២០១៧
ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ
June 2017


រូបភាព​ប្រវត្តិ​សាសនាចក្រ

ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ

សូមកាត់រូបភាពទាំងនេះ ដើម្បី​ចែកចាយ​រឿង​នានា​អំពី​ប្រវត្តិសាសនាចក្រ !

រូបភាព
the book of commandments

ម៉ារី អេលីសាបិត និង ខារ៉ូលីន រ៉ូលីន

ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ទៅកាន់​យ៉ូសែប ស្ម៊ីធ ត្រូវបាន​ហៅ​ថា​វិវរណៈ ។ វិវរណៈ​មួយ​ចំនួន​នេះ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅក្នុង​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ។ អំឡុង​ពេល​ដែល​ព្រះគម្ពីរ​ត្រូវបាន​បោះពុម្ព មនុស្ស​បាន​ប្រែ​ជា​ខឹង​នឹង​សមាជិក​សាសនាចក្រ​ដែល​បាន​ប្តូរ​ទីលំនៅ​ទៅ​ទីក្រុង​របស់​ពួកគេ ។ ពួកគេ​បាន​បោះ​ម៉ាស៊ីន​បោះពុម្ព​ចោល​ទៅ​លើ​ផ្លូវ ។ បងប្អូនស្រី​ពីរ​នាក់​ឈ្មោះ ម៉ារី អេលីសាបិត និង ខារ៉ូលីន រ៉ូលីន បាន​ប្រមូល​ឯកសារ​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​ជា​ច្រើន​ទំព័រ តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ ពួកគេ​បាន​រត់​ទៅ​ក្នុង​ចម្ការ​ពោត ដើម្បី​លាក់​ខ្លួន​ពី​មនុស្ស​ដែល​មាន​កំហឹង​ទាំងនោះ ហើយ​ព្រះវរបិតាសួគ៌​បាន​រក្សា​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព ។ ក្រោយ​មក​វិវរណៈ​នៅក្នុង​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ក្លាយជា​ចំណែក​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។