​នៅក្នុង​ឆ្នាំ ១៨៨០ ។

សេចក្ដីព្រាង​ជា​ច្រើន​នៃ​ដំណើររឿង​នេះ ត្រូវបាន​បោះពុម្ព​ច្រើន​លើក​ក្នុង ឯកសាររបស់​យ៉ូសែប ស្ម៊ីធ ។ ដូច​ក្នុង​ដំណើររឿង​ឆ្នាំ ១៨៣៥ សំណួរ​សំខាន់​អំពី​ដំណើររឿង​នេះ​គឺថា តើ​និកាយ​សាសនា​ណា​មួយ​ពិត ។ ដោយសារតែ​ជា​ប្រវត្តិ​សាសនាចក្រ ហើយមិនមែន​គ្រាន់​តែ​ជា​ប្រវត្តិរបស់​យ៉ូសែប នោះ​ដំណើររឿង​នេះ « ផ្ដោត​ទៅ​លើ​ការនិមិត្ត ថា​ជា​ការចាប់ផ្ដើម​នៃ ‹ ការកើតឡើង និង​វឌ្ឍនភាព​នៃ​សាសនាចក្រ › » ។ ហេតុដូច្នេះហើយ វា​មិន​បញ្ចូល​ព័ត៌មាន​អំពី​ការអត់ទោស​ផ្ទាល់ខ្លួន​ដែល​មាន​និយាយ​ក្នុង​ដំណើររឿង​ចំនួន​ពីរ​ដំបូង​ទេ ។

ដំណើររឿង​ឆ្នាំ ១៨៤២

ហើយ​នៅ​ទីបំផុត ដំណើររឿង​ឆ្នាំ ១៨៤២ គឺ​ជា​ការឆ្លើយតប​នឹង​សំណើរ​សុំ​ព័ត៌មាន​ពី យ៉ូហាន វែនវើស ដែល​ជា​អ្នក​បោះពុម្ព​កាសែត Chicago Democrat ។ យ៉ូសែប​បាន​សរសេរ​សំបុត្រ​ទៅ​គាត់​ដែល​មិន​គ្រាន់តែ​មាន​មាត្រា​នៃ​សេចក្ដីជំនឿ​ទេ ប៉ុន្តែ​ក៏​មាន​ការពិពណ៌នា​​អំពី​ការនិមិត្ត​ដំបូង​ដែរ ។ សំបុត្រ​នោះ​បាន​បោះពុម្ព​ក្នុង​ទំព័រ​កាសែត Times and Seasons ក្នុង​ឆ្នាំ ១៨៤២ ។ ដោយ​មាន​ការអនុញ្ញាត​ពី​យ៉ូសែប វា​ត្រូវបាន​បោះពុម្ព​ម្ដង​ទៀត​ក្នុង​ឆ្នាំ ១៨៤៤ ដោយ​ប្រវត្តិវិទូ​ជនជាតិ​អ៊ីស្រាអែល​ឈ្មោះ ដានីយ៉ែល រឺភ នៅ​ក្នុង​សៀវភៅ​របស់​គាត់​អំពី​និកាយ​គ្រិស្តសាសនា​នៅ​សហរដ្ឋ ។ ដំណើររឿង​នេះ​គឺ​សម្រាប់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ជំនឿ​ពួក​មរមន ។ វា​ត្រូវបាន​សរសេរ​អំឡុង​ពេល​ភាពសុខសាន្តពី​​ការប្រឆាំង​​​ដែល​ព្យាការី​បានជួប ។

ដូច​​ក្នុង​ដំណើររឿង​ផ្សេងៗ​ទៀតដែរ យ៉ូសែប​បាន​លើកឡើង​អំពី​ភាពច្របូកច្របល់​ដែល​លោក​មាន និង​ការបង្ហាញ​ព្រះកាយ​នៃ​តួអង្គ​ទាំងពីរ​ឆ្លើយ​​តប​​ការអធិស្ឋាន​របស់​លោក​ដូចនេះ ៖ « ខ្ញុំ​បាន​ស្លុង​ទៅ​ក្នុង​ការនិមិត្ត​សួគ៌ា​មួយ ហើយ​បាន​ឃើញ​តួអង្គ​ពីរ​ព្រះអង្គ​ដ៏​មាន​សិរីរុងរឿង​ដែល​មាន​ទ្រង់ទ្រាយ និង​រូបរាង​ដូច​គ្នា ហ៊ុមព័ទ្ធ​ដោយ​ពន្លឺ​ចែងចាំង​លើស​ជាង​កណ្ដាល​ថ្ងៃ​ត្រង់​ទៅ​ទៀត ។ ពួកទ្រង់​បានមាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា និកាយ​សាសនា​ទាំងអស់​ជឿ​ទៅ​លើ​គោលលទ្ធិ​មិន​ត្រឹមត្រូវ ហើយ​គ្មាន​និកាយ​ណា​មួយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ព្រះ​ថា​ជា​សាសនាចក្រ និង​នគរ​ទ្រង់​ឡើយ ។ ហើយ​ទ្រង់​បាន​ត្រាស់​បង្គាប់​ខ្ញុំ​ដាច់ខាត ‹ មិន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ឡើយ › នៅ​គ្រា​នោះ​ដែរ ខ្ញុំ​ទទួលបាន​ការសន្យា​មួយ​ថា ភាពពោរពេញ​នៃ​ដំណឹងល្អ​នឹង​បាន​បង្ហាញ​ដល់​ខ្ញុំ​ក្នុង​ពេល​ណា​មួយ​នៅ​ពេល​អនាគត » ។

