ឆ្នាំ ២០២៣
មិត្ត​របស់​ខ្ញុំ​លេង​ល្បែង​ស៊ីសង ។ ខ្ញុំ​ដឹង​ថា​វា​ខុស ។ តើ​ខ្ញុំ​អាច​ពន្យល់​វា​ប្រាប់​ពួកគេ​បាន​យ៉ាង​ដូចម្ដេច​ទៅ ?
ខែ មីនា ឆ្នាំ ២០២៣


« មិត្ត​របស់​ខ្ញុំ​លេង​ល្បែង​ស៊ីសង ។ ខ្ញុំ​ដឹង​ថា​វា​ខុស ។ តើ​ខ្ញុំ​អាច​ពន្យល់​វា​ប្រាប់​ពួកគេ​បាន​យ៉ាង​ដូចម្ដេច​ទៅ ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

ចំ​គោលដៅ

មិត្ត​របស់​ខ្ញុំ​លេង​ល្បែង​ស៊ីសង ។ ខ្ញុំ​ដឹង​ថា​វា​ខុស ។ តើ​ខ្ញុំ​អាច​ពន្យល់​វា​ប្រាប់​ពួកគេ​បាន​យ៉ាង​ដូចម្ដេច​ទៅ ?

រូបភាព
ទូរសព្ទ​ដៃ​ដែល​មាន​កម្មវិធី​ភ្នាល់​កីឡា

ការលេង​ល្បែង​ស៊ីសង​មាន​ន័យ​ថា ការប្រថុយ​ប្រថាន​ប្រាក់​កាស​ទៅលើ​ល្បែង​ដើម្បី​មាន​ឱកាស​ឈ្នះ ឬ​ការភ្នាល់​គ្នា​លើ​លទ្ធផល​អ្វីមួយ ។ « សាសនាចក្រ​ជំទាស់​នឹង​ល្បែង​ស៊ីសង​គ្រប់ប្រភេទ ។ ការណ៏នេះ​រួមមាន​ទាំង​ការភ្នាល់​កីឡា និង​ឆ្នោត​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ផងដែរ » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.៨.២១ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

យើង​ចៀសវាង​ពី​ការលេង​ល្បែង​ស៊ីសង​ដោយសារ​មូលហេតុ​មួយ​ចំនួន ។ វា​មិន​គ្រាន់តែ​ខ្ជះខ្ជាយ​ពេលវេលា និង​ប្រាក់កាស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​អាច​បំផ្លាញ​ជីវិត​មនុស្ស​ផងដែរ ។ វា​អាច​ទៅជា​ឈ្លក់​វង្វេង ដូចជា​ការញៀន​អ៊ីចឹង ។

ការលេង​ល្បែង​ស៊ីសង​ក៏​បង្រៀន​ដែរ​ថា យើង​អាច​ទទួល​បាន​អ្វីមួយ​ដោយ​មិន​ចាំបាច់​ចំណាយ​អ្វីសោះ ។ ហើយ​នោះ​គឺជា​ការបង្រៀន​ដ៏គ្រោះថ្នាក់ និង​ខុសឆ្គង ។ ភាគរយ​ក្នុង​ការឈ្នះ​ល្បែង​ស៊ីសង​គឺ​មិន​មាន​ច្រើន​នោះទេ ហើយ​ក៏​មិន​អាច​ទុកចិត្ត​បាន​ដែរ ។ ជោគជ័យ​ដែល​យើង​ខិតខំ​ធ្វើការ​ដើម្បី​ទទួល​បាន​គឺ​ពេញចិត្ត​យើង​ខ្លាំង​ជាង ទុកចិត្ត​បាន​ជាង និង​មាន​យូរ​អង្វែង​ជាង​ឆ្ងាយ​ណាស់ ។

ប្រសិនបើ​ប្អូនៗ​មាន​មិត្តភក្ដិ​ដែល​លេង​ល្បែង​ស៊ីសង ប្អូនៗ​អាច​ព្យាយាម​ជួយ​ពួកគ​បាន ។ ប្អូនៗ​អាច​ប្រាប់​ពួកគេ—ហើយ​អ្វី​ដែល​រឹតតែ​សំខាន់​ជាង​នេះ​នោះ​គឺ បង្ហាញ​ពួកគេ—ថា មាន​របៀប​ដ៏ល្អ​ប្រសើរ​ជាង​នេះ​ដើម្បី​ចំណាយ​ពេលវេលា និង​ប្រាក់កាស​របស់​យើង ។ ប្អូនៗ​អាច​បង្ហាញ​ពួកគេ​ថា ជីវិត​គឺ​ល្អ​ប្រពៃ ពេល​យើង​មិន​បង្ហិន​ប្រាក់កាស និង​សុខុមាលភាព​របស់​យើង​ទៅលើ​ទម្លាប់​មួយ ដែល​នាំ​ឲ្យមាន​អស្ថិរភាព និង​ទុក្ខ​វេទនា​ដល់​មនុស្ស​ជាច្រើន ។