២០១៣
ការបងៀន និង ការរៀនសូត្រពីដំណឹងល្អ
កក្កដា 2013


សារលិខិតបង្រៀនសួរសុខទុក្ខ

ការបងៀន និង ការរៀនសូត្រពីដំណឹងល្អ

សូមសិក្សាឯកសារនេះប្រកបដោយការអធិស្ឋាន បើសមរម្យ សូមធ្វើការពិភាក្សាអំពីឯកសារនេះជាមួយនឹងបងប្អូនស្ត្រី ដែលអ្នកទៅសួរសុខទុក្ខ ។ សូមប្រើសំណួរទាំងឡាយដើម្បីជួយអ្នកពង្រឹងដល់បងប្អូនស្រ្តីរបស់អ្នក និង ធ្វើឲ្យថ្នាក់សមាគមសង្គ្រោះក្លាយជាផ្នែកមួយដ៏សកម្ម នៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org  ។

រូបភាព
ត្រាសមាគមសង្គ្រោះ

សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

ព្រះយេស៊ូវគ្រីស្ទ គឺជាគ្រូបង្រៀនម្នាក់ដ៏ឆ្នើម ។ ទ្រង់បានធ្វើជាគំរូដល់យើង ពេលទ្រង់ « បានបង្រៀនពួកស្ត្រីនៅក្នុងចំណោមហ្វូងមនុស្ស និងដោយផ្ទាល់ នៅតាមផ្លូវ និងនៅក្បែរឆ្នេរសមុទ្រ នៅមាត់អណ្ដូងទឹក និងក្នុងផ្ទះរបស់ពួកគេ ។ ទ្រង់បានបង្ហាញយើងពីសេចក្ដីមេត្តាដល់ពួកគេ ហើយបានព្យាបាលពួកគេ និង សមាជិកគ្រួសារពួកគេ » ។1

ទ្រង់បានបង្រៀនដល់នាងម៉ាថា និងម៉ារា ហើយ « បានអញ្ជើញពួកគេឲ្យក្លាយជាសិស្សទ្រង់ ហើយទទួលទាននូវសេចក្ដីសង្គ្រោះ ដែលជា ‹ ចំណែកយ៉ាងល្អ › [  លូកា 10:42  ] ដែលនឹងមិនត្រូវដកចេញពួកគេឡើយ ។2

នៅក្នុងបទគម្ពីរនៅថ្ងៃចុងក្រោយរបស់យើង ព្រះអម្ចាស់បានដាក់បញ្ញត្តិឲ្យយើង « បង្រៀនគ្នាទៅវិញទៅមកនូវគោលលទ្ធិនៃនគរ » (  គ. និង ស. 88:77  ) ។ ចំពោះការបង្រៀន និង ការរៀនសូត្រពីគោលលទ្ធិ ឆារិល អេ អេសព្លិន ជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅបានមានប្រសាសន៍ថា « ការរៀនសូត្រដើម្បីយល់ដឹងឲ្យបានពេញលេញពីគោលលទ្ធិនៃដំណឹងល្អ គឺជាដំណើរការមួយនៃជីវិត ហើយវាកើតឡើង ‹ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច › (  នីហ្វៃទី 2 28:30  ) » ។3

នៅពេលយើងរៀន សិក្សា ហើយអធិស្ឋាន យើងនឹងបង្រៀនដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ជាអង្គដែលនឹងនាំសារលិខិតរបស់យើង « ចូលទៅក្នុងចិត្តនៃកូនចៅមនុស្ស [ ទាំងបរុស និងស្ត្រី ] » (  នីហ្វៃទី 2 33:1  ) ។

ចេញពីព្រះគម្ពីរ

អាលម៉ា 17:2–3; 31:5; គោលលទ្ធិ និង សេចក្ដីសញ្ញា 42:12–13; 84:85

ចេញពីប្រវត្តិសាស្ត្ររបស់យើង

ពួកព្យាការីរបស់យើងកាលពីមុនបានរំឭកយើងថា ក្នុងនាមជាស្ត្រី យើងមានតួនាទីមួយយ៉ាងសំខាន់ ជាគ្រូបង្រៀននៅក្នុងផ្ទះ និងសាសនាចក្រ ។ នៅក្នុងខែ កញ្ញា ឆ្នាំ 1979 ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ 1895–1985 ) បានសុំយើងឲ្យប្រែក្លាយជា « បងប្អូនស្រីចំណេះចំណានខាងព្រះគម្ពីរ » ។ លោកបានមានប្រសាសន៍ថា ៖ « ការប្រែក្លាយជាអ្នកចេះដឹងខាងបទគម្ពីរ គឺពុំមែនបន្ទាបបន្ថោកមនុស្សដទៃនោះទេ ប៉ុន្តែដើម្បីលើកស្ទួយដល់ពួកគេវិញ » ។ នៅទីបំផុត តើជនណាទៅដែលមានសេចក្ដីត្រូវការដើម្បី ‹ស្វែងរក › សេចក្ដីពិតនៃដំណឹងល្អ ( ដែលពួកគេអាចហៅនៅក្នុងគ្រានៃសេចក្ដីត្រូវការរបស់ខ្លួន ) ជាងការធ្វើជាស្ត្រី និងជាម្ដាយដែលធ្វើការចិញ្ចឹមបីបាច់ និងការបង្រៀនយ៉ាងច្រើននោះ ? »4

យើងទាំងអស់គ្នា គឺជាគ្រូបង្រៀន និងអ្នករៀន ។ នៅពេលយើងបង្រៀនចេញពីព្រះគម្ពីរ និង ពីប្រសាសន៍នៃពួកព្យាការីរបស់យើងដែលនៅរស់ យើងអាចជួយមនុស្សដទៃឲ្យមករកព្រះគ្រីស្ទបាន ។ នៅពេលយើងចូលរួមចំណែកក្នុងដំណើរការរៀនសូត្រនេះ ដោយសួរនូវសំណួរដែលមានអត្ថន័យ រួចហើយស្ដាប់ នោះយើងអាចស្វែងរកចម្លើយដែលអាចបំពេញសេចក្ដីត្រូវការផ្ទាល់ខ្លួនរបស់យើងបាន ។

កំណត់ចំណាំ

  1. Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011 ) ទំព័រ 3 ។

  2. Daughters in My Kingdom ទំព័រទី 4 ។

  3. ឈែរុល អេ. អេសព្លិន « ការបង្រៀនកូនចៅរបស់យើងឲ្យយល់ » លីអាហូណា ខែ ឧសភា ឆ្នាំ 2012 ទំព័រ 12 ។

  4. ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល នៅក្នុង Daughters in My Kingdom ទំព័រ 50 ។