វា​គឺ​ជា​ពរជ័យ​មួយ​ដែល​មាន​ដំណើររឿង​ទាំងនេះ​អំពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ។ គឺ​ដូចជា​ដំណឹងល្អ​ទាំងអស់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ដែល​រួម​គ្នា​ពិពណ៌នា​កាន់​តែ​ពេញលេញអំពី​ព្រះជន្ម និង​ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ នោះ​ដំណើររឿង​នីមួយៗ​ដែល​ពិពណ៌នា​អំពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ក៏​ដាក់​បញ្ចូល​សេចក្ដីលម្អិត​ និង​ទស្សនៈ​សំខាន់ៗទៅ​លើ​ហេតុការណ៍​ទាំងអស់​ផងដែរ ។ ដំណើររឿង​ទាំងនោះ​ប្រាប់​អំពី​ប្រវត្តិ​ដូចគ្នា និង​ស្របគ្នា​របស់​យ៉ូសែប ។ វា​គូសបញ្ជាក់ថា មាន​ភាពច្របូកច្របល់ និង​វិវាទ​ក្នុង​ចំណោម​និកាយ​គ្រិស្តសាសនា ដែលជំរុញ​ឲ្យ​យ៉ូសែប​ចង់​ដឹង​ថាតើ​និកាយ​ណា​មួយ​ដែល​ពិត លោក​បានសិក្សា​បទគម្ពីរ ហើយ​អធិស្ឋាន ​ពន្លឺ​មួយ​បាន​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​តួអង្គ​ព្រះ​បង្ហាញ​ព្រះកាយ ថែមទាំង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​លោក ។

« ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ​បាន​ឡើយ »

សេចក្ដី​លម្អិត​ដែល​អនុមតិ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៨៣៨ លើ​ដំណើររឿង​របស់ យ៉ូសែប ស៊្មីធ អំពី​ការនិមិត្ត​ដំបូង គឺ​ជា​បទពិសោធន៍​នៃ​ការរៀនសូត្រ​ដ៏​មាន​អានុភាព​ដែល​មនុស្ស​គ្រប់​រូប​អាច​មាន ។ បទពិសោធន៍​នេះ​បាន​កែប្រែ​ជីវិត​យ៉ូសែប វា​បាន​កែប្រែ​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​វា​បាន ហើយ​ក៏​នឹង​កែប្រែ​ជីវិត​អ្នក​ដែរ ពេល​អ្នក​ទូល​សុំ​ការបញ្ជាក់​ពីភាពពិត​ជាក់ស្តែង​របស់​វាមក​ពី​ព្រះអម្ចាស់ ។

