២០២១
ព្រះយេស៊ូវ​បាន​ចែក​ចាយ​ដំណឹង​ល្អ
ខែ មីនា ឆ្នាំ ២០២១


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​ចែក​ចាយ​ដំណឹង​ល្អ

រូបភាព
Jesus with disciple holding basket of bread

មនុស្ស​ឃ្លាន​ពេល​រូបកាយ​របស់​ពួកគេ​ត្រូវការ​អាហារ ។ ពួកគេ​ឃ្លានតាម​របៀប​មួយ​ផ្សេង​ទៀត ពេល​ពួកគេ​ត្រូវការ​ឮ​ពី​ដំណឹងល្អ ។

ថ្ងៃ​មួយ មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​មក​ជួប​ព្រះយេស៊ូវ ។ ព្រះយេស៊ូវ​បាន​ប្រទាន​ចំណី​ដល់​ពួកគេ​ទាំងអស់​គ្នា​ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​បី​ប៉ុណ្ណោះ ។

នៅ​ថ្ងៃ​បន្ទាប់ ពួកគេ​បាន​មក​ជួប​ព្រះយេស៊ូវ​ម្ដង​ទៀត ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​រកមើល​នំប៉័ង​មួយ​ប្រភេទ​ផ្សេង​ទៀត ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ជា​នំបុ័ង​ជីវិត » ។ ប្រសិន​បើ​ប្រជាជន​ស្វែងរក​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​វិញ្ញាណ​របស់​ពួកគេ​នឹង​មិន​ដែល​ឃ្លាន​ទៀត​ទេ ។

គ្រា​មួយ​ខ្ញុំ​បាន​ប្រាប់​មិត្ត​របស់​ខ្ញុំ​ថា « ខ្ញុំ​ទៅ​ព្រះវិហារ ហើយ​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ » ។ ក្រោយ​មក​នាង​បាន​ចាប់ផ្ដើម​មក​ព្រះវិហារ​ជាមួយ​យើង ។ នាង​បាន​និយាយ​ថា នាង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឆាប់ៗ ! វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ក្នុង​ចិត្ត ។

ម៉ារី អ៊ី អាយុ ៨ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

រូបភាព
Friend Magazine, 2021/03-04 Mar/Apr

រចនា​រូបភាព​ដោយ ភីធើរ ហ្វ្រានស៊ីស