២០១៧
ហេតុអ្វី​ឪពុក​មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ ?
June 2017


ចម្លើយ​មក​ពី​សាវក

ហេតុអ្វី​ឪពុក​មាន​សារៈសំខាន់ខ្លាំងម៉្លេះ ?

ដកស្រង់​ចេញ​ពី « ឪពុក » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៣–៩៧ ។

រូបភាព
why are fathers so important

ព្រះវរបិតាសួគ៌​របស់​យើង​គឺ​ជា​ព្រះវរបិតា​យើង ។ ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ឥតខ្ចោះ ហើយ​ទ្រង់​ធ្វើ​កិច្ចការ​ដើម្បី​ជួយ​យើង​ឲ្យ​សប្បាយ​រីករាយ និង​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។

ទ្រង់​បាន​ដាក់​ផែន​ការ​ឲ្យ​ឪពុក​គ្រប់រូប ស្រឡាញ់ ការពារ និង ថែរក្សា​ក្រុមគ្រួសារ​របស់​ពួកគេ ។ ឪពុក និង ម្តាយ​គឺ​ជា​ដៃគូ​ស្មើ​គ្នា ។

កិច្ចការ​សំខាន់​បំផុត​របស់​ឪពុក​នោះ គឺ​បង្រៀន​កូនៗ​របស់​ពួកគេ ឲ្យស្រឡាញ់ ហើយស្មោះត្រង់នឹងព្រះវរបិតាសួគ៌ ។

ប្រសិនបើ​អ្នក​គ្មាន​ឪពុក​រស់នៅ​ជាមួយ​អ្នក​ទេ​នោះ អ្នក​ពុំមែន​មិន​សំខាន់ ឬ​អត់​តម្លៃ​នោះ​ទេ ។ ព្រះវរបិតា​សួគ៌​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​ឪពុក ឬ ម្តាយ​សុចរិត​នា​ថ្ងៃ​ខាង​មុខ ។