២០២១
ការសន្យា​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ
ខែ មីនា ឆ្នាំ ២០២១


ការសន្យា​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

ដោយ​ក្ដី​ស្រឡាញ់ [ សទ្ទសញ្ញា​បួន​លើ​បួន ] = ១០៨

រូបភាព
sheet music

១. ព្រះយេស៊ូវ​ស្រឡាញ់​ព្រះបិតា

ទាំង​គោរព​ទ្រង់​ដោយ​ឥត​ខ្ចោះ

រួម​នឹង​យ៉ូហាន​ក្នុង​ទឹក​យ័រដាន់

ជ្រមុជ​ទឹក​ដោយ​សិទ្ធិ​អំណាច

ទ្រង់​បង្ហាញ​ផ្លូវ ខ្ញុំ​នឹង​ធ្វើ​តាម​

ងើប​ចេញ​ពី​ទឹក​ទៅ​កាន់​ផ្ទះ​សួគ៌ា​ខ្ញុំ​វិញ ។

២. ពេល​ខ្ញុំ​ជ្រមុជ​ទឹក​ដោយ​ពន្លិច

ខ្ញុំ​តាំង​ចិត្ត​ក្លាយ​ដូច​ជា​ទ្រង់

ស្រឡាញ់ ហើយ​លួងលោម​អ្នក​ខ្វះ​ខាត

ឈរ​ជា​សាក្សី​ទ្រង់​គ្រប់​កន្លែង ។

ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ផ្លូវ​ខ្ញុំ

កាល​ខ្ញុំ​ព្យាយាម​គោរព​ព្រះអង្គ​សង្គ្រោះ​រាល់​ថ្ងៃ ។

៣. បន្ទាប់​ពី​ខ្ញុំ​ធ្វើ​សន្យា​នេះ

ខ្ញុំ​នឹង​បន្ដ​នៅ​ស្មោះ​ត្រង់

រក្សា​លើ​ផ្លូវ​សេចក្ដី​សញ្ញា​

ស្វែង​រក​​ពន្លឺ​ភាព​សុខសាន្ដ ។

ធ្វើ​ការប្រែ​ចិត្ត និង ចងចាំ​ទ្រង់

តាម​រយៈ​សាក្រាម៉ង់ ខ្ញុំ​អាច​បាន​ស្អាត​ជា​ថ្មី ។