២០២១
រក្សា​សុវត្ថិភាព​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ
ខែ មីនា ឆ្នាំ ២០២១


រក្សា​សុវត្ថិភាព​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

រូបភាព
girl smiling and pointing up

សំណួរ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ជម្រើស​ល្អ

តើ​អ្នក​ដឹង​បាន​ដោយ​របៀប​ណា​ថា អ្វី​ដែល​ល្អ​ដើម្បី​មើល​អាន និង​ស្ដាប់​នោះ ? នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ឲ្យ​ជ្រើសរើស​ត្រូវ ៖

  • តើ​វា​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​វា​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ទី​នេះ​ជាមួយ​ខ្ញុំ​នោះ ?

រូបភាព
boy looking at phone

ផែនការ​ដើម្បី​ងាក​ចេញ

តើ​អ្នក​នឹង​ធ្វើ​អ្វី នៅ​ពេល​អ្នក​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ល្អ​នោះ ? សូម​ដាក់​ផែនការ​ដើម្បី​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី !

  1. បិទ​ទូរសព្ទ កុំព្យូទ័រ ថេបប្លិត ឬ​ទូរទស្សន៍ ។

  2. ប្រាប់​ឪពុក ឬ​ម្ដាយ ឬ​មជ្ឈិមវ័យ​ដែល​ទុក​ចិត្ត ពី​អ្វី​ដែល​អ្នក​បាន​ឃើញ ហើយ​សូម​ជំនួយ​ពី​ពួកគាត់ ។ ពួកគាត់​អាច​ឆ្លើយ​សំណួរ​របស់​អ្នក ហើយ​ជួយ​អ្នក​បាន ។

  3. ធ្វើ​អ្វី​ដែល​វិជ្ជមាន ។ អ្នក​អាច​ច្រៀង​ចម្រៀង​កុមារ​មួយ​បទ អាន​ឲ្យ​ប្អូន​ស្ដាប់ ឬ​លេង​នៅ​ខាង​ក្រៅ​ជាមួយ​មិត្តភក្ដិ ។

រូបភាព
laptop showing video chat

ផ្ដោត​ទៅលើ​ការណ៍​ល្អ

បច្ចេកវិទ្យា​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការណ៍​ល្អៗ​ជា​ច្រើន ។ តើ​វា​បាន​ជួយ​អ្នក​ឲ្យ​ធ្វើ​ការណ៍​ល្អ​អ្វី​ខ្លះ ?

ទាំងនេះ​គឺ​ជា​យោបល់​មួយ​ចំនួន !

  • ឈែត​វីដេអូ​ជា​មួយ​គ្រួសារ ។

  • ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ។

  • រៀន​នូវ​អ្វី​ដែល​ថ្មី ។

  • មើល ឬ​ស្ដាប់​ដល់​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត ។

  • ចូល​មើល​គេហទំព័រ​ទស្សនាវដ្តី ប្រិយមិត្ត

រូបភាព
Friend Magazine, 2021/03-04 Mar/Apr

រចនា​រូបភាព​ដោយ ជេនីហ្វើរ ណាអាឈីហ្កា