២០១៣
ហេតុអ្វីបានជាកិច្ចការពង្សប្រវត្តិមានសារៈសំខាន់ម្ល៉េះ ?
កក្កដា 2013


សាក្សីពិសេស

ហេតុអ្វីបានជាកិច្ចការពង្សប្រវត្តិមានសារៈសំខាន់ម្ល៉េះ ?

បានដកស្រង់ចេញមកពី « ចិត្តនៃកូនចៅ នឹងបង្វែរ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 24–27 ។

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

សមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ គឺជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ។

ព្យាការី យ៉ូសែបស្ម៊ីធ បានថ្លែងថា « ទំនួលខុសត្រូវដ៏មហិមារបស់យើងនៅក្នុងពិភពលោកនេះ … គឺស្វែងរកមរណជនទាំងឡាយរបស់យើង » ។1

ពង្សប្រវត្តិ គឺជាផ្នែកមួយសំខាន់នៃកិច្ចការនៃសេចក្តីសង្គ្រោះ និង ការលើកតម្កើង ។

យើងមាន ទំនួលខុសត្រូវក្នុងសេចក្តីសញ្ញា ដើម្បីស្វែងរកជីដូនជីតាទាំងឡាយរបស់យើង ហើយផ្តល់ពិធីបរិសុទ្ធសង្គ្រោះទាំងឡាយនៃដំណឹងល្អសម្រាប់ពួកគាត់ ។

ខ្ញុំសូមអញ្ជើញយុវវ័យនៃសាសនាចក្រ ដើម្បីរៀននិង ទទួលបទពិសោធន៍នៃវិញ្ញាណរបស់អេលីយ៉ា ។2

ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យសិក្សា ស្វែងរកជីដូនជីតារបស់អ្នក ហើយត្រៀមខ្លួនរបស់អ្នកដើម្បី ធ្វើបុណ្យជ្រមុជទឹកជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ សម្រាប់សាច់ញាតិដែលស្លាប់របស់អ្នក ។

នៅពេលអ្នកឆ្លើយតបដោយសេចក្តីជំនឿចំពោះ ការអញ្ជើញនេះ នោះចិត្តរបស់អ្នកនឹងបានបង្វែរមករកពួកឪពុក ។

សេចក្តីស្រឡាញ់ និង ការដឹងគុណរបស់អ្នកសម្រាប់ជីដូនជីតាអ្នកនឹងកើនឡើង ។

អ្នកនឹងមានសុវត្ថិភាពនៅក្នុងយុវវ័យរបស់អ្នក និង ពេញមួយជីវិតរបស់អ្នក ។

ទីបន្ទាល់ និង ការប្រែចិត្តជឿរបស់អ្នកចំពោះព្រះអង្គសង្គ្រោះនឹងប្រែកាន់តែជ្រាលជ្រៅ និង ខ្ជាប់ខ្ជួន ។