ដូច​មាន​ថ្លែង​ក្នុង​ឯកសារ « ដំណើរ​រឿង​ការ​និមិត្ត​ដំបូង » លើ​គេហទំព័រ LDS.org ដូចនេះ ៖ « យ៉ូសែប ស៊្មីធ បាន​ថ្លែង​ទីបន្ទាល់​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​បាន​មាន​ការនិមិត្ត​អស្ចារ្យ​មួយ​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ទាំង​សេចក្ដីពិត​នៃ​ការនិមិត្ត​ដំបូង ទាំង​ការជំទាស់​ចំពោះ​វា មិន​អាច​បញ្ជាក់​បាន​តាមរយៈ​ការស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​តែ​ម្យ៉ាង​នោះ​ទេ ។ ការដឹង​សេចក្ដីពិត​នៃ​ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ តម្រូវ​ឲ្យ​មនុស្ស​គ្រប់​រូប​ស្វែងរក​សេចក្ដីពិត​ដោយ​ស្មោះត្រង់​ក្នុង​ការសិក្សា​កំណត់ត្រា រួច​ប្រើ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទូល​សួរ​ព្រះ​ដោយ​ចិត្ត​ស្មោះ ដោយ​ការអធិស្ឋាន​រាបទាប​ថាតើ​កំណត់ត្រា​នេះ​ពិត​ដែរ​ឬ​ទេ ។ ប្រសិន​បើ​អ្នក​ស្វែងរក​ទូល​សួរ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ធ្វើ​សកម្មភាព​លើ​ចម្លើយ​ដែល​ផ្ដល់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ភាពពោរពេញ​នៃ​សេចក្ដីពិត​នៃ​ការនិមិត្ត​របស់ យ៉ូសែប ស៊្មីធ នឹង​បង្ហាញ​ឲ្យ​ឃើញ ។ តាម​របៀប​នេះ មនុស្ស​គ្រប់​រូប​អាច​ដឹង​ថា យ៉ូសែប ស៊្មីធ បាន​ថ្លែង​ដោយ​ទៀងត្រង់​ថា ‹ ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ › បាន​ឡើយ [ យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:២៥ ] » ។

យោងតាម​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ១៨៣៨–១៩១៨ ) « ព្រឹត្តិការណ៍​សំខាន់​បំផុត ដែល​បាន​កើតឡើង​នៅ​ក្នុង​ពិភពលោក ចាប់តាំង​ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​នៃ​ព្រះរាជបុត្រា​របស់​ព្រះ ដែល​យាង​ចេញ​ពី​ផ្នូរ និង​ការយាងឡើង​ទៅ​ស្ថានសួគ៌​វិញ នោះ​គឺ​ការយាង​មក​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា មក​ជួប​ក្មេង​ប្រុស យ៉ូសែប ស៊្មីធ » ។

សេចក្តីពិត​ដែល​កើតមក​ពីការនិមិត្ត​ដំបូង

រូបភាព
the Father and the Son

វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ត្រចះត្រចង់​ដើម្បី​វិភាគ​លើ​អ្វី​ដែល​យើង​បាន​រៀន​ចេញ​ពី​បទពិសោធន៍​ដ៏​ពិសិដ្ឋ និង​ស្ញប់ស្ញែង​នេះ ។ ខ្ញុំ​ចង់​ចែកចាយ​ឧទាហរណ៍​ខ្លះ​អំពី​សេចក្ដីពិត​នានា ដែល​យើង​រៀន​ចេញ​ពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ ទាក់ទង​នឹង​​លក្ខណៈ​របស់​ព្រះ​ជា​ព្រះវរបិតា បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ភាពពិត​ជាក់ស្តែងនៃ​សាតាំង និង​ភាពមិន​ចុះសម្រុង​រវាង​សេចក្តីល្អ និងសេចក្តី​អាក្រក់ ព្រមទាំង​ទិដ្ឋភាព​សំខាន់​ដទៃ​ទៀត​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។

យើង​ដឹង​ថា​បទគម្ពីរ​ជា​ការពិត ហើយ​អាច​ទទួលយក​បាន ព្រមទាំង​អាច​អនុវត្តបាន​ក្នុង​ជីវិត​យើង ។

យើង​ដឹង​ថា​ការពិចារណា​លើ​បទគម្ពីរ នាំ​ឲ្យ​មាន​អំណាច និង​ការយល់ដឹង ។

យើង​ដឹង​ថា​ចំណេះដឹង​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ឡើយ ព្រោះ​ការប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​ដឹង​ នាំ​មក​នូវ​ពរជ័យ​ពី​ព្រះ ។

យើង​រៀន​ដាក់​ការទុកចិត្ត​យើងលើ​ព្រះ ហើយ​ទូល​សុំ​ចម្លើយ​ពី​ទ្រង់​អំពី​សំណួរ​សំខាន់ៗ​ក្នុង​ជីវិត ហើយ​ពុំ​ដាក់​ការទុកចិត្ត​យើង​លើ​មនុស្ស​ឡើយ ។

យើង​ដឹង​ថា​ការអធិស្ឋាន​ត្រូវបាន​ឆ្លើយ​ស្រប​តាម​សេចក្ដីជំនឿ​ដ៏​ខ្ជាប់ខ្ជួនរបស់​យើង និង​តាម​ព្រះឆន្ទៈ​ព្រះវរបិតាសួគ៌ ។

យើង​ស្គាល់​ភាពពិត​នៃជីវិត​សាតាំង ហើយ​វា​មាន​អំណាច​ពិត​ដើម្បី​ជះឥទ្ធិពល​លើ​ពិភព​ខាង​សាច់ឈាម ​រួម​ទាំង​យើង​ផងដែរ ។

