២០២១
ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ !
ខែ មីនា ឆ្នាំ ២០២១


មកពី​គណៈ​ប្រធាន​ទី​មួយ

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ !

កែសម្រួល​ចេញ​ពី « He Is Risen » EnsignLiahona ខែ មេសា ឆ្នាំ​២០១៣ ទំព័រ ៤–៥ ។

រូបភាព
Jesus riding a donkey into Jerusalem

ការមាន​ព្រះជន្ម​រស់ឡើង​វិញ របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​យើង ។ វា​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ខ្ញុំ​នៅ​ថ្ងៃ​នៃ​រដូវ​ក្ដៅ​ឆ្នាំ ១៩៦៩ នោះ ពេល​ម្ដាយ​ខ្ញុំ​បាន​ទទួល​មរណភាព ។ ខ្ញុំ​សោកសៅ​ដោយ​សារ​ខ្ញុំបាន​បែក​ពី​គាត់​ជា​បណ្ដោះ​អាសន្ន ។

ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​ខ្ញុំ​ថា ការរស់​ឡើង​វិញ​គឺ​មាន​ពិត ។ ខ្ញុំ​អាច​ស្រមៃ​ឃើញ​ថា​វា​នឹង​ទៅ​ជា​យ៉ាង​ណា ដើម្បី​ជួប​ម្ដាយ​ខ្ញុំ និង​មនុស្ស​ជា​ទីស្រឡាញ់​ផ្សេង​ទៀត​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​មួយ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ដោយសារ​ទ្រង់ បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ដែល​បាន​កើត​នៅក្នុង​ពិភពលោក​នេះ នឹង​បាន​រស់​ឡើងវិញ​ក្នុង​រូបកាយ​មួយ​ដែល​មិន​ចេះ​ស្លាប់ ។

ដំណើរ​រឿង​នៃ​បុណ្យ​អ៊ីស្ទើរ

សូម​កាត់​យក​កាត​ទាំងឡាយ​ចេញ ហើយ​បិត​វា​លើ​ក្រដាស ។ ចោះ​ប្រហោង ហើយ​ប្រើ​ខ្សែ​ចង​វា​ជាមួយ​គ្នា ។ ឥឡូវ​នេះ អ្នក​មានសៀវភៅ​រឿង​បុណ្យ​អ៊ីស្ទើរ​មួយ​ហើយ !

  1. រូបភាព
    Jesus riding a donkey into Jerusalem

    ព្រះយេស៊ូវគ្រីស្ទ​បាន​គង់​លើ​សត្វ​លា​មួយ​ចូល​ទៅក្នុង​ទីក្រុង​យេរូសាឡិម ។ ប្រជាជន​បាន​សរសើរ​តម្កើង​ទ្រង់ ហើយ​បាន​ដាក់​ស្លឹក​ត្នោត​នៅលើ​ដី ។ ( សូមមើល ម៉ាកុស ១១:១–១១ ) ។

  2. រូបភាព
    Jesus blessing a man

    ព្រះយេស៊ូវ​បាន​យាង​មក​ឯ​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​ព្យាបាល​មនុស្ស​ខ្វិន និង​ខ្វាក់ ។ ( សូម​មើល ម៉ាថាយ ២១:12–១៤ ) ។

  3. រូបភាព
    bag of coins

    ពួក​សង្ឃ​ដែល​ច្រណែន​បាន​បង់​ថ្លៃ​ដល់​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ឈ្មោះ យូដាស-អ៊ីស្ការីយ៉ុត ចំនួន ៣០ រៀល ដើម្បី​បញ្ជូន​ទ្រង់​ឲ្យ​ពួកគេ ។ ( សូមមើល ម៉ាថាយ ២៦:១៤-១៦ ) ។

  4. រូបភាព
    Jesus holding bread

    ព្រះយេស៊ូវ​បាន​សោយ​អាហារ​បុណ្យ​រំលង​ជាមួយ​ពួក​សិស្ស​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​សាក្រាម៉ង់​ដល់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំដល់​ទ្រង់ ។ ( សូមមើល ម៉ាថាយ ២៦:១៩–២០, ២៦–២៨ ) ។

  5. រូបភាព
    Jesus praying

    ព្រះយេស៊ូវ​បាន​យាង​ទៅ​ច្បារ​គែតសេម៉ានី ដើម្បី​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សួគ៌ ។ នៅ​ទីនោះ ទ្រង់​បាន​រងទុក្ខ​ជំនួស​អំពើ​បាប​របស់​យើង ។ មនុស្ស​បាន​មក​ទីនោះ​ជាមួយ​នឹង​ដាវ ហើយ​បាន​ចាប់​ទ្រង់ ។ ( សូមមើល ម៉ាថាយ ២៦:៣៦–៥០ ) ។

  6. រូបភាព
    tomb with stone

    ព្រះយេស៊ូវ​បាន​រងទុក្ខ ហើយ​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ។ គេ​បាន​ដាក់​ព្រះកាយ​របស់​ទ្រង់​នៅ​ក្នុង​ផ្នូរ​មួយ ដោយ​មាន​ដុំ​ថ្ម​ធំ​មួយ​នៅ​ពី​មុខ​មាត់​ផ្នូរ ។ ( សូមមើល ម៉ាថាយ ២៧:២៧–៣៥, ៥៧–៦០ ) ។

  7. រូបភាព
    Resurrected Jesus in front of tomb

    ពួក​ទេវតា​បាន​រមៀល​ថ្ម​នោះ​ចេញ ។ ពួក​ទេវតា​បាន​ប្រាប់ ម៉ារា ម៉ាក់ដាឡា និង​ស្ត្រី​ផ្សេង​ទៀត​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ។ ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​ស្ត្រី​នោះ ហើយ​ពួកគេ​បាន​ថ្វាយ​បង្គំ​ទ្រង់ ។ ( សូមមើល ម៉ាថាយ ២៨:១–១០ ) ។

  8. រូបភាព
    Resurrect Jesus in white robe

    ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់ពួកសិស្ស​របស់​ទ្រង់ ។ ពួកគេ​បាន​ប៉ះ​ព្រះកាយ​ដែល​បាន​រស់​ឡើង​វិញ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​បង្រៀន​មនុស្ស​គ្រប់​គ្នា​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច្នេះ​យើង​នឹង​រស់​ឡើង​វិញ​ផងដែរ ! ( សូមមើល លូកា ២៤:៣៦–៤៣; ម៉ាថាយ ២៨:១៦–២០ ) ។

រូបភាព
Friend Magazine, 2021/03-04 Mar/Apr

រចនា​រូបភាព​ដោយ ស្ទិលីយ៉ាណា ដូណេវ៉ា