យើង​ដឹង​ថា​អំណាច​សាតាំង​មាន​កំណត់ ហើយ​ព្រះ​មាន​ព្រះចេស្ដា​លើសលុប​ជាង​វា​ទៅ​ទៀត ។

យើង​ដឹង​ថា​សាតាំង​នឹង​មិន​ឈប់​បំផ្លាញ​កិច្ចការ​របស់​ព្រះ​ឡើយ ហើយ​វា​ច្បាស់​ជា​បាន​ដឹង​អំពី​សារៈសំខាន់​របស់ យ៉ូសែប ស៊្មីធ ក្នុង​តួនាទី​លោក​ជា​ព្យាការី​នៃ​ការស្ដារឡើងវិញ ។

យើង​ដឹង​ថា​យើង​អាច​យក​ឈ្នះ​លើ​សាតាំង​បាន​ដោយ​អំពាវនាវ​ទៅ​ព្រះ ហើយ​ដាក់​សេចក្ដីជំនឿ និង​ការទុកចិត្ត​ទាំងស្រុង​លើ​ព្រះអម្ចាស់ ។

យើង​ដឹង​ថា​ទីណា​ដែលមាន​ពន្លឺ នោះ​ភាពងងឹត​ត្រូវបាត់បង់​ទៅ ។

យើង​ដឹង​ថា​ព្រះ​ជា​ព្រះវរបិតា និង​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​តួអង្គ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​មានលក្ខណៈ និង​រូបរាង​ដូចគ្នា ។

យើង​ដឹង​ថា​យើង​ត្រូវបាន​បង្កើត​ឡើង​ដូច​រូប​អង្គ​ព្រះ ។

យើង​ដឹង​ថា​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើងវិញ ។

យើង​ដឹង​ថា​ព្រះ​ស្គាល់​យើង​ម្នាក់ៗ ហើយ​ទ្រង់​ជ្រាប​អំពី​សេចក្ដីត្រូវការ និង​កង្វល់​របស់​យើង ។ ទ្រង់​បាន​ហៅ​យ៉ូសែប​តាម​ឈ្មោះរបស់លោក ។

យើង​ស្គាល់​ទំនាក់ទំនង​រវាង​ព្រះ​ជា​ព្រះវរបិតា និង​បុត្រា​ទ្រង់​គឺ ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវ​ធ្វើតាម​ព្រះវរបិតា​ទ្រង់ រីឯ​ព្រះវរបិតា​ទាក់ទង​មនុស្ស​លើ​ផែនដី​តាមរយៈ​បុត្រា​ទ្រង់ ។

យើង​ដឹង​ថា​ព្រះវរបិតា​សព្វព្រះទ័យ​នឹង​ព្រះយេស៊ូវគ្រីស្ទ ទើប​ទ្រង់​ហៅ​ព្រះ​យេស៊ូវ​ថា​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ ។

យើង​ដឹង​ថា​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​បាន​ស្ថាបនា​ពី​បុរាណ គ្មាន​លើ​ផែនដី​នេះ​នៅ​ជំនាន់ យ៉ូសែប ស៊្មីធ ទេ នោះជា​ការបញ្ជាក់​ភាពពិត​នៃ​ការក្បត់សាសនា​ដ៏​ធំ​ដែល​បាន​ទាយទុកជាមុន​ដោយ​សាវក​ប៉ុល ។

យើង​ដឹង​ថា​ពេល​យើង​ចង់​បាន​ការតម្រែតម្រង់មក​ពី​ព្រះ​ក្នុង​ជីវិត​យើង នោះ​ទ្រង់​នឹង​បង្ហាញ​ទិសដៅ​មួយ​ដល់​យើង ។ នៅ​ជំនាន់​យ៉ូសែប និកាយ និង​សាសនា​ទាំងអស់​សុទ្ធតែ​ខុស ។

យើង​ដឹង​ថា​គ្រប់​គ្រា​កាន់កាប់​ត្រួតត្រា​ទទួលបាន​ការនិមិត្ត ពរជ័យ និង​សិរីល្អ​ពី​ព្រះ ។

យើង​រៀន​យ៉ាង​ជ្រាលជ្រៅ​ពី​របៀប​ដែល​ព្រះ​ជ្រើសរើស​ព្យាការី ។

យើង​ដឹង​ថា​ព្រះ​ជ្រើសរើស​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ជា​មនុស្ស​សុចរិត ហើយ​មាន​បំណង​សុចរិត​ឲ្យ​ធ្វើ​កិច្ចការ​ទ្រង់ នោះ​ជា​ការបញ្ជាក់​ការបង្រៀន​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប​ថា ព្រះ​ទត​មើល​ចិត្ត មិន​មែន​ជ្រើសរើស​ដោយ​ផ្អែក​លើ​អាការៈខាងក្រៅ ឬ​ស្ថានភាព ឬ​គោលជំហ​ខាង​សង្គម​ទេ ( សូមមើល សាំយូអែលទី១ ១៦:៧ ) ។

ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ គឺ​ជា​កូនសោ​ចាក់​បើក​សេចក្ដីពិត​ជា​ច្រើន​ដែល​បាន​លាក់បាំងអស់ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ ចូរ​យើង​កុំ​បំភ្លេច ឬ​មើល​ស្រាល​សេចក្ដីពិត​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​យើង​បាន​រៀន​ចេញ​ពី​ការនិមិត្ត​ដំបូង​ឡើយ ។

កំណត់​ចំណាំ

  1. ឧទាហរណ៍ សូមមើល ចោទិយកថា ៤:២៧–៣១; អេសាយ ៦០–៦២; យេរេមា ៣០–៣៣; អេសេគាល ៣៧:១៥–២៨; អេម៉ុស ៩:១១; ម៉ាឡាគី ៣:១; ម៉ាថាយ ១៧:១១; ម៉ាកុស ៩:១២; កិច្ចការ ៣:១៩–២១; រ៉ូម ១១:២៥–២៧; អេភេសូរ ១:៩–១០; ថែស្សាឡូនីចទី ២ ២:១–៣; វិវរណៈ ១៤:៦; នីហ្វៃទី១ ១៣:៣៤–៤២; នីហ្វៃទី ២ ២៦:១៤–១៧; យ៉ាកុប ៦:១–៤; នីហ្វៃទី៣ ២១ ។

  2. « ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង » ប្រធានបទ​ដំណឹង​ល្អ topics.lds.org ។

  3. យ៉ូសែប ស៊្មីធ នៅក្នុង Histories, Volume 1: Joseph Smith Histories, 1832–1844, vol. 1 of the Histories series of The Joseph Smith Papers, បោះពុម្ព​ដោយ Dean C. Jessee, Ronald K. Esplin និង Richard Lyman Bushman ( 2012 ), 12–13 ការប្រកបពាក្យ ការដាក់វណ្ណយុត្តិ និង អក្សរធំត្រូវបានអនុលោមទៅតាមសម័យទំនើប សូមមើល​ផងដែរ Dean C. Jessee « The Earliest Documented Accounts of Joseph Smith’s First Vision » នៅក្នុង John W. Welch and Erick B. Carlson, eds., Opening the Heavens: Accounts of Divine Manifestations, 1820–1844 ( 2005 ), 1–34; “First Vision Accounts,” Gospel Topics, topics.lds.org ។

  4. សូមមើល យ៉ូសែប ស៊្មីធ នៅក្នុង Histories, Volume 1: Joseph Smith Histories, 1832–1844, 12–13 ការប្រកបពាក្យ ការដាក់វណ្ណយុត្តិ និង អក្សរធំត្រូវបានអនុលោមទៅតាមសម័យទំនើប សូមមើល​ផងដែរ « First Vision Accounts » Gospel Topics, topics.lds.org ។

  5. សូមមើល យ៉ូសែប ស៊្មីធ នៅក្នុង Journals, Volume 1 : 1832–1839, vol. 1 of the Journals series of The Joseph Smith Papers, បោះពុម្ព​ដោយ Dean C. Jessee, Ronald K. Esplin, និង Richard Lyman Bushman ( 2008 ), 88 ការប្រកបពាក្យ ការដាក់វណ្ណយុត្តិ និង អក្សរធំត្រូវបានអនុលោមទៅតាមសម័យទំនើប សូមមើល​ផងដែរ « First Vision Accounts » Gospel Topics, topics.lds.org ។

  6. « ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង » ប្រធានបទ​ដំណឹង​ល្អ topics.lds.org ។

  7. សូមមើល I. Daniel Rupp, He Pasa Ekklesia: An Original History of the Religious Denominations at Present Existing in the United States ( ឆ្នាំ ១៨៤៤ ) ទំព័រ ៤០៤–១០ ។

  8. Histories, Volume 1: Joseph Smith Histories, 1832–1844, 494 សូមមើល​ផងដែរ « First Vision Accounts » Gospel Topics, topics.lds.org ។

  9. Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ១៩៩៨ ) ទំព័រ ១៤